សាងសង់តំបន់ហ្គាហ្សាឡើងវិញ៖ស្ថានភាពជាក់ស្ដែងនៅចំពោះមុខ

សាងសង់តំបន់ហ្គាហ្សាឡើងវិញ៖ស្ថានភាពជាក់ស្ដែងនៅចំពោះមុខ - ảnh 1
សាងសង់តំបន់ហ្គាហ្សាឡើងវិញ៖ស្ថានភាពជាក់ស្ដែងនៅចំពោះមុខ (thanhnien.com)

        Vovworld-ដំបន់ហ្គាហ្សាត្រូវបានបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរក្រោយយុទ្ធនាការ​ក្នុង​រយៈពេល៥០ថ្ងៃរបស់អ៊ីស្រាអែលមានឈ្មោះថាការពារព្រំដែននាខែកក្កដានិង​សីហាកន្លងមកដែលធ្វើឲ្យមនុស្សជាង២ពាន់នាក់ត្រូវស្លាប់និង១សែននាក់បាត់ផ្ទះ
នៅ។ បរិមាណអ្នកបាត់អាជីពបានកើនឡើងខ្ពស់។

        ក្នុងចំណោមប្រាក់ជំនួយ៥ពាន់៤រយលានដុល្លារអាមេរិកនេះ កាតាបាន​សន្យាផ្ដល់ទឹកប្រាក់១ពាន់លានដុល្លារអាមេរិក។ សហភាពអឺរ៉ុបបានប្រកាស​ចំណាយប្រាក់៥៦៨លានដុល្លារ។ អាមេរិកបានផ្ដល់ប្រាក់ជំនួយ២១២លានដុល្លារ
ជា​ដើម។

ចាប់ផ្ដើមសកម្មភាពកសាងឡើងវិញ

        ២ថ្ងៃបន្ទាប់ពីសន្និសីទ នាថ្ងៃទី១៤តុលា អគ្គលេខាធិការអង្គការសហប្រជា​ជាតិ
​លោក Ban Ki Moon បានទៅកាន់ដំបន់ហ្គាហ្សាដើម្បីចាប់ផ្ដើមដំណើរការ​ការសាង
សង់ដំបន់នេះឡើងវិញក្រោមការឃ្លាំមើលរបស់អង្គការសហប្រជាជាតិ។ លោក Ban
Ki Moon បានសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិគាំទ្រប្រជាជន​ប៉ាឡេស្ទីនក្នុង
បុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចនិងឆ្ពោះទៅអនាគត់មួយដ៏ល្អប្រសើរ​ជាងទន្ទឹមនឹងនោះ
ប្រកាសជើងនាវាដឹកសំភារៈសំណង់ដើមដំបូងត្រូវបាន​អនុញ្ញាតចូលដំបន់ហ្គាហ្សា។

        មុននោះរដ្ឋមន្ត្រីការបរទេសន័រវែកលោក Borge Brende បានធ្វើ​សហអធិបតី​សន្និសីទស្ដាដំបន់ហ្គាហ្សាជាមួយអេហ្ស៊ីប បានប្រកាសពាក់​កណ្ដាលចំនួនប្រាក់
ជំនួយនឹងបានប្រើប្រាស់ក្នុងការស្ដារឡើងវិញដំបន់ដីឆ្នេរ​សមុទ្រ។ ចំនួនប្រាក់នៅ
សេសសល់នឹងបានប្រើប្រាស់ជួយថវិការរដ្ឋជំរុញ​សកម្មភាពសេដ្ឋកិច្ចជួយឧបត្ថម្ភ
បន្ទាន់និងគំរោងការផ្សេងៗ។

គំលាតរវាងការងារស្ដារនិងស្ថានភាពជាក់ស្ដែង

ខណៈដែលបណ្ដាប្រទេសសន្យាផ្ដល់ជំនួយដើម្បីជួយសាងសង់ផ្ទះនៅនិងបន្ធូស្រាល
ការលំបាកសំរាប់ប្រជាជននៅដំបន់ហ្គាហ្សានោះ អវត្តមាននៃ​ដំណោះ​ស្រាយ
នយោបាយចីរភាពសំរាប់ជំលោះរវាង Hamas និងអ៊ីស្រាអែល​នៅ​មិនទាន់ទទួលបាន
ឡើយ។ នេះត្រូវបានចាត់ទុកជាការសាកល្បងធំបំផុត​ចំពោះដំណើរការស្ដាឡើងវិញ
ដំបន់ហ្គាហ្សា។ អ្នកធ្វើហិរញ្ញប្បទានទាំងអស់​សុទ្ធតែ​ទទួលស្គាល់ថា ការខំប្រឹងប្រែង
របស់គេនឹងគ្មានប្រយោជន៍ប្រសិនបើ​គ្មានខឿនសន្តិភាពយូរអង្វែងរវាងអ៊ីស្រាអែលនិង
ប៉ាឡេស្ទីន។ ដោយរួមមាន​ការ​ព្រួយបារម្ភដូច្នេះ នាថ្ងៃទី១៣តុលា អគ្គលេខាធិការ
អង្គការសហប្រជាជាតិលោក Ban Ki Moon បានអំពាវនាវអ៊ីស្រាអែលនិងប៉ាឡេស្ទីន
ស្ដារដំណើរការសន្តិភាព​យូរអង្វែងរវាងភាគីទាំងពីរ ទន្ទឹមនឹងនោះព្រមានស្ថានភាពហឹង្សា
អាចកើតមាន​ឡើងប្រសិនបើភាគីទាំងពីរមិនទទួលបានកិច្ចព្រមព្រៀងអំពីបញ្ហានេះ។

        រួមជាមួយការសាកល្បងនោះ សាធារណៈមតិក៏សម្ដែងការព្រួយបារម្ភអំពី​លទ្ធភាព
មិនទទួលបានយ៉ាងពេញលេញការសន្យាជួយឧបត្ថម្ភហិរញ្ញវត្ថុ ពី​ព្រោះ​ថា នេះមិនមែន
ជាសន្និសីទអន្តរជាតិស្ដារឡើងវិញដំបន់ហ្គាហ្សាដើម​ដំបូង​ឡើយ។ ដល់បច្ចុប្បន្ន អ្នក
ធ្វើហិរញ្ញប្បទានជាច្រើនបាននឿយហត់ជាមួយ​សកម្មភាពសាងសង់ហើយត្រូវ
បំផ្លាញទៅនៅដំបន់ដីនេះ។ ហេតុនេះហើយ​នៅ​សម័យប្រជុំពិសេសនៃមហាសន្និបាត
អង្គការសហប្រជាជាតិនាថ្ងៃទី៦សីហា​កន្លងមក លោក Ban Ki Moon បានប្រកាសថា​អង្គការសហប្រជាជាតិត្រៀម​ខ្លួន​ជាស្រេចជួយស្ដារឡើងវិញដំបន់ហ្គាហ្សាប៉ុន្តែនេះ
នឹងជាលើកចុងក្រោយ។ លោក Ban Ki Moon ក៏ព្រមានថា​ ការព្យាយាមរបស់ពិភព
លោកចំពោះ​អ៊ីស្រាអែល​និងប៉ាឡេស្ទីនកំពុងត្រូវសាកល្បងនិងអំពាវនាវឆ្ពោះទៅ
សន្តិភាព​យូរអង្វែង។

ការងារស្ដារឡើងវិញដំបន់ហ្គាហ្សាបានជួបឧបសគនាពេលដែលការខំប្រឹងប្រែងណា
មួយក៏ត្រូវបានរារាំងពីបទហ៊ុំព័ទរបស់អ៊ីស្រាអែលដែលបានអនុវត្ត​តាំងពីពេលក្រុម
ទាហានឥស្លាម Hamas កាន់អំណាចនាឆ្នាំ២០០៧។ គណៈ​កម្មាធិការសេដ្ឋកិច្ច
ប៉ាឡេស្ទីនទទួលបន្ទុកអំពីស្រាវជ្រាវនិងអភិវឌ្ឍន៍បាន​ព្យាករណ៍ថា ការងារស្ដារឡើង
វិញដំបន់ហ្គាហ្សាត្រូវចំណាយ៥ឆ្នាំដើម្បីសំរេច​ប្រសិនបើអ៊ីស្រាអែលលុបចោលបទ
ហ៊ុំព័ទដំបន់ហ្គាហ្សា។

        ខ្ទង់ប្រាក់ជំនួយរបស់អន្តរជាតិអាចជួយឲ្យប្រជាជនហ្គាហ្សាឆ្លងផុតការ​លំបាក
មួយចំនួននាបច្ចុប្បន្ន ប៉ុន្តែវាមិនអាចនាំមកជីវភាពរស់នៅសុខសាន្ត​ត្រាណ​និង
ស្ថិរភាពខណៈដែលកិច្ចព្រមព្រៀងឈប់បាញ់យូរអង្វែងបញ្ឈប់ការ​ហ៊ុំព័ទរវាង
អ៊ីស្រាអែលនិងប៉ាឡេស្ទីនមិនទាន់ទទួលបាន។ តាមគំរោងវង់​ចរចារ​ថ្មីរវាងអ៊ីស្រាអែល
និងប៉ាឡេស្ទីនស្ដីពីការស្វែងរកសន្តិភាពយូរអង្វែងសំរាប់​ហ្គាហ្សានឹងបានដំណើរការ
ចុងខែតុលាខាងមុខនៅទីក្រុងគែ។​ ប៉ុន្តែការទទួល​បានការបោះជំហានថ្មីនៅវង់ចរចារនេះ
អាចមិនអនុវត្តបានយ៉ាងងាយស្រួល​ឡើយខណៈដែលភាគីទាំងពីរនៅមានការខ្វែងគំនិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ