វៀតណាមអនុវត្តល្អបណ្ដាគោលដៅសមភាពភេទ

(VOV)_វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសទទួលបានសមិទ្ធ​ផលខ្ពស់ 
អំពីសមភាពភេទ ដែលបានអង្គការសហប្រជាជាតិវាយតំលៃខ្ពស់ ក្នុងការអនុវត្តគោល
ដៅសហស្សវត្សរ៍។រួមជាមួយបណ្ដាគោលនយោបាយរបស់​បក្ស រដ្ឋ និងការចូលរួមយ៉ាង
សកម្មពីស្ថាប័នគ្រប់ជាន់ថ្នាក់ ការងារសមភាពភេទទទួលបានសមិទ្ធផលសំខាន់ជា
ច្រើន រួមចំណែកសកម្មក្នុងដំណើការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់ប្រទេសជាតិ។

វៀតណាមអនុវត្តល្អបណ្ដាគោលដៅសមភាពភេទ - ảnh 1
វៀតណាមអនុវត្តល្អបណ្ដាគោលដៅសមភាពភេទ

វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសមានសមិទ្ធផលច្រើន អំពី​ការអនុ
វត្តសមភាពភេទ ដោយបានសហគមន៍អន្តរជាតិកត់សម្គាល់។ តាមបញ្ជី​រាយនាមរបស់
អង្គការសហប្រជាជាតិស្ដីអំពីសន្ទស្សន៍សមភាពភេទ (GII) ឆ្នាំ​២០១៤ វៀតណាមឈរ
លំដាប់ថ្នាក់ទី៦០/១៥៤ ប្រទេសលើពិភពលោក។

          បណ្ដាសមិទ្ធផល

        ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ វៀតណាមបានអនុវត្តជំហានលោតផ្លោះជា
ច្រើនអំពីចំណេះដឹង សកម្មភាព និងវិស័យច្បាប់ គោលនយោបាយ និងទទួល​បាន
សមិទ្ធផលសំខាន់ជាច្រើនអំពីសមភាពភេទ។ ចំណុចលេចធ្លោ ក្នុងការធានាសិទ្ធិសមភាពភេទ នៅវៀតណាមគឺការសុក្រិតប្រព័ន្ធច្បាប់ គោលនយោបាយ​ស្ដីអំពី
សមភាពភេទ។ វៀតណាម បានកសាងនិងចេញផ្សាយឯកសារនានាស្ដីអំពីសម
ភាពភេទ។​វៀតណាមក៏បានចេញផ្សាយយុទ្ធសាស្ត្រជាតិស្ដីអំពី​សមភាព​ភេទ ដំណាក់កាល ២០១១-២០២០ ដោយមានគោលដៅ លើកកំពស់​ចំណេះ​ដឹង កាត់បន្ថយគម្លាត
អំពីភេទ និងលើកកពស់តួនាទីរបស់នារី ជំរុញការងារធានា​សិទ្ធិរបស់នារី និងប្រ
ឆាំងការរើសអើងចំពោះនារី។ គោលដៅសមភាពភេទ និងការលើកកំពស់តួនាទី
របស់នារី ជាគោលដៅមួយក្នុងចំណោមគោលដៅ​សហសវត្សរ៍(MDG 2013)  ចំនួន៣
ដែលបានវៀតណាមស្រេចមុនកាលកំណត់ ​នាឆ្នាំ ២០១៥នាំវៀតណាមក្លាយទៅជា
ប្រទេសមួយក្នុងចំណោមប្រទេសកាត់​បន្ថយគម្លាតអំពីភេទលឿនបំផុត ក្នុងរយៈ
ពេល២០ឆ្នាំកន្លងទៅលើពិភពលោក។

          ស្មើនឹងជាង៥០% ចំនួនប្រជាជន និងជិត៥០% បរិមាណពលករ នារីវៀត
ណាម បានចូលរួមកាន់តែស៊ីជំរៅ ក្នុងសកម្មភាពទាំងឡាយ។​អត្រានារីចូលរួម​រដ្ឋសភា អាណត្តិ១៤ ( ២០១៦-២០២១) ស្មើនឹង ២៦,៨% បាននាំវៀតណាមក្លាយ​ទៅ
ជាប្រទេសមួយក្នុងចំណោមប្រទេសមានអត្រាសមាជិកាសភាខ្ពស់បំផុតក្នុង​តំបន់
និងពិភពលោក។ 

          បន្តអនុវត្តគោលដៅផ្សេងៗអំពីសមភាពភេទ

        របាយការណ៍ជាតិរបស់វៀតណាម អំពីការអនុវត្តសិទ្ធិមនុស្ស តាមយន្តការពិនិត្យ
ឡើងវិញជាប្រចាំ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ​ដែលវៀតណាម
ជាសមាជិកមួយ ក្នុងដំណាក់កាលពីឆ្នាំ ២០១៤-២០១៦ បាន​សរអោយឃើញថា៖យុទ្ធ
សាស្ត្រជាតិ អំពីសមភាពភេទ និងការរីកចំរើនរបស់​នារីវៀតណាមត្រូវបានអនុវត្ត
នៅក្នុងតំបន់ទាំងឡាយ។ ប្រការនេះបានរួមចំណែកបង្កាប្រឆាំង និងរុញថយក្រោយ
 ស្ថានភាពជួញដូរមនុស្ស និងអំពើហឹង្សាក្នុង​គ្រួសារ បង្កលក្ខណះដើម្បីនារីបានចូល
រួមការសិក្សារៀនសូត្រ លើកកំពស់​ចំណេះដឹង បំពេញតម្រូវការអំពីការងារនិងភារកិច្ច។ ​ 

          រួមជាមួយគ្នានោះ វៀតណាមក៏បានដាក់គោលដៅលើកកំពស់អត្រានារីជា​
ជនជាតិភាគតិចបានតែងតាំងជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ លើកកំពស់គុណភាព
ជីវភាពរស់នៅសំរាប់នារីជាជនជាតិភាគតិច។ រដ្ឋាភិបាលក៏បានយកចិត្តទុកដាក់
ជាពិសេសចំពោះការបង្កលក្ខណះអោយនារីមានប្រាក់ចំណូលខ្ពស់ លើកកំពស់គុណ
ភាពជីវភាពរស់នៅសំរាប់នារីម្នាក៉ៗ គ្រួសារនីមួយៗ និងសង្គមទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ