វៀតណាម-ឥណ្ឌាជម្រុញខ្លាំងទំនាក់ទំនងដៃគូរយុទ្ធសាស្រ្ត

(VOVworld)-មុននេះ៧ឆ្នាំ (នាឆ្នាំ២០០៧) ក្នុងដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌា
 របស់ នាយករដ្ឋមន្រ្តីវៀតណាម លោក​ Nguyen Tan Dung  ប្រទេសទាំងពីរបាន
បង្កើត ទំនាក់ទំនងដៃគូយុទ្ធសាស្រ្ត។ តាមនោះបានកំណត់សរសរសំខាន់ចំនួន៥
 ក្នុង ទំនាក់ទំនងដៃគូយុទ្ធសាស្រ្តនេះ  រួមមាន វិស័យនយោបាយ សេដ្ឋកិច្ច
សន្តិសុខការពារជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងវប្បធម៌អប់រំ។ ដើម្បីលាត
ត្រដាងទំនាក់ទំនងដៃគូយុទ្ធសាស្រ្តនេះ ភាគីទាំងពីរមានការផ្លាស់ប្តរគណៈប្រ
តិភូ ជាប្រចាំ ព្រមទាំងធ្វើសុក្រិដ្ឋក្របខ័ណ្ឌច្បាប់រួមដើម្បីបង្កើនច្ចសហប្រតិបត្តិ
ការលើ គ្រប់វិស័យ។
វៀតណាម-ឥណ្ឌាជម្រុញខ្លាំងទំនាក់ទំនងដៃគូរយុទ្ធសាស្រ្ត - ảnh 1
នាយករដ្ឋមន្រ្តី Nguyen Tan Dung និងលោក​ជំទាវ

សេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានកំណើនប៉ុន្តែមិនសមស្រប
ទៅនឹងសក្តានុភាព

        តាមការវាយតម្លៃរបស់បណ្តាអ្នកជំនាញការវៀតណាម អ្នកការទូតជាច្រើន
ថា ឈរលើគ្រឹះ ស្ថានទំនាក់ទំនងនយោបាយ កាទូតដ៏ល្អប្រសើរ ទំនាក់ទំនង
សហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារពី
មួយថ្ងៃទៅមួយថ្ងៃ។ ទោះបីជាតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីវៀតណាម-ឥណ្ឌា
មានកំណើនជា លំដាប់ក្តី ប៉ុន្តែសក្តានុភាពអភិវឌ្ឍន៍រវាងប្រទេសទាំងពីរនៅធំ
ធេងណាស់។​ លោក Vu Quang Diem អនុប្រធានសមាគមមិត្តភាពវៀតណាម-
ឥណ្ឌាបានចាត់ ទុកថា៖

        “និយាយរួម ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍នៃ ប្រទេសទាំងពីរមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារ ជាពិសេសគឺក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ប៉ុន្តែយើងខ្ញុំសង្កេតឃើញថា ការអភិវឌ្ឍន៍នេះ មិនសមស្របទៅនឹងសក្តានុភាព
និងការទន្ទឹងរង់ចាំ របស់ភាគីទាំងពីរនៅឡើយ។ ឥណ្ឌាឈរលំដាប់ថ្នាក់ទី៣២ក្នុង
ចំណោម៨៨ប្រទេសនិងតំបន់ដែនដីដែលមានការវិនិយោគនៅវៀតណាម។ ការ
វិនិយោគរបស់វៀត​ណាមទៅកាន់ ឥណ្ឌាស្ទើរតែគ្មានសោះ យើងខ្ញុំជឿជាក់ថា
 ដោយការខំប្រឹងប្រែង របស់ភាគីទាំងពីរ ទំនាក់ទំនងនៃប្រទេសទាំងពីរនឹងមាន
ការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារជាងទៀត”។

 រួមមានទស្សនៈ អតីតឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម Rajit Rae
បានអះអាងថា នាបច្ចុប្បន្ន វៀតណាមនិងឥណ្ឌាកសាងបានទំនាក់ទំនងដ៏ល្អ
ប្រសើរលើ វិស័យនយោបាយ ការពារជាតិ និងសន្តិសុខ។ ប៉ុន្តែ ភាគីទាំងពីរ
នៅមានការងារ ជាច្រើនតត្រូវធ្វើក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។

        “ភារកិច្ចរបស់ស្ថានទូតឥណ្ឌាប្រចាំនៅវៀតណាម ស្ថាប័នតំណាង ពាណិជ្ជ
កម្មឥណ្ឌា គឺធ្វើយ៉ាងម៉េចដើម្បីផ្សាភ្ជាប់អង្គភាពអាជីវកម្មនៃប្រទេស ទាំងពីរ។ យើងខ្ញុំជានិច្ចកាលគាំទ្រអង្គភាពអាជីវកម្មឥណ្ឌាដែលទៅវិនិយោគ នៅវៀតណាម និងការផ្លាស់ប្តូរទំនាក់ទំនងពាណិជ្ជកម្មនេះ នឹងធ្វើឲ្យប្រទេសទាំងពីរយល់ពីគ្នា
ទៅ វិញទៅមក។ ប្រការសំខាន់ជាងទៀតគឺ តាមរយៈទំនាក់ទំនងសេដ្ឋកិច្ចនេះ
ភាគី​ទាំងពីរនឹងស្វែងរកបានសម្លេងរួមនិងកំណត់ទិសដៅសម្រាប់ការអភិវឌ្ឍន៍”។

វៀតណាម-ឥណ្ឌាជម្រុញខ្លាំងទំនាក់ទំនងដៃគូរយុទ្ធសាស្រ្ត - ảnh 2
នាយករដ្ឋមន្រ្តី Nguyen Tan Dung ទទួលជួបសន្ទនាជាមួយ
រដ្ឋមន្ត្រីការបរទេសឥណ្ឌា (រូបថតៈvietnam+)


ធ្វើឲ្យទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ
ថែមទៀត

        វៀតណាមជានិច្ចកាលអះអាងនូវអាទិភាព គោលនយោបាយមុនក៏ដូចជា
ក្រោយរបស់ខ្លួនគឺការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណី និងដៃគូយុធ្ធ
សាស្រ្តលើគ្រប់វិស័យជាមួយឥណ្ឌា។ រីឯខ្លួនវិញ រដ្ឋាភិបាលឥណ្ឌាជានិច្ចកាល
ចាត់ទុកវៀត ណាមជាសសរស្នូលក្នុងគោលនយោបាយឆ្ពោះទៅទិសខាងកើត
អភិវឌ្ឍន៍ ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់
វិស័យជាមួយ វៀតណាម។ ប្រទេសទាំងពីរមានលក្ខណៈប្រហាក់ប្រហែលនឹង
គ្នាជាច្រើន និង មានកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតលើបណ្តាវេទិការតំបន់និង
អន្តរជាតិ។ សាស្រ្តាចារ្យ Dang Dinh Quy នាយកសាលាសភាបណ្ឌិតការទូតវៀត
ណាម បានចែក រំលែកថា ៖

        “វៀតណាម-ឥណ្ឌាជាមិត្តស្មោះត្រង់ ជាដៃគូគួរឲ្យទុកចិត្ត និងរួម គ្នាចែករំ
លែកផលប្រយោជន៍និងទស្សនៈវិស័យ។ ទំនាក់ទំងលើគ្រប់វិស័យកំពុង មាន
ការអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ នាំមកនូវផលប្រយោជន៍ជាក់ស្តែង សម្រាប់ ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកក្នុងសន្តិភាព ស្ថិរភាព និងភាព សម្បូរុងរឿងរបស់តំបន់ផងដែរ”។

        រួមជាមួយទំនាក់ទំនងសេដ្ឋកិច្ច ទំនាក់ទំនងសហប្រតិបត្តិការសន្តិសុខ
ការពារជាតិ ក៏ជាចំណុចសំខាន់នៃទំនាក់ទំនងដៃគូយុទ្ធសាស្រ្តផងដែរ។ ការផ្លាស់ប្តូរទំនាក់ទំនងវប្បធម៌ជាប្រចាំបានរួមចំណែកក្នុងការផ្សារភ្ជាប់មនោ
សញ្ចេតនា រវាងប្រជាជននៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏មានការគាំទ្រគ្នា
ទៅវិញទៅមក លើបណ្កាវេទិការតំបន់និងអន្តរជាតិផងដែរ។

        ដំណើរទស្សនកិច្ចឥណ្ឌាលើកនេះ របស់លោកនាយករដ្ឋមន្រ្តី Nguyen
 Tan Dung បានអះអាងជាថ្មីម្តងទៀត នូវជំនឿជាក់នយោបាយរវាងវៀតណាម
ជាមួយ ឥណ្ឌា។ ដំណើរទស្សនកិច្ចនេះ រួមទាំងលទ្ធផលជាក់ស្តែង ពិតប្រាកដ
ថា ក្លាយទៅជាកម្លាំងចលករថ្មី សម្រាប់ទំនាក់ទំនងវៀតណាម ឥណ្ឌានាពេល
ខាង មុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ