សញ្ញាវិជ្ជមានក្នុងការចរចាស្តីអំពីការបង្កើតរដ្ឋាភិបាលអាល្លឺម៉ង់

(VOVWORLD) - ការដែល គណបក្សប្រជាធិបតេយ្យសង្គម (SPD) និង គណបក្សសហភាពប្រជាធិបតេយ្យគ្រិស្ដសាសនាសង្គម (CDU/CSU) បានចាប់ផ្តើម បណ្ដាការចរចាស្ទង់មតិនាសប្តាហ៍មុន ប្រព័ន្ធនយោបាយអាល្លឺម៉ង់កំពុងឈរចំពោះមុខ ឱកាសចុងក្រោយដើម្បីបង្កើតរដ្ឋាភិបាលស្ថិរភាពមួយក្រោយពីការបោះឆ្នោតជាតិ នាខែកញ្ញាឆ្នាំ ២០១៧ កន្លងទៅ។ បណ្ដាការចរចាទាំងនេះទទួលបានសញ្ញាវិជ្ជមាន ដំបូងមួយចំនួន។  
សញ្ញាវិជ្ជមានក្នុងការចរចាស្តីអំពីការបង្កើតរដ្ឋាភិបាលអាល្លឺម៉ង់ - ảnh 1 សញ្ញាវិជ្ជមានក្នុងការចរចាស្តីអំពីការបង្កើតរដ្ឋាភិបាលអាល្លឺម៉ង់

រាល់វង់ការចរចាស្ទង់មតិដែលបានអូសបន្លាយក្នុងរយៈពេល ៥ ថ្ងៃ បានបញ្ចប់នា ថ្ងៃទី ១២ មករា កន្លងទៅ ហើយមហាសន្និបាតពិសេសនៃគណបក្ស SPD គ្រោងនឹង ប្រព្រឹត្តទៅនាថ្ងៃទី២១មករាខាងមុខនឹងសម្រេចថាតើគួរតែចាប់ផ្តើមការចរចាជាផ្លូវការស្តីពីមហាសម្ព័ន្ធភាពគណបក្សដែរឬទេ។ ប្រសិនបើមហាសម្ព័ន្ធគណបក្សត្រូវបានបង្កើតឡើងនោះគឺសមាជិកទាំងអស់របស់ SPD នឹងមានសម្លេងចុងក្រោយក្នុងការស្ទង់មតិនាពាក់កណ្ដាលខែកុម្ភៈឆ្នាំ ២០១៨។

ក្នុងករណីបណ្ដាការចរចាទទួលជោគជ័យ រដ្ឋាភិបាលថ្មីនឹងអាចត្រូវបានបង្កើត មុនថ្ងៃទី ១ មេសា។ ក្នុងករណីទទួលបរាជ័យវិញ ប្រទេសអាល្លឺម៉ង់នឹងប្រឈមមុខនឹងការបោះឆ្នោតថ្មី ឬ លោកស្រី Angela Merkel នឹងត្រូវដឹកនាំរដ្ឋាភិបាលភាគតិចមួយ។

សញ្ញាវិជ្ជមានដំបូងមួយចំនួន

 ប៉ុន្តែ នៅបណ្ដាការចរចាស្ទង់មតិនាពេលថ្មីៗនេះ ប្រហែលជា ការខំប្រឹងប្រែងរបស់គណបក្ស SPD កំពុងធ្វើឲ្យដំណើរបង្កើតរដ្ឋាភិបាល «មហាសម្ព័ន្ធភាព» នៅអាល្លឺម៉ង់ក្លាយទៅជាច្បាស់លាស់ជាងពេលណាទាំងអស់។ នៅការចរចាស្ទង់មតិទាំងនេះ គណបក្សសហភាពអភិរក្សប្រជាធិបតេយ្យសង្គមគ្រិសសាសនា (CDU/CSU) របស់អធិការបតី Angela Merkel និងគណបក្សប្រជាធិតេយ្យសង្គម (SPD) រកឃើញបានសម្លេងរួមក្នុងបញ្ហាមួយចំនួនដូចជា៖ ការកាត់បន្ថយពន្ធចំណូលសំរាប់វណ្ណៈអភិជនលុបចោលគោលដៅកាត់បន្ថយ ៤០% បរិមាណឧស្ម័ន្ធបញ្ចេញចោលកាបូនអុកស៊ីត CO2 ពីឥឡូវនេះដល់ឆ្នាំ ២០២០ បើប្រៀបនឹងកំរិតនាឆ្នាំ ១៩៩០ អនាគតនៃសហភាពអឺរ៉ុបនិងសេដ្ឋកិច្ច។ ភាគីនានាក៏បានឯកភាពអំពីកិច្ចព្រមព្រៀងស្តីពីគោលការណ៍សារវ័ន្តដើម្បីចាប់ផ្តើមការចរចាបង្កើតរដ្ឋាភិបាលថ្មីនាប៉ុន្មានសប្តាហ៍ខាងមុខ។ កិច្ចព្រមព្រៀងនេះរួមមានកិច្ចសន្យាសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបារាំងដើម្បីកែទម្រង់និងពង្រឹងតំបន់ចាយប្រាក់អឺរ៉ូ (Eurozone) ប្រកបដោយនិរន្តរភាព សំដៅជួយឧបត្ថម្ភសហភាពទាំងមូលទប់ទល់ល្អជាងនឹងវិបត្តិសកល។

តាមមជ្ឈដ្ឋានអ្នកវិភាគថា៖ ការស្រុះចិត្តគំនិតនេះបានសរឲ្យឃើញនូវការធ្វើ សម្បទាននៃគណបក្ស SPD ចំពោះកិច្ចសន្យាមួយក្នុងចំណោមបណ្ដាកិច្ចសន្យាក្នុងយុទ្ធនាការស្វែងរកសម្លេងគាំទ្ររបស់អធិការបតី Angela Merkel។ ប៉ុន្តែ សម្ព័ន្ធភាពនេះនៅតែស្វែងរកសម្លេងរួមក្នុងបញ្ហាផ្សេងៗទៀតដែរជាពិសេសគឺគោលនយោបាយអន្តោប្រវេសន៍។

ក្រោយពីពេល គណបក្ស CDU/CSU របស់អធិបការបតី Angela Merkel ទទួល បានកិច្ចព្រមព្រៀងដំបូងដែលមានចរិតលក្ខណៈ «លោតផ្លោះ» ជាមួយគណបក្ស SPD នោះទាំងអាល្លឺម៉ង់និងបារាំងមានកាយវិការជំរុញបណ្ដាការខំប្រឹប្រែងកែទម្រង់សហភាពអឺរ៉ុប (EU) ខណៈដែល រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃប្រទេសទាំងពីរបានជួបធ្វើការនៅទីក្រុង ប៉ារីស បារាំង នាសប្តាហ៍នេះ។ មជ្ឈដ្ឋានអ្នកវិភាគបញ្ជាក់ថា៖ ជំនួបធ្វើការរវាងរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់បារាំងនិងអាល្លឺម៉ង់លើកនេះគឺជាសញ្ញាដែលសរឲ្យឃើញថា៖ អាល្លឺម៉ង់កំពុងត្រៀមរៀបចំដំណើរការចរចាជាមួយបារាំងខណៈពេលដែលរៀបចំបណ្ដាការចរចាស្តីអំពីការបង្កើតរដ្ឋាភិបាលសម្ព័ន្ធភាពរវាងប្លុកអភិរក្សនិយមរបស់អធិការបតី Merkel ជាមួយគណបក្ស SPD ដែលគ្រោងអាចនឹងចាប់ផ្តើមនាចុងខែមករានេះប្រសិនបើបណ្ដាសមាជិកនៃគណបក្ស SPD ឯកភាពអនុម័តនៅមហាសន្និបាតរបស់ គណបក្សនេះនាថ្ងៃទី ២១ មករា ខាងមុខ។ តាមថ្នាក់ដឹកនាំគណបក្ស SPD ថា៖ ផែនការសម្ព័ន្ធភាពត្រូវបានភាគីទាំងពីរឯកភាពនាថ្ងៃទី ១២ មករា ដែលនឹងបើកចេញ «ការផ្លាស់ប្តូរខាងរូបសណ្ឋាន» នៅទ្វីបអឺរ៉ុប «ជួយតំបន់នេះរួចផុតពីវិធានការណ៍ «រឹតត្បិត» រួមជាមួយគ្នាឆ្ពោះទៅបណ្ដាឱកាសវិនិយោគនិងការងារធ្វើ។

រដ្ឋាភិបាលអាល្លឺម៉ង់ស្ថិរភាពមួយធានាស្ថិរភាពរួមនៃប្លុក EU

គណបក្ស SPD ធ្លាប់បានចងសម្ព័ន្ធជាមួយគណបក្សរបស់លោកស្រី Merkel ក្នុងរយៈពេល ៨ ឆ្នាំក្នុងចំណោម ១២ ឆ្នាំកន្លងទៅ ប៉ុន្តែ ដោយសារលទ្ធផលនៃការ បោះឆ្នោតនាខែកញ្ញាឆ្នាំ ២០១៧ មក ថ្នាក់ដឹកនាំ SPD បានសន្យានឹងនាំគណបក្សនេះ ក្លាយទៅជាគណបក្សប្រឆាំងនៅអាល្លឺម៉ង់។ គណបក្ស SPD ជាសសរទ្រូងនយោបាយ ខ្លាំងបំផុតរបស់ទ្វីបអឺរ៉ុបនៅអាល្លឺម៉ង់។ ថ្នាក់ដឹកនាំបច្ចុប្បន្នរបស់ SPD គឺលោក  Martin Schulz ដែលជាអ្នកមានឥទ្ធិពលយ៉ាងខ្លាំងចំពោះបញ្ហានានារបស់អឺរ៉ុប។ ក្នុងករណី SPD ក្លាយទៅជាភាគីប្រឆាំង នោះនឹងជារបាំងចំពោះអនាគតរបស់ EU ដែលធ្វើឲ្យ បណ្ដាសេចក្តីសម្រេចសំខាន់និងការខំប្រឹងប្រែងកែទម្រង់សហភាពនឹងបន្តផ្អាក។

        រដ្ឋាភិបាលស្ថិរភាពមួយនៅអាល្លឺម៉ង់មានអត្ថន័យដ៏សែនសំខាន់ចំពោះអឺរ៉ុបទាំង មូល ព្រោះថា៖ បណ្ដាប្រទេសជាសមាជិក EU ចាត់ទុកអាល្លឺម៉ង់ជាសសរទ្រូងសំរាប់ ស្ថិរភាពនៃប្លុក។ អស់រយៈពេលជាង ៣ ខែកន្លងទៅគិតតាំងពីការបោះឆ្នោត អាល្លឺម៉ង់ មិនទានមានរដ្ឋាភិបាលថ្មីនៅឡើយ។ ដោយហេតុនេះ បណ្ដាវង់ចរចានាពេលកន្លងទៅ ដោយមានសញ្ញាវិជ្ជមានត្រូវបានចាត់ទុកជាឱកាសដើម្បីបង្កើតសម្ព័ន្ធភាពស្ថិរភាពមួយ ដែលនាំមកនូវក្តីសង្ឃឹមអំពីការចាប់ផ្តើមថ្មីសំរាប់ប្រទេសអាល្លឺម៉ង់។ ទន្ទឹមនឹងនោះ ការទទួលបានកិច្ចព្រមព្រៀងបានបន្ធូស្រាលការដាក់សម្ពាធន៍ទៅលើអធិការបតី Angela Merkel ហើយបំផ្លាញចោលការព្រួយបារម្ភអំពីការជះឥទ្ធពលនៃ «ប្រទេស នាំមុខរបស់អឺរ៉ុប» នេះក្នុងបញ្ហាអន្តរជាតិខណៈពេលដែលមិនទាន់បង្កើតរដ្ឋាភិបាលថ្មី នៅឡើយនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ