សិទ្ធិសេរីភាពខាងនិយាយស្ដីមិនអាចបំបែកពីកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ

  (VOV World)_បន្ទាប់ពីពេលដែល មុខសញ្ញាមួយចំនួនត្រូវស្ថាប័ន​សន្តិសុខ​វៀត ណាមចាប់ឃុំខ្លួន ស៊ើបអង្កេតអំពីទង្វើ÷ ឆ្លៀតយកបណ្ដា​សិទ្ធិសេរីភាពប្រជាធិបតេយ្យ  រំលោភទៅលើផលប្រយោជន៍ជាតិសិទ្ធិនិង​ផលប្រយោជន៍ស្របច្បាប់របស់ប្រជាពល
រដ្ឋនេះ Blogger មួយចំនួននិង​បណ្ដាអង្គការអន្តរជាតិ មូលបង្កាច់ថា÷  វៀតណាមបាន
ប្រើ ប្រាស់បណ្ដាច្បាប់​សន្តិសុខជាតិ ដើម្បីរារាំងប្រជាជនអនុវត្តរាល់សិទ្ធិ រដ្ឋប្ប​វេណី
របស់ខ្លួន ​នយោបាយ សេរីភាពខាងនិយាយស្ដី សេរីភាពប្រើប្រាស់ internet។ ​

សិទ្ធិសេរីភាពខាងនិយាយស្ដីមិនអាចបំបែកពីកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ - ảnh 1
សិទ្ធិសេរីភាពខាងនិយាយស្ដីមិនអាចបំបែកពីកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ
(giaothongvantai.com.vn )

សិទ្ធិសេរីភាពនិយាយរួម និងសិទ្ធិសេរីភាពខាងនិយាយស្ដី និយាយដោយឡែក
 ជាបណ្ដាសិទ្ធិសំខាន់បំផុតរបស់មនុស្ស។ ក្នុងប្រព័ន្ធឯកសារគតិយុត្តិ​អន្តរជាតិ និង ពិសេសគឺ÷ សេចក្ដីថ្លែងការណ៍សកល់លោក​ ស្ដីពីសិទ្ធិ​មនុស្ស ​នាឆ្នាំ ១៩៤៨ និង  អនុសញ្ញាអន្តរជាតិ ស្ដីពីបណ្ដាសិទ្ធិជវប្បវេណី​ និងនយោបាយ នាឆ្នាំ១៩៦៦ សុទ្ធតែ បានអះអាងថា÷ គោរពនិងធានាសិទ្ធិនេះ ជាលក្ខណះ និងកម្លាំងចលករ អភិវឌ្ឍន៍
របស់បណ្ដាសង្គម ដែលមិនប្រកាន់របបនយោបាយ ​កំរិតអភិវឌ្ឍន៍។ វៀតណាមជា
ប្រទេស សកម្ម ចូលរួមអនុសញ្ញាអន្តរជាតិ ​ស្ដីពីសិទ្ធិមនុស្ស បានអនុវត្តបទដ្ឋានអន្តរ ជាតិនានា ដើម្បីកសាងប្រព័ន្ធ​ឯកសារគតិយុត្តិស្ដីពីសិទ្ធិមនុស្សនៅវៀតណាម។ ក្នុង រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ របស់វៀតណាម ប្រការទី៦៩ បានកត់ត្រាថា÷ ប្រជាពលរដ្ឋ
មានសិទ្ធិសេរី​ភាពខាងនិយាយស្ដី សេរីភាពខាងសារព័ត៍មាន…។ល។

          ច្បាប់អន្តរជាតិក៏បានកំណត់ថា÷ ត្រូវធានាសិទ្ធិសេរីភាពខាងនិយាយស្ដី ​សំរាប់
ប្រជា ពលរដ្ឋទាំងឡាយ។ ប៉ុន្តែច្បាប់អន្តរជាតិ ក៏បានកំណត់ថា÷ សិទ្ធិ​របស់បុគ្គលក៏
មានការ កំហិតដែរ។ សេចក្ដីថ្លែងការណ៍សកលលោក ស្ដីពីសិទ្ធិ​មនុស្ស ​ឆ្នាំ ១៩៤៨  ក៏បានសរសេរថា÷ មនុស្សម្នាក់ៗ មានសិទ្ធិសេរីភាព​របស់ខ្លួនក្តី  ប៉ុន្តែ ក៏មានការកំហិត
ដោយ​ច្បាប់បានកំណត់​​ដើម្បីធានាគោលដៅទទួលស្គាល់ និង  គោរពចំពោះសិទ្ធិនិងសេរីភាពរបស់មនុស្សផ្សេងៗ និងសមស្របជាមួយរាល់ការទាមទារត្រឹមត្រូវអំពីសិលធម៌ សណ្ដាប់ធ្នាប់សង្គម និង​ផលប្រយោជន៍រួមរបស់សង្គម…ជាដើម។ ដូច្នេះ ការដែលរដ្ឋវៀតណាម កំណត់អំពី÷​សិទ្ធិសេរីភាពខាងនិយាយស្ដី ក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ ជាការត្រឹមត្រូវ ​និង​សមស្របជាមួយទំលាប់អន្តរជាតិ។

ដូច្នេះមុនពេលឡើង​សម្លេង​ការពារ​មុខសញ្ញាដែលទើបនឹង​បាន​កំលាំងសន្តិសុខវៀតណាមចាប់ឃុំខ្លួនតាមមាត្រាទី៨៨និងមាត្រាទី២៥៨​ក្រមច្បាប់ព្រហ្មទណ្ឌរបស់វៀតណាមនោះ បណ្ដា blogger និងអង្គ​ការ​អន្តរជាតិ​ពិសេសគឺអង្គការតាមដានសិទ្ធិមនុស្ស អង្គការអ្នកយកព័ត៌មាន​គ្មានព្រំដែន ត្រូវយល់ថាបណ្ដាមុខសញ្ញានេះបានរំលោភលើច្បាប់​វៀត​ណាម​។ ដោយសារ គេបានឆ្លៀតសិទ្ធិ​សេរីភាពប្រជាធិបតេយ្យ រំលោភលើផលប្រយោជន៍របស់រដ្ឋ សិទ្ធិផល​ប្រយោជន៍ស្របច្បាប់របស់អង្គការពលរដ្ឋ មិនមែនជាកេបានរិះគន់រដ្ឋា​ភិបាល​រឺ​ខ្លួន​គេផ្ទាល់ជាបណ្ដាយុទ្ធជនតស៊ូសំរាប់ប្រជាធិបតេយ្យសិទ្ធិ​មនុស្ស​វៀតណាមដូចជាបណ្ដាអង្គការនេះបាននិយាយឡើយ។

          ប្រការគួរឲ្យរិះគន់គឺបណ្ដាអង្គការអន្តរជាតិដូចជាអង្គការតាមដានសិទ្ធិមនុស្ស អង្គការអ្នកយកព័ត៌មានគ្មានព្រំដែនដែលបានឆ្លៀតដោយចេតនា​បណ្ដា​ករណីតាមមាត្រាទី៨៨និងមាត្រាទី២៥៨របស់ក្រមច្បាប់ព្រហ្មទណ្ឌដើម្បី​បំប្លែងបញ្ហាសិទ្ធិមនុស្សនិងសេរីភាពខាងនិយាយស្ដីរបស់វៀតណាម។ ប្រការដែលបណ្ដាអង្គការនេះត្រូវធ្វើគឺនាំចេញ​ការពិតបរានុម័ត មិនមែនជាការការពារបណ្ដាអ្នករំលោភច្បាប់ឆ្លៀតយកសិទ្ធិសេរីភាពប្រជាធិបតេយ្យដើម្បីបំប្លែងគោលការណ៍គោលនយោបាយរបស់រដ្ឋ ធ្វើឲ្យខូចរូបភាពវៀត​ណាមមួយកំពុងអភិវឌ្ឍន៍ក្រោមសំបក់ជា blogger ដូចជាបណ្ដាអង្គការ​នេះនៅតែធ្វើដើម្បីយកផលប្រយោជន៍ឡើយ។

          ជាថ្មីម្ដងទៀតត្រូវអះអាងថា បណ្ដាសិទ្ធិរដ្ឋប្ប​វេណី នយោបាយ សិទ្ធិសេរី​ភាព​ខាងនិយាយស្ដី សេរីភាពប្រើប្រាស់ Internet របស់ប្រជាជន​វៀត​ណាម​គ្រប់រូបសុទ្ធតែបានធានាក្នុងប្រពន្ធច្បាប់និងលើស្ថានភាពជាក់ស្ដែង។ ប៉ុន្តែបញ្ហាមិនដែលចាស់គឺសិទ្ធិសេរីភាពខាងនិយាយស្ដីមិនអាចផ្ដាច់ចេញពីកាត្វកិច្ច​ពលរដ្ឋឡើយ។ បុគ្គលគ្រប់រូបនៅវៀតណាមក៏ដូចជានៅគ្រប់ប្រទេសផ្សេងៗ សុទ្ធតែត្រូវប្រតិបត្តិតាមរដ្ឋធម្មនុញ្ញនិងច្បាប់។ នោះជាប្រការដែលប្រទេសទាំងអស់ ក្នុងនោះមានវៀតណាមផង ត្រូវ​អនុវត្ត​ដើម្បីធានាចរិតលក្ខណៈខ្បស់បំផុតនៃច្បាប់ពិសេសគឺច្បាប់អំពីសិទ្ធិមនុស្ស៕ 


ប្រតិកម្មទៅវិញ

ផ្សេងៗ