វិបត្តិអ៊ុយក្រែន ៖ រុស្ស៊ី-EUនិងអាមេរិកត្រូវតែដំណើរការចរចារ

Vovworld-ក្នុងប៉ុន្មនថ្ងៃកន្លងទៅ​ កិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខអង្គការ
សហប្រជាជាតិអង្គការអ៊ូតង់ឬ EUក៍ដូចជាការចរចារតាមទូរស័ព្ទរវាងប្រមុខ
របស់បស្ចឹមប្រទេសជាច្រើនជាមួយប្រធានាធិបតីរស្ស៊ីលោកVladimia Putin
បានប្រព្រឹត្តទៅជាបន្តបន្ទាប់។

លោកខាងលិចប្រកាសនូវ​វិធានការដាក់ទណ្ឌកម្មនានា
ដំណាងជាន់ខ្ពស់ ទទួលបន្ទុកសន្តិសុខនិងគោលន​យោបាយកិច្ចការបរទេសរបស់EU
លោកស្រីCatherine Ashtonទើ​បនឹងអោយដឹងថា៖EUកំពុងពិនិត្យមើលរាល់វិធានការ
ដាក់ទណ្ឌកម្មចំពោះអ្នកពាក់ព័ន្ឋតាមរយះការផ្អាកទាក់ទងឬមិន​ផ្តល់ទិដ្ឋាការធ្វើដំណើរ
នៅក្នុងបណ្តាប្រទេសEU។រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ងលោក Frank Walter Steinmeier ប្រកាសថា៖ប្រសិនបើរុស្ស៊ី​មិនមានកាយវិការគួរឲ្យទុកចិត្តនោះនឹងទទួលផលវិបាកក្នុង
ទំនាក់ទំនងក្នុងទ្វីបអឺរ៉ុបជាពិតប្រាកដ្ឋ។ក្នុងការចរចារតាមទូរសព្ទអស់រយះពេល៩០
នាទីរវាង ប្រធានាធិបតីរស្ស៊ីលោកVladimia Putin​​​  ប្រធានាធិបតីអាមេរិកលោកBarack
Obama បានព្រមាន​ការដែលរុស្ស៊ី​​មិនដកកងទ័ពចេញពី គ្រីមេ។បន្ទាប់នោះបញ្ចាក
កោណបាន​ប្រកាសថាផ្អាកបណ្តាការចរចារស្តីពិពាណិជ្ជកម្មនិងការ​​វិនិយោគទុនជាមួយ
មូស្គូ​។ ជាង​នេះ​ទៅ​ទៀតអាមេរិកក៍បានបញ្ចាប់កិច្ចសហប្រតិបត្តិការខាងយោធាជាមួយ
រុស្ស៊ីផងដែរ។អំពីពាណិជ្ជកម្ម អាមេរិក កាណាដា​ អង់គ្លេសនិងបារាំងបានរួមគ្នាប្រកាស​
ថា ផ្អាកដំណើរចូលរួមការត្រៀមរៀបចំឲ្យសន្និសីទកំពូល “G-8” នៅទីក្រុង Sochi (រុស្ស៊ី)
នាខែមិថុនាខាងមុខ។
 ក្នុងពេលនោះ អំពីសំណាក់ NATO អគ្គលេខាធិការ NATO លោក Fogh Rasmussen បាន
ចាត់ទុកថា រាល់បំរ៉ែបំរួលផ្ទៃក្នុងនិងជុំវិញប្រទេសអ៊ុយក្រែន មានគ្រោះអាសន្នគំរាម
កំហែងដល់បណ្តាប្រទេសជាសមាជិក NATO ដែលជាប់ ព្រំដែនជាមួយអ៊ុយក្រែន ហើយអាចនឹងគំរាមកំហែងសន្តិសុខនិងស្ថិរភាពនៅ ទ្វីបអ៊ឺរ៉ុបនឹងអាត្លង់ទិកផងដែរ។ ប្រតិកម្មយ៉ាងម៉ឺងម៉ាត់ពីសំណាក់រុស្ស៊ី

​​​​​​​​​​​​                      

វិបត្តិអ៊ុយក្រែន ៖ រុស្ស៊ី-EUនិងអាមេរិកត្រូវតែដំណើរការចរចារ - ảnh 1

 ចំពោះបំរ៉ែបំរួលពោលខាងលើ ប្រធានាធិបតីរុស្ស៊ី លោកVladimia Putinបានពន្យល់ពី
គោលជំហរបស់ខ្លួនចំពោះការបញ្ចូនកងទ័ពចូល Crimea គឺក្នុងបំណងការពារពលរដ្ឋ
រុស្ស៊ីដែលប្រឈមមុខនឹងការគំរាមកំហែងដល់អាយុជីវិតនៅអ៊ុយក្រែនតែប៉ុណ្ណោះ។រុស្ស៊ីក៏ចាត់ទុកថា ការរិះគន់របស់ NATO ចំពោះរាល់សកម្មភាពរបស់រុស្ស៊ី នៅ Crimea គឺមិនជួយឲ្យស្ថិរភាពសភាពការណ៍នៅអ៊ុយក្រែនបានឡើយ។ រដ្ឋមន្រ្តី ការបរទេសរុស្ស៊ី
លោក Sergei Lavrovក៏បានរិះគន់យ៉ាងម៉ឺងមាត់ចំពោះការគំរាមកំហែងថា “ដាក់ទណ្ឌកម្ម
និងធ្វើពហិការ”ដែលប្រទេសលោកខាងលិចនាំចេញទៅលើ តួនាទីរបស់រុស្ស៊ីក្នុងវិបត្តិ
ដែលកំពុងឡើងជណ្តើរនៅរុស្ស៊ី។    ប្រការសំខាន់គឺត្រូវការជួបសន្ទនារវាងភាគីទាក់ទិននានា
ទោះបីជានាំចេញសេចក្តីព្រមានជាច្រើនចំពោះរុស្ស៊ីក្តី ប៉ុន្តែប្រទេសលោក ខាងលិចមិន
សូវជារំពឹងទុកអំពីប្រសិទ្ធភាពរបស់បណ្តាវិធានការនេះឡើយ។ ប្រធានអនុគណៈកម្មាធិ
ការអឺរ៉ុបចំណុះគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិក ព្រឹទ្ធសមាជិក Chris
 Murphy ចាត់ទុកថា ការដែលអាមេរិកបន្តកបណ្តាក់ វិធានការដាក់ទណ្ឌកម្មដោយឯតោ
ភាគីមិនផ្តល់ប្រសិទ្ធភាព បើគ្មានការគួបផ្សំ ជាមួយអឺរ៉ុបទេ។អតីតរដ្ឋមន្រ្តីការពារជាតិក
អាមេរិកលោក Robert Gates ចាត់ទុកថា ៖លោកBarackObamaគួរគិតគូដល់ប្រតិកម្មពី
ភាគីរស្ស៊ីយ៉ាងម៉ត់ចត់។តាមលោក​ថា៖ លោកBarack Obamaនឹងជួបការលំបាក់បើសិនជា
បណ្តាប្រទេសសម្ព័ន្ឋមិត្តរបស់អាមេរិកនៅអឺរ៉ុបមានសំលេងធំតែគ្មានអំពើខ្លាំងក្លា។រីឯ
ព្រឹទ្ឋសមាជិកអាមេរិដកលោក John Mc Cainទទួលស្គាល់ថា៖ការបដិសេដមិនចូលរួម
សន្និសីទកំពូល G-8 នៅ រុស្ស៊ី​មិនមានកំលាំងគំរាមកំហែងគ្រប់គ្រាន់ទេ។ការដែលអាមេ
រិកអាច អនុវត្តវិធានការដាក់ទណ្ឌកម្មទៅលើធនាគារនិងហុំព័ទ្ឋខ្ទង់ហិរញ្ញវ​ត្ថុសំរាប់ រុស្ស៊ី
ជាប្រការពិបាកធ្វើបាន។ពីព្រោះថាធ្វើដូច្នេះអឺរ៉ុបនឹងរងឥទ្ឋពលជាដំបូងប​ង្អស់ដោយសារ
គេមានទំនាក់ទំនងសេដ្ឋកិច្ចជាច្រើនជាមួយរុស្ស៊ី។
តាមបណ្តាអ្នកសង្កេតការណ៍អន្តរជាតិថា៖ វិបត្តិ គ្រីមេនឹងពិតជាក្លាយទៅជាការខ្វែងគំនិត
ធំបំផុតក្នុង​ទំនាក់ទំនងរវាងរុស្ស៊ីជាមួយលោកខាងលិចបន្ទាប់ពីសង្រ្គាមត្រជាក់មក។ប៉ុន្តែការដោះស្រាយការខ្វែងគំនិតគ្រាន់តែជាការជួមចរចារដ៍ស្មោះត្រង់ប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ