សន្និសីទ COP-22 ប្រែក្លាយកិច្ចព្រមព្រៀងទីក្រុងបារីសទៅជាសកម្មភាព

(VOV)_សន្និសីទកំពូលស្ដីអំពីបំរ៉ែបំរួលអាកាសធាតុ លើកទី២២ (COP-22)ដែល កំ
ពុងប្រព្រឹត្តទៅនៅទីក្រុង Marrakech របស់ Marocco ដោយមាន​ការចូលរួមរបស់គណៈ
ប្រតិភូ​មកពីប្រទេសចំនួនជិត​២០០លើពិភពលោក។​ នេះជា​​​​ព្រឹត្តិ​ការណ៍មួយដ៏សែនសំ
ខាន់ ដោយសារសន្និសីទ​លើកនេះបានកំណត់​សកម្មភាពជាក់ស្ដែងរបស់ប្រទេសនានា
 ស្វែងរកឯកភាពអំពីរបៀបអនុវត្តកិច្ច​ព្រមព្រៀងទីក្រុងបារីស ដោយមានគោលដៅ
 ៖ ប្រែក្លាយកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ បារីសក្លាយទៅជាសកម្មភាពជាក់ស្ដែង។

សន្និសីទ COP-22 ប្រែក្លាយកិច្ចព្រមព្រៀងទីក្រុងបារីសទៅជាសកម្មភាព - ảnh 1
សន្និសីទ COP-22 ប្រែក្លាយកិច្ចព្រមព្រៀងទីក្រុងបារីសទៅជាសកម្មភាព

នៅ COP លើកនេះ បណ្ដាភាគីនឹងចូលរួមកិច្ចប្រជុំពិភាក្សាអំពីបញ្ហាដែល​មិនទាន
បានឯកភាព។ ប៉ុន្តែគោលដៅស្នូល គឺការអនុវត្តកិច្ចព្រមព្រៀងប្រវត្តិ​សាស្ត្រ ស្ដីអំពីបំ
រ៉ែបំរួលអាកាសធាតុ ដែលបានចុះហត្ថលេខានៅទីក្រុងបារីស ​ក្នុង COP-២១ ឆ្នាំ ២០១៥
 (ហៅកាត់ថាកិច្ចព្រមព្រៀងបារីស)។​ កិច្ចព្រម​ព្រៀង​បារីស ជាមូលដ្ឋានគតិយុត្តិសកល
 ក្នុងការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។

          កិច្ចព្រមព្រៀងបារីស មូលដ្ឋានគតិយុត្តិសកលស្ដីអំពីបំរ៉ែបំរួលអាកាសធាតុ

        កិច្ចព្រមព្រៀងបារីសចូលជាធរមានចាប់ពីថ្ងៃទី៤វិច្ឆិកា បន្ទាប់ពីពេល​ប្រទេស
១០០អនុម័ត។ តួរលេខនេះបានហួសពីការកំណត់គឺមាន​​ប្រទេសចំនួន​៥៥អនុម័ត។
 មុននោះ នៅសន្និសីទ COP-២១ នៅទីក្រុងបារីស ប្រទេសនិង​តំបន់ដែនដីចំនួន
១៧១ បានចុះហត្ថលេខាលើអនុសញ្ញា ស្ដីអំពីការទប់ទល់នឹង​បំរ៉ែបំរួលអាកាសធាតុ។ 
នេះបានចាត់ទុកជាកិច្ចព្រមព្រៀងមួយស្ដីអំពីការទប់​ទល់បំរ៉ែបំរួលអាកាសធាតុ
សកល មានគោលបំណងខ្លាំងក្លាបំផុត។

          បណ្ដាចំណុចសំខាន់នៃកិច្ចព្រមព្រៀងទីក្រុងបារីសគឺរក្សាកំណើនកំដៅសកល
នៅ​កំរិតក្រោម 20C និងមានដំណោះស្រាយ កាត់បន្ថយការបង្កើនកំដៅរបស់​ពិភព លោក មិនហួស១,៥0C ៥ឆ្នាំ ត្រុវពិនិត្យឡើងវិញមួយដងការរួមវិភាគទាន​របស់ប្រ
ទេសនិមួយៗ ចំពោះការកាត់បន្ថយឧស្ម័នបញ្ជេញចោលផ្ទះកញ្ចក់។ 

          គិតមកដល់ពេលនេះ មានប្រទេសជាង១០០បានអនុម័តទៅលើកិច្ចព្រមព្រៀង
នេះ។ ប្រការមួយគយរអោយចាប់អាមរម្មណ៍គឺចិននិងអាមេរិក ជាប្រទេសពីរមាន
បរិមាណឧស្ម័នបញ្ចេញចោលផ្ទះកញ្ចក់ច្រើនបំផុតលើពិភពលោក បាន​អនុម័តទៅ
លើកិច្ចព្រមព្រៀងបារីស។ កាយវិការនេះបានជះឥទ្ធិពលយ៉ាងខ្លាំងក្លាចំពោះប្រទេសផ្សេងៗ។

          ប្រែក្លាយកិច្ចសន្យាទៅជាសកម្មភាព

        ឧបសគ្គនិងបញ្ហាប្រឈមមុខរបស់កិច្ចព្រមព្រៀងនេះគឺប្រទេសអាចអនុវត្ត
តាមកិច្ចព្រៀងនេះដល់ទីណា? ដូច្នេះ ដើម្បីជៀសវាងស្ថានភាពទទួលបានកិច្ច​ព្រម
ព្រៀង ប៉ុន្តែមិនអាចអនុវត្តក្នុងស្ថានភាពនាបច្ចុប្បន្ន  COP-២២បានសង្កត់​ធ្ងន់ទៅ
លើការបន្តសហប្រតិបត្តិការ​ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះ។ 

          បញ្ហាបំរ៉ែបំរួលអាកាសធាតុជាបញ្ហាស្លាប់រស់ដូច្នេះ ទាមទារអោយមានការប្តេជ្ញា
​ចិត្ត និងខំប្រឹងប្រែងរបស់ប្រទេសទាំងឡាយលើពិភពលោក។ កិច្ចព្រៀមព្រៀងនេះជា
ឧបករណ៍មួយដើម្បីប្រទេសទាំងឡាយរួមគ្នាអនុវត្ត បង្កើតឡើងកម្លាំងថ្មី​ខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ