សិក្ខាសាលាអន្តរជាតិអំពីសមុទ្រខាងកើត៖ រួមចំណែកបង្កើតឡើងវឌ្ឍនភាពដ៏ពិតប្រាកដ

(VOVWORLD) - អ្នកប្រាជ្ញ អ្នកស្រាវជ្រាវ អ្នកការទូតអន្តរជាតិចំនួនជាង៥០០នាក់កំពុងចូលរួម សិក្ខាសាលាអន្តរជាតិអំពីសមុទ្រខាងកើតលើកទី១៣នៅទីក្រុងហាណូយ។ ចាប់តាំងពី បានរៀបចំឡើងជាលើកដំបូងនៅឆ្នាំ២០០៩មក សិក្ខាសាលាបានក្លាយទៅជា ឆាណែលផ្លាស់ប្ដូរព័ត៌មានដ៏សំខាន់មួយ ដែលចង្អុលបង្ហាញនូវមូលហេតុឫសគល់នៃ ជម្លោះនៅសមុទ្រខាងកើត ជំរុញកិច្ចសន្ទនា គ្រប់គ្រងការខ្វែងគំនិត លើកត្រដែតច្បាប់ អន្តរជាតិជាមួយនឹងគោលដៅកសាងសមុទ្រខាងកើតប្រកបដោយសន្តិភាពនិង ស្ថិរភាព។

សិក្ខាសាលាអន្តរជាតិអំពីសមុទ្រខាងកើត៖ រួមចំណែកបង្កើតឡើងវឌ្ឍនភាពដ៏ពិតប្រាកដ - ảnh 1បណ្ដាតំណាងនៅទីក្រុងហាណូយចូលរួមសិក្ខាសាលាតាមប្រព័ន្ធអនឡាញ។
សមុទ្រខាងកើតនៅលើ “ក្ដារអុក” របស់ប្រទេសមហាអំណាច
នាពេលកន្លងមក ការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងអាមេរិក-ចិនលើទូទាំង សកលលោក បានរីក សាយភាយទៅកាន់វិស័យជាច្រើន ចាប់ពីហិរញ្ញវត្ថុ សេដ្ឋកិច្ច នយោបាយរហូតដល់វិទ្យាសាស្ត្រ បច្ចេក វិទ្យា ដែលបង្កឡើងហានិភ័យនិងញ៉ាំងឲ្យមានការ ចូលរួមរបស់ប្រទេសផ្សេងៗទៀត ហើយជះឥទ្ធិពលអវិជ្ជមានទៅលើសណ្ដាប់ធ្នាប់ ពិភពលោកនាបច្ចុប្បន្ន។ ក្នុងបរិបទនោះ ការដែលសមុទ្រខាងកើតក្លាយទៅជាចំណុច ក្ដៅគគុករវាងអាមេរិកនិងចិន ក៏មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេ។  
ជាប្រទេសមហាអំណាចទើបលេចចេញដោយមានកម្លាំងយោធា សេដ្ឋកិច្ចស្ថិត លើសន្ទុះអភិវឌ្ឍន៍ ចិនចាត់ទុកថា សមុទ្រខាងកើតជាតំបន់ដើម្បីបង្ហាញនូវកម្លាំងរបស់ ខ្លួន ហើយការកាន់កាប់សមុទ្រខាងកើតដោយផ្ដាច់មុខ ជាជំហានដំបូងក្នុងការបង្កើត ឋានៈរបស់ចិនជាប្រទេសមហាអំណាចជួរមុខពិភពលោកក្នុងសម័យកាលថ្មី។ ប៉េកាំង តាំងពីយូរលង់ណាស់មកហើយ ក៏បានចាត់ទុកការគ្រប់គ្រងសមុទ្រខាងកើត ជាចំណែកមួយ នៃការថែរក្សាផលប្រយោជន៍គន្លឹះរបស់ខ្លួនផងដែរ។ ចំពោះអាមេរិកវិញ ប្រទេសនេះ បានយកចិត្តទុកដាក់ខ្ពស់ដល់ការរក្សាវត្តមាននៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយកំណត់ ការរក្សាសន្តិសុខ ស្ថិរភាពនៅសមុទ្រខាងកើតគឺជាផលប្រយោជន៍ជាតិផងដែរ។ ក្រោមរដ្ឋអំណាចរបស់លោកប្រធានាធិបតី Donald Trump ការយល់ដឹងនេះកាន់តែ អភិវឌ្ឍន៍ ហើយក្លាយទៅជាចំណែកមួយនៃយុទ្ធសាស្ត្រដ៏ធំជាងនោះ គឺមហាសមុទ្រ ឥណ្ឌា-ប៉ាស៊ីហ្វិកដ៏សេរីនិងបើកចំហ។ អាចឃើញថា រវាងអាមេរិកនិងចិនបានកើត មានទំនាស់ផលប្រយោជន៍ក្នុងវិធីអភិក្រមនឹងតំបន់សមុទ្រនេះ ហើយទំនាស់នេះ កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
សិក្ខាសាលាអន្តរជាតិអំពីសមុទ្រខាងកើត៖ រួមចំណែកបង្កើតឡើងវឌ្ឍនភាពដ៏ពិតប្រាកដ - ảnh 2អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Quang Hieu ថ្លែងនៅសិក្ខាសាលា។
(រូបថត៖ qdnd.vn)
រួមចំណែកបង្កើតឡើងវឌ្ឍនភាពពិតប្រាកដ រួមវិភាគទានដល់សន្តិភាព កិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត
នៅលើ “ក្ដារអុក” រវាងប្រទេសមហាអំណាចនោះ ស្ថានការណ៍សមុទ្រខាងកើត មានការវិវឌ្ឍន៍ជាច្រើន ហើយបណ្ដាប្រទេសជាប់សមុទ្រខាងកើត ក៏ទទួលរងផល ប៉ះពាល់ដោយផ្ទាល់ពីការវិវឌ្ឍន៍នេះផងដែរ។ សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ ប្រទេសជាប់សមុទ្រទាំងនោះ មិនទាន់ត្រូវបានគោរពយ៉ាងពេញលេញនៅឡើយ។
សិក្ខាសាលាអន្តរជាតិអំពីសមុទ្រខាងកើតដែលជាវេទិកាពោរពេញទៅដោយអត្ថប្រយោជន៍បំផុសឡើងដោយវៀតណាម បានរួមចំណែកទៅក្នុងការស្វែងរកចម្លើយ បញ្ចុះកំដៅភាពតានតឹងនៅសមុទ្រខាងកើត។ ឆ្លងកាត់១៣លើកត្រូវបានរៀបចំឡើង វេទិកានេះទាក់ទាញការយកចិត្តទុកដាក់កាន់តែច្រើនឡើងៗរបស់សហគមន៍អន្តរជាតិ មជ្ឈដ្ឋាន និងប្រទេសជាច្រើននៅទាំងក្នុងនិងក្រៅតំបន់។ សិក្ខាសាលាកាន់តែច្បាម ជាប់ជាងទៀតនឹងស្ថានភាពជាក់ស្ដែង ពិភាក្សាអំពីប្រធានបទចាំបាច់បន្ទាន់ ដោយ មានការចូលរួមយ៉ាងទូលំទូលាយរបស់មជ្ឈដ្ឋានអ្នកតាក់តែងនិងប្រតិបត្តិគោល នយោបាយ ហើយបន្តដើរតួនាទីជាស្ពានតភ្ជាប់រវាងឆាណែលផ្លូវការនិងពាក់កណ្ដាល ផ្លូវការ សំដៅរួមចំណែកបង្កើតឡើងវឌ្ឍនភាពពិតប្រាកដ រួមវិភាគទានដល់សន្តិភាព និងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត។
សិក្ខាសាលាអន្តរជាតិអំពីសមុទ្រខាងកើតលើកទី១៣នេះ បានកត់សម្គាល់ ជាឯកឆ័ន្ទនូវការរំលេចតម្លៃរបស់ក្របខ័ណ្ឌគតិយុត្តដែលមានស្រាប់ ជាពិសេសគឺ អនុសញ្ញាស្ដីពីច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិឆ្នាំ១៩៨២។ អ្នកប្រាជ្ញជាច្រើន វាយតម្លៃខ្ពស់ចំពោះអនុសញ្ញានេះ ដោយចាត់ទុកវាដូចនឹង “ធម្មនុញ្ញខៀវ” របស់ មនុស្សលោក ដែលអាចបង្កើតឡើងបទបញ្ញត្តិគតិយុត្តសំខាន់ៗដើម្បីឲ្យប្រទេស នីមួយៗឈរលើមូលដ្ឋាននោះ កំណត់វិសាលភាពដែនសមុទ្ររបស់ខ្លួនឲ្យបានសម ស្របតាមមាត្រានានាក្នុងអនុសញ្ញា។
ទោះបីជាអ្នកប្រាជ្ញចិនចាត់ទុកថា UNCLOS ១៩៨២ នៅតែមានមាត្រាមួយ ចំនួនមិនសូវលម្អិត ជាក់លាក់ សូម្បីតែយោងទៅតាមពួកគេថា “ស្រពិចស្រពិល” ដូច្នេះត្រូវប្រទេសផ្សេងគេងចំណេញដើម្បីនាំចេញការទាមទារមិនសមហេតុផល ប៉ុន្តែយោបល់នេះត្រូវបានច្រានចោលភ្លាមមួយរំពិច។ តាមអ្នកជំនាញជាច្រើនថា អនុសញ្ញាជាមូលដ្ឋានដើម្បីបណ្ដាប្រទេសដោះស្រាយជម្លោះនៅក្នុងតំបន់សមុទ្រត្រួតស៊ីគ្នា ហើយវាក៏បង្កើតឡើងយន្តការសម្រាប់ភាគីនានាដោះស្រាយជម្លោះយ៉ាងច្បាស់ លាស់ តាមច្បាប់អន្តរជាតិផងដែរ។ ពីនោះ បណ្ដាអ្នកជំនាញដែលអញ្ជើញចូលរួម សិក្ខាសាលា បានអំពាវនាវឲ្យរួមកម្លាំងកាយចិត្តការពារ UNCLOS ១៩៨២ ហើយបន្ត ស្វែងរកដំណោះស្រាយជាក់លាក់ជាងទៀតចំពោះមាត្រាមួយចំនួន ជាពិសេសគឺ មាត្រាដែលអាចគេងចំណេញដោយការបកស្រាយខុសដោយចេតនានិងអនុគ្រោះ ដល់ភាគីណាមួយ។ ក្រៅពីនោះ សណ្ដាប់ធ្នាប់គតិយុត្តនៅសមុទ្រដោយឈរលើ UNCLOS ទទួលបានការគាំទ្រយ៉ាងទូលំទូលាយរបស់សហគមន៍អន្តរជាតិ។ ភាគី ហត្ថលេខីទាំងអស់របស់ UNCLOS សុទ្ធតែមានកាតព្វកិច្ចគោរពតាម។
ក្នុងបរិបទដែលស្ថានការណ៍សមុទ្រខាងកើតនៅតែកើតមានការព្រួយបារម្ភថ្មីៗនោះ ការប្រកួតប្រជែងរវាងមហាអំណាច និងយន្តការសហប្រតិបត្តិការថ្មីក្នុងតំបន់បាន ដាក់ចេញបញ្ហាថ្មីចំពោះរចនាសម្ព័ន្ធតំបន់។ សិក្ខាសាលាអន្តរជាតិអំពីសមុទ្រខាងកើត បន្តជាវេទិកាដោយមានកិត្យានុភាពជួរមុខក្នុងតំបន់ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិ ការនិងការអភិវឌ្ឍនៅសមុទ្រខាងកើត រួមចំណែកបង្កើតឡើងវឌ្ឍនភាពពិតប្រាកដ ជំរុញកិច្ចសន្ទនា រួមវិភាគទានដល់សន្តិភាពនិងកិច្ចសហប្រតិបត្តិការនៅសមុទ្រ ខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ