ស្មោះត្រង់ ត្រឹមត្រូវ ឲ្យល្អឥតខ្ចោះក្នុងការទិតៀននិងស្វ័យទិតៀន

(VOVWorld)-នៅក្នុងសន្នសីទកម្មាភិបាលទូទាំងប្រទេសលាត ត្រដាងអនុវត្តសេចក្តី
សម្រេចចិត្តមជ្ឈឹមលើកទី៤នីតិកាលទី១១កន្លងទៅ ការិយា ល័យនយោបាយ គណៈ
លេខាមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមបានជូនដំណឹងលទ្ធផលដើមដំបូងអំពីការ
វាយតម្លៃ ទិតៀននិងស្វ័យទិតៀនតាម សេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤។ បទសរ
សេរ “ស្មោះត្រង់ ត្រឹមត្រូវឲ្យល្អឥតខ្ចោះក្នុងការទិតៀននិងស្វ័យទិតៀន” របស់អ្នក
យកព័ត៌មាននៃវិទ្យុសម្លេងវៀត ណាម​ Huyen Trang នឹងកត់ត្រារាល់មតិរបស់កម្មា
ភិបាល បក្ខជន និងបញ្ញាវ័ន មួយចំនួនស្តីពីខ្លឹមសារនេះ។      

ស្មោះត្រង់ ត្រឹមត្រូវ ឲ្យល្អឥតខ្ចោះក្នុងការទិតៀននិងស្វ័យទិតៀន - ảnh 1
អគ្គលេខា Nguyen Phu Trong ធ្វើជាអធិបតីភាពក្នុងសន្និសីទ
កម្មាភិបាលទូទាំងប្រទេស (រូបថតៈ)


             ការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤នីតិកាលទី១១ស្តីអំពី “បញ្ហា
ចំាបាច់មួយចំនួនក្នុងការកសាងបក្ស”ដែលកំពុងឈានចូលបណ្តាខ្លឹម សារស្នូល ខណៈពេលដែលការិយាល័យនយោបាយ គណៈលេខាទើបនឹង សម្រេចបានការ
ពិនិត្យ ទិតៀននិងស្វ័យទិតៀន ចំពោះបណ្តាសមូហភាពនិង ឯកជន។ តាមរយៈ
ការតាមដានសន្និសីទនាថ្ងៃទី១៣សីហាកន្លងទៅ សាស្រ្តាចារណ៌រងបណ្ឌិត Nguyen
Trong Phuc ជាអតីតប្រធានវិទ្យាស្ថានប្រវត្តិសាស្រ្ត បក្សនៃសាលាសភាបណ្ឌិតរដ្ឋ
បាលជាតិហូជីមិញ បានសម្តែងក្តីសប្បាយរិករាយចំពោះលទ្ធផលដំបូងក្នុងកា
រលាតត្រដាងអនុវត្តសេចក្តីសម្រេចចិត្តដ៏សំខាន់ជា​ពិសេសនេះ។ លោក Nguyen
Trong Phuc អះអាងថា៖

        “ទិតៀននិងស្វ័យទិតៀនត្រូវផ្សារភ្ជាប់ជាមួយការកែក្រែ ជំនះពុះពារ

យ៉ាងជាក់ស្តែង។ ប្រការនេះមានន័យថា ចាប់ពីដំណាក់កាលទិតៀននិង

ស្វ័យទិ​តៀន គឺត្រូវលើកកំពស់សមត្ថភាព កម្លាំងប្រយុទ្ធរបស់បក្ស និងត្រូវ

បានសម្តែងក្នុងការការងារជាក់ស្តែងរបស់បក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋអំ

ណាចគ្រប់ថ្នាក់”។

        ឈរលើលទ្ធផលដំណើការពិនិត្យរបស់ការិយាល័យនយោបាយ លេខាធិការ
ដ្ឋាន ប្រជាជនមានគោលបំណងចង់ឲ្យគណៈកម្មាធិការបក្សគ្រប់ ថ្នាក់ ចាប់ពី
មជ្ឈឹមដល់មូលដ្ឋានអនុវត្តការទិតៀននិងស្វ័យទិតៀន ដោយស្មោះត្រង់ និងមិន
គេចវេសរាល់បញ្ហាក្តៅក្នុងសង្គម។សាស្រ្តាចារណ៌រង បណ្ឌិត Duc Vuong អតីត
ប្រធាននាយកដ្ឋានលេខាធិការវិទ្យាសាស្រ្តនៃក្រុមប្រឹក្សាទ្រឹស្តី មជ្ឈឹមនិយាយថា៖

        “ខ្ញុំចាត់ទុកថា ការទិតៀននិងស្វ័យទិតៀនត្រូវធ្វើដោយមនោសញ្ចេតនា មនសិការនិងកិត្តិយសដើម្បីជួយគ្នាកែប្រែ សំដៅធានាសាមគ្គីភាព ឯកភាព
ក្នុងបក្ស។ និងខ្ញុំក៏ចាត់ទុកថា ត្រូវអនុវត្តសកម្មភាពនេះលើគ្រប់ជ្រុងជ្រោយ
ព្រមៗគ្នាផងដែរ”។

        រំលឹកឡើងវិញពាក្យទូន្មានរបស់លោកប្រធានហូជីមិញ “បក្សមួយដែល
លាក់គុណវិបត្តិរបស់ខ្លួនជាបក្សខូចមួយ” លោក Nguyen Tuc អតីតអនុប្រធាន
គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមស្នើរថា៖ ការទិតៀននិងស្វ័យ
ទិតៀនក្នុងបក្សទាំងមូលត្រូវចង្អុលបានសមូហភាព​បុគ្គលណាមានសញ្ញាអន
ថយអំពីសតិអារម្មណ៌នយោបាយសិលធម៍របៀបរស់នៅ។ តាមលោក Nguyen
Tucថាត្រូវកសាងយន្តការដើម្បីប្រជាជនចូលរួមមតិកសាងបក្សរួមមតិជាមួយ
ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ធ្វើបានដូច្នេះការទិតៀននិងស្វ័យទិតៀនក្នុងបក្សទើបនឹង
មានការប្រែប្រួលជាក់ស្ដែង។

        “យើងពិនិត្យអំពីខ្លួនឯងពេលណាក៏ពិបាកជាងការពិនិត្យអ្នកផ្សេងដូច្នេះ
ខ្ញុំគិតថាត្រូវមានការណែនាំជាក់ស្ដែងដើម្បីប្រជាជនរួមមតិកសាងបក្សដើម្បី

ថ្នាក់ដឹកនាំមានថានៈមានអំណាចពិសេសគឺមន្ត្រីស្នូលមានលក្ខណៈឯកសារ

ដើម្បីវាយតម្លៃយ៉ាងហ្មត់ចត់ជាង។”
         ចំពោះការធ្វើគំរូរបស់ការិយាល័យនយោបាយ គណៈលេខា ការប្ដេជ្ញាចិត្ត
ថ្មីក្នុងការបញ្ជាណែនាំនិងបន្តអនុវត្តប្រកបដោយមានប្រសិទ្ធភាពវគ្គជីវភាពនយោ
បាយទិតៀននិងស្វ័យទិតៀនតាមស្មារតីសេចក្តីសំរេចចិត្តមជ្ឈឹមលេខ៤ក្នុងបក្ស
ទាំងមូលកំពុងមានការប្រែប្រួលសកម្ម។តាមផែនការវគ្គទិតៀននិងស្វ័យទិតៀន
ក្នុងបក្សទាំងមូលពីមជ្ឈឹមដល់មូលដ្ឋាននឹងអូសបន្លាយដល់ចុងឆ្នាំ២០១២៕

 

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ