សញ្ញាសម្គាល់ថ្មីក្នុងការធានារសិទ្ធិមនុស្សនៅវៀតណាម

(VOVWORLD) -នៅក្នុងសម័យប្រជុំលើកទី ៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិកាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុង ហ្សឺណែវ (ប្រទេសស្វីស)នោះ របាយការណ៍ជាតិជាប្រចាំរបស់វៀតណាម តាមយន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR) (សម្រាប់ជុំទី ៣) ស្ដីពីការការពារ និងជំរុញសិទិ្ធមនុស្សដែលត្រូវបានសមាជិកនានាស្រុះចិត្តគំនិតអនុម័ត។ លទ្ធផលនេះគឺជាសញ្ញាសម្គាល់ថ្មីមួយ ដោយសរឲ្យឃើញនូវសមិទ្ធិផលសិទិ្ធមនុស្សរបស់វៀតណាម គឺជានិច្ចកាលត្រូវបានសហគមន៍អន្តរជាតិកត់សម្គាល់ផងដែរ។
សញ្ញាសម្គាល់ថ្មីក្នុងការធានារសិទ្ធិមនុស្សនៅវៀតណាម - ảnh 1 សកម្មភាពប្រជុំជីវភាពរបស់ប្រជាជននៅតំបន់ Tay Nguyen (រូបថត៖កាសែត Quảng Nam)

យន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR) គឺជាយន្តការមួយ ដែលត្រូវបានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបង្កើតឡើងកាលពីឆ្នាំ ២០០៨។ នេះគឺជាយន្តការបើកចំហរ ក្នុងការត្រួតពិនិត្យជាប្រចាំអំពីស្ថានភាពការពារ និងជំរុញសិទ្ធិមនុស្សរបស់ប្រទេសជាសមាជិកទាំងអស់នៃអង្គការសហប្រជាជាតិ។ តាមយន្តការ UPR គឺ របាយការជាតិត្រូវបានបកស្រាយនៅចំពោះមុខ ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃ អង្គការសហប្រជាជាតិ។

រាល់សមិទ្ធិផលគួរឲ្យកត់សម្គាល់

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៃ អង្គការសហប្រជាជាតិនាពេលថ្មីៗនេះ វៀតណាមបានផ្ដោត លើការបញ្ជាក់យ៉ាងច្បាស់លាស់អំពីការអនុវត្តន៍ អនុសាសន៍ទាំង ១៧៥ ចំណុចស្ដីពីវៀតណាម សម្រាប់ជុំទី ២ ចាប់ពីឆ្នាំ ២០១៤ មក; អះអាងឡើងវិញនូវគោលនយោបាយឥតងាករេក្នុងការបង្កើនការការពារ និងជំរុញសិទ្ធិមនុស្ស ព្រមទាំងផ្ដល់ព័ត៌មានទាន់ហេតុការណ៍ស្ដីពីស្ថានភាពការពារ និងជំរុញសិទ្ធិមនុស្សនៅវៀតណាម។ របាយការណ៍ UPR សម្រាប់ជុំទី ៣ របស់វៀតណាមបានសង្កត់ធ្ងន់ទៅលើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋវៀតណាមក្នុងការកសាងនីតិរដ្ឋ ការធ្វើកំណែទម្រង់យុត្តិធម៌ រាល់សមិទ្ធិផលធានាសិទ្ធិស៊ីវិលខាងនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌។ លើវិស័យសិទ្ធិសេដ្ឋកិច្ច របាយការណ៍ឆ្នាំនេះផ្តោតលើការបញ្ជាក់នូវ សមិទ្ធិផលនានាក្នុងការកាត់បន្ថយភាពក្រីក្រ និង ធានាសន្តិសុខសង្គម។ លើវិស័យសិទ្ធិស៊ីវិលខាងនយោបាយ របាយការណ៍នេះបានបញ្ជាក់យ៉ាងច្បាស់លាស់ថា វៀតណាមជានិច្ចកាលគោរពសិទ្ធិទិ្ធសេរីភាពក្នុងការបញ្ចេញមតិ សារព័ត៌មាននិងសិទ្ធិទាក់ទងជាមួយព័ត៌មាន ជីវភាពរស់នៅខាងជំនឿសាសនាត្រូវបានរដ្ឋវៀតណាមគាំទ្រ និងជួយឧបត្ថម្ភម។ វៀតណាមក៏បានអះអាងថា បានបំពេញគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ជាច្រើន (MDG) របស់អង្គការសហប្រជាជាតិ ហើយថែមទាំងទទួលបានលទ្ធផលជាវិជ្ជមានក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDG) ជំហានដំបូង។  

គំរូជាក់ស្ដែង អំពីការថែទាំ និងអភិវឌ្ឍន៍មនុស្ស

ការធានាសិទ្ធិស៊ីវិល ខាងនយោបាយរបស់វៀតណាមបានបង្ហាញតាមរយៈការបោះឆ្នោត និងការឈរឈ្មោះបោះឆ្នោត។ នាបច្ចុប្បន្ននេះ រដ្ឋសភាវៀតណាមមានសមាជិកសភាចំនួន ៨៦ រូបជាជនជាតិភាគតិច មានសមាជិការសភាចំនួន ១៣៣ រូប និងមានសមាជិកសភាចំនួន ២១ រូប មិនមែនជាបក្ខជន។ លើសពីនេះទៅវៀត វៀតណាមមានប្រធានរដ្ឋសភាជាស្ត្រីជាលើកដំបូង។ នាពេលកម្លងទៅ សកម្មភាពរបស់រដ្ឋសភាបានបង្ហាញយ៉ាងច្បាស់លាស់នូវលក្ខណៈប្រជាធិបតេយ្យភាព ភាពស្មោះត្រង់ ភាពច្នៃប្រឌិតតាមទិសអនុវត្តល្អនូវយន្តការគ្រប់គ្រងសិទ្ធិអំណាច។ សិទ្ធិសេរីភាពខាងជំនឿសាសនានិងសិទ្ធិជនជាតិភាគតិចត្រូវបានធានាកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ ការធានាសិទ្ធិ សេរីភាពក្នុងការបញ្ចេញមតិនិងសារព័ត៌មានក៏ត្រូវបានបក្ស និងរដ្ឋវៀតណាមផ្ដោតការយកចិត្តទុកដាក់ពិសេស។ នាបច្ចុប្បន្ននេះ វៀតណាមមានស្ថាប័នសារព័ត៌មានជាច្រើន ដែលរួមមាន កាសែតបោះពុម្ពចំនួន ៨៥៨ កាសែតអេឡិចត្រូនិកចំនួន ១០៥ និងគេហទំព័រព័ត៌មានអេឡិចត្រូនិកទូទៅចំនួន ២០៧។ នាបច្ចុបប្បន្ននេះ វៀតណាមមានមនុស្សចំនួន ៣៥ លាននាក់ ដែលមានគណនីហ្វេសប៊ុក។ តាមការវាយតម្លៃរបស់អង្គការអន្តរជាតិជាច្រើនថា អត្រាអភិវឌ្ឍន៍អ៊ីនធឺណិតរបស់វៀតណាមមានល្បឿនលឿនបំផុតក្នុងតំបន់ ហើយជាប្រទេសដែលមានចំនួនមនុស្សប្រើបណ្ដាញសង្គមធំទី ៣ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លើសពីនេះទៅទៀត វៀតណាមក៏ទទួលបានសមិទ្ធិផលជាច្រើន អំពីការខិតខំប្រឹងប្រែងរបស់រដ្ឋវៀតណាម ក្នុងការថែទាំ ធានាសិទ្ធិរបស់ក្រុមមនុស្សដែលងាយរងគ្រោះ ដែលរួមមាន ស្ត្រី កុមារ និងជនពិការ។ វៀតណាមគឺជាប្រទេសដំបូងគេក្នុងតំបន់ ហើយជាប្រទេស ទី ២ លើពិភពលោក ដែលបានចុះ ហត្ថលេខាលើអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារឆ្នាំ ១៩៨៩។ លើវិស័យពលករ និងការងារធ្វើ គឺ នាបច្ចុប្បន្ននេះ ពលការិនីនៅតែស្រូបយក ៤៨,៣% ក្នុង
ចំណោមពលករសរុបនៅទូទាំងប្រទេស ហើយអត្រាស្ត្រីចូលរួមការសម្របសម្រួល និងគ្រប់គ្រងសហគ្រាសទទួលបាន ២៤,៩% ។

រហូតមកដល់ពេលនេះវៀតណាមត្រូវបានមហាសន្និបាតអង្គសហប្រជាជាតិបោះឆ្នោតជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សចំនួន ២ ដង (អាណត្តិ ២០០៨ - ២០០៩ និង ២០១៤ -២០១៦)។ នាបច្ចុប្បន្ននេះ វៀតណាមកំពុងជាសមាជិក ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមនៃអង្គការសហប្រជាជាតិ (អាណត្តិ ២០១៥- ២០១៩) និងក្រុមប្រឹក្សាប្រតិបត្តិអង្គការយូណេស្កូ (អាណត្តិ ២០១៧ - ២០២១) ។ នៅសក្នុងម័យប្រជុំលើកទី ៧៣ មហាសន្និបាតនៃអង្គការសហប្រជាជាតិកាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៩ វៀតណាមបានជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសំរាប់អាណត្តិ ២០២០- ២០២១។ ដោយមានការគោរព ធានាសិទ្ធិមនុស្ស រួមជាមួយបរិយាកាសធម្មជាតិដ៏ស្រស់បំព្រង របបនយោបាយអរិយធម៌ វប្បធម៌ដ៏វិសេសវិសាល សង្គមមានស្ថិរភាព មនុស្សរួសរាយរាក់ទាក់នោះ កិត្យានុភាពរបស់ ប្រទេសវៀតណាមត្រូវបានលើកកម្ពស់កាន់តែខ្លាំងក្លាលើឆាកអន្តរជាតិពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ