វៀតណាម-ឡាវបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់អគ្គលេខានៃគណៈកម្មាធិការ មជ្ឈឹមបក្ស
ប្រជាជន ឮបដិវត្តឡាវនិងជាប្រធានរដ្ឋនៃសាធារណរដ្ឋ​​ប្រជាធិបតេយ្យ​ប្រជាមា
និត​ឡាវលោក  Choumaly Sayanone និងលោកជំទាវ នាថ្ងៃទី២៣មិនា ប្រធានរដ្ឋ
វៀតណាមលោក Truong Tan Sang និងលោកជំទាវបានចាប់ផ្តើមដំណើរទស្សន
កិច្ចនៅឡាវ។ នេះជា ព្រឹត្តិការណ៍មានអត្ថន័យដ៏សែនសំខាន់ ក្នុងទំនាក់ទំនងនៃ
ប្រទេសទាំងពីរ រួម​ចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពពិសេសវៀត
ណាម-ឡាវឲ្យខ្លាំងក្លាថែមទៀត។

វៀតណាម-ឡាវបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1
ដំំណើរទស្សនកិច្ចប្រទេសឡាវរបស់លោកប្រធានរដ្ឋវៀត
ណាម Truong Tan Sang នាខែកុម្ភឆ្នាំ២០១២ក (រូបថតៈ vov)

        នេះគឺជាដំណើរទស្សនកិច្ចនៅសាធារណរដ្ឋ​​ប្រជាធិបតេយ្យ​ប្រជាមានិត
​ឡាវ លើកទី៣របស់លោកប្រធានរដ្ឋ Truong Tan Sang ។ ដំណើរទស្សនកិច្ចនេះ ​អះអាងនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស ព្រមទាំងបង្កើន កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យថែម ទៀតផង។

        ប្រពៃណីមិត្តភាពយូរអង្វែង

         ក្រឡែកមើលឡើងវិញលើរយៈពេលពាក់កណ្តាលទស្សវត្សន៍ តាំងពីពេល
បង្កើតទំនាក់ទំនងកាទូតថ្ងៃទី៥កញ្ញា១៩៦២មក ទំនាក់ទំនងប្រពៃណីវៀតណាម
-ឡាវ ត្រូវបានលោកប្រធានហូជីមិញ និងលោកប្រធាន Cayson Phomvihan ពូន
ជ្រុំដាក់គ្រឹះស្ថាន និងបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីររក្សាពីជំនាន់១ទៅជំនាន់
១។ ជាង៥០ឆ្នាំកន្លងទៅ ទំនាក់ទំនងស្អិតរមួតនេះ បានក្លាយទៅជាគំរូ១ អំពី
ភាពស្មោះសរផូរផង់ អំពីចំណងសាមគ្គី និងកិច្ចសហប្រតិបត្តិការលើគ្រប់​វិស័យ ដែលកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក
Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

      “ទំនាក់ទំនងរវាងវៀតណាមជាមួយឡាវត្រូវបានពូនជ្រុំពីសាច់ស្រស់ ឈាមស្រស់របស់ជំនាន់មុនៗជាច្រើន នឹងក្លាយទៅជាទ្រព្យសម្បត្តមិនអាច កាត់ថ្លៃបានរបស់ប្រជាជាតិយើងទាំងពីរ។ ទំនាក់ទំនងវៀតណាម -ឡាវ ជានិច្ចកាលដើរតួនាទីសំខាន់ចម្បងក្នុងគោលនយោបាយកិច្ចការបរទេស
របស់បក្ស និងរដ្ឋវៀតណាម”។

       ប៉ុន្មានឆ្នាំថ្មីៗនេះ រួមជាមួយការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ប្រទេស
ទាំងពីរ កំពុងសកម្មសហការ លាតត្រដាងអនុវត្តប្រកបដោយជោគជ័យ នូវរាល់
កិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ និងលទ្ធផលនៃកិច្ច
ប្រជុំលើកទី៣៧ គណៈកម្មាធិការអន្តរសភាវៀតណាមឡាវ(ខែមករាឆ្នាំ២០១៥)។
ជាពិសេស​ តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០១៤ ទទួលបាន១,៤ពាន់
លាន ដុល្លារអាមេរិក កើន២៤,៥% បើប្រៀបនឹងឆ្នាំ២០១៣។​ភាគីទាំងពីរ កំពុង
ខំប្រឹង ប្រែងនាំល្បឿនកំណើនកើន៤០%ប្រៀបនឹងឆ្នាំ២០១៤ ក្នុងបំណងសម្រេច
បាន គោលដៅនាំតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើង២ពាន់លានដុល្លារក្នុងឆ្នាំ
២០១៥។ ក៍ក្នុងឆ្នាំ២០១៥នេះដែរ ប្រទេសទាំងពីរខំប្រឹងប្រែងលាតត្រដាងអនុ
វត្តនូវគំរោងការ តភ្ជាប់ផ្លូវគមនាគមន៍មួយចំនួនក្នុងនោះមានគំរោងការណ៍ក
សាងផ្លូវល្បឿន លឿនវៀតណាម-ឡាវ។

        រួមជាមួយសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការលើវិស័យអប់រំនៅតែជាវិស័យ អាទិភាពក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការសន្តិសុខ
ការពារជាតិ ព្រំដែនក៏បានប្រទេសទាំងពីរបង្កើននិងអនុវត្តដ៏ល្អលើគ្រប់វិស័យ
ដែរ។ ភាគីទាំងពីរក៏បានជម្រុញការងារផ្សព្វផ្សាយ អប់រំក្នុងប្រជាជន​ជាពិសេស​ គឺជំនាន់វ័យក្មេងនៃប្រទេសទាំងពីរ អំពីប្រពៃណីទំនាក់ទំនងពិសេសវៀត
ណាម ឡាវ។

       បន្តពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីក្នុងស្ថានភាពថ្មី

រាល់លទ្ធផលដែលទទួលបានគឺដោយសារប្រទេសទាំងពីរវៀតណាមនិង
ឡាវ បានរក្សាបណ្តាយន្តការកិច្ចប្រជុំជាប្រចាំនៅគ្រប់ជាន់ថ្នាក់។ ចំពោះមុខ
សភាព ការណ៍លើពិភពលោកមានបំរ៉ែបំរួលថ្មី​ ប៉ុន្តែប្រទេសទាំងពីរ សុទ្ធតែ
អះអាងនូវ សារៈសំខាន់ និងអត្ថន័យយុទ្ធសាស្រ្តនៃការពង្រឹងនិងពង្រីកដោយ
ឥតឈប់ឈរ ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីពិសេសនិងកិច្ចសហ
ប្រតិបត្តិការលើ គ្រប់វិស័យ។ លោក Vilayvong Bouddakham លេខាទី១មជ្ឈឹម
សម្ព័ន្ធយុវជន ប្រជាជនបដិវត្តន៍ឡាវបានចាត់ទុកថា៖

       “ក្នុងសម័យសកលភាវូបនីយកម្ម និងធ្វើសមាហរណកម្មអន្តរជាតិដូច
បច្ចុប្បន្ន វៀតណាមនិងឡាវត្រូវតែពង្រឹងថែមទៀតនិងរក្សានូវទំនាក់ទំនង
មិត្តភាពជា ប្រពៃណី សាមគ្គីពិសេស និងសហប្រតិបត្តិការលើគ្រប់វិស័យ
រវាងបក្ស រដ្ឋ និង ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសគឺជំនាន់វ័យក្មេង
ផងដែរ”។

      ដំណើរទស្សនកិច្ចឡាវលើកនេះរបស់លោក Truong Tan Sang ជាឱកាស ដើម្បីប្រទេសទាំងពីរប្រមូលផ្តុំ ផ្លាស់ប្តូរយោបល់អំពីរាល់វិធានការពង្រឹងនិង​ពង្រីកទំនាក់ទំនងជិតស្និទ្ធិនិងទំនុកទុកចិត្តរវាងបក្សនិងរដ្ឋនៃប្រទេសទាំងពីរ
នាពេលខាងមុខ។ ក្រលែកមើលឡើងវិញកំណាត់ផ្លូវប្រវត្តិសាស្រ្តកន្លងមក អាចជាមូលដ្ឋានដើម្បីប្រទេសទាំងពីរអះអាងនូវទំនាក់ទំនងមិត្តភាពជាប្រពៃ
ណី ចំណងសាមគ្កីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង
បក្ស រដ្ឋនិងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងបើកចេញសម័យអភិវឌ្ឍន៍ថ្មី
ប្រកប ដោយប្រសិទ្ធភាពដើម្បីផលប្រយោជន៍នៃប្រជាជននីមួយៗ និងដើម្បី
សន្តិភាព ស្ថិរភាព ភាពសម្បូរុងរឿងក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ