វៀតណាមលើកទឹកចិត្តប្រជាជនច្នៃប្រឌិតវិទ្យាសាស្រ្តបច្ចេកវិទ្យា

(VOVworld)-រដ្ឋាភិបាលវៀតណាមនឹងបង្កលក្ខណៈងាយស្រួលថែមទៀត សម្រាប់
ការស្រាវជ្រាវអនុវត្តវិទ្យាសាស្រ្តបច្ចេកវិទ្យាចូលក្នុងការបង្កបង្កើនផល ក៏ដូចជាការ
ស្រាវជ្រាវ ច្នៃប្រឌិតវិទ្យាសាស្រ្តបច្ចេកវិទ្យារបស់ប្រជាជន។ នេះជា ការអះអាង
របស់លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម Nguyen Tan Dung នៅក្នុងសន្និសីទ
ជាមួយបណ្តាអ្នកចៃប្រឌិតឆ្នើមមិនជំនាញឆ្នាំ២០១៥ ដោយក្រសួងវិទ្យាសា ស្រ្តនិង
បច្ចេកវិទ្យារៀបចំឡើងនៅទីក្រុងហាណូយ (វៀតណាម) នាថ្ងៃទី១២ ឧសភា។

វៀតណាមលើកទឹកចិត្តប្រជាជនច្នៃប្រឌិតវិទ្យាសាស្រ្តបច្ចេកវិទ្យា - ảnh 1
លោក Nguyen Tan Dung ថ្លែងមតិក្នុងជំនួបជាមួយបណ្តាអ្នកច្នៃប្រឌិត
ឆ្នើម២០១៥ (រូបថតៈ vov)

        ជំនួបរវាងប្រមុខរដ្ឋាភិបាលវៀតណាមជាមួយអ្នកចៃប្រឌិតឆ្នើមឆ្នាំ២០១៥ចំនួន
៦៣នាក់ គឺព្រឹត្តិការណ៍១ក្នុងចំណោមព្រឹត្តិការណ៍ ដែលបានរៀបចំឡើងក្នុងឱកាស
រំលឹកខួប ទិវាវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀតណាមថ្ងៃទី១៨ឧសភា។ ជំនួបនេះសឲ្យ
ឃើញ ការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ចំពោះវិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យា
និយាយរួម និងការច្នៃប្រឌិតរបស់ប្រជាជន និយាយដោយឡែក ក្នុងកិច្ចការកសាង
និងអភិវឌ្ឍន៍ប្រទេសជាតិ។

យកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ស្រាវជ្រាវអនុវត្តវិទ្យាសាស្រ្តបច្ចេកវិទ្យា

        តាំងពីមុនមក គោលនយោបាយរបស់បក្ស រដ្ឋវៀតណាមជានិច្ចកាល យក ចិត្តទុកដាក់ជាពិសេស ដល់ការអភិវឌ្ឍន៍ ស្រាវជ្រាវអនុវត្តន៍វិទ្យាសាស្រ្តបច្ចេកវិទ្យា ជាពិសេសគឺការពង្រីកការច្នៃប្រឌិតរបស់ប្រជាជន។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ក្រ
សួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀតណាមបានធ្វើសេនាធិការជាមួយរដ្ឋាភិបាល
ក្នុងការផ្សព្វផ្សាយ​បណ្តាយន្តការ គោលនយោបាយ និងបង្កបរិយាកាសងាយ
ស្រួលសម្រាប់សកម្មភាព កែច្នៃបច្ចេកវិទ្យារបស់ប្រជាជ​នគ្រប់ស្រទាប់ ។ក្រសួងក៏
បានរួមផ្សំជាមួយក្រសួងផ្នែកទាក់ទិននានា អនុវត្តនូវសកម្មភាពជាក់ ស្តែងជាច្រើន សំដៅជួយបណ្តាអ្នកច្នៃប្រឌិតពីការ ស្រាវជ្រាវ ដល់ការជួយឧបត្ថម្ភបង្កើតអង្គភាព
អាជីវកម្មវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ដើម្បីអនុវត្ត សកម្មភាពបង្កបង្កើនផល ធ្វើអា
ជីវកម្ម។ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាលោក Nguyen Quan បានឲ្យ
ដឹងថា៖ “ក្នុងឆ្នាំ២០១២​ រដ្ឋាភិបាលបាន​ផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត ស្តីពីការផ្តើម
គំនិត  ក្នុងនោះបានកំណត់ច្បាស់ថាស្ថាប័នគ្រប់គ្រងជួយប្រជាជនក្នុងការងារស្រាវ
ជ្រាវនិងការចែករំលែកលទ្ធផលស្រាវជ្រាវទៀតផង។ យើងខ្ញុំបាន សណូមពរមន្ទី
វិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៅទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់ដល់ការផ្តើមគំ
និតរបស់ប្រជាជន ដើម្បីពេលប្រជាជនត្រូវការគឺទទួលបានការណែនាំ និងជួយ
ឧបត្ថម្ភ”។

វៀតណាមលើកទឹកចិត្តប្រជាជនច្នៃប្រឌិតវិទ្យាសាស្រ្តបច្ចេកវិទ្យា - ảnh 2
នាយករដ្ឋមន្ត្រី Nguyen Tan Dung សំណេះសំណាលជាមួយអ្នក
ច្នៃប្រឌិតឆ្នើម​២០១៥

        បង្កលក្ខណៈងាយស្រួលសម្រាប់ការស្រាវជ្រាវវិទ្យាសាស្រ្តបច្ចេកវិទ្យា

        ថ្លែងមតិក្នុងជំនួបនេះដែរ លោក Nguyen Tan Dung បានអះអាងថា សមិទ្ធិ
នានាដែលប្រទេសជាតិទទួលបានក្នុងប៉ុន្មានឆ្នាំកន្លង​ទៅ គឺផ្សាភ្ជាប់ជាមួយនឹង
បញ្ញា សមត្ថភាពច្នៃប្រឌិត និងការស្រាវជ្រាវ អនុវត្ត វិទ្យាសាស្រ្តបច្ចេកវិទ្យារបស់
ប្រជាជន។ នេះក៏ជាកត្តាសម្រេចទៅលើការអភិវឌ្ឍន៍ ជឿនលឿន ចីរភាព និង
ដំណើរការឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មប្រ ទេសជាតិ។ លោកនាយក
រដ្ឋមន្ត្រី បានសំណូមពរក្រសួងវិទ្យាសាស្រ្តនិង បច្ចេកវិទ្យារួមជាមួយក្រសួងផ្នែក
ទាក់ទិននានា បន្តធ្វើសេនាធិការដើម្បីកសាង​គោលនយោបាយឲ្យសមស្រប សម្រាប់ការស្រាវជ្រាវអនុវត្តវិទ្យាសាស្រ្តបច្ចេកវិទ្យាចូលក្នុងផលិតកម្ម ពង្រីកការ
ច្នៃប្រឌិតរបស់ប្រជាជន។ លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖“ត្រូវ
បង្កើតគោលនយោបាយតាមទិសងាយស្រួលបំផុត លើកទឹកចិត្តការ ច្នៃប្រឌិត លើកកំពស់ផលិកម្មពលកម្មដើម្បីប្រជាជនមានជីវភាពរស់នៅប្រសើ ជាង។ ​ជា
ពិសេស ឧទ្ទេសនាមនិងផ្សព្វផ្សាយផលិតផលជាមួយទីផ្សារ និងមានការឧបត្ថម្ភ
ខាងពន្ធដា។ល។”

        លោកនាយករដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ និងលើកដំកើងចលនាស្រាវជ្រាវ ច្នៃប្រឌិតរបស់ប្រជាពលករ ប្រជាជននៅទូទាំងប្រទេស រួមចំណែកកសាង ប្រទេសវៀតណាមឯករាជ្យ ឯកភាព ប្រជាជនសម្បូធូធារនិងប្រទេសជាតិមាំមួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ