វៀតណាមម្ចាស់ការបន្សាំនិងទប់ទល់ប្រកបដោយប្រសិទ្ធិភាពជាមួយការប្រែប្រួលអាកាសាធាតុ

(VOVworld)-នាថ្ងៃទី២២មេសា (តាមម៉ោងតំបន់) នៅទីក្រុងញូវយ៉ក ប្រទេស
អាមេរិក វៀតណាមរួមជាមួយប្រទេសជាង១០០បានចូលរួមពិធីចុះហត្ថលេខា
លើកិច្ច​ព្រមព្រៀងទី​ក្រុង​ប៉ារីស​ស្តីពីអាកាសធាតុ បន្ទាប់ពីសំណុំឯកសារត្រូវប្រ ទេសចំនួន១៩៥យល់ព្រមអនុម័តជាឯកច័ន្ទ។ ក្នុងពេលជាមួយគ្នានោះ នៅ
វៀតណាម ការទប់ទល់ជាមួយ បម្រែបម្រួល អាកាសធាតុក៏ជាភារកិច្ចមួយក្នុង ចំណោមភារកិច្ចសំខាន់បំផុតដែល បាននាយករដ្ឋមន្ត្រី​រដ្ឋាភិបាលលោក Nguyen
Xuan Phuc ផ្តល់អនុសាសន៍បញ្ជា ណែនាំផ្ទាល់ បន្ទាប់ពីការចូលកាន់តំណែង
មក។ ប្រការនេះសរឲ្យឃើញនូវសារៈ សំខាន់ក៏ដូចជាភាពចាំ​បាច់នៃការងារ ទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ ចំពោះការអភិវឌ្ឍន៍នៅវៀតណាម
ផងដែរ។

វៀតណាមម្ចាស់ការបន្សាំនិងទប់ទល់ប្រកបដោយប្រសិទ្ធិភាពជាមួយការប្រែប្រួលអាកាសាធាតុ - ảnh 1
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានសំណូមពរឲ្យប្រមូលផ្តុំ
ប្រភពកម្លាំងសំដៅទប់ទល់ជាមួយនឹងបម្រែបម្រួលអាកាសធាតុ
(រូបថតៈVGP/Quang Hiếu) )

        យោងតាមរបាយការណ៍របស់ក្រសួងធនធាននិងបរិស្ថានថា ក្នុងឆ្នាំ២០១៥ ការប្រែប្រួលអាកាសធាតុនៅវៀតណាមមានភាពស្មុគស្មាញ។ សីតុណ្ហភាពនៅ តំបន់ជាច្រើនបានកើនលើសពី៤០អង្សាសេ ដែលជាកម្រិតកំដៅមិនធ្លាប់មានពី
មុនមក។ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនេះបានជះឥទ្ធិពលអវិជ្ជមាន
ទៅ លើស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅវៀតណាម។

        ម្ចាស់ការបន្សាំជាមួយនឹងបម្រែបម្រួលអាកាសធាតុ

        ក្នុងទិដ្ឋភាពបម្រែបម្រួលអាកាសធាតុកំពុងប្រព្រឹត្តទៅយ៉ាងស្មុគ្រស្មាញនិង លឿនជាងការព្យាករណ៍នោះ ហើយផលប៉ះពាល់របស់វាកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃ
ទៅមួយថ្ងៃ តាមនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc គឺវៀតណាមត្រូវចូល រួមការទប់ទល់ជាមួយនឹងបម្រែបម្រួលអាកាសធាតុយ៉ាងប្រញាប់ប្រញាល់ដោយ មានវិធានការខ្លាំងក្លាជាងទៀត។ វៀតណាមក៏ត្រូវជម្រុញកិច្ចសហប្រតិបត្តិការ
អន្តរផ្នែក អន្តរតំបន់ចំពោះការងារនេះ។ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានលើកច្បាស់ថា៖

“ចំពោះការប្រែប្រួលអាកាសធាតុនៅវៀតណាមនាពេលខាងមុខគឺត្រូវម្ចាស់ការ
បន្សាំផង និងទប់ទល់ប្រកបដោយប្រសិទ្ធិភាពផង។ ដោយសារយើងត្រូវបន្សំា
មុន ដូច្នេះ ការគ្រប់គ្រងធនធានធម្មជាតិ ការពារបរិស្ថានក៏ត្រូវបានដាក់ចូល
ក្នុង ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែរ”។

        នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានសុំឲ្យមានការកែប្រែគោល នយោបាយច្បាប់ស្តីពីការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុតាមដំណើរ ការនៃកិច្ចព្រមព្រៀងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុ (COP21)។ លោក នាយករដ្ឋមន្ត្រីក៏បានសំណូមពរឲ្យផ្តល់អាទិភាពសម្រាប់គម្រោង សំណង់មួយ​ចំនួនដូចជាការសាងសង់និងជួសជួលបឹងផ្ទុកទឹកសាបបំរើការផលិតកម្ម បំរើជីវ
ភាពប្រចាំថ្ងៃ និងជំនះពុះពារលើការបាក់ដីនៅឆ្នេរសមុទ្រ ច្រាំងទន្លេ និងតំបន់
សំខាន់ៗ មួយចំនួន។

        ប្រគល់ភារកិច្ចជាក់ស្តែងសម្រាប់ក្រសួងស្ថាប័នសំខាន់ៗ

        លោកនាយករដ្ឋមន្ត្រីបានបញ្ជាណែនាំឲ្យគណៈកម្មាធិការជាតិទទួលបន្ទុក អំពីបម្រែបម្រួលអាកាសធាតុ ក្រសួងធនធាននិងបរិស្ថាន ក្រសួងកសិកម្មនិងអភិ
វឌ្ឍន៍ជនបទ ក្រសួងការបរទេស ក្រសួងផែនការនិងវិនិយោគ ត្រូវសកម្មចូលរួម រាល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ស្វែងរកប្រភពកម្លាំងនិងប្រភពជំនួយសម្រាប់ កិច្ចការទប់ទល់ជាមួយនឹងការប្រែប្រួលអាកាសធាតុ។ជាពិសេស ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទត្រូវពិនិត្យជាទូទៅការរៀបចំផែនការនៅវាលសណ្តទន្លេ Cuu
Long សំដៅធានាការគ្រប់គ្រងទឹកសាប និងស្វែងរកវិធានការអភិវឌ្ឍន៍សេដ្ឋកិច្ច នៅតំបន់ជ្រាបចូលនៃទឹកប្រៃ។​ រីឯក្រសួងធនធាននិងបរិស្ថានវិញ នាយករដ្ឋមន្ត្រី
លោក Nguyen Xuan Phuc បានផ្តល់អនុសាសន៍ថា៖

“ក្រសួងធនធាននិងបរិស្ថានបានម្ចាស់ការរួមជាមួយក្រសួងស្ថាប័នតំបន់នានា
ធ្វើបច្ចុប្បន្នកម្ម និងប្រកាសសេណារីយ៉ូនៃការប្រែប្រួលអាកាសធាតុ ការកើន ឡើងកម្រិតទឹកសមុទ្រសម្រាប់វៀតណាមឲ្យស្របទៅនឹងស្ថានភាពជាក់ស្តែង។​បើចង់សម្រេចបានដូច្នេះ គឺត្រូវជម្រុញការងារព្យាករណ៍ ការស្រាវជ្រាវនិងវាយ តម្លៃជាក់ស្តែងចំពោះផ្នែក វិស័យមួយចំនួន ដែលរងផលប៉ះពាល់ទៅនឹងបម្រែ បម្រួលអាកាសធាតុចំពោះមុខនិងយូរអង្វែង ជាពិសេសនៅតំបន់ជនបទមួយ
ចំនួន”។

        ការងារទប់ទល់ប្រកបដោយប្រសិទ្ធិភាពជាមួយការប្រែប្រួលអាកាស
ធាតុជាការ សាកល្បងធំមួយចំពោះវៀតណាម។ ការអនុវត្តល្អភារកិច្ចនេះមិន
ត្រឹមតែរួម​ចំណែកសំខាន់ចូលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម
ប៉ុណ្ណោះទេ ថែមទាំងជួយអនុវត្តប្រកបដោយប្រសិទ្ធិភាពកិច្ចព្រមព្រៀងទីក្រុង
ប៉ារីសស្តីពី អាកាសធាតុទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ