សេចក្តីសំរេចចិត្តរដ្ធាភិបាលបានជួយឲ្យអង្គភាពអាជីវកម្មរក្សារឹងមាំផលិតកម្ម

សេចក្តីសំរេចចិត្តរដ្ធាភិបាលបានជួយឲ្យអង្គភាពអាជីវកម្មរក្សារឹងមាំផលិតកម្ម - ảnh 1
អង្គភាពអាជីវកម្មវៀតណាមមានគោលបំណង ថា នឹងទទួលបានការបង្កលក្ខណៈងាយស្រួលជាច្រើនពីគោលនយោបាយដឹកនាំរបស់ រដ្ឋាភិបាល ក្នុងឆ្នំាថ្មីនេះ

នាចុងឆ្នាំ២០១១ លេខាធិកាដ្ធានវេទិការអង្គភាពអាជីវកម្មវៀតណាម (VBF) បានដំណើរការពិនិត្យស្រង់យកមតិនៃអង្គភាពអាជីវកម្មអំពីការដែលរដ្ធាភិបាល គួរខំប្រឹងប្រែងអនុវត្តរាល់វិធានការរឹតត្បិតរូបីយវត្ថុតាម ស្មារតីសេចក្តីសំរេច ចិត្តលេខ១១របស់រដ្ធាភិបាលរហូតមកដល់ពេលម៉ាក្រូ សេដ្ធកិច្ចស្ថិរភាពដែររឺ
ទេ? ជារួម អង្គភាពអាជីវកម្មភាគច្រើន ជាមុខ សញ្ញាដែលទទួលរងឥទ្ធពល ផ្ទាល់នៃសេចក្តីសំរេចចិត្តលេខ១១បានយល់ព្រមនឹង ទស្សនៈវិស័យរបស់ រដ្ធាភិបាលអំពីអាទិភាពជួរមុខ គោលដៅសំខាន់បំផុតនា បច្ចុប្បន្នរបស់ វៀតណាមគឺរាំងស្កាត់អតិផរណា ស្ថិរភាពម៉ាក្រូសេដ្ធកិច្ច និងឈានទៅ រៀបចំឡើងវិញរចនាសម្ព័ន្ធខឿនសេដ្ធកិច្ចផ្លាស់ប្ដូរថ្មីរូបសណ្ធានកំណើន។ បណ្ដាអង្គភាពអាជីវកម្មបានវាយដំលៃលក្ខណៈនិង បរិយាកាសអាជីវកម្ម របស់វៀតណាមក្នុងឆ្នាំ២០១២នៅកំរិត២,៤៥ពិន្ទុលើ៤ពិន្ទុថយចុះបើប្រៀប នឹងកំរិត២,៨៨ពិន្ទុនៃការធ្វើអង្កេតស្រាវជ្រាវនាឆ្នាំ២០១១។ ប៉ុន្តែ អង្គភាព អាជីវកម្មភាគច្រើននៅសុទិដ្ធិនិយមអំពីយថាទស្សន៍នៃខឿន សេដ្ធកិច្ច វៀតណាមក្នុងរយៈពេលវែង។ លោក Pham Hong Viet នាយកក្រុមហ៊ុន នាំចេញ១ក្នុងផ្នែកស្បែកជើងបានចាត់ទុកថា ក្នុងឆ្នាំ ២០១២ អង្គភាព អាជីវកម្មចង់ឲ្យគោលនយោបាយរូបីយវត្ថុនឹងបានកែប្រែ សកម្មសំរាប់
អង្គភាពអាជីវកម្ម។

“នាបច្ចុប្បន្នអង្គភាពអាជីវកម្មនាំចេញនាំចូលខ្ចីទុនជាមួយការប្រាក់ពី៧
ដល់៧,៥% ជាការពិតចំពោះការខ្ចីរូបីយប័ន្ធបរទេស គប្បីអនុវត្តកំរិតការ
ប្រាក់ក្រោម៦%។ បណ្ដាពាក្យបញ្ជា ទិញនាដើមឆ្នាំ២០១២នៅមានការ
លំបាកជាច្រើន។ ចំពោះរាល់ការ លំបាក ដូច្នេះយើងខ្ញុំមានផែនការបើក
ទូលាយទីផ្សារ។”

ឆ្នាំ 2012 ក្នុងស្ថានភាព រដ្ឋាភិបាលត្រូវបន្តអនុវត្តន៏គោលដៅ រាំងស្កាត់ អតិផរណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គោលនយោបាយរូបីយវត្ថុនៅតែបន្ត
រឹតត្បិត។ បណ្ដាអង្គភាពអាជីវកម្មមធ្យមនិងតូច បន្តជួបការលំបាក់អំពីទុន។ 
តាមលោក To Hoai Nam អនុប្រធាននិងជា អគ្គលេខាធិការសម្ព័ន្ធសមាគម អង្គភាពអាជីវកម្មតូច និងមធ្យមវៀតណាមថា ៖ ឆ្នាំ 2011 ពីសេចក្ដីសម្រេច
ចិត្តលេខ 11 របស់រដ្ឋាភិបាលសម្ព័ន្ធសមាគម បានបង្កើតមូលនីធិឥណទាន 
ជួយឧបត្ថម្ភអង្គភាព អាជីវកម្មតូច។ លោក To Hoai Nam បានសង្កត់ធ្ងន់ថា៖

        “ទស្សនរបស់សម្ព័ន្ធសមាគមគឺ ចំពោះ អង្គភាពអាជីវកម្មតូចនិង មធ្យម គឺមានការកំណត់ថ្មីដើម្បីជួយសម្រួលដល់ទំរង់បែបបទ ដែលជារបងចំពោះ
បណ្ដាអង្គភាពអាជីវកម្ម។ ទន្ទឹមនឹងនោះ នឹងយកចិត្តទុកដាក់ជាងទៀត ដល់
គំរោងការជាក់ស្ដែងរបស់អង្គភាពអាជីវកម្ម។ពេលនោះ  គោលនយោបាយ ជួយឧបត្ថម្ភហិរញ្ញាវត្ថុនឹងមកដល់អង្គភាពអាជីវកម្មបានច្រើនជាង ។ នា
បច្ចុប្បន្ន ក្រសួងផែនការវិនិយោគ ធនាគារជាតិ កំពុងស្រាវជ្រាវគោល
នយោបាយនេះដែរ។” 

តាមរយៈសកម្មភាពជាក់ស្ដែងពីបណ្តាអង្គភាពអាជីវកម្មសរឲ្យឃើញថាគោល
នយោបាយពន្ធ និង ឥណទានជាគោលនបាយជះឥទ្ធពលយ៉ាងច្រើនដល់
អង្គភាព អាជីវកម្ម។ សាស្ត្រចារ្យ Nguyễn Mại ជាអតីតអនុប្រធាន គណៈ
កម្មាធិការជាតិ ទទួលបន្ទុកអំពីកិច្ចសហប្រតិបត្តិការវិនិយោគ ចាត់ទុកថា គោលនយោបាយទាំងពីរនេះ គប្បីសមស្របជាមួយ ស្ថានភាព។ ចំពោះ
គោលនយោបាយពន្ធ ថ្មីនេះ សភាឧស្សាហកម្ម និង ពាណិជ្ជកម្ម វៀតណាម
(VCCI)បានស្នើឲ្យធ្វើ វិសោធនកម្មច្បាប់ចំនួន ១៦ តាម ទិស ជួយអង្គភាព
អាជីវកម្មបន្ធូរស្រាលការ លំបាកនិងអភិវត្តបាន។

 “សំណើរច្បាស់លាស់របស់ VCCI ជាសំណើធ្វើវិសោធនកម្ម ច្បាប់វិនិយោគ
ច្បាប់ អង្គភាពអាជីវកម្មជាដើម។ ពីនោះ នឹងមាន គោលនយោបាយ សមស្រប
ដើម្បី អង្គភាពអាជិវកម្មអាចទប់ទល់ជាមួយខឿនសេដ្ឋកិច្ច របស់ឆ្នាំ ២០១២”។

នាឆ្នាំ២០១២នៅមានឪកាសជាច្រើនសំរាប់អង្គភាពអាជីវកម្មពេល រដ្ធាភិបាល បានដាក់ចេញដំណោះស្រាយសំដៅរាំងស្កាត់និងបន្ថយអតិផរណា។ ប្រការនេះ ឯងជាលក្ខណៈនាំឲ្យការប្រាក់ថយចុះ។ បណ្ដាអ្នក ជំនាញការសេដ្ធកិច្ចចាត់ទុក
ថា ដើម្បីជួយឧបត្ថម្ភបណ្ដាសម្ព័ន្ធក្រុមហ៊ុន អង្គភាពអាជីវកម្មមានកំលាំង ឈាន ឡើងក្នុងការធ្វើផលិតអាជីវកម្មរបស់ខ្លួន រដ្ធាភិបាលគប្បីមានការលោតផ្លោះយ៉ាង
ខ្លាំងក្លាថែមទៀត ពីព្រោះ ប្រភពកំលាំងនេះខ្លាំងទើបសេដ្ធកិច្ចប្រទេសជាតិ
អភិវឌ្ឍន៍និងចីរ ភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ