វៀតណាម-ហូល្លង់៖ពីទំនាក់ទំនងពាណិជ្ជកម្មដល់កិច្ចសហប្រតិបត្តិការមិត្តភាព

(VOVworld)-នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រហូល្លង់លោក Mark Rutte កំពុង បំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមសេចក្តី អញ្ជើញរបស់នាយករដ្ឋ
មន្រ្តីវៀតណាម លោក Nguyen Tan Dung ។ ដំណើរ ទស្សនកិច្ចនេះ​គឺសំដៅរឹត
បន្តឹងថែមទៀត ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀត
ណាមនិងហូល្លង់។

        ទោះបីជាទំនាក់ទំនងការទូតជាផ្លូវការរវាងវៀតណាមជាមួយហូល្លង់ទើបតែ មានក្នុងរយៈពេល៤១ឆ្នាំក្តី ប៉ុន្តែទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេស ទាំងពីរមាន
តាំងពីរមានមុននេះជាច្រើនឆ្នាំកន្លងមកហើយ។ នាឆ្នាំ១៦៣៣ នាវារបស់ហូល្លង់១ គ្រឿងបានមកដល់វៀតណាមជាលើកដំបូង ចាប់ផ្តើមបើកទំនាក់ទំនងពាណិជ្ជ
កម្ម រវាងប្រទេសទាំងពីរ ឆ្លងតាមរយៈការទិញអង្ករ សូត្រ និង គ្រឿងប៉កសឺឡែន
ជាដើម។ រហូតដល់សព្វថ្ងៃនេះ បានឆ្លង កាត់លើកំណាត់ផ្លូវអភិវឌ្ឍន៍លើវិស័យ
ជាច្រើន។ រួមជាមួយនោះ បណ្តាដំណើរ ទស្សនកិច្ចជាន់ខ្ពស់ជារឿយៗរបស់ថ្នាក់
ដឹកនាំនៃប្រទេសទាំងពីរជាសក្ខីភាព ដ៏ច្បាស់លាស់ អំពីទំនាក់ទំនង ដ៏ល្អប្រសើរ
រវាងប្រទេសទាំងពីរ។ នាឆ្នាំ២០១១ ព្រះអង្គម្ចាស់ស្នងរាជ្យនិងព្រះរាជបុត្រី
Maxima បានយាងមកបំពេញទស្សនកិច្ចនៅវៀត ណាម និងនាយករដ្ឋមន្រ្តីវៀត
ណាម លោក Nguyen Tan Dung ក៏បានអញ្ជើញ ទៅបំពេញទស្សនកិច្ចនៅហូល្លង់។
ក្នុងឆ្នាំ២០១៣ សកម្មភាពជាច្រើនបានប្រព្រឹត្តទៅនៅវៀតណាមនិងហូល្លង់ក្នុង
ឱកាសរំលឹកខួបលើកទី៤០នៃទិវាបង្កើត​ទំនាក់ទំនងការទូតវៀតណាម-ហូល្លង់។

វៀតណាម-ហូល្លង់៖ពីទំនាក់ទំនងពាណិជ្ជកម្មដល់កិច្ចសហប្រតិបត្តិការមិត្តភាព - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung និងនាយករដ្ឋមន្រ្តី
ហូល្លង់ លោក Mark Rutte នាខែមិនាឆ្នាំ២០១៤ (រូបថតៈ cpv.org.vn)

        កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងដៃគូរលើវិស័យសម្របទៅនឹងបំរ៉ែ
បំរួលអាកាសធាតុ

        លើវិស័យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តម្លៃប្រាក់ពាណិជ្ជកម្មរវាងវៀត
ណាម ជាមួយហូល្លង់មានការអភិវឌ្ឍន៍និងកើនឡើងដោយឥតឈប់ឈរ ក្នុងនោះ វៀតណាមជានិច្ចកាលនាំចេញហួសកម្រិត។​ សព្វថ្ងៃ ប្រទេសហូល្លាង់ ជាទីផ្សារ នាំចេញឈរលំដាប់ថ្នាក់ទី៣របស់វៀតណាមនៅទ្វីបអឺរ៉ុប។ ក្នុងឆ្នាំ២០១៣ តម្លៃ
ប្រាក់ ពាណិជ្ជកម្មទ្វេភាគីទទួលបាន៣,៦ពាន់លានដុល្លារអាមេរិក។ គិតដល់ឆ្នាំ
២០១៣ ហូល្លង់ឈរលំដាប់ថ្នាក់ទី១១ក្នុងចំណោមប្រទេសនិងតំបន់ ដែនដីចំនួន
៩៦ មានទុនវិនយោគចូលវៀតណាមក្នុងទុនសរុបចំនួន៦,២៩ពាន់លានដុល្លារ
អាមេរិកលើកគំរោងការណ៍ចំនួន១៩២។ គំរោងការណ៍សំខាន់ៗមួយចំនួនដែល ហូល្លង់វិនិយោគនៅវៀតណាម គឺរោងចក្រអគ្គិសនី Mong Duong ដោយមានតម្លៃ
២,១​ ពាន់លានដុល្លារ និងរោងចក្រអគ្គិសនី Phu Mỹ ៣ ដោយមានទុនវិនិយោគ
ចំនួន ៤១០លាន ដុល្លារអាមេរិក។

        នាប៉ុន្មានឆ្នាំកន្លងទៅ វៀតណាមក្លាយទៅជាដៃគូសំខាន់របស់ហូល្លង់ ដោយ
សារប្រទេសទាំងពីរមានលក្ខណប្រហាក់ប្រហែលគ្នា។ ហូល្លង់និងវៀតណាម ជាដៃ
គូរយុទ្ធសាស្រ្តក្នុងការគ្រប់គ្រងធនធានទឹក និងសម្របនឹងបំរ៉ែបំរួល អាកាសធាតុ។​កិច្ចសហប្រតិបត្តិការនេះ ត្រូវបានកំណត់ ក្នុងកិច្ចព្រមព្រៀងដៃគូរ យុទ្ធសាស្រ្ត (SPA)រវាងប្រទេសទាំងពីរ ដែលបាននាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen
Tan Dung និងអតីតនាយករដ្ឋមន្រ្តីហូល្លង់លោក Peter Balkenendein ចុះហត្ថលេខា
នាខែតុលាឆ្នាំ២០១០កន្លងមក។ សក្ខីភាពមួយទៀត បញ្ជាក់ឲ្យកិច្ចសហប្រតិបត្តិ
ការលើវិស័យទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុរវាងប្រទេសទាំងពីរគឺទីក្រុង
Rotterdam និងទីក្រុង ហូជីមិញ បានសហការក្នុងកម្មវិធី “ទីក្រុង ហូជីមិញឆ្ពោះទៅ
សមុទ្រ”។

វៀតណាម-ហូល្លង់៖ពីទំនាក់ទំនងពាណិជ្ជកម្មដល់កិច្ចសហប្រតិបត្តិការមិត្តភាព - ảnh 2
រោងចក្រអគ្គិសនី Phu My ជានិមិត្តរូបឲ្យកិច្ចសហប្រតិបត្តិការ
វៀតណាម-ហូល្លង់ (រូបថតៈ vov.vn)

        កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ​សុខាភិបាលនិងសុខុមាលភាពសង្គម

        ការអប់រំឧត្តមសិក្សា ក៏ដើរតួនាទីសំខាន់ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី វៀតណាមជាមួយហូល្លង់ផងដែរ។ តាមរយៈការផ្តើមគំនិតហូល្លង់ អំពីកិច្ចសហ ប្រតិបត្តិការក្នុងការអប់រំឧត្តមសិក្សា (NICHE) ទឹកប្រាក់ជាង១០លានអ៊ឺរូ ​ត្រូវបាន វិនិយោគសំដៅបង្កើនការអប់រំរបស់វៀតណាម។ ហូល្លង់ក៏ជាអ្នកផ្តល់ហិរញ្ញប្ប​ទានសកម្មបំផុតក្នុងការជួយវៀតណាមបង្ការប្រយុទ្ធប្រឆាំងជំងឺរបេង និង
HIV/AIDS។

        ចាប់ផ្តើមពីទំនាក់ទំនងពាណិជ្ជកម្មក្នុងប្រវត្តិសាស្រ្ត រហូតដល់បច្ចុប្បន្ន ទំនាក់ទំនងរវាងវៀតណាមជាមួយហូល្លង់បានឆ្លងកាត់លើកំណាត់ផ្លូវពោពេញ ទៅដោយលទ្ធផលយ៉ាងល្អប្រសើ។ ដំណើរទស្សនកិច្ចលើកនេះ របស់នាយក
រដ្ឋមន្រ្តីហូល្លង់ Mark Rutte ត្រូវបានគូសសញ្ញា១ បើកចេញកម្មវិធីថ្មីសម្រាប់
ទំនាក់ ទំនងមិត្តភាពវៀតណាមហូល្លង់ទៀតផង៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ