ស្ថាបនារបៀបរបបជួយវិទ្យាសាស្ត្រវៀតណាមអភិវឌ្ឍន៍

(VOVWORLD) -ជំនួបរវាងនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជាមួយអ្នកវិទ្យាសាស្ត្រគំរូចំនួន ៣០០ រូប លើវិស័យជាច្រើន ដែលតំណាងឲ្យ បញ្ញវន្តចំនួន ៤ លាននាក់នៅទូទាំងប្រទេស ដើម្បីផ្ទៀងស្ដាប់ការផ្ដល់មតិចំពោះការអភិវឌ្ឍលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យារបស់ប្រទេសជាតិបានប្រព្រឹត្តិទៅនាថ្ងៃទី ២៩ ខែ មករា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ។ នេះគឺជាសកម្មភាពសំដៅចាប់ផ្ដើម និងប្រមូលផ្ដុំប្រភពកម្លាំងបញ្ញាវន្តយ៉ាងខ្លាំងក្លា រួមវិភាគទានក្នុងការអភិវឌ្ឍរបស់វៀតណាមនាពេលអនាគត។
ស្ថាបនារបៀបរបបជួយវិទ្យាសាស្ត្រវៀតណាមអភិវឌ្ឍន៍ - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ̣(ឆ្វែង)

នៅក្នុងជំនួបនេះនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថាសមិទ្ធផលនៃបុព្វហេតុផ្លាស់ប្ដូរថ្មី និងអភិវឌ្ឍន៍ប្រទេសជាតិគឺមានការរួមវិភាគទានផ្ទាស់ដ៏ធំធេងរបស់កម្លាំងបញ្ញាវន្ត និងអ្នកវិទ្យាសាស្ត្រវៀតណាម។ បក្ស និងរដ្ឋជានិច្ចកាលគោរពជួរបញ្ញាវន្ត និងអ្នកមានទេពកោសល្យ។

វៀតណាមមានគោលបំណងថាបញ្ញាវន្តរួមវិភាគទានក្នុងការអភិរឌ្ឍរបស់ប្រទេសជាតិ

នាឆ្នាំ ២០១៩ រដ្ឋាភិបាលវៀតណាមបានដាក់ចេញទិសស្លោកធ្វើសកម្មភាព "វិន័យ សុច្ចរិត ធ្វើសកម្មភាព ច្នៃប្រឌិត លោតផ្លោះ និងប្រកដោយប្រសិទ្ធភាព" ហើយនឹងមានជំហានលោតផ្លោះអំពីសេដ្ឋកិច្ចផង និងអំពីការស្ថាបនាអភិវឌ្ឍន៍ទៀតផង។ តាមលោក Nguyen Xuan Phuc ថា ដើម្បីអភិវឌ្ឍន៍ប្រកបដោយចាប់រហ័ស និងចីរភាពនោះ វៀតណាមចាំបាច់ត្រូវពង្រីកប្រភពកម្លាំងបញ្ញាវន្ត បំផុត និងប្រមូលផ្ដុំការច្នៃប្រឌិតរបស់ប្រជាជនវៀតណាម។ នេះគឺជាការសាកល្បង ព្រមទាំងជាឱកាសសម្រាប់អ្នកវិទ្យាសាស្ត្របច្ចេកវិទ្យា
 រួមវិភាគទានច្រើនថែមទៀតក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រីមានគោលបំណងថា ជួរបញ្ញាវន្តនៅក្នុង និងក្រៅប្រទេសរួមវិភាគទានក្នុងបំណងប្រាថ្នារបស់ប្រជាជាតិ ហើយនាំវៀតណាមក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់។

“សមមិត្តទាំងអស់សុទ្ធតែបាននិយាយអំពីបំណងប្រាថ្នា យើង ខ្ញុំចង់លើក ច្បាស់ថា នេះគឺបំណងប្រាថ្នានាំប្រទេសជាតិអភិវឌ្ឍន៍យ៉ាងខ្លាំងមាំមួន ដោយ ការឆ្លៀតឱកាស កម្លាំងយុគសម័យ ខិតខំប្រឹងប្រែងជំនះពុះពារលើកំហិត រួមដៃគ្នាក្នុងបុព្វហេតុរបស់បក្សទាំងមូល ប្រជាជនទាំងមូលនៅក្នុង និងក្រៅប្រទេស ជាពិសេសគឺការចូលរួមរបស់បញ្ញវន្ត អ្នកជំនាញនិងអ្នកវិទ្យាសាស្រ្ត ដោយអស់ពីកម្លាំងកាយចិត្ត និងមានការទទួលខុសត្រូវ។ គោលដៅរបស់យើងគឺ ដល់ឆ្នាំ២០៤៥វៀតណាមនឹងអភិវឌ្ឍន៍ក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ជូនប្រជាជន។ នេះគឺជាចំណោទសម្រាប់បញ្ញវន្តទាំងអស់ផងដែរ”។

របៀបរបបល្អជួយវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអភិវឌ្ឍន៍

នៅក្នុងជំនួបនេះ អ្នកវិទ្យាសាស្ត្របានវាយតម្លៃខ្ពស់ចំពោះបក្សនិងរដ្ឋវៀតណាម ដែលជានិច្ចកាលគោរពបញ្ញាវន្ត និងអ្នកវិទ្យាសាស្រ្ត។ ចំណែកឯ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានឯកភាពចំពោះមតិដែលចាត់ទុកថាដើម្បីអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យានោះ គឺត្រូវការរបៀបរបប និងច្បាប់ល្អ។ នាបច្ចុប្បនេះ គោលនយោបាយអំពីសេដ្ឋកិច្ច និងរាល់គោលនយោបាយចំពោះវិទ្យាសាស្ត្រ បច្ចេកវិទ្យារបស់វៀតណាមនៅតែមានកង្វះខាតជាច្រើន។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលនឹងបន្តផ្លាស់ប្ដូរថ្មីគោលនយោបាយអំពីហិរញ្ញវត្ថុ និងសេដ្ឋកិច្ច ដើម្បីដោះចំណងសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យាអភិវឌ្ឍន។

“ខ្ញុំយល់ព្រមចំពោះមតិរបស់អ្នកវិទ្យាសាស្ត្រមួយរូប ដែល បានលើកឡើង នាថ្ងៃនេះ។ សាស្រ្តាចារ្យ និងបណ្ឌិតចំនួន ៣០០ រូបនៅ សាលប្រជុំនេះ ជាតំណាងឲ្យបញ្ញាវន្តវៀតណាមជាង ៤ លាននាក់ នៅក្នុង និងក្រៅប្រទេស ត្រឹមតែមនុស្សម្នាក់ៗរួមវិភាគទានសម្រាប់ការអភិវឌ្ឍរបស់មាតុភូមិ គឺប្រមូលផ្ដុំបានបញ្ញារបស់បញ្ញាវន្តវៀតណាមហើយ។ ចាប់ពីពេលនេះតទៅខ្ញុំក៏នឹងប្រមូលផ្ដុំកម្លាំងកាយចិត្តនិងពេលវេលាថែមទៀត ដើម្បីផ្ទៀងស្ដាប់មិតបដិវាទ និងការរួមវិភាគទានរបស់អ្នកវិទ្យាសាស្ត្រ ដើម្បីចេញផ្សាយគោលនយោបាយ និងរបៀបរបបលើគ្រប់វិស័យផងដែរ”។

ជាទីបញ្ចប់ នាយករដ្ឋមន្ត្រី លោកNguyen Xuan Phuc បានសង្កត់ធ្ងន់ថាជួរបញ្ញវន្តនៅក្នុង និងក្រៅប្រទេសរបស់វៀតណាមគឺសុទ្ធតែកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំង។ នេះគឺជាសក្តានុពលដ៏ធំធេង ដែលគ្មានប្រជាជាតិណាមួយអាចមាន ឡើយ។ បក្ស និងរដ្ឋវៀតណាមជានិច្ចកាលមានគោលបំណងចង់ពង្រីកសក្តានុពលដ៏សំខាន់នេះ ឲ្យបានល្អបំផុត ដើម្បីក្លាយទៅជាប្រភពកម្លាំងពលំ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ លើកកម្ពស់ឋានៈជាតិថែមទៀត ពង្រឹង និងពូនជ្រុំមោទនភាពជាតិថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ