|
វៀតណាមមុនក៏ដូចជាក្រោយធានាសិទ្ធិរបស់ពលករជានិច្ច (VOV) |
Vovworld-ក្នុងកាលៈទេសៈសកលភាវូបនីយកម្មនិងសមាហរណកម្មអន្តរជាតិ
នាបច្ចុប្បន្នបញ្ហាសិទ្ធិមនុស្ស ក្នុងនោះសិទ្ធិប្រជាពលករទទួលបានការយកចិត្តទុក
ដាក់ជាច្រើននិងប្រទេសនីមួយៗសុទ្ធតែផ្ដោតសំខាន់លើកិច្ចការពារសិទ្ធិមនុស្ស។
រដ្ឋដើរតួនាទីសំខាន់ដើម្បីធានាការអនុវត្តសិទ្ធិមនុស្ស
នៅវៀតណាមការធានាសិទ្ធិរបស់ប្រជាជននិយាយរួមប្រជាពលករនិយាយ
ដោយឡែកជាការផ្តួចផ្ដើមគំនិតគោលនយោបាយដ៏ធំធេងត្រូវបានកត់សម្គាល់ក្នុង
បណ្ដាឯកសារច្បាប់សំខាន់របស់រដ្ឋ។ លោក Dang Dung Chi ប្រធានវិទ្យាស្ថានស្រាវ
ជ្រាវសិទ្ធិមនុស្សបានអះអាងថា៖
“នៅវៀតណាម ប្រការនេះត្រូវបានយកចិត្តទុកដាក់ពីយូរយាមកហើយ។ តាំងពី
ពេលបង្កើតសាធារណរដ្ឋប្រជាបតេយ្យវៀតណាមមក រដ្ឋធម្មនុញ្ញនានារបស់វៀត
ណាមទាំងឡាយសុទ្ធតែកំណត់ច្បាស់រាល់សិទ្ធិនេះ។ជាពិសេសរដ្ឋធម្មនុញ្ញ
វិសោធនកម្មឆ្នាំ២០១៣មានការកំណត់ជាក់ស្ដែង នោះគឺជាពលរដ្ឋមានសិទ្ធិធ្វើការ
ជ្រើសរើសមុខរបរការងារធ្វើនិងកន្លែងធ្វើការ។ ប្រជាពលករត្រូវបានធានាសិទ្ធិបាន
ធ្វើការសមភាពសុវត្ថិភាពទទួលប្រាក់ខែជាដើម។ រាល់ការកំណត់នេះរបស់វៀតណាម
ជាសារវន្តសមស្របនឹងការកំណត់របស់អនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្សក្នុងវិស័យ
ការពារសិទ្ធិរបស់ពលករ។”
ទន្ទឹមនឹងរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ដោយមានខ្លឹមសារជឿនលឿនជាច្រើនអំពីសិទ្ធិពលករ
ដែលចូលជាធរមាននាថ្ងៃទី១មករាឆ្នាំ២០១៤នោះ ច្បាប់ពលកម្មធ្វើវិសោធនកម្មឆ្នាំ
២០១៣ច្បាប់ធានារ៉ាប់រងសង្គមក៏ផ្ដោតទៅលើការកំណត់ជាក់ស្ដែងដូចជាការសន្ទនា
នៅកន្លែងធ្វើការ ចរចារសមូហរភាពជាដើម។ នេះជាក្របខ័ណ្ឌកត្តិយុតអន្តរជាតិសំ
ខាន់នៃប្រទេសមួយធានាសិទ្ធិរបស់ពលករនៅវៀតណាម។ លោក Vu Quang Tho
ប្រធានវិទ្យាស្ថានកម្មករនិងសហជីពសហព័ន្ធពលកម្មវៀតណាមបានចាត់ទុកថា៖
“ខ្ញុំអាចអះអាងថា នៅវៀតណាមជាសារវន្តក្រមច្បាប់ពលកម្ម មាត្រាដែលរដ្ឋាភិ
បាលកំណត់សុទ្ធតែលំអៀងទៅលើពលកររាប់ទាំងការងារធ្វើ រាប់ទាំងប្រាក់ខែជាដើម។”
ការសិទ្ធិប្រយោជន៍របស់ពលករតាមរយៈការទទួលខុសត្រូវសង្គមរបស់អង្គភាព
អាជីវកម្ម
ក្នុងប៉ុន្មានឆ្នាំកន្លងមក រួមជាមួយគោលការណ៍សហប្រតិបត្តិការអភិវឌ្ឍន៍និង
សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិសហគមន៍បណ្ដាអង្គភាពអាជីវកម្មនៅវៀតណាម
បានសកម្មនិងម្ចាស់ការអនុវត្តសកម្មភាពសម្ដែងការទទួលខុសត្រូវរបស់អង្គភាព
អាជីវកម្មចំពោះសង្គម។
តាមលោក Vu Quang Tho ប្រធានវិទ្យាស្ថានកម្មករនិងសហជីពសហព័ន្ធពលកម្ម
វៀតណាមថា ដោយមានតួនាទីផ្សាភ្ជាប់រវាងអង្គភាពអាជីវកម្មនិងពលករសហជីពវៀត
ណាមមានតួនាទីសំខាន់ក្នុងការឃ្លាំមើលលើកកំពស់ការទទួលខុសត្រូវសង្គមរបស់
អង្គភាពអាជីវកម្ម។
“សហជីពបានបញ្ជាដាច់ខាតដើម្បីអនុវត្តការផ្សាភ្ជាប់រវាងអ្នកប្រើប្រាស់ពលករ
និងពលករត្រូវឈានទៅចំណុចរួមក្នុងការចរចារនិងសន្ទនា។ ពិសេសគឺចុះហត្ថលេខា
លើកិច្ចព្រមព្រៀងពលកម្មសមូហភាព សិទ្ធិអ្វីរបស់ពលករបានកំណត់គឺត្រូវអនុវត្ត។”
ក្នុងកាលៈទេសៈនោះការដែលវៀតណាមទទួលរៀបចំសន្និសីទក្រៅផ្លូវការលើក
ទី១៤នៃវេទិការអាស៊ី-អឺរ៉ុប (ASEM) ស្ដីពីសិទ្ធិមនុស្សនិងអង្គភាពអាជីវកម្មបានបង្ហាញ
នុវស្មារតិទទួលខុសត្រុវរបស់វៀតណាមចំពោះវេទិការ ASEM ដែលវៀតណាមជា
សមាជិក។ ជាពិសេសលើឋានៈជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជា
ជាតិវៀតណាមមានបំណងបញ្ជូនសារវៀតណាមជានិច្ចកាលគោរពនូវតំលៃទូទៅអំពី
សិទ្ធិមនុស្សនិងត្រៀមខ្លួនជាស្រេចសន្ទនាដើម្បីបង្រួញគំលាតការខុសប្លែក។ការពារ
សិទ្ធិរបស់ពលករក៏ជាអាទិភាពនាបច្ចុប្បន្នរបស់វៀតណាមក្នុងដំណើរការរៀបចំរចនា
សម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញលើកកំពស់សមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច
និងធានាអភិវឌ្ឍន៍ចីរភាព៕