ស្វែងយកសម្ព័ន្ធមិត្តជាគូរប្រកួត
ប្រធានាធិបតីអីរ៉ង់ Mahmoud Ahmadinejiad កំពុងមានដំណើរទស្សនកិច្ច នៅប្រទេសអាមេរិកឡាទីន ចំនួន៤ប្រទេស។ ក្នុងពេលដែលទំនាក់ទំនង អីរ៉ង់ អាមេរិក កំពុងប្រឈមមុខដាក់គ្នាយ៉ាងតានតឹង និងអីរ៉ង់ ជាបន្តបន្ទាប់ត្រូវទទួលរាល់បទដាក់ទណ្ឌ កម្មសេដ្ឋកិច្ចពីងាមេរិក និង បស្ចឹមប្រទេសលោកនោះ ដំណើទស្សនកិច្ចលើកនេះ ត្រូវ បានចាត់ទុកជាជំហ៊ានមានការគិតគូររបស់ Tehran សំដៅបង្កើនការគាំទ្រនៅតំបន់ អាមេរិកលាទីនតាំងខាងនយោបាយនិងសេដ្ឋកិច្ច។
ប្រទេសទាំង៤ដែលលោក Ahmadinejad ទៅបំពេញទេស្សនកិច្ចរួមមាន Venezuela Nicaragua Quyba និង Ecuador សុទ្ធតែជាប្រទេសដែលតាំងពីយូរ មកមានទំនាក់ទំនងការទូតមិនជិតស្និទ្ធជាមួយអាមេរិក។ ក្នុងប៉ន្មានឆ្នាំកន្លងមក មន្រ្តីជា ច្រើនរបស់បណ្តាប្រទេសនេះសុទ្ធតែមានដំណើរទេស្សនកិច្ចនៅ Tehran ដើម្បីបង្កើតទំនាក់ទំនងការទូតនិងសេដ្ឋកិច្ច។ដូច្នេះដំណើរទស្សកិច្ចទៅកាន់ប្រទេសទាំង៤នេះរបស់ ប្រធានាធិបតី Mahmoud Ahmadinejiad មិនស្ថិតនៅខាងក្រៅនៃគោលដៅដ្វែងរក សម្ព័ន្ធមិត្តសំដៅប្រឆំាងនឹងអាមេរិក។
លោក Ahmadinejiad បានជ្រើសរើស Caracas ជាកន្លែងមកបំពេញទស្សនកិច្ច ដើមដំបូងក្នុងដំណើរទស្សនកិច្ចក្នុងរយៈពេល ៥ថ្ងៃរបស់ខ្លួននៅប្រទេសអាមេរិកឡាទីន ចំនួន៤ប្រទេស។ មិនមែនចៃដន្យទេ ពីព្រោះនៅចំាថា មុននេះជាង១ឆ្នំា អាមេរិកបាន អនុវត្តបទដាក់ទាណ្ឌកម្ម ចំពោះក្រុមហ៊ុនប្រេងឥន្ធនៈរបស់ Venezuela ដោយសារការ ផ្គត់ផ្គងជើងនាវាដឹកទំនិញចំនួនពីរសម្រាប់អីរ៉ង់។ មុននោះ នាឆ្នាំ២០០៨ អាមេរិកក៏ដាក់ទណ្ឌកម្មចំពោះធនាគារបស់អីរ៉ង់ នៅCaracas ដោយការចោទប្រកាន់ថា បានផ្គត់ផ្គង ហិរញ្ញវត្ថុ សម្រាប់កម្មវិធីអាវុធរបស់ប្រទេសឥស្លាមនេះដែរ។ ការប្រព្រឹត្តថ្មីបំផុតគឺការដែលអាមេរិកបានចេញបទបញ្ជាបណ្តេញអគ្គកុងស៊ុល Venezuela ប្រចំានៅ Miani ពីព្រោះត្រូវសង្ស័យបានរួមជាមួយបណ្តាភ្នាក់ងាររបស់គុយប៉ា និងអីរ៉ង់ ចូលរួមរៀបចំរាល់ការវាយប្រហារទៅលើប្រព័ន្ធកំព្យួទ័ររបស់ស្ថាប័នស្នូលរបស់អាមេរិក។ រាល់កាយវិការនោះ បានធ្វើឲ្យអីរ៉ង់និង Venezuela ខិតមកជិតគ្នាជាង។
ប្រធានាធិបតី Mahmoud Ahmadinejiad ក៏លើកច្បាស់ថា ប្រធានាធិបតី Nicaragua ជាអ្នកបដិវត្តប្រឆំាងអនុតរភាព ដណ្តើមយកឯករាជ្យ វឌ្ឍនៈភាពនិងយុត្តិធម៌ នៃប្រទេសខ្លួន។
តាមបណ្តាអ្នកវិភាគថា ក្នុងកណៈទេសៈអាមេរិកនិងមស្ចឹមប្រទេស កាន់តែរឹត បណ្តឹងវិធានការដាក់ទណ្ឌកម្មសំដៅឯកោអីរ៉ង់ យុទ្ធសាស្រ្តចាប់ដៃសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសអាមេរិកឡាទីននឹងជួយឲ្យអីរ៉ង់បង្កើតបានបណ្តាញសម្ព័ន្ធមិត្ត ដ៏រឹងមាំ។ ក្រៅពីនោះ ក្នុងដំណើរទស្សនកិច្ចលើកនេះ អីរ៉ង់និងប្រទេសអាមេរិកឡាទីន ទាំង៤នេះ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួន ក្នុងបណ្តា វិស័យថាមពល និងកសាងហេដ្ឋារចនាសម្ព័ន្ធ។ បានដឹងថា នាបុច្ចន្បន្នកម្រិតវិនោយោគ របស់អីរ៉ង់នៅទីផ្សារងាមេរិកឡាទីននៅមានកម្រិត។ ប៉ន្តែក្រោយពីដំណើរទស្សនកិច្ច លើកនេះ អ្វីៗគ្រប់ប្រការនឹងអាចផ្លាស់ប្តូរ។
ក្នុងការពិតជាក់ស្តែងទំនាក់ទំនង Tehran និងវ៉ាសីងតោនកំពុងស្ថិតក្នុងភាព ប្រឈមមុខដាក់គ្នា តាមតឹងឡើង ពី១ថ្ងៃទៅ២ថ្ងៃ។ ដូច្នេះការពង្រឹងទំានក់ទំនងជាមួយ បណ្តាប្រទេសប្រឈមមុខគ្នានិងលោកខាងលិចពេលនេះ ជាការជ្រើសរើសមិនអាចលើកលែងចំពោះដ្ឋអំណាច Ahmadinejiad ទេ។ដំណើរទស្សនកិច្ចរបស់លោក Ahmadinejiad ទៅកន្លែងដែលជាទីលានខាងក្រោយរបស់អាមេរិកសំដៅបញ្ចូនទៅ សារទីលានខាងក្រោយរបស់អាមេរិកនិងលោកខាងលិចថា អីរ៉ង់នៅមានសម្ព័ន្ធមិត្ត ជាច្រើន៕