វេទិកាអាស៊ី Boao ឆ្នាំ ២០២៣៖ សាមគ្គីភាព និងសហប្រតិបត្តិដើម្បីឆ្លើយតបនឹង ​បញ្ហាប្រ​ឈម

(VOVWORLD) - នាថ្ងៃទី ៣១ មីនា វេទិកាអាស៊ី Boao បានបិទបញ្ចប់នៅកោះ Hainan នៃប្រទេសចិន ក្រោយរយៈពេល ៤ ថ្ងៃបើកកិច្ចប្រជុំ ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃតី ៣១ មិនា ។ ដោយប្រធានបទ  “សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម បើកទ្វារសមាហរណកម្ម ជំរុញការអភិវឌ្ឍក្នុងពិភពលោកមិនកំណត់” វេទិកាបានផ្តល់អនុសាសន៍ជាច្រើនអំពីទិសដៅអភិវឌ្ឍន៍ក្នុងសម័យកាលក្រោយកូរីដ ១៩ និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងសហគមន៍អន្តរជាតិ។
វេទិកាអាស៊ី Boao ឆ្នាំ ២០២៣៖ សាមគ្គីភាព និងសហប្រតិបត្តិដើម្បីឆ្លើយតបនឹង ​បញ្ហាប្រ​ឈម - ảnh 1វេទិកាអាស៊ី Boao ឆ្នាំ ២០២៣ (រូបថត៖ vna)

អាស៊ីមិនស្ថិតនៅក្រៅរង្វង់អស្ថិរភាពឡើយអញ្ជើញថ្លែងក្នុងវេទិកានេះ ប្រតិភូជាច្រើនបានវាយតម្លៃថាអាស៊ីជាតំបន់ដ៏រស់រវើក។ នេះគឺជាកន្លែងរស់នៅរបស់ប្រជាជនជាងពាក់កណ្ដាលនៃចំនួនប្រជាជននៅលើពិភពលោក ហើយប្រជាជនអាស៊ីកាន់តែទទួលបានខឿនអប់រំដ៏ល្អប្រសើរ ពោរពេញទៅដោយថាមពល គំនិត និងរស់រវើកពីមួយថ្ងៃទៅមួយថ្ងៃ។ នៅអាស៊ីចិនគឺជាខឿនសេដ្ឋកិច្ចដ៏ធំបំផុតនៅលើពិភពលោក ដែលមានទីផ្សារប្រើប្រាស់ធំ បច្ចេកវិទ្យាអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយកម្លាំងពលករមានជំនាញវិជ្ជាជីវៈកាន់តែខ្ពស់។ ឥណ្ឌាក៏កំពុងអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពជាមួយឧត្តមភាពអំពីចំនួនប្រជាជនវ័យក្មេង។ អាស៊ីអាគ្នេយ៍ក៏ត្រូវបានព្យាករណ៍ថានឹងក្លាយទៅជាខឿនសេដ្ឋកិច្ចធំទី ៤ នៅលើពិភពលោកនាចុងសវត្សរ៍នេះ។

ទោះជាយ៉ាងណាក៏ដោយ ដូចទៅនឹងតំបន់ផ្សេងទៀតដែរ អាស៊ីត្រូវរងផលប៉ះពាល់ដោយបរិយាកាសសកលពោរពេញទៅដោយអស្ថិរភាព និងភាពតានតឹងជាយុទ្ធសាស្ត្រ។ ជំងឺរាតត្បាតកូវីដ ១៩ បានបំផ្លាញរចនាសម្ព័ន្ធសង្គម ខឿនសេដ្ឋកិច្ច និងខ្សែសង្វាក់ផ្គត់ផ្គង់។ ជម្លោះយោធារុស្ស៊ី-អ៊ុយក្រែន ការខ្វែងគំនិតគ្នារវាងសហរដ្ឋអាមេរិក និងចិនលើបញ្ហាជាច្រើនដូចជា ពាណិជ្ជកម្ម វិនិយោគ ខ្សែសង្វាក់ផ្គត់ផ្គង់ សន្តិសុខតាមអ៊ីនធឺណិត សេរីភាពនាវាចរណ៍ជាដើម បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ។ អញ្ជើញថ្លែងក្នុងវេទិកានេះ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានវាយតម្លៃថា៖ “ពិភពលោកមានការយលឃើញយ៉ាងស៊ីជម្រៅពីផលបះពាល់នៃភាពតានតឹងទាំងនេះ។វឌ្ឍនភាពដោះស្រាយបញ្ហាបន្ទាន់ដូចជា៖ ការប្រែប្រួលអាកាសធាតុ ថាមពល សន្តិសុខស្បៀងអាហារ និងការទប់ទល់ជំងឺរាតត្បាតរងការរារាំងយ៉ាងធ្ងន់ធ្ងរ។ បទបញ្ជាខាងសេដ្ឋកិច្ចកំពុងត្រូវបានគ្របដណ្ដប់ដោយការព្រួយបារម្ភអំពីសន្តិសុខជាតិ។ បណ្តាប្រទេសកំពុងប្រដេញតាមភាពខ្លួនទីពឹងខ្លួន និងសមត្ថភាពស្ដារឡើងវិញ តាមរយៈការ តភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ហើយ។ ប្រការនេះទាមទាវឲ្យមាន ចំណាយសេដ្ឋកិច្ចធំសម្បើម ក៏ដូចជាបង្កើនការប្រកួតប្រជែង និងការខ្វែងគំនិតគ្នាផងដែរ”។

កិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម

ក្នុងបរិបទនោះ ប្រតិភូបានចាត់ទុកថា អាស៊ីគប្បីបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងដ៏ល្អប្រសើរជាមួយចិន ព្រោះថាចិនបានក្លាយទៅជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសអាស៊ីស្ទើរតែទាំងអស់។កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងចិន និងប្រទេសជិតខាងនៅអាស៊ីនឹងកាន់ខ្លាំងក្លាថែមទៀត ប្រសិនបើត្រូវបានពង្រឹងដោយទំនាក់ទំនងដ៏ធំធេងជាង រួមគ្នាកសាងទំនុកចិត្ត ដើម្បីឆ្ពោះទៅស្ថិរភាពក្នុងតំបន់។ ប្រការនេះនឹងអនុញ្ញាតឱ្យប្រទេសអាស៊ីទាំងអស់រួមរស់ជាមួយគ្នាដោយសន្តិភាព ស្វែងរកផ្លូវសម្រាប់ការអភិវឌ្ឍ និងវិបុលភាពរៀងៗខ្លួន។

ក្រៅពីការបង្កើនទំនាក់ទំនងជាមួយចិន ប្រទេសអាស៊ីនានាក៏ចាំបាច់ត្រូវកសាងបណ្តាញកិច្ចសហប្រតិបត្តិការ និងការពឹងផ្អែកលើគ្នាទៅវិញទៅមក។ លើសពីនេះទៅទៀត អាស៊ីចាំបាច់ត្រូវជាតំបន់បើកចំហជានិច្ច។ ដូច្នេះហើយ ប្រទេសអាស៊ីនានាគប្បីពង្រឹងទំនាក់ទំនងជាមួយអាមេរិក អឺរ៉ុប និងតំបន់ផ្សេងទៀតនៅលើពិភពលោក។ ទំនាក់ទំនងសេដ្ឋកិច្ចដ៏ខ្លាំងក្លារវាងបណ្ដាតំបន់នឹងជួយលើកទឹកចិត្តដល់ការប្រកួតប្រជែងប្រកបដោយតម្លាភាព ជំរុញការផ្លាស់ប្ដូរថ្មី និងទំនាក់ទំនងភាពជាដៃគូ បន្ធូរបន្ថយភាពតានតឹង និងបង្កើតឡើងតំបន់មួយដែលមានស្ថិរភាព និងតុល្យភាពជាងមុន។

ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព នាយិកាមូលនិធិរូបប័ណ្ណពិភពលោក លោកស្រី Kristalina Georgieva ជឿជាក់ថា បណ្តាប្រទេសអាស៊ីអាចជំនះពុះពារលើបញ្ហាប្រឈមនានានៅពេលខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីផលប្រយោជន៍នៃសាកលភាវូបនីយកម្មត្រូវបានចែករំលែកស្មើៗគ្នារវាងប្រទេស ឬប្រជាជនគ្រប់រូបប្រទេសអាស៊ីទាំងអស់ចាំបាច់ត្រូវធានាសុវត្ថិភាព និងពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់។

ការសិក្សាស្រាវជ្រាវរបស់ IMF បង្ហាញថា ក្នុងនាមជាតំបន់ដែលមានសមាហរណកម្មខ្ពស់ អាស៊ីនឹងរងផលប៉ះពាល់អវិជ្ជមានបំផុត ប្រសិនបើមិនមានការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់។ ជាងនេះទៅទៀត គ្មានចំណងសាមគ្គីភាពណាមួយគឺមានសារៈសំខាន់បំផុតដូចក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុដោយសារអាស៊ីមានដង់ស៊ីតេប្រជាជនច្រើន ហើយ ងាយរងគ្រោះដោយការប្រែប្រួលអាកាសធាតុនៅឡើយ។

វេទិកា Boao ឆ្នាំ ២០២៣ បានផ្ញើសារទៅកាន់សាធារណៈជនថា បណ្តាប្រទេសនឹងកាន់តែខ្លាំងរឹងមាំថែមទៀតនៅពេលរួមដំណើរជាមួយគ្នា ដែលធ្លាប់ជាប្រការដ៏សំខាន់ចំពោះអាស៊ី ក៏ដូចជាសន្តិភាព និងវិបុលភាពសកលលោក ក្នុងបរិបទដែលពិភពលោកពោរពេញទៅដោយភាពតានតឹង និងអស្ថិរភាពជាច្រើននាបច្ចុប្បន្នផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ