វៀតណាមរួមជាមួយអាស៊ានឆ្ពោះទៅអនាគត

(VOVworld)-ក្នុងឆ្នាំ២០១៣ សមាគមបណ្តាប្រជាជាតិអាស៊ីអាគ្លេយ៍ (អាស៊ាន​)
ទទួល បានសមិទ្ធិគួឲ្យកត់សម្គាល់ក្នុងការអនុវត្តន៍ដំណើការកសាងសហគមន៍
អាស៊ាន នាឆ្នាំ២០១៥ ក៏ដូចជាពង្រឹងនិងពង្រីកថែមទៀត ទំនាក់ទំនងជាមួយ​
ដៃគូរបរទេស និងលើកកំពស់តួនាទីរបស់អាស៊ានក្នុងពិភពលោកពហុបែប១។ ពង្រីករាល់ការរួមចំណែកយ៉ាងសកម្មចូលក្នុងសមិទ្ធិរួមរបស់អាស៊ាន២០១៣ 
ក្នុងឆ្នាំ ២០១៤ វៀតណាមរួមជាមួយបណ្តាប្រទេសអាស៊ានជម្រុញសមាគី​ភាព កិច្ចសហប្រតិបត្តិការឆ្លងកាត់លើការឧបសក្តដើម្បីកសាងសហគមន៍រួមនាឆ្នាំ
២០១៥។

         អាចនិយាយបានថា ក្នុងរយៈពេល១៨ឆ្នាំចូលជាសមាជិកអាស៊ានឆ្នាំ
២០១៣ជារយៈពេលដែលវៀតណាមមានការរួមចំណែកយ៉ាង សកម្មក្នុងបញ្ហា
រួមជាច្រើនរបស់ អាស៊ាន ពិសេសគឺពេលវេលាកសាង សហគមន៍អាស៊ាន
ឆ្នាំ២០១៥កំពុងខិតជិតមកដល់។ មិនត្រឹមតែមានការរួមចំណែកយ៉ាងសកម្មចូល
ក្នុងការអនុវត្តន៍នូវ រាល់បញ្ហាសំខាន់ជាអទិភាពរបស់អាស៊ានប្រកបដោយប្រ
សិទ្ធិភាពប៉ុណ្ណោះទេ វៀតណាមថែមទាំងចូលរួមផ្ទាល់ ក្នុងការកំណត់បណ្តា
គោលនយោបាយធំៗរបស់អាស៊ាន ពិសេសគឺចូលរួមកសាង សេចក្តីថ្លែងការ
លើវិស័យជំនាញអំពីសុខុមាលភាពសង្គម ស្រ្តីនិងកុមារ បង្ការ អាសន្នរោគ​និងគ្រប់គ្រងគ្រោះធម្មជាតិ។

វៀតណាមរួមជាមួយអាស៊ានឆ្ពោះទៅអនាគត - ảnh 1
អគ្គលេខាអាស៊ានថតរូបជាមួយរដ្ឋមន្រ្តីការបរទេសជាសមាជិកអាស៊ាន
(រូបថតៈ cpv.org.vn)

        ខំប្រឹងប្រែងជម្រុញការធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចតំបន់

        សមិទ្ធិលេចធ្លោ១របស់អាស៊ានក្នុងឆ្នាំ២០១៣ គឺសម្រេចបានជំហាន ខ្លាំង ក្នុងការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន។ ការសម្រេចដំណោះស្រាយជាង
៨០%ដែលបានលើកឡើងក្នុងផែនការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ានលើ
គ្រប់វិស័យបានបញ្ជាក់ថា​ការធ្វើសមាហរណកម្មសេដ្ឋកិច្ចរវាងបណ្តា ប្រទេសជា
សមាជិកអាស៊ានត្រូវបានជម្រុញខ្លាំង។ ក្នុងការអនុវត្តន៍រាល់​គោលដៅកសាង
សហគមន៍សេដ្ឋកិច្ចអាស៊ាន​វៀតណាម ត្រូវបានវាយតម្លៃថា សម្រេចចំគោលដៅ
ទាន់ពេលវេលា និងឈរលំដាប់ថ្នាក់ទី៤ បន្ទាប់ពី សឹង្ហបរី ម៉ាឡេស៊ី និងថៃ។​ឧប
នាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានឲ្យដឹងថា៖

        “រហូតមកដល់ពេលនេះ អាស៊ានមានសរសរ៣គឺសរសរសន្តិសុខនយោបាយ សរសរសេដ្ឋកិច្ច និងសរសរវប្បធម៌សង្គមនោះ  គោលដៅសម្រេចបាន៨០%​នៅសល់តែ២០%ប៉ុណ្ណោះ។ដោយហេតុនេះ  បណ្តាប្រទេសក្នុងអាស៊ាន រួមគ្នា
ខំប្រឹងប្រែងសុក្រិដ្ឋក្នុងឆ្នាំ២០១៤-២០១៥ដើម្បី ក្លាយទៅជាសហគមន៍១។ វៀតណាមសម្រេចបានចំនួន៨៤%ហើយ។

        រក្សាសមាគីភាពក្នុងប្លុក

        ទន្ទឹមនឹងការជម្រុញកិច្ចសហប្រតិបត្តិការក្នុងប្លុក វៀតណាមមានការរួម ចំណែកក្នុងការជម្រុញទំនាក់ទំនងកិច្ចការបរទេសរបស់អាស៊ានលើកទឹកចិត្ត
ដៃគូដទៃចូលរួម និងរួមវិភាគទានក្នុងបណ្តាចំណុចសំខាន់ និងជាអាទិភាពរបស់
តំបន់។ វៀតណាមបាននិងកំពុងពង្រីកតួនាទីល្អជាប្រ ទេសសម្របសម្រួល
ទំនាក់ទំនងសន្ទនាអាស៊ាន-EU និងបង្កើតមូលដ្ឋានដើម្បី បន្តអភិវឌ្ឍន៍ទំនាក់
ទំនងអាស៊ាន-EU។ ពុំនោះសោធ វៀតណាម បានសហការ ជាមួយបណ្តាប្រ
ទេសសម្របសម្រួលទំនាក់ទំនងជាមួយបណ្តាដៃគូររបស់ អាស៊ាន ពិសេស
គឺសហការជាមួយថៃក្នុងការជម្រុញទំនាក់ទំនងអាស៊ាន ចិន ក្នុងនោះមានការ
ដោះស្រាយបញ្ហាសមុទ្រខាងកើត។ ឧបនាយករដ្ឋមន្រ្តីនិងជា រដ្ឋមន្រ្តីក្រសួង
ការបរទេសវៀតណាម លោក Pham Binh Minhបានអះអាងថា៖

        “ ក្នុងឆ្នាំ ២០១៣ អាស៊ានទទួលបានការស្រុះចិត្តគំនិតយ់ាងខ្ពស់អំពី ​បញ្ហា
សមុទ្រខាងកើត។ នេះគឺជាលទ្ធផលលេចធ្លោមួយ។ ដោយសារការខំប្រឹងប្រែង
របស់វៀតណាម និងប្រទេសអាស៊ាននាឆ្នាំ២០១៣ជាឆ្នាំទទួលបានលទ្ធផលនានា។ នេះគឺជាការដែលចិនបានឯកភាពពិគ្រោះយោបល់ជាមួយអាស៊ានអំពីការកសាង
 ក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើតCOC។  ”

វៀតណាមរួមជាមួយអាស៊ានឆ្ពោះទៅអនាគត - ảnh 2
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh

       ឆ្ពោះទៅគោលដៅដើម្បីសហគមន៍រួមមួយ

        ទោះបីជាអាស៊ានទទួលបានសមិទ្ធផលសកម្មជាច្រើនក្នុងឆ្នាំ២០១៣កន្លង
ទៅក្តីប៉ុន្តែ ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ អាស៊ាននៅមានការសាកល្បងជាច្រើន ដូច
ជា៖ ប្រភពកម្លាំងនៅមានកំហិត និងការជៈឥទ្ធិពលពីការប្រកួតប្រជែងរវាងប្រ
ទេសធំៗក្នុងតំបន់។ ប្រការនេះបានទាមទាឲ្យប្រទេសជាសមាជិក ត្រូវខំប្រឹង
ប្រែងថែមទៀត ដើម្បីរក្សារសាមគ្គីភាព អនុវត្តរាល់គោលដៅនៅសេសសល់
ក្នុងដំណើការកសាងសហគមន៍។ ចំពោះវៀតណាម ដំណើការកសាងសហ
គមន៍អាស៊ាន មិនគ្រាន់តែដល់ថ្ងៃទី៣១ ធ្នូ ឆ្នាំ ២០១៥ប៉ុណ្ណោះទេ ថែមទាំងត្រូវ
នាំចេញទិសដៅមួយទៀត សំរាប់អាស៊ានបន្តអភិវឌ្ឍន៍ពង្រីក​តួនាទីរបស់ខ្លួនក្នុង
តំបន់ក្រោយឆ្នាំ២០១៥។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang
Vinh បានចាត់ទុកថា៖

        “ បញ្ហាសាមគ្គីភាពអាស៊ាន​ឆ្ពោះទៅគោលដៅសហការយ៉ាងជិតស្និទ្ធិជាង
ទៀត នោះគឺជាបញ្ហាដែលវៀតណាមត្រូវយកចិត្តទុកដាក់។ អាស៊ានសាមគ្គីភាព
អាស៊ានជាផលប្រយោជន៍ជាក់ស្ដែងសំរាប់វៀតណាម។ បទដ្ឋានអំពីការកសាង
សហគមន៍នាពេលខាងមុខនេះត្រូវលើកកំពស់ជាងទៀត។ នោះគឺគុណភាពនៃ
ការចងសម្ព័ន្ធ អាស៊ាន លើកកំពស់ជីវភាពរស់នៅឡើង២ដង …។ល។”

      កសាងសហគមន៍អាស៊ានមួយសាមគ្គីភាព រឹងមាំ មិនគ្រាន់តែជាគោល
បំណងរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងរបស់ប្រទេសជាសមាជិកអាស៊ាន
ទាំងឡាយទៀតផង។ ការកសាងសហគមន៍អាស៊ាននាឆ្នាំ ២០១៥ គ្រាន់តែជា
របត់មួយពីព្រោះនៅមានកិច្ចការជាច្រើនគប្បីធ្វើដើម្បីអាស៊ានសាមគ្គីជាង និង
អះអាងនូវតួនាទីដ៏សែនសំខាន់របស់ខ្លួនលើឆាកអន្តរជាតិពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ