សន្តិសុខនាវាចរណ៍“ក្តៅគគុក”លើតុចរចាររបស់ក្រុម G7

(VOVworld)-នាថ្ងៃទី៨មិថុនា សន្និសីទកំពូលក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ចំនួន៧
(G7) បានបិទបញ្ចប់ក្រោយរយៈពេល២ថ្ងៃធ្វើការនៅវិមាន Elmauភាគខាងត្បូង
ប្រទេសអាល្លឺម៉ង់  ដោយបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីបញ្ហាជាច្រើនក្នុង តំបន់និងលើពិភពលោក។ ជាថ្មីម្តងទៀត បញ្ហាសន្តិសុខនាវាចរណ៍បានទាក់ ទាញការយកចិត្តទុកដាក់ជាច្រើនពីថ្នាក់ដឹកនាំនៃក្រុម G7 ក្នុងកាលៈទេសៈដែល អំពើឯកតោភាគីផ្លាស់ប្តូរសភាពដើមរបស់ចិនលើសមុទ្រ Hoa Tung និងសមុទ្រ
ខាងកើត ក្លាយទៅជាការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិ។

        សម្តែងគោលជំហររួមអំពីសន្តិសុខនាវាចរណ៍

        ទន្ទឹមនឹងបណ្តាបញ្ហាក្តៅគគុកលើពិភពលោកដូចជា ស្វែងរកដំណោះ ស្រាយស្ថិរភាពស្ថានភាពនៅភាគខាងកើតអ៊ុយក្រែន ទប់ទល់នឹងពួកឧទ្ទាម IS និងរាំងស្កាត់រោគរាតត្បាត។ល។ ថ្នាក់ដឹកនាំក្រុម G7 បានលៃទុកពេលវេលា ដើម្បីសម្តែងគោលជំហររួមក្នុងបញ្ហារក្សាសន្តិភាព ស្ថិរភាពសន្តិសុខនិងសុវត្ថិ ភាពនាវាចរណ៍នៅសមុទ្រខាងកើត និងសមុទ្រ Hoa Tung ។ សេចក្តីថ្លែងការណ៍
រួមបញ្ចប់សន្និសីទ G7 បានសង្កត់ធ្ងន់ថា គប្បីរក្សាសណ្តាប់ធ្នាប់នាវាចរណ៍តាម
ច្បាប់អន្តរជាតិ ក៏ដូចជាធានាសន្តិសុខនាវាចរណ៍អន្តរជាតិ ជាពិសេសតាមអនុ សញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ ថ្នាក់ដឹកនាំ G7 ក៏បានសង្កត់ធ្ងន់នូវ សារៈសំខាន់នៃការដោះស្រាយជំលោះដោយសន្តិវិធី ព្រមទាំងប្រឆាំងជំទាស់ ដាច់អហឹង្ការចំពោះអំពើផ្លាស់ប្តូរសភាពដើមសមុទ្រ និងពង្រីកកោះសិប្បនិម្មិត ទ្រង់ទ្រាយធំនៅសមុទ្រខាងកើតនាពេលថ្មីៗនេះ។

សន្តិសុខនាវាចរណ៍“ក្តៅគគុក”លើតុចរចាររបស់ក្រុម G7 - ảnh 1
ថ្នាក់ដឹកនាំក្រុម G7 (រូបថតៈ TTXVN)

        ទន្ទឹមជាមួយគ្នានោះ ថ្នាក់ដឹកនាំ G7បានអះអាងថា ប៉េកាំងត្រូវបំភ្លឺច្បាស់ មូលដ្ឋាននៃការប្រកាសអធិបតេយ្យភាព គឺយោងតាមច្បាប់ អន្តរជាតិប៉ុណ្ណោះ គឺមិនមែនអនុវត្តវិធានការគំរាមកំហែងឬប្រើប្រាស់អំពើរហឹង្សាឡើយ។

        G7 យកចិត្តទុកដាក់ពិសេសលើបញ្ហាសន្តិសុខនាវាចរណ៍

        ជំលោះអធិបតេយ្យភាពលើសមុទ្រខាងកើត សមុទ្រ Hoa Tung និងសន្តិ
សុខនាវាចរណ៍ ជាបញ្ហាដែល G7ផ្តោតការយកចិត្តទុកដាក់ជាពិសេស។ មុន
បង្អស់ គឺដោយសារចិនមានជំលោះអធិបតេយ្យភាពជាមួយជប៉ុន ជាសមាជិក
១​របស់ G7 នៅប្រជុំកោះ Senkakuឬតាមភាសាចិនហៅថា តាវយូលើសមុទ្រ
Hoa Tung។ ជំលោះនេះអាចរំខានដល់ដំណើរផ្លាស់ប្តូរពាណិជ្ជកម្មនាវាចរណ៍
ឆ្លងកាត់សមុទ្រខាងកើតដែលសំខាន់បំផុតលើពិភពលោក។ ប្រការនេះជះឥទ្ធិ ពលអវិជ្ជមានទៅលើបណ្តាប្រទេស G7 ធ្វើឲ្យក្រុមនេះត្រូវបញ្ចេញឥរិយាបទ
របស់ខ្លួន។ នាបច្ចេប្បន្ន ចិនបានរងផលប៉ះពាល់មិនតិចតូចឡើយ ចំពោះការ
ដែល បណ្តាប្រទេស G7 ឡើងសម្លេងប្រឆាំងជំទាស់អំពើរបស់ខ្លួន ដោយសារ
ចិនមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសមួយចំនួននៃក្រុមនេះ។ តាម
ស្ថិតិថា ក្រុមហ៊ុនរបស់អាមេរិកបានវិនិយោគចូលចិនមានទឹកប្រាក់ចំនួន៧០ពាន់
លានដុល្លារ។ ក្នុងពេលជាមួយគ្នានោះ ប៉េកាំងត្រូវទិញបរិមាណទំនិញនិងសេវ៉ា កម្មចំនួន១២៤ពាន់លានដុល្លាអាមេរិកពីវ៉ាស៊ីនតោននិងផ្ទុយទៅវិញ អាមេរិក
នាំចូល ទំនិញចិនចំនួន៤៦៦ពាន់លានដុល្លារអាមេរិកឯណោះ។

        មិនត្រឹមតែដាក់សម្ពាធអំពីសេដ្ឋកិច្ច ប្រទេស G7 នៅមានសកម្មភាពផ្សេងៗ
ទៀត ដើម្បីបញ្ជាក់នូវឥទ្ធិពលរបស់ខ្លួន។ នាពេលថ្មីៗនេះ ការណាល់ទូរទស្សន៍
CNN របស់អាមេរិក បានប្រកាសឲ្យពិភពលោកទាំងមូល ស្គាល់អំពីសកម្មភាព របស់ចិនដោយការសាងសង់បណ្តកោះសិប្បនិមិ្មតខុសច្បាប់លើសមុទ្រខាងកើត។ អាមេរិកក៏បានសង្កត់ធ្ងន់ជាច្រើនលើកច្រើនសារថា​ចិនជាហេតុផលនាំយកនូវ
ឧបស័គ្គសម្រាប់សេរីភាពនាវាចរណ៍ និងការប្រតិបត្តិច្បាប់អន្តរជាតិនៅសមុទ្រ ខាងកើតក៏ដូចជានៅសមុទ្រ Hoa Tung ។ ក្រៅពីអាមេរិក ជប៉ុនក៏ជាប្រទេស
មានប្រតិកម្មយ៉ាងខ្លាំងក្លារចំពោះរាល់សកម្មភាពប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពនាវាចរណ៍ក្នុងតំបន់ផងដែរ។

        បន្ទាប់ពីវេទិការសន្ទនាសន្តិសុខអាស៊ី (Shangi-La) បញ្ហាបង្កើនសន្តិសុខ សុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើតនិងសមុទ្រ Hoa Tung ត្រូវបានថ្នាក់ ដឹកនាំនៃបណ្តាប្រទេសអភិវឌ្ឍន៍អះអាងជាថ្មីម្តងទៀត។ ប្រការនេះ បានសរឲ្យឃើញ នូវការយកចិត្តទុកដាក់កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ របស់ប្រទេសក្រៅ
តំបន់ សំដៅរក្សាបរិយាកាសសន្តិភាពនិងស្ថិរភាព១នៅសមុទ្រដែលថាសសៃ
ឈាមរបស់ពិភពលោក៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ