សមាជិកសភារួមមតិចូលក្នុងសេចក្តីព្រាងឯកសាមហាសន្និបាតបក្សលើកទី១២

(VOVworld)-នៅសម័យប្រជុំលើកទី១០ រដ្ឋសភាវៀតណាមនីតិកាលទី១៣ បណ្តា
សមាជិកសមាជិកាសភាបានពិភាគ្សានិងផ្តល់មតិជាច្រើនចូលក្នុង សេចក្តីព្រាង
ឯកសាមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១២របស់ បក្សកុម្មយនិស្តវៀត
ណាម។ក្នុងនោះ សមាជិកសមាជិការសភាបានផ្តល់មតិដោយផ្តោតទៅលើដំណោះ
ស្រាយនិងទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច។       មហាសន្និបាតតំណាងទូទាំងប្រទេស
លើកទី១២របស់បក្សកុម្មុយនិស្ត វៀតណាមនឹងប្រារព្វទៅនាដើមឆ្នាំ២០១៦ខាង
មុខ។ ដោយហេតុនេះ​  ការផ្តល់មតិចូលក្នុងសេចក្តីព្រាងឯកសារមហាសន្និបាត
របស់បក្សនៅសម័យប្រជុំលើកទី១០ រដ្ឋសភាវៀតណាមនីតិកាលទី១៣នេះមាន
អត្ថន័យសំខាន់ណាស់និង មានចរិតលក្ខណៈយុទ្ធសាស្ត្រក្នុងកំណាត់ផ្លូវកសាងនិង
ការពារមាតុប្រទេស នាសម័យកាលជម្រុញខ្លាំងការធ្វើសមាហរណកម្មអន្តរជាតិ។

សមាជិកសភារួមមតិចូលក្នុងសេចក្តីព្រាងឯកសាមហាសន្និបាតបក្សលើកទី១២ - ảnh 1
ក្រុមសមាជិកសភាមណ្ឌលហូជីមិញពិភាគ្សាលើសេចក្តីព្រាង
ឯកសារដាក់ជួនមហាសន្និបាតបក្សលើកទី១២

    អង្គភាពអាជីវកម្មជាកម្លាំងចលករសំខាន់នៃបុព្វហេតុឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្ម

       សេចក្តីព្រាងឯកសារមហាសន្និបាតបក្សលើកទី១២របស់បក្ស គឺត្រូវបាន សមា
ជិក​សមាជិកាសភាវិភាគនិងវាយតម្លៃយ៉ាងត្រឹមត្រូវលើគ្រប់ជ្រុង ជ្រោយនៃការអភិ
វឌ្ឍន៍សេដ្ឋកិច្ចសង្គម ក៏ដូចជាដាក់ចេញគោលដៅអភិវឌ្ឍន៍ ឲ្យសមស្របទៅនឹង
ស្ថានភាពជាក់ស្តែង។​សមាជិកសមាជិការសភា ក៏បាន ស្រុះចិត្តគំនិតចំពោះការ
ដែល សេចក្តីព្រាងឯកសារមហាសន្និបាតបក្សលើក ទី១២នេះបានកំណត់ច្បាស់
ថា អង្កភាពអាជីវកម្មជាសមាសភាពសេដ្ឋ កិច្ចស្នូលនៃបុព្វហេតុឧស្សាហូបនីយ
កម្មនិងទំនើបភាវូបនីយកម្មប្រទេសជាតិ ។ លោក Nguyen Quoc Binh សមាជិក
សភាមណ្ឌលហាណូយបានរួមមតិថា

       “នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ក៏បានកំណត់ថា អង្គភាពអាជីវកម្មជា កម្លាំង
មួយសំខាន់។ សេចក្តីសម្រេចចិត្តលើកមុនគឺមិនទាន់ប្រគល់បុព្វ ហេតុឧស្សាហូប
នីយកម្មនិងទំនើបភាវូបនីយកម្មសម្រាប់អង្គភាពអាជីវកម្ម នៅឡើយ។ ប៉ុន្តែលើក
នេះ គឺកំណត់ច្បាស់ថា អង្គភាពអាជីវកម្មជាកម្លាំង ស្នូលនៃបុព្វហេតុនេះ។ក្នុង
បណ្តាគោលការណ៍ សុទ្ធតែចែងច្បាស់ថា ត្រូវ កសាងគោលនយោបាយដើម្បីអង្គ
ភាពអាជីវកម្មក្លាយជាកម្លាំងឈានមុខ”។

       ការកំណត់ទីផ្សារក៏ជាបញ្ហាសារវ័ន្ត ហើយរដ្ឋត្រូវលៃលករាល់សកម្ម ភាពសេដ្ឋ
កិច្ចដោយឈរលើមូលដ្ឋានទីផ្សារ។  សេចក្តីព្រាងឯកសារមហា សន្និបាតលើកទី
១២លើកនេះ បានកំណត់ថា រដ្ឋយកគោលដៅគឺទីផ្សារនិង យកទីផ្សារធ្វើជាផែនគ្រឹះ
សម្រាប់ការបែងចែកប្រភពកម្លាំងនិងជម្រុញការ អភិវឌ្ឍន៍សេដ្ឋកិច្ច។

       អភិវឌ្ឍន៍សេដ្ឋកិច្ចតាមទិសស៊ីជម្រៅ

     ខ្លឹមសារមួយដែលបានសមាជិកសមាជិកាជាច្រើនផ្តោតការយកចិត្តទុកដាក់ គឺរូបសណ្ឋានកំណើនតាមទិសស៊ីជម្រៅ ដែលភាគច្រើន អាស្រ័យទៅលើការបង្កើន
ផលិតផលការងារ ដោយពឹងផ្អែកលើកម្លាំងពលករ មានសកម្មភាពជំនាញខ្ពស់
និងអនុវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យាខ្ពស់។ លោក Nguyen Phi Thuong សមាជិកសភា
មណ្ឌលហាណូយធ្វើការរួមមតិថា៖

       “បញ្ហាសំខាន់ដែលបានចោទឡើងនៅវៀតណាមនាបច្ចុប្បន្នគឺជម្រុញ ការអភិវឌ្ឍន៍សេដ្ឋកិច្ចតាមទិសស៊ីជម្រៅ។​ ពោលគឺ មានការងារចំនួនបីត្រូវ អនុវត្ត។ ទីមួយគឺផ្លាស់ប្តូបែបផែនបែងចែកធនធានមនុស្ស។ ទីពីរ លើកទឹកចិត្ត អង្គភាពអាជីវ
កម្មអនុវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យា។​ហើយទីបីគឺពាក់ព័ន្ធទៅ នឹងការងារបណ្តុះ
បណ្តាលប្រភពកម្លាំងពលំមានគុណភាពខ្ពស់”។

       យកចិត្តទុកដាក់ការអភិវឌ្ឍន៍អង្គភាពអាជីវកម្មឯកជន

       របាយការណ៍នយោបាយដាក់ជូនមហាសន្និបាតលើកទី១២បានចាត់ទុក
សេដ្ឋកិច្ចឯកជនជាកម្លាំងចលករសំខាន់មួយសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច ប្រទេស
ជាតិ។ លោក Nguyen Quoc Binh សមាជិកសភាមណ្ឌលហាណូយ បានឲ្យដឹងថា៖

“សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១១បានកំណត់ច្បាស់នូវ សមា
សភាពសេដ្ឋកិច្ច ក្នុងនោះមានសមាសភាពសេដ្ឋកិច្ចឯកជន។ ប៉ុន្តែដល់ សេចក្
តីសម្រេចចិត្តលើកនេះ បានលើកទឹកចិត្តការអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន នៅគ្រប់
វិស័យសេដ្ឋកិច្ច និងក្លាយទៅជាកម្លាំងចលករសំខាន់សម្រាប់ខឿន សេដ្ឋកិច្ចផង
ដែរ”។

       អាចអះអាងបានថា បណ្តាសមាជិកសមាជិការសភាបានធ្វើការរួមមតិ យ៉ាង
ត្រឹមត្រូវ មានការទទួលខុសត្រូវចូលក្នុងសេចក្តីព្រាងឯកសារមហាសន្និ បាតបក្ស
លើកទី១២ បានរួមចំណែកនាំប្រទេសជាតិឈានទៅមុខធ្វើសមាហ រណកម្មកាន់
តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ