សម័យប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី១៤៖ កំណត់បញ្ហាប្រឈមដើម្បីរៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ

(VOVWORLD) -  ក្រោយរយះពេលជាងមួយខែធ្វើការដោយស្មារតីទទួលខុសត្រូវខ្ពស់នោះ សម័យប្រជុំលើកទី ៧ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ បានបិទនាថ្ងៃទី ១៤ ខែមិថុនា នៅទីក្រុងហាណូយ ដោយបានបង្ហើយទាំងស្រុងនូវខ្លឹមសារដែលរដ្ឋសភាបានដាក់ចេញ។ បន្ទាប់ពីសម័យប្រជុំនេះ មានឯកសារច្បាប់និងគោលនយោបាយជាច្រើន ត្រូវបានអនុវត្តជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាខ្វះខាតនិងកំហិតនៅសេសសល់  ស្របតាមនិន្នាការអភិវឌ្ឍន៍របស់ប្រទេសជាតិ  តាមនោះ រួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ស្ថេរភាពនយោបាយ សន្តិសុខនិងការពារជាតិ។

សម័យប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី១៤៖ កំណត់បញ្ហាប្រឈមដើម្បីរៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ  

ឆ្នាំ ២០១៨ និងប៉ុន្មានខែដើមឆ្នាំ ២០១៩ បានបង្ហាញយ៉ាងច្បាស់បំផុតពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនិងក្រសួង ស្ថាប័ននានា ក្នុងការអនុវត្តគោលដៅសេដ្ឋ កិច្ច សង្គមកិច្ច ដែលរដ្ឋសភាប្រគល់  ពោលគឺ សម្រេចបានគោលដៅចំនួន ៣ ហើយគោលដៅចំនួន៩ទៀត គឺលើសពីផែនការដែលបានគ្រោងទុក ជាពិសេសមានបន្ថែមគោលដៅមួយទៀតលើសពីផែនការ នោះគឺគោលដៅកំណើននៃផលិតផលក្នុងស្រុកសរុប (GDP)។

បង្កើតគោលនយោបាយសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

សម័យប្រជុំនេះបានធ្វើឡើងនៅក្នុងបរិបទនៃស្ថានភាពក្នុងតំបន់និងពិភពលោកដែលបន្តមានភាពស្មុគស្មាញ។ សេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករណ៍ថា នឹងបង្ហាញសញ្ញានៃកំណើនយឺតនិងបង្គប់នូវបញ្ហាប្រឈមជាច្រើន។ ទន្ទឹមជាមួយគ្នានោះ ការខ្វែងគំនិតផ្នែកសេដ្ឋកិច្ចនិងនយោបាយ រវាងប្រទេសធំៗ ដែលជះឥទ្ធិពលដល់សេដ្ឋកិច្ចវៀតណាម។ ក្នុងពេលជាមួយគ្នានោះ រដ្ឋាភិបាលវៀតណាមបានកំណត់ឆ្នាំ ២០១៩ ជាឆ្នាំបញ្ចប់ផែនការ ៥ ឆ្នាំ ២០១៦ - ២០២០ តាមពាក្យស្លោកថា “វិន័យ សុចរិតភាព សកម្មភាពភាព ច្នៃប្រឌិត ភាពលោតផ្លោះនិងប្រសិទ្ធភាព”។ ហេតុដូច្នេះហើយ រដ្ឋា ភិបាលបានប្រកាន់ខ្ជប់ខ្ជួននូវគោលដៅដែលបានដាក់ចេញ ដោយផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចនិងដំណោះស្រាយ យោងទៅតាមសេចក្តីសម្រេចរបស់បក្ស រដ្ឋសភានិងរដ្ឋាភិបាល។ តាមរយៈការពិភាក្សានៅក្នុងសាលប្រជុំនិងតាមក្រុមៗនោះ អ្នកបោះឆ្នោតបានឃើញថា រដ្ឋសភាបានមើលឃើញយ៉ាងច្បាស់ អំពីទិដ្ឋភាពទូទៅនៃស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិនិងការប្តេជ្ញាខ្ពស់ក្នុងការជំនះពុះពារលើបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ដើម្បីនាំប្រទេសជាតិបោះជំហានទៅមុខ។  លោក Tran Anh Tuan សមាជិកគណៈប្រតិភូទីក្រុងហូជីមិញបានមានប្រសាសន៍ថា៖ “បើទោះបីជាបានសម្រេចគោលដៅហួសពីការដាក់ចេញសម្រាប់ឆ្នាំ ២០១៩ ក៏ដោយ ប៉ុន្តែនៅសេសសលនូវកំហិតមួយចំនួនផងដែរ។  សមាជិក សមាជិតា បានលើកមតិត្រង់ៗ អំពីដែនកំណត់និងបុព្វហេតុនៃដែនកំណត់ទាំងនេះ ដើម្បីជួយរដ្ឋាភិបាលដាក់ចេញដំណោះស្រាយគ្រប់គ្រង់ឲ្យបានល្អប្រសើរជាង នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៃឆ្នាំ ២០១៩ នេះ និងបណ្តាឆ្នាំបន្តបន្ទាប់ផងដែរ”។

នៅឯកិច្ចប្រជុំនេះ សេចក្តីព្រាងច្បាប់ចំនួន ៧ និងសេចក្តីសម្រេចចិត្តចំនួន ១០ ត្រូវបាន អនុម័ត រួមជាមួយគ្នានោះ រដ្ឋសភាបានឯកភាពលើការជ្រើសរើសប្រធាន បទដើម្បីធ្វើការឃ្លាំមើលកំពូល នៅសម័យប្រជុំលើកទី ៩ ស្តីពី “ការអនុវត្តគោលនយោបាយ ច្បាប់ស្តីពីការបង្ការនិងទប់ស្កាត់ការរំលោភបំពានលើកុមារ”។ ជាពិសេសរដ្ឋសភាបានអនុម័តលើសេចក្តីសម្រេច ដោយអនុម័តលើការចូលរួមអនុសញ្ញាលេខ ៩៨ របស់អង្គការពលកម្មអន្តរជាតិ ស្តីពីការអនុវត្តន៍គោលការណ៍នៃសិទ្ធិក្នុងការរៀបចំនិងការចរចាជាតាមសមូហភាព ដែលបានសាធារណៈមតិជាតិនិងអន្តរជាតិចាប់អារម្មណ៍ ពីព្រោះ ប្រការនេះបានបង្ហាញពីជំហានធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅរបស់វៀតណាម ជាមួយការប្តេជ្ញាចិត្តអន្តរជាតិនៅក្នុងវិស័យការងារ ជាពិសេសខណៈពេលដែល វៀតណាមចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងស្រុកនិងអន្តរជាតិជាច្រើននោះ។ លោក Ngo Duy Hieu ប្រតិភូ នៃទីក្រុងហាណូយបានមានប្រសាសន៍ថា៖  “ការអនុម័តនេះ បង្ហាញពីស្មារតីនៃគំនិតផ្តួចផ្តើមនិងការធ្វើសមាហរណកម្មដោយម្ចាស់ការរបស់វៀតណាម ព្រមទាំងបង្កើតបរិយាកាសសង្គម និងបរិយាកាសការងារដ៏វិជ្ជមានដើម្បីការពារសិទិ្ធរបស់កម្មករឲ្យបានប្រសើរជាងមុន រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ ជាការពិតណាស់ នៅពេលចូលរួមអនុសញ្ញានេះ វៀតណាមនឹងត្រូវបញ្ចូលក្របខ័ណ្ឌច្បាប់ឱ្យបានសមស្រប ដើម្បីបង្កើតអោយមានបរិបទស្របច្បាប់ ដែលបង្កើតឱ្យមានបរិយាកាសសម្រាប់ការអភិវឌ្ឍន៍និងការទទួលស្គាល់ជាអន្តរជាតិនូវការផ្លាស់ប្តូរទាំងនេះផងដែរ”។

បំពេញឲ្យបានល្អថែមទៀតនូវសកម្មភាពសួរដេញដោលនិងឆ្លើយការសួរដេញដោល

សម័យសួរដេញដោលនិងឆ្លើយសំនួរដេញដោលនៅសម័យប្រជុំលើកទី ៧ នៃរដ្ឋសភានីតិកាលទី ១៤ ដោយមានការចូលរួមរបស់រដ្ឋមន្រ្តី ៤ រូប គឺរដ្ឋមន្ត្រីក្រសួងនគរបាល, រដ្ឋមន្រ្តីក្រសួងគមនាគមន៍និងដឹកជញ្ជូន និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍។ ដោយមានបរិយាកាសរស់រវើក ប្រជាធិបតេយ្យ ភាពស្មោះត្រង់ ទំនួលខុសត្រូវនិងការស្ថាបនា តំណាងចំនួន ២៣០ នាក់ បានចូលរួមក្នុងការសួរដេញដោយនិងជជែកផងដែរ។ សមាជិកសភា  Lam Quang Dai គណៈប្រតិភូទីក្រុង ហូជីមិញបានមានប្រសាសន៍ថា៖“អស់រយៈពេលពីរថ្ងៃកន្លះសម្រាប់សួរដេញដោល សមាជិករដ្ឋាភិបាលរួមមានរដ្ឋមន្ដ្រីចំនួន ៤ រូបនិងឧបនាយករដ្ឋមន្រ្តី ហើយជាពិសេស មតិដែលសមាជិកសភាលើកឡើងសុទ្ធតែជាបញ្ហាដែលអ្នកបោះឆ្នោតនិងសង្គមកំពុងយកចិត្តទុកដាក់។ ចម្លើយរបស់រដ្ឋមន្រ្តីគឺ ឆ្លើយតបយ៉ាងត្រឹមត្រូវ ហើយចំទៅនឹងសេចក្តីត្រូវការរបស់សមាជិក សមាជិកាសភាតែម្តង”។

អាចនិយាយបានថា ការផ្លាស់ប្តូរថ្មីក្នុងការពិភាក្សាអំពីសេដ្ឋកិច្ច - សង្គម - ថវិការដ្ឋ ការបង្កើនពេលវេលាពិភាក្សានៅក្នុងសាលប្រជុំ ការបង្កើនកិច្ចសន្ទនានិងការពិភាក្សាបានបង្កើតឱ្យមានការស្រុះចិត្តគំនិតខ្ពស់នៅក្នុងសកម្មភាពតាក់តែងច្បាប់, ការត្រួតពិនិត្យនិងការសម្រេចចិត្តលើបញ្ហាសំខាន់ៗ។ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានមានប្រសាសន៍ថា៖

“សំនួរសួរដេញដោលរបស់សមាជិកសភា បានបង្ហាញពីតួនាទី ភារកិច្ច ការទទួលខុសត្រូវនិងសិទ្ធិឃ្លាំមើលរបស់រដ្ឋសភា ប៉ុន្តែម្យ៉ាងទៀតគឺជាការរួមដំណើរ ការចែករំលែកជាមួយបញ្ហាលំបាកក្នុងកិច្ចការគ្រប់គ្រង ព្រមទាំងជាសំណូមពរនិងដំណោះស្រាយសម្រាប់កម្មវិធីនិងផែនការរបស់រដ្ឋាភិបាល ក្រសួងស្ថាប័ននានា ដោយឆ្ពោះទៅរកដំណោះស្រាយដែលមានប្រសិទ្ធភាពបំផុតចំពោះការខ្វះខាត ភាពស្មុគស្មាញដើម្បីឆ្លើយតបនឹងការជឿទុកចិត្ត និងបំណងប្រាថ្នារបស់ប្រជាជននិងអ្នកបោះឆ្នោតនៅទូទាំងប្រទេស”។

ដោយឈរលើមូលដ្ឋាននៃសំនួរដេញដោលរបស់សមាជិកសភានិងចម្លើយរបស់សមាជិកនៃរដ្ឋាភិបាលនោះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានឹងសិក្សាយ៉ាងហ្មត់ចត់ព្រមទាំងត្រៀមសេចក្តីសម្រេចចិត្ត ដើម្បីដាក់ជូនរដ្ឋសភាពិនិត្យនិងអនុម័តនៅចុងបញ្ចប់កិច្ចប្រជុំ  ដើម្បីធ្វើជាមូលដ្ឋានច្បាប់សម្រាប់ការអនុវត្តនិងការត្រួតពិនិត្យការអនុវត្ត សំដៅឆ្លើយតបតាមតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេស ឆ្លើយតបនឹងសេចក្តីប្រាថ្នារបស់អ្នកបោះឆ្នោត។ រួមជាមួយគ្នានោះ រដ្ឋសភា និងស្ថាប័នពាក់ព័ន្ធនៃរដ្ឋសភា នឹងបន្តច្នៃប្រឌិតបន្ថែមទៀត ដោយប្រកាន់យកនូវការពិតនៃជីវភាពប្រចាំថ្ងៃ ដើម្បីដាក់ចេញសេចក្តីសម្រេចត្រឹមត្រូវនិងទាន់ពេលវេលា រួមចំណែកកសាង រដ្ឋសភាពិតជាមានភាពសកម្មខ្លាំងក្លា មានប្រសិទ្ធភាពនិងខិតទៅជិតប្រជាជនជាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ