សេដ្ឋកិច្ចវៀតណាមបន្តអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពនិងចីរភាព

(VOVWORLD) - របាយការណ៍របស់រដ្ឋាភិបាលដាក់ជូនរដ្ឋសភានៅសម័យបើកកិច្ចប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៤ នាព្រឹកថ្ងៃទី២១ ឧសភា ស្ដីពីការវាយតំលៃជាបំពេញបន្ថែមនូវលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ២០១៧ ស្ថានភាពតាំងពីដើមឆ្នាំ២០១៨មក និងភារកិច្ច ដំណោះស្រាយសំខាន់ៗនាពេលខាងមុខនោះ បានសរឲ្យឃើញថា សេដ្ឋកិច្ចវៀតណាមកំពុងមានការអភិវឌ្ឍដោយស្ថិរភាព។ រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងតំបន់នានា បានអនុវត្តន៍ដំណោះស្រាយជាច្រើនដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមព្រមទាំងបង្ការប្រឆាំងអំពើពុករលួយផងដែរ។
សេដ្ឋកិច្ចវៀតណាមបន្តអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពនិងចីរភាព - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៤ 

        សន្ទស្សន៍សេដ្ឋកិច្ចសង្គមជាច្រើនបានសម្រេចនិងហួសពីផែនការ

        លទ្ធផលក្នុងឆ្នាំ២០១៧បានសរឲ្យឃើញថា សន្ទស្សន៍ចំនួន៧ក្នុងចំណោមសន្ទស្សន៍សេដ្ឋកិច្ចសង្គមសរុបទាំង១៣ ដែលទទួលបានលទ្ធផលវិជ្ជមាន។ ចំណុចលេចធ្លោគឺ GDP បានកើឡើង៦,៨១% ទំហំទឹកប្រាក់នាំចេញកើនឡើង២១% ហើយអតិរេកពាណិជ្ជកម្មទទួលបាន២,៩ពាន់លានដុល្លាអាមេរិក។ តាំងពីដើមឆ្នាំ២០១៨មក ម៉ាក្រូសេដ្ឋកិច្ចបន្តអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង។ គោលនយោបាយរូបីយវត្ថុត្រូវបានកែតម្រូវដោយម្ចាស់ការ បត់បែន សំដៅជួយឧបត្ថម្ភអង្គការឥណទានជំនះលើការលំបាកឲ្យបានទាន់ពេលវេលា។ ទុនបម្រុងបរទេសរបស់រដ្ឋទទួលបាន៦៣,៥ពាន់លានដុល្លាអាមេរិក។ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានសង្កត់ធ្ងន់ថា៖

        “GDP ក្នុងត្រីមាសទី១ឆ្នាំ២០១៨បានកើនឡើង៧,៣៨% ដែលជាកម្រិតខ្ពស់បំផុតក្នុងអំឡុង ១០ឆ្នាំកន្លងមក។ ពិសេសគឺវិស័យសេដ្ឋកិច្ចស្នូលទាំង៣រួមមានកសិកម្ម ឧស្សាហកម្មនិងសំណង់ និងសេវាកម្ម សុទ្ធតែទទួលបានកំណើនខ្ពស់ជាងបើប្រៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំទៅមិញ។ ទំហំទឹកប្រាក់នៃការនាំចេញក៏កើនឡើងយ៉ាងខ្លាំងក្លា ដោយទទួលបានប្រមាណ៧៤ពាន់លានដុល្លាអាមេរិកក្នុងរយៈពេល៤ខែដើមឆ្នាំ។ យើងបានបើកទូលាយទីផ្សារនាំចេញសំរាប់មុខទំនិញកសិផលមួយចំនួន ហើយបង្កើនការគ្រប់គ្រងសកម្មភាពពាណិជ្ជកម្មនៅព្រំដែនផងដែរ។ អតិរេកពាណិជ្ជកម្មទទួលបាន៣,៤ពាន់លានដុល្លាអាមេរិក”

        របាយការណ៍របស់រដ្ឋាភិបាលក៏បានបញ្ជាក់ថា បរិយាកាសវិនិយោគអាជីវកម្មបន្តត្រូវបានកែលំអ  ការងារកែទម្រង់បែបបទរដ្ឋបាលមានការរីកចម្រើនជាច្រើនដែរ។ សន្ទស្សន៍ប្រកួតប្រជែងថ្នាក់ខេត្ត (PCI) ជាមធ្យមបានកើនឡើងខ្ពស់បំផុតគិតតាំងពីឆ្នាំ២០០៥មក។ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៨ មានសហគ្រាសចំនួន៤១ពាន់អង្គភាពបានចុះបញ្ជីបង្កើតថ្មី និងសហគ្រាសចំនួន១១ពាន់អង្គភាពបានធ្វើសកម្មភាពឡើងវិញ។

        រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ជំរុញកំណើនសេដ្ឋកិច្ច

        ចាប់ពីដើមឆ្នាំ២០១៨មក ដោយពាក្យស្លោក “វិន័យ ទៀងត្រង់ ធ្វើសកម្មភាព ច្នៃប្រឌិត ប្រសិទ្ធភាព” រដ្ឋាភិបាលបន្តអនុវត្តន៍ដោយព្រមៗគ្នានិងប្រកបដោយប្រសិទ្ធភាពនូវដំណោះស្រាយនានា សំដៅរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជំរុញកំណើន GDP ឲ្យហួសពី៦,៧%។ ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានឲ្យដឹងថា៖

        “អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាលស្ដីពីដំណោះស្រាយជំរុញវិស័យនាំចេញ ពន្លឿនពាណិជ្ជកម្ម បើកទូលាយទីផ្សារ ជួយសម្រួលដល់បែបបទរដ្ឋបាល ពិសេសគឺបែបទត្រួតពិនិត្យឯកទេស។ ម្ចាស់ការលាតត្រដាងអនុវត្តន៍វិធានការស្វ័យការពារពាណិជ្ជកម្ម របាំងបច្ចេកទេសឲ្យបានសមស្របនឹងការសន្យាអន្តរជាតិ បង្កើនការគ្រប់គ្រងការនាំចូល កែលំអសភាពឱនភាពពាណិជ្ជកម្មជាមួយដៃគូនានា។ អភិវឌ្ឍន៍ទីផ្សារក្នុងប្រទេសយ៉ាងខ្លាំងក្លា នាំទំនិញទៅដល់តំបន់ជនបទ តំបន់ព្រៃភ្នំនិងតំបន់ឆ្ងាយដាច់ស្រយាល”។

        ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh អះអាងថា រដ្ឋាភិបាលបន្តអនុវត្តន៍យ៉ាងខ្លាំងក្លា ប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីសម្រេចចិត្តនានារបស់បក្ស រដ្ឋសភា រដ្ឋាភិបាលស្ដីពីជំហានលោតផ្លោះយុទ្ធសាស្ត្រ រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញដោយផ្សាភ្ជាប់នឹងការផ្លាស់ប្ដូរថ្មីរូបសណ្ឋានកំណើន។ ត្រៀមរៀបចំយ៉ាងម្មត់ចត់ដើម្បីឆ្លៀតយកឲ្យបានល្អនូវឱកាសដែលបដិវត្តន៍ឧស្សាហកម្ម ៤.០នាំមកជូន។ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកែច្នៃ ផលិតកម្ម បម្រើកសិកម្ម ឧស្សាហកម្មឧបត្ថម្ភដោយតភ្ជាប់ជាមួយនឹងខ្សែសង្វាក់នៃសម្ព័ន្ធក្រុមហ៊ុនពហុជាតិនានា។ ព្រមទាំងខិតខំប្រឹងប្រែងជំរុញឲ្យកំណើន GDP នៃវិស័យឧស្សាហកម្មនិងសំណង់ទទួលបាន៧,៧%ក្នុងឆ្នាំ២០១៨ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ