សិល្បវិធីការទូតហូជីមិញ - ការទូតសម្រាប់ប្រជាជន

(VOVWORLD) -  លោកប្រធានហូជីមិញមិនត្រឹមតែជាអ្នកនយោបាយមានប្រាជ្ញាឈ្លាសវៃ និងជាអ្នកវប្បធម៌ល្បីល្បាញប៉ុណ្ណោះទេ ថែមទាំងជាអ្នកការទូតដ៏អស្ចារ្យម្នាក់ទៀតផង។ មនោគមវិជ្ជាការបរទេសនិងសិល្យវិធីការទូតរបស់លោកគឺជាការប្រមូលផ្តុំនូវប្រពៃណីរបស់ជាតិ និងលក្ខណៈវិសេសវិសាលរបស់មនុស្សជាតិ។ អាកប្បកិរិយាប្រតិបត្តិដ៏ប៉ិនប្រសប់របស់លោកនៅក្នុងការប្រាស្រ័យទាក់ ទងកិច្ចការការបរទេស បានរួមចំណែកយ៉ាងសំខាន់ដល់ជ័យជំនះនៃបដិវត្តវៀត ណាមក៏ដូចជា ក្នុងចលនាតស៊ូប្រយុទ្ធដើម្បីសន្តិភាពរួមរបស់មនុស្សជាតិ។

សិល្បវិធីការទូតហូជីមិញ - ការទូតសម្រាប់ប្រជាជន - ảnh 1 ប្រជាជនប៉ូឡូញបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកប្រធានហូជីមិញនិងប្រតិភូរដ្ឋាភិបាលប្រជាធិបតេយ្យសាធារណរដ្ឋវៀតណាមនៅខែកក្កដាឆ្នាំ ១៩៥៧  (រូបថតឯកសារ)

យោងតាមលោក Le Hai Binh អនុប្រធានគណៈកម្មាធិការដឹកនាំព័ត៌មានកិច្ចការបរទេស នៃគណៈកម្មាធិ ការឃោសនាអប់រំមជ្ឈឹមបានឲ្យដឹងថា រចនាបទការទូតហូជីមិញគឺជាការរួមបញ្ចូលគ្នានៃសេចក្តីស្នេហាជាតិ វប្បធម៌ជាតិនិងប្រពៃណីការទូតវៀតណាម ដែលបង្កើតបានជាអត្តសញ្ញាណពិសេសមួយសម្រាប់វិស័យការ ទូតវៀតណាមផងដែរ។

គុណសម្បត្តិនៃវប្បធម៌នាពេលអនាគត

លោក Le Hai Binh បានបញ្ជាក់ថា លោកប្រធានហូជីមិញដែលជាអគ្គមគ្គុទេស មិនត្រឹមតែទទួលបានការគោរពស្រឡាញ់ពីប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាការស្ងើចសរសើរនិងការគោរពរាប់អានពីសំណាក់មិត្តភក្តិនៅលើទូទាំងពិភពលោកទៀតផង។ ឈ្មោះវៀតណាម - ហូជីមិញ តែងតែត្រូវបានប្រជាជនពិភពលោកលើកឡើងដោយការគោរពជាអនេក។ ក្នុងនាមជាប្រធានរដ្ឋ លោកប្រធានហូជីមិញតែងតែទទួលបានប្រជាប្រិយភាពពីអ្នកដទៃ ព្រោះភ្ជាប់ជាមួយលោក គឺជាគុណសម្បត្តិនៃវប្បធម៌នាពេលអនាគត។ គុណសម្បត្តិនោះធ្វើឱ្យអ្នកដែលជួបប្រាស្រ័យទាក់ទងជាមួយលោកប្រធានហូជីមិញ សូម្បីតែជាសត្រូវនិងអ្នកប្រឆាំង ក៏សុទ្ធតែសម្តែងនូវការគោរពស្រឡាញ់រាប់អានបំផុតសម្រាប់លោកផងដែរ។ លោក Le Hai Binh បានសំណេះសំណាលថា៖ “ក្នុងឆ្នាំ ១៩២៣ អ្នកកាសែតនិងជាកវីសូវៀត O. Manadenam បានជួបជាមួយលោកអ៊ំហូ ដែលកាលនោះជាយុវជន Nguyen Ai Quoc, លោកបានវាយតម្លៃថា៖ នៅយុវជន Nguyen Ai Quoc បានរីកសាយភាយនូវវប្បធម៌មួយ ដែលប្រហែលជាវប្បធម៌នៃអនាគត។ តាមរយៈកាយវិការដ៏ថ្លៃថ្នូរបស់យុវជន Nguyen Ai Quoc ខ្ញុំអាចមើលឃើញពីអនាគត មើលឃើញពីចក្ខុវិស័យ នៃចំណងមិត្តភាពរបស់ពិភពលោកទាំងមូល ដែលធំធេងដូចមហាសាគរអញ្ជឹង”

សិល្យវិធីប្រាស្រ័យទាក់ទងពោរពេញទៅដោយតំលៃវប្បធម៌

រហូតមកដល់ពេលនេះ ឯកសារជាច្រើន សាក្សីនិងលំនឹកអនុស្សាវរីយ៍របស់អ្នកនយោបាយ ប្រវត្តិវិទូនិងមជ្ឈដ្ឋានអ្នកនយោបាយទាំងក្នុងនិងក្រៅប្រទេស សុទ្ធតែបាននរំលឹកដល់លោកប្រធានហូជីមិញ ជាមួយ នឹងសិល្បវិធីប្រាស្រ័យទាក់ទងសាមញ្ញ ជិតស្និទ្ធនិងស្មោះត្រង់ ប៉ុន្តែនៅតែធានាបាននូវគោលការណ៍ផងដែរ។ យោងតាមលោក Le Hai Binh,  អាចនិយាយបានថា នៅលើពិភពលោកកម្រមានមេដឹកនាំណាមួយ ដែលមានសិល្បវិធីប្រាស្រ័យទាក់ទងដែលសម្បូរទៅដោយតម្លៃវប្បធម៌ ដូចជាលោកប្រធានហូជីមិញនោះឡើយ។ គន្លឹះនៃសិល្បវិធីប្រាស្រ័យរបស់លោកប្រធានហូជីមិញគឺ៖  “ដំបូងបង្អស់ លោកប្រធានតែងតែកំណត់នូវអ្វីដែលត្រូវធ្វើ និងពេលជួបប្រាស្រ័យការទូតត្រូវដឹងពីអ្វី ហើយលោកតែងតែដាក់ផលប្រយោជន៍នោះឲ្យផ្សាភ្ជាប់ជាមួយផលប្រយោជន៍របស់ប្រជាជន។ ទីពីរ នៅក្នុងការប្រាស្រ័យទាក់ទង លោកតែងតែមានឥរិយា បថបែបមនុស្សសាស្ត្រនិងវប្បធម៌។ ទីបី លោកមានការប៉ិនប្រសពក្នុងការពិនិត្យមើលគូរប្រាស្រ័យទាក់ទងរបស់ខ្លួន ដើម្បីរិះរកវីធីប្រាស្រ័យសមរម្យនិងត្រឹមត្រូវដែលធ្វើឱ្យគូរប្រាស្រ័យរបស់ខ្លួនពេញចិត្តពេញថ្លើម”

សិល្បវិធីការទូតហូជីមិញ - ការទូតសម្រាប់ប្រជាជន - ảnh 2 លោក Le Hai Binh (រូបថតៈ TTXVN)

លោក Le Hai Binh ក៏បានដកស្រង់នូវប្រសាសន៍របស់អ្នកការទូត ប្រវត្ដិវិទូនិងអ្នកនយោបាយជាច្រើន និយាយអំពីសិល្យវិធីការទូតរបស់លោកប្រធានហូជីមិញដែលជាការរួមបញ្ចូលគ្នាយ៉ាងប៉ិនប្រសព នៃវប្បធម៌ជាតិជាមួយនឹងការយល់ដឹងយ៉ាងជ្រាលជ្រៅអំពីទំនៀមទម្លាប់និងប្រពៃណីរបស់ប្រជាជនពិភពលោក ដើម្បីបង្កើតសិល្យវិធីប្រាស្រ័យទាក់ទងការទូត។ មនោគមវិជ្ជាការបរទេសនិងសិល្យវិធីការទូតរបស់លោក គឺជាការរួមបញ្ចូលទាំងប្រពៃណីរបស់ជាតិនិងលក្ខណៈវិសេសវិសាលនៃមនុស្សជាតិផងដែរ។

លោក Le Hai Binh បានសន្និដ្ឋានថា ការទូតហូជីមិញ - ការទូតមនុស្សគឺជាការរួមបញ្ចូលគ្នានៃការស្នេហាជាតិ វប្បធម៌ជាតិនិងប្រពៃណីការទូតវៀតណាម ដែលនាំមកនូវអត្តសញ្ញាណពិសេសមួយដល់ការទូតវៀត ណាម។ ការទូតមនុស្ស តាមបែបហូជីមិញគឺនិយាយអំពីការយល់ដឹងពីអ្នកដទៃ ការចែករំលែកជាមួយអ្នកដទៃដើម្បីឱ្យពួកគេអាចយល់កាន់តែច្បាស់ពីយើង។ ពិភពលោកទាំងមូលបានស្ងើចសរសើរចំពោះសិល្បវិធីការទូតហូជីមិញ ពីព្រោះលោកជានិមិត្តរូបគំរូនៃក្រមសីលធម៌និហើយ សិល្បវិធីការទូតរបស់លោកគឺជាគំរូសម្រាប់ថ្នាក់ដឹកនាំនិងអ្នកនយោបាយក្នុងស្រុកនិងបរទេសសិក្សារៀនសូត្រតាមដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ