សញ្ញាវិជ្ជមានជាច្រើនសំរាប់ខឿនសេដ្ឋកិច្ចវៀតណាម

(VOVWORLD) - នៅពិធីបើកសម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាម នីតិកាលទី ១៤ នាថ្ងៃទី ២១ ឧសភា ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Truong Hoa Binh បាន អានរបាយការណ៍វាយតំលៃបំពេញបន្ថែមលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមនិងថវិការរដ្ឋឆ្នាំ ២០១៧ សភាពការណ៍អនុវត្តផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមនិងថវិការក្នុងបណ្ដាខែដើមឆ្នាំ ២០១៨។ ព័ត៌មាននិងតួរលេខក្នុងរបាយការណ៍អះអាងនូវការអភិវឌ្ឍយ៉ាងខ្លាំងក្លាលើគ្រប់ជ្រុងជ្រោយរបស់ ខឿនសេដ្ឋកិច្ច វៀតណាមអស់រយៈពេលជាង ១ ឆ្នាំកន្លងមក ព្រមទាំងក៏បាននាំចេញវិធានការនាពេលខាងមុខដើម្បីសេដ្ឋកិច្ចវៀតណាមអភិវឌ្ឍន៍ប្រកបដោយចីរភាព។

សញ្ញាវិជ្ជមានជាច្រើនសំរាប់ខឿនសេដ្ឋកិច្ចវៀតណាម - ảnh 1 សញ្ញាវិជ្ជមានជាច្រើនសំរាប់ខឿនសេដ្ឋកិច្ចវៀតណាម

របាយការណ៍របស់រដ្ឋាភិបាលវៀតណាមសឲ្យឃើញថា៖ នាឆ្នាំ ២០១៧ គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលសម័យប្រជុំលើកទី ៤ រដ្ឋសភា នីតិកាលទី ១៤ បានដាក់ចេញសុទ្ធតែទទួលបាននិងហួសគោលបំណង។ ពិសេសគឺល្បឿនកំណើន GDP ទទួលបាន ៦,៨១% ទំហំនាំចេញកើនឡើងជាង ២១% និងការនាំចេញហូសកំរិតនៃការនាំចូលទទួលបានជិត ៣ ពាន់លានដុល្លាអាមេរិក។ នាប៉ុន្មានខែដើមឆ្នាំ ២០១៨ ម៉ាក្រូសេដ្ឋកិច្ចវៀតណាមបន្តស្ថិរភាព អតិផរណា ត្រូវបានរាំងស្កាត់។ កំណើនសេដ្ឋកិច្ចនាត្រីមាសទី ១ ទទួលបាន កំណើន ៧,៣៨% ខ្ពស់ បំផុតក្នុងអំឡុងរយៈពេល ១០ ឆ្នាំកន្លងទៅ។  

        ជំនឿទុកចិត្តសំរាប់ការអភិវឌ្ឈលើគ្រប់ជ្រុងជ្រោយរបស់សេដ្ឋកិច្ចវៀតណាម

ដោយឈរលើបណ្ដាលទ្ធផលដែលទទួលបាន សម័យប្រជុំលើកទី ៥ រដ្ឋសភានីតិកាលទី ១៤ បានលៃទុកជាងពេលវេលាមួយថ្ងៃដើម្បីពិភាក្សាវាយតំលៃបំពេញបន្ថែមចំពោះលទ្ធផលក្នុងការអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងថវិការរដ្ឋឆ្នាំ ២០១៧ និងបណ្ដាខែដើមឆ្នាំ ២០១៨។ មតិរបស់សមាជិកសមាជិការសភាបានចាត់ទុកថា៖ លទ្ធផលពោលខាងលើគឺជាការខំប្រឹងប្រែងរបស់ប្រព័ន្ធនយោ បាយទាំងមូលនិងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល។ លោកស្រី Mai Thi Phuong Hoa សមាជិកសភាបណ្ឌល Nam Dinh បានចែករំលែកថា៖

«ផ្ទៀងស្តាប់របាយការណ៍បំពេញបន្ថែមសភាពការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឆ្នាំ ២០១៧ និងបណ្ដាខែដើមឆ្នាំ ២០១៨ ខ្ញុំចាប់អារម្ភយ៉ាងខ្លាំងចំពោះលទ្ធ ផលពោលខាងលើ។ ស្តីពីសេដ្ឋកិច្ច គោលដៅកំណើននាត្រី មាសទី ១ ទទួលបានខ្ពស់បំផុតក្នុងអំឡុងរយៈពេល ១០ ឆ្នាំកន្លងទៅ ហើយមានកំណើន ក្នុងគ្រប់សន្ទស្សន៍ស្ថិរភាព។ នេះជាចំណុចគួរឲ្យកត់សម្គាល់ដែលបង្ហាញយ៉ាងច្បាស់លាស់នូវការខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាម។»

រីឯខ្លួនវិញ សមាជិការសភាមណ្ឌល Ninh Binh លោកស្រី Nguyen Thi Thanh បាចែករំលែកថា៖

«សញ្ញានៃ ៤ ខែដើមឆ្នាំ ២០១៨ បានសឲ្យឃើញនូវផ្ទាំងគំនូរសេដ្ឋកិច្ច សង្គម សន្តិសុខការពារជាតិនិងការកសាងប្រព័ន្ធនយោបាយមានការផ្លាស់ប្តូរ វិជ្ជមាន។ តាមរយៈការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត អ្នកបោះឆ្នោតភាគ ច្រើនជឿជាក់និងរង់ចាំទៅលើការខំប្រឹងប្រែងរបស់មជ្ឈឹមបក្សរដ្ឋសភានិងរដ្ឋា ភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។»

ជំនះពុះពារលើការលំបាកខំប្រឹងប្រែងសម្រេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច ឆ្នាំ ២០១៨

តាមគោលដៅដែលរដ្ឋាភិបាលបានដាក់ចេញ ពីឥឡូវនេះរហូតដល់ចុងឆ្នាំ ២០១៨ វៀតណាមនឹងបន្តរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ត្រួត ពិនិត្យល្បឿនកំណើនតំលៃប្រើប្រាស់នៅកំរិត ៤% ហើយជំរុញកំណើន GDP ទទួលឲ្យបានជាង ៦,៧%។ ដើម្បីទទួលឲ្យបានគោលដៅនេះ លោក Trinh Ngoc Phuong សមាជិកសភា មណ្ឌល Tay Ninh បានចាត់ទុកថា៖

«ពីឥឡូវនេះដល់ចុងឆ្នាំ ២០១៨ ពិបាកបំផុតនៅជាយន្តការ។ យន្តការរបស់ យើងខ្ញុំនៅស្មុគស្មាញហើយគប្បីបើកទ្វារចំហរថែមទៀតចំពោះវិនិយោគិន។ យើងគប្បីកសាងយន្តការងាយស្រួល

បើកចំហរឲ្យព្រមៗគ្នារវាងតំបន់នានាចំពោះ វិនិយោគិន។ ខ្ញុំគាំទ្រការផ្តើមគំនិតកសាងបណ្ដាតំបន់សេដ្ឋកិច្ចពិសេស ហើយ ស្នើឲ្យមានគោនយោបាយទាក់ទាញវិនិយោគិន។»

សភាពការណ៍និងលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនាប៉ុន្មានខែដើមឆ្នាំ ២០១៨ កំពុងបង្កើតឡើងបុព្ធបទដើម្បីអនុវត្តគោលដៅកំណើន GDP ប្រកប ដោយជោគជ័យ។ ដោយហេតុនេះ ភារកិច្ចសំខាន់របស់វៀតណាមគឺបន្តរៀបចំ រចនាសំព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញលើកកពំស់គុណភាពកំណើនបង្កើនផលិតភាពពលកម្មនិងសមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ចធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចសុខុមាលភាពសង្គមនិងអភិវឌ្ឍន៍និរន្តរភាព។ ទន្ទឹមនឹងនោះ ឆ្លៀតយក ឱកាសដែលបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ពិសេសគឺកិច្ចព្រមព្រៀងដៃគូ និងជឿនលឿនអន្តរប៉ាស៊ីហ្វិក (CPTPP) បង្កកំលាំងចលករថ្មីសំរាប់ការអភិវឌ្ឃនៃ ខឿនសេដ្ឋកិច្ចប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ