វៀតណាមរួមចំណែកសកម្មក្នុងការជោគជ័យនៃ AMM-49

          (VOV)_សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៤៩ (AMM-49) និង​សន្និសីទ
ទាក់ទិននានា បានបញ្ចប់នាថ្ងៃទី២៦ កក្កដា នៅទីក្រុងវៀងច័ន្ទ (ប្រទេសឡាវ)។ លទ្ធ
ផលទាំងឡាយដែលទទួលបានក្នុងសន្និសីទទាំងនេះដើរតួនាទីដ៏​សែនសំខាន់ អះអាង
ថាប្រទេសអាស៊ានទាំងឡាយបានឯកភាពអំពីវិធានការ​ជាក់ស្ដែង ដើម្បីជំរុញទំនាក់
ទំនងរបស់សហគមន៍ ជួយឧបត្ថម្ភអាស៊ានមានការគាំទ្រ ទាំងខាងនយោបាយផង 
និងសេដ្ឋកិច្ចផង។ ក្នុងជោគជ័យទាំងនេះ មាន​ការរួមវិភាគទានសកម្មពីគណៈប្រតិ
ភូវៀតណាម។

វៀតណាមរួមចំណែកសកម្មក្នុងការជោគជ័យនៃ AMM-49 - ảnh 1
វៀតណាមរួមចំណែកសកម្មក្នុងការជោគជ័យនៃ AMM-49

          ក្នុងក្របខ័ណ្ឌ AMM-49 និងសន្និសីទទាក់ទិននានាមានសន្និ​សីទ​ថ្នាក់​រដ្ឋមន្ត្រីចំនួន១៦ ដូចជា៖ សន្និសីទរដ្ឋមន្ត្រីអាស៊ាន សន្និសីទរដ្ឋមន្ត្រីអាស៊ាន+១ ​និងវេទិកាតំបន់អាស៊ាន (ARF)។ ប្រធានបទជាច្រើនបានយកមកពិភាក្សា វាយ​តំលៃ និងនាំចេញផែន
ការនានាក្នុងរយៈពេលខាងមុខនេះ ផ្លាស់ប្តូរអំពីក្របខ័ណ្ឌសហប្រតិបត្តិការ ជាមួយដៃ
គូខាងក្រៅនានារបស់អាស៊ាន វាយតំលៃនិងអនុម័តលើឯកសារ ដែលក្នុងនោះមាន
សេចក្ដីថ្លែងការណ៍រួមស្ដីអំពីទស្សនះរបស់​អាស៊ាន ចំពោះបញ្ហាក្នុងតំបន់និងអន្តរជាតិ។

          លទ្ធផលលេចធ្លោ

        បណ្ដាប្រទេសអាស៊ានរួមគ្នាវាយតំលៃអំពីលទ្ធផលអនុវត្តផែនការដែលបានដាក់
ចេញ បន្ទាប់ពីពេលអាស៊ានក្លាយទៅជាសហគមន៍នាចុងឆ្នាំ ២០១៥។ ទោះបីជាជាង
ពាក់កណ្ដាលឆ្នាំក្តី ប៉ុន្តែសហគមន៍អាស៊ានបានសម្រេចគោលដៅនានាដែលបានដាក់
ចេញ។ ប្រទេសទាំងឡាយក៏បានឯកភាព អំពីផែនការអនុវត្តនា​ពេលខាងមុខនេះ 
ដើម្បីបង្កើនប្រសិទ្ធិភាព និងតួនាទីរបស់សហគមន៍អាស៊ាន។

          ប្រការទី២គួរអោយយកចិត្តទុកដាក់ នោះគឺការបង្កើនទំនាក់ទំនងជាមួយដៃ
គួរ។ តាមរយៈសន្និសីទលើកនេះ សហគមន៍អន្តរជាតិបន្តមានគោលបំណងបើកទូ
លាយទំនាក់ទំនងជាមួយអាស៊ាន ។ទីបីគឺប្រទេសទាំងឡាយបានរួមគ្នាផ្លាស់ប្តូរ ពិ
ភាក្សា អំពីស្ថានភាពនៅក្នុងតំបន់និងអន្តរជាតិ។ តាមនោះចែករំលែកទស្សនះអំពី
បញ្ហានានាដែលបានដាក់ចេញ។


វៀតណាមរួមចំណែកសកម្មក្នុងការជោគជ័យនៃ AMM-49 - ảnh 2
អនុរដ្ឋមន្ត្រីការបរទេស លោក Le Hoai Trung

ការជោគជ័យមួយទៀតរបស់ AMM-49 នោះគឺអាស៊ានបានចេញសេចក្ដី​ថ្លែង
ការណ៍រួមដោយ អះអាងនូវគោលជំហររបស់អាស៊ានចំពោះបញ្ហាធំៗ ។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung បានសង្កត់ធ្ងន់ថា៖

“ ការដែលអាស៊ានចេញសេចក្ដីថ្លែងការណ៍រួមនោះបាន អះអាងនូវគោលជំហរដ៏​
សែនសំខាន់ របស់អាស៊ានចំពោះបញ្ហាសំខាន់ៗ និងធំៗ ដែលក្នុងនោះមានបញ្ហាសមុទ្រ
ខាងកើត។ ក្រៅពីការចេញសេចក្ដីថ្លែងការណ៍រួម និងឯកសារនានានេះ ប្រការសំខាន់
មួយទៀតគឺត្រូវរួមគ្នាធ្វើដើម្បីទទួលអោយបានប្រការនេះ បង្កើនតួនាទីជាមជ្ឈមណ្ឌល
 បង្កើនចំណងសាមគ្គីភាពនាពេលខាងមុខនេះ។”​

          ការរួមវិភាគទានសកម្មពីវៀតណាម

        គណៈប្រតិភូវៀតណាមដឹកនាំដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស
 លោក Pham Binh Minh បានអញ្ជើញចូលរួមសន្និសីទ។​​អនុរដ្ឋមន្ត្រី​ការបរទេស ​​លោក 
Le Hoai Trung  បានអោយដឹងថា៖

          “ នៅវេទិកាទាំងឡាយក្នុងសន្និសីទ វៀតណាមសុទ្ធតែមានបទអន្តរាគមន៍ ដែល
ក្នុងនោះលើកឡើងទស្សនះរបស់វៀតណាមស្ដីអំពីស្ថានភាពអន្តរជាតិនិង​តំបន់ និង
នាំចេញសំណូមពរសហប្រតិបត្តិការទ្វេភាគី ដើម្បីពង្រីកតួនាទីរបស់​អាស៊ាន។ ទីពីរគឺ
វៀតណាមរួមវិភាគទានចំពោះកសាងសេចក្ដីសម្រេចនានា ​សំដៅសម្រេចផែនការនា
នារបស់អាស៊ានប្រកបដោយជោគជ័យ ល្អប្រសើរ។នេះក៏គឺជាឱកាសដើម្បីវៀតណាម
លើកឡើងទស្សនះ ចំពោះបញ្ហារក្សាសន្តិភាព​ សន្តិសុខ។”

          អាស៊ានមួយរឹងមាំនឹងនាំមកនូវផលប្រយោជន៍សំរាប់សន្តិភាព ស្ថិរភាព ​កិច្ច
សហប្រតិបត្តិការរបស់តំបន់និងអន្តរជាតិ។ ការរួមវិភាគទានយ៉ាងសកម្ម​របស់វៀត
ណាម ចំពោះការជោគជ័យសន្និសីទ ​AMM-49 និងសន្និសីទ​ទាក់ទិននានា រួមចំណែក
សំខាន់ ក្នុងការកសាងអាស៊ានមួយប្រកបដោយរឹងមាំ ប្រសិទ្ធិភាព រួមចំណែកពង្រឹង
និងពង្រីកទំនាក់ទំនងរវាងអាស៊ាននិងដៃគូរនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ