សេដ្ឋកិច្ចសង្គមវៀតណាមឆ្នាំ២០១៩មានការរីកចម្រើនគ្រប់ជ្រុងជ្រោយគួរអោយចាប់អារម្មណ៍

(VOVWORLD) - នៅសម័យពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងសម័យប្រជុំលើកទី៨ រដ្ឋសភាវៀតណាមនីតិកាលទី១៤នោះ បណ្ដាសមាជិកសភាបានវាយតម្លៃខ្ពស់ចំ ពោះការដឹកនាំនិងការប្រតិបត្តិយ៉ាងប្ដូរផ្ដាច់និងប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋាភិបាល នាយករដ្ឋមន្រ្តីរដ្ឋាភិបាល ក្នុងការអនុវត្តភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម នានា ព្រមទាំងអះអាងថា រាល់សមិទ្ធិសេដ្ឋកិច្ចសង្គមដែលសម្រេចបានក្នុងឆ្នាំ ២០១៩គឺវិជ្ជមាននិងគ្រប់ជ្រុងជ្រោយផងដែរ។
សេដ្ឋកិច្ចសង្គមវៀតណាមឆ្នាំ២០១៩មានការរីកចម្រើនគ្រប់ជ្រុងជ្រោយគួរអោយចាប់អារម្មណ៍ - ảnh 1 លោក Vu Tien Loc សមាជិកសភា មណ្ឌល Thai Binh 

  សេដ្ឋកិច្ចសង្គមមានការរីកចម្រើនវិជ្ជមាននិងគ្រប់ជ្រុងជ្រោយ

        ឆ្នាំ២០១៩ជាឆ្នាំទីពីរជាបន្តបន្ទាប់ដែលវៀតណាមគ្រោងសម្រេចនិងសម្រេចហួសផែនការនូវគោលដៅអភិវឌ្ឍទាំង១២ដែលរដ្ឋសភាប្រគល់អោយ។ ម៉ាក្រូ សេដ្ឋកិច្ចបន្តមានស្ថិរភាព សភាពការណ៍សេដ្ឋកិច្ចត្រូវបានកែលម្អ។ តាមការប៉ាន់ ស្មានថា កំណើន GDP អាចសម្រេចបាន៦,៨% អតិផរណាតិចជាង៣% GDP ទីផ្សាររូបិយប័ណ្ណបរទេសនិងអត្រាប្ដូរប្រាក់មានស្ថិរភាព ទុនបម្រុងអន្តរជាតិកើន ទ្វេដងបើធៀបនឹងរយៈពេលដើមអាណត្តិ។ ចំណូលថវិការដ្ឋហួសពីការរំពឹងទុក តុល្យភាពថវិកាត្រូវបានធានា។ ពាណិជ្ជកម្មមានកំណើនខ្ពស់ ដោយទទួលបាន អតិរេកពាណិជ្ជកម្មឆ្នាំទីបួនជាបន្តបន្ទាប់។ លោក Vu Tien Loc សមាជិកសភា មណ្ឌល Thai Binh បានចាត់ទុកថា លទ្ធផលវិជ្ជមានពោលខាងលើបានបង្កើត ឡើងការរីកសាយភាយលើវិស័យជាច្រើន ហើយរួមចំណែកពង្រឹងនិងពង្រីក ជំនឿជឿជាក់ក្នុងប្រជាជន សហគ្រាស វិនិយោគិនទាំងជាតិនិងអន្តរជាតិ។ លោកបានថ្លែងថា៖

        “ឆ្នាំ២០១៩ជាឆ្នាំដំបូងដែលកម្លាំងចលករកំណើនបានមកពីវិស័យកែច្នៃបង្កបង្កើត។ សមមាត្រនៃការនាំចេញនិងវិនិយោគនៃតំបន់សេដ្ឋកិច្ចឯកជនក៏កើនឡើង ដែរ។ វៀតណាមរក្សាបាននូវល្បឿនកំណើនខ្ពស់បំផុតក្នុងប្លុកអាស៊ាន ហើយ ស្ថិតនៅក្នុងក្រុមខឿនសេដ្ឋកិច្ចដែលមានកំណើនខ្ពស់បំផុតនៅទ្វីបអាស៊ី។ នោះ គឺជាលទ្ធផលដ៏សំខាន់និងមិនងាយស្រួលសម្រេចបាននោះឡើយ”។

        រាល់លទ្ធផលសេដ្ឋកិច្ចដែលវៀតណាមសម្រេចបានគឺជាសញ្ញាវិជ្ជមានដែលរួមចំណែកសម្រេចផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈ៥ឆ្នាំ ២០១៦-២០២០ ក៏ ដូចជាបង្កើតបុព្វបទដ៏រឹងមាំសម្រាប់ដំណាក់កាលអភិវឌ្ឍថ្មីផងដែរ។ លោក Nguyen Thanh Hien សមាជិកសភាមណ្ឌល Nghe An បានសង្កត់ធ្ងន់ថា៖

        “ឆ្នាំ២០១៩បានកត់សម្គាល់នូវលទ្ធផលគ្រប់ជ្រុងជ្រោយលើបណ្ដាវិស័យ សេដ្ឋកិច្ចសង្គម ដោយមានការរីកចម្រើនជាក់ស្ដែងក្នុងការអនុវត្តយុទ្ធសាស្ត្រ លោតផ្លោះទាំង៣ ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ផ្សាភ្ជាប់នឹងគំរូ កំណើន ជាពិសេសគឺការរីកចម្រើនស្មើគ្នានិងគ្រប់ជ្រុងជ្រោយនៃវិស័យនិងផ្នែក ទាំងអស់ក្នុងទូទាំងប្រទេស។ អាស្រ័យហេតុនោះ អ្នកបោះឆ្នោតនិងប្រជាជន បានកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល នាយករដ្ឋមន្រ្តីរដ្ឋាភិបាលដោយមានការប្ដេជ្ញាចិត្តខ្ពស់ ការផ្លាស់ប្ដូរថ្មីក្នុងការងារ ដឹកនាំ ប្រតិបត្តិ ដោះស្រាយការលំបាក ឆ្លើយតបនឹងបំណងប្រាថ្នារបស់ ប្រជាជន”។

សេដ្ឋកិច្ចសង្គមវៀតណាមឆ្នាំ២០១៩មានការរីកចម្រើនគ្រប់ជ្រុងជ្រោយគួរអោយចាប់អារម្មណ៍ - ảnh 2 ទិដ្ឋភាពនៅអង្គប្រជុំ 

        បន្តកែទម្រង់ អភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយស្ថិរភាពនិងចីរភាព

        រាល់សមិទ្ធិពោលខាងលើបានអះអាងយ៉ាងច្បាស់នូវនិន្នាការស្ដារឡើងវិញនៃខឿនសេដ្ឋកិច្ចវៀតណាម បង្កើតបុព្វបទដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនាឆ្នាំក្រោយៗ។ ប៉ុន្តែ ចំពោះមុខការវិវត្តន៍មិនងាយស្រួលនៃសភាពការណ៍ សេដ្ឋកិច្ចពិភពលោកនោះ លោក Tran Hoang Ngan សមាជិកសភាមណ្ឌល ទីក្រុងហូជីមិញបានចាត់ទុកថា ដើម្បីរក្សាបាននូវល្បឿនកំណើនចំនួន៦,៨% ព្រមទាំងកែលម្អគុណភាពកំណើនក្នុងឆ្នាំខាងមុខ ខ្លឹមសារមួយក្នុងចំណោមខ្លឹម សារសំខាន់ៗនោះគឺត្រូវកែទម្រង់យ៉ាងខ្លាំងក្លាថែមទៀតសំដៅលើកកំពស់កម្លាំងប្រកួតប្រជែងនៃសហគមន៍សហគ្រាស។ លោកបានថ្លែងថា៖

        “ទីមួយគឺ បន្តផ្ដល់ប្រភពធនធានសម្រាប់ការកសាង បំពេញប្រព័ន្ធច្បាប់។ គួរតែចាប់ផ្ដើមយ៉ាងឆាប់ៗនូវការកសាងយន្តការទាក់ទិនដល់បដិវត្តន៍ឧស្សាហ កម្ម៤.០ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចចែករំលែក ព្រមទាំងគ្រប់គ្រងប្រកបដោយ ប្រសិទ្ធភាពហើយជួយឧបត្ថម្ភដល់ការអភិវឌ្ឍគំរូអាជីវកម្មថ្មីនិងគំរូផ្លាស់ប្ដូរថ្មីច្នៃ ប្រឌិត។ ទីពីរគឺ បំពេញច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញា ហើយអនុវត្តប្រកបដោយប្រសិទ្ធ ភាពនូវទ្រព្យសម្បត្តិបញ្ញាដែលជនវៀតណាមបង្កើតឡើងលើពិភពលោក។ ទន្ទឹម នឹងនោះ បន្តបំពេញយន្តការស្ដីពីការអភិវឌ្ឍអន្តរតំបន់”។

        ចំណែកឯសមាជិកសភាលោក Nguyen Nhu So នៅមណ្ឌល Bac Ninh បានស្នើអោយរដ្ឋ រដ្ឋាភិបាលមានយន្តការគោលនយោបាយដើម្បីអភិវឌ្ឍតំបន់ សេដ្ឋកិច្ចឯកជន។ លោកបានថ្លែងថា៖

        “ត្រូវការមានជំហានលោតផ្លោះក្នុងគោលនយោបាយសំដៅលុបចោលរបាំង ជួយសម្រួលដល់ការអភិវឌ្ឍសហគ្រាសឯកជន។ នេះជាលក្ខខ័ណ្ឌចម្បងដើម្បី ប្រជាជននឹងនរចិត្តធ្វើអាជីវកម្ម រួមវិភាគទានទៅក្នុងខឿនសេដ្ឋកិច្ច។ រដ្ឋត្រូវការ ផ្លាស់ប្ដូរយ៉ាងខ្លាំងក្លា ចាប់ពីការជួយឧបត្ថម្ភគ្រប់គ្រង បង្កើនប្រភពធនធាន ជួយ ឧបត្ថម្ភដីធ្លី ដើមទុនឥណទាន បណ្ដុះបណ្ដាលធនធានមនុស្ស ហើយតភ្ជាប់សមា សភាពសេដ្ឋកិច្ចគ្នា សំដៅជំរុញការអភិវឌ្ឍនៃសេដ្ឋកិច្ចឯកជនអោយបានសក្តិ សមនឹងសក្ដានុភាព”។

        នៅសម័យពិភាក្សានេះ បណ្ដាសមាជិកសភាក៏បានលើកឡើងនូវដំណោះ ស្រាយជាច្រើនក្នុងការងារប្រតិបត្តិរបស់រដ្ឋាភិបាលដូចជា គួបផ្សំយ៉ាងស្អិតរមួត រវាងគោលនយោបាយហិរញ្ញវត្ថុជាមួយគោលនយោបាយរូបិយវត្ថុ ដើម្បីរួម ចំណែកគ្រប់គ្រងអតិផរណា ដោះស្រាយការលំបាកការជំពាក់ជំពិន ជំរុញល្បឿន បើកចំណាយប្រាក់ទុនវិនិយោគសាធារណៈ និងធ្វើពិពិធកម្មទីផ្សារនាំចេញ សំដៅជួយអោយសេដ្ឋកិច្ចជាតិបន្តរីកចម្រើនយ៉ាងខ្លាំងក្លានិងចីរភាពថែមទៀត នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ