វិបត្តិនៅនៅស៊ីរីនៅគ្មានទីបញ្ចប់។

(VOVWORLD)-ក្នុងព្រឹត្តិការណ៍ថ្មី១ ថ្ងៃទី៩ឧសភាអ្នកប្រមុខក្រុមបេសកកម្ម
សង្កេតការនៃអង្គការសហប្រជាជាតិប្រចាំនៅស៊ីរី​ ឧត្តមសេនីយ៍ត្រី​  Robert
Mood បានរូចផុតពីការស្លាប់ក្នុងការផ្ទុះគ្រាប់បែក១តម្រង់ទៅលើក្បួនរថយន្ត
អំដំណើរជាមួយលោកនៅទីរួមស្រុក Dara’a ភាគខាងត្បូងស៊ីរី។ការវាយប្រហារ
នេះបានសរឲ្យឃើញថា​ស្ថានភាពអំពើហឹង្សាកំពុងកើនឡើងនៅស៊ីរី។

សាធារណមតិព្រួយបារម្មណ៍ថា ការដែលស្ថានភាពអំពើហឹង្សកើនឡើងបាន
ធ្វើឲ្យកំរិតជោគជ័យនៃផែនការសន្តិភាពលើកឡើងដោយបេសកជនពិសេស
របស់អង្គការសហប្រជាជាតិនិងសម្ព័ន្ឋភាពអារ៉ាប់ Kofi Annanថយចុះពី១ថ្ងៃទៅ
១ថ្ងៃ។មុននោះក្នុងបទថ្លែមតិនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នាថ្ងៃទី៨ឧសាភាលោកKofi Annanបានចាត់ទុកថាកំរិតអំពើហឹង្សានៅស៊ីរីបាន
ធូស្រាលតាំងពីពេល អង្គការសហប្រជាជាតិ តាំងពង្រាយអ្នកសង្កេតការណ៍
នៅទីនេះ។ប៉ុន្តែលោកក៍ទទួលស្គាល់ដែរថាទាំងកំលាំងរបស់រដ្ឋភិបាលនិង
ក្រុមប្រដាប់អាវុធប្រឆាំងពុំទាន់ផ្អាករាល់អំពើហឹង្សាឡើយ។


                        

វិបត្តិនៅនៅស៊ីរីនៅគ្មានទីបញ្ចប់។ - ảnh 1
បុក្គលឹកអង្គការសហប្រជាជាតិនៅស៊ីរី(Internet).

បញ្ហានៅទីនេះគឺសុឆន្ទះរបស់ភាគីទាំង២និងការខំប្រឹងប្រែងរបស់សហគមន៍
អន្តជាតិក្នុងបំណងរិះរកដំណោះស្រាយសំរាប់ស៊ីរីតែគូរឪ្យសោកស្តាយថាប្រការ
នេះមិនបានស្តែងចេញទេជំនួសឲ្យការគាំទ្រនោះមហាអំណាចមួយចំនួនរបស់
លោកខាងលិចពិសេសគឺអាមេរិបានបង្កកំលាំងគាបសង្កត់ទៅលើស៊ីរីសំដៅធ្វើ
ឲ្យរដ្ឋអំណាចរបស់ប្រធានាធិបតី​ Bashar Al Assad​​អន់ខ្យោយ។នាថ្ងៃទី៩ឧសភា
ប្រធានាធិបតី​អាមេរិក​Barack Obamaបានសំរសចពន្យា១ឆ្នាំនូវបទដាក់ទណ្ឌកម្ម
ចំពោះស៊ីរី។មុននោះនាថ្ងៃទី៨ឧសភាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ អង្គការសហ-
ប្រជាជាតិ​  Susan Rice បានចោទប្រកាន់ស៊ីរីមិនប្រតិបត្តិតាមផែនការសន្តិភាព
របស់ អង្គការសហប្រជាជាតិ​  និងអះអាងថាអាមេរិកបន្តបង្កើនផ្គត់ផ្គង់បណ្តា
សំភារះភស្តុភាគ្រឿងទួរគមនាគមន៍ឲ្យបណ្តាក្រុមប្រឆាំងនៅស៊ីរី។

ដោយការជួយឧបត្ថម្ភពីបណ្ដាកំលាំងនៅខាងក្រៅ កំលាំងប៉ះបោរនៅស៊ីរី បាន
មានបណ្ដាកាយវិការបង្ករឿងហេតុជាបន្តបន្ទាប់ដូចជា ការបោះឆ្នោតរដ្ឋសភា 
នៅស៊ីរី នាថ្ងៃទី 7 ឧសភាកន្លងទៅ ជា​ឧទាហរណ៏មួយ។មុនការបោះឆ្នោត បណ្ដា
មេដឹកនាំ ភាគីប្រឆាំងបានប្រកាសពហិកាការបោះឆ្នោតនោះ និងចាត់ទុកថា៖ នេះ
គឺជាឧបាយកល របស់ប្រធានាធិបតី Bashar al  Assadនិងអំពាវនាវ អ្នកបោះឆ្នោត
ពហិកាការបោះឆ្នោតនោះ​។ និងបណ្ដាការផ្ទុះគ្រាប់បែក មួយចំនូន​បានធ្វើអោយ​
មានការបង្ហូរ​ឈាមដូចជាការប៉ះទង្គិចគ្នានៅ Aleppo និង ទីក្រុង Damascus ធ្វើអោយ
មនុស្សរាប់សិបនាក់ត្រូវស្លាប់ ជាដើម។


                       

វិបត្តិនៅនៅស៊ីរីនៅគ្មានទីបញ្ចប់។ - ảnh 2

នាបច្ចុប្បន្ន នៅប្រទេសមជ្ឈឹមបូពារិ៍នេះ កំពុងប្រឈមមុខនឹងបណ្ដាការសាកល្បង​
ជាច្រើន។ តាមប្រធានសមាគមកាកបាទក្រហមអន្តរជាតិ (ICRC) Jakob Kellenberger ថា៖ តម្រូវការជួយឧបត្ថម្ភមនុស្សធម៏នៅ​ស៊ីរី ​កំពុង​កើនឡើង និង ICRCបានអំពាវនាវ
ជួយឧបត្ថម្ភជាទឹកប្រាក់ចំនួន 27 លាន USD។ ក្នុងពេលនោះ រដ្ឋមន្ត្រីក្រសួងប្រេងរ៉ែ
ស៊ីរី Sufian Allaw បានអោយ​ដឹង​ថា៖ បណ្ដាវិធានការដាក់ទណ្ឌកម្មរបស់បណ្តា
ប្រទេសលោកខាង​លិចចំពោះសកម្មភាពនាំចេញប្រេងរបស់ស៊ីរី ដែលបានធ្វើអោយ
ប្រទេសនេះត្រូវបាត់បង់ជិត 3 ពាន់លានUSD។ ប៉ុន្តែ សាធារណះមតិបានចាត់​ទុកថា៖
 នេះមិនទាន់ជាទីបញ្ចប់​ ប្រសិនបើមិនរកឃើញដំណោះ​ស្រាយទូទៅ និងមានប្រសិទ្ឋ
ភាពអោយបញ្ហានៅស៊ីរី។ សហគមន៍អន្តរជាតិកំពុងរួមកំលាំង ទប់ស្កាត់គ្រោះអាសន្ន
ការផ្ទុះសង្គ្រាមនៅទួទាំងស៊ីរី។ តាមគំរោង លោក Kofi Annanនឹងត្រឡប់មកស៊ីរី ក្នុង
រយះពេលប៉ុន្មានសប្ដាហ៏ខាងមុខនេះ ដើម្បីបញ្ចុះបញ្ចូលបណ្ដាភាគីអនុវត្តតាម
ផែនការសន្តិភាព។ អគ្គលេខាធិការ អង្គការសហប្រជាជាតិ Ban Ki Moon អំពាវនាវ 
សម្រេចយ៉ាងឆាប់ៗបណ្ដាការបញ្ជូនអ្នកឃ្លាំមើលទៅកាន់ប្រទេសនេះ។

 សុឆន្ទះរបស់សហគមន៍អន្តរជាតិ នឹងពង្រីកប្រសិទ្ធភាព ប្រសិនបើភាគីនានាមាន
គោលដៅមួយ ដើម្បីភាពសម្បូររុងរឿងរបស់ប្រទេសជាតិ។ប៉ុន្តែ ក្នុងសភាពការនា
បច្ចុប្បន្នប្រការនេះមិនងាយស្រួលអនុវត្តទេ៕ 


ប្រតិកម្មទៅវិញ

ផ្សេងៗ