សហគមន៍អន្តរជាតិគាំទ្ររាល់ដំណោះស្រាយរបស់វៀតណាមក្នុងបញ្ហា សមុទ្រខាងកើត

(VOVWORLD) -នារយៈពេលកន្លងទៅ រាល់ទង្វើមិនស្របច្បាប់ រំលោភបំពានទៅលើ UNCLOS គំរាមកំហែងដល់សណ្ដាប់ធ្នាប់ និងស្ថិរភាពក្នុងតំបន់របស់ចិននៅលើសមុទ្រខាងកើត បានធ្វើឲ្យសារធារណៈមតិជាតិ និងអន្តរជាតិមានការព្រួយបារម្ភយ៉ាងខ្លាំង។ 
សហគមន៍អន្តរជាតិគាំទ្ររាល់ដំណោះស្រាយរបស់វៀតណាមក្នុងបញ្ហា សមុទ្រខាងកើត - ảnh 1 សិក្ខាសាលាអន្តរជាតិស្ដីពីសមុទ្រខាងកើតលើកទី ១១ (រូបថត៖ chinhphu.vn)

ជាប្រទេសមួយ ដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់នោះវៀតណាមជានិច្ចកាលបានបង្ហាញយ៉ាងច្បាស់លាស់នូវគោលជំហ ដោះស្រាយរាល់ជម្លោះដោយសន្តិវិធី តាមក្របខ័ណ្ឌផ្សេងៗគ្នា។ គោលការណ៍នយោបាយរបស់វៀតណាមត្រូវបានសហគមន៍អន្តរជាតិគាំទ្រ ព្រមទាំងទស្សនៈរបស់វៀតណាមបានបង្ហាញ ឆន្ទៈរបស់ប្រទេសជាសមាជិកមួយ ប្រកបដោយមានការទទួលខុសត្រូវរបស់ UNCLOS ឆ្នាំ ១៩៨២។

ទស្សនៈឥតងាករេរបស់វៀតណាមគឺគោរពច្បាប់អន្តរជាតិនៅសមុទ្រខាងកើត

ដើម្បីអនុវត្តន៍ឧបាយកល “ទន្ទ្រានកាន់កាប់សមុទ្រខាងកើត” នោះ ចិនបានធ្វើប្រងើយកន្ទើយចំពោះច្បាប់អន្តរជាតិ មិនអនុវត្តន៍កិច្ចសន្យានយោបាយយ៉ាងពេញលេញជាមួយវៀតណាម អាស៊ាន និងបណ្ដាប្រទេសមហាអំណាចនៅលើពិភពលោក ដែលក្នុងនោះមាន UNCLOS និង ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ដែលចិនបានចុះហត្ថលេខាជាមួយអាស៊ានកាលពីឆ្នាំ ២០០២។

ចំពោះសកម្មភាពរំលោភបំពានលើតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមនោះ វៀតណាមបានទាក់ទងជាច្រើនលើកច្រើនសារជាមួយភាគីចិននៅគ្រប់កម្រិត ប្រគល់កំណត់ទូតដោយប្រឆាំងជំទាស់ និង សំណូមពរឲ្យបញ្ឈប់រាល់សកម្មភាពរំលោភបំពាន ដកក្រុមនាវាចេញពីដែនសមុទ្ររបស់វៀតណាម; គោរពសិទ្ធិ អធិបតេយ្យភាព សិទ្ធិ យុត្តាធិការរបស់វៀតណាម ដើម្បីទំនាក់ទំនងទ្វេភាគី និងស្ថិរផាព សន្តិភាពក្នុងតំបន់។ វៀតណមជានិច្ចកាល ពិចារណាដោយប្រុងប្រយ័ត្ន មុនពេលអនុវត្តន៍វិធីតស៊ូនយោបាយ យុត្តិធម៌ និងប្រព័ន្ធផ្សព្វផ្សាយឲ្យបានសមស្រប។ គោលជំហរនេះរបស់វៀតណាមទទួលបានការគាំទ្ររបស់អ្នកនយោបាយ អ្នកប្រាជ្ញ អ្នកសិក្សាស្រាវជ្រាវច្បាប់អន្តរជាតិជាច្រើននាក់។ នៅក្នុងសិក្ខាសាលាអន្តរជាតិស្ដីពីសមុទ្រខាងកើតលើកទី ១១ ដែលទើបនឹងបានប្រព្រឹត្តិទៅនៅទីក្រុងហាណូយ លោក Bill Hayton អ្នកជំនាញជាន់ខ្ពស់ នៃកម្មវិធីអាស៊ី ប៉ាស៊ីហ្វិក នៃវិទ្យាស្ថានសិក្សាស្រាវជ្រាវអន្តរជាតិចក្រ ភពអង់គ្លេសបានវាយតម្លៃថា៖

“ក្នុងឆ្នាំ ២០១៩ ជាពិសេសគឺក្នុងរយៈពេល ៣ ខែកន្លងទៅ វៀតណាមបានរងផលប៉ះពាល់ជាច្រើន ដោយសារសកម្មភាពរបស់ចិននៅលើសមុទ្រខាងកើត។ ប៉ុន្តែវៀតណាមកំពុងទទួលបានការគាំទ្ររបស់អន្តរជាតិ ដោយសារមនុស្សគ្រប់រូបសុទ្ធតែចង់ឲ្យបណ្ដប្រទេសត្រូវគោរពច្បាប់អន្តរជាតិ។ ហេតុដូច្នេះហើយ វៀតណាមទទួលបានការគាំទ្រជាច្រើនពីបណ្ដាប្រទេស ដែលក្នុងនោះមានការគាំទ្រខាងនយោបាយផងដែរ”។

ចំណែកឯ លោក Satnley Weeks អ្នកជំនាញការជាន់ខ្ពស់នៃសម្ព័ន្ធក្រុមហ៊ុនអនុវត្តន៍វិទ្យាសាស្ត្រអន្តរជាតិបានចាត់ទុកថា៖

“ខ្ញុំគិតថា មិនត្រឹមតែបណ្ដាប្រទេសក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងបណ្ដាប្រទេសនៅលើពិភពលោកដូចជា អង់គ្លេស បារាំង អាល្លឺម៉ង់ សហរដ្ឋអាមេរិក ឬឥណ្ឌា ដែលពឹងផ្អែកលើសេរីភាពខាងនាវាចរណ៍គឺចាំបាច់ត្រូវឡើងសំឡេងទៀតផង។ ទីមួយ ប្រទេសទាំងនេះចាំចាច់ត្រូវរិះគន់យ៉ាងខ្លាំងក្លា ព្រមទាំងលើកឡើងអំពីសទង្វើសុខឆ្គងរបស់ចិន។ ទីពីរ ចាំចាច់ត្រូវសាមគ្គីគ្នា និងឯកភាពគ្នាលើគោលជំហរួមមួយ។ ទីបី គឺធ្វើឲ្យបណ្ដាប្រទេសក្នុងតំបន់ ជាពិសេសគឺអាស៊ាន យល់ដឹងថា ពួកគេនឹងមានសន្តិភាព ប្រសិនបើសមុទ្រខាងកើតមានស្ថិរភាព ។ ហេតុដូច្នេះហើយ អាស៊ានគប្បីសាមគីគ្នា និងឯកភាពគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះយ៉ាងល្អប្រសើរផងដែរ”។

រួមជាមួយនឹងទស្សនៈដូចពោលខាងលើនេះ លោកបណ្ឌិត Tomotaka Shoji អ្នកស្រាវជ្រាវជាន់ខ្ពស់ចំណុះវិទ្យាស្ថានការពារជាតិនៃក្រសួងការពារជាតិជប៉ុនបានសង្កត់ធ្ងន់ថា៖

« វៀតណាមគប្បីសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសជាច្រើនទាំងក្នុងនិងក្រៅតំបន់។ ឧទាហរណ៍ ប្រទេសជប៉ុន អាមេរិក ឥណ្ឌានិងប្រទេសជាច្រើនទៀត។    ជប៉ុនគាំទ្រដោយឥតងាករេចំពោះការអនុលោមតាមច្បាប់សមុទ្រយ៉ាងពេញលេញ ហើយមានបំណណងចង់បញ្ជាក់អំពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងចំពោះដំណោះស្រាយដោយសន្តិវិធីដែលផ្អែកទៅលើច្បាប់អន្តរជាតិ។វៀតណាមអាចបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដូចជាការបង្កើនកងកម្លាំងឆ្មាំការពារឆ្នេរសមុទ្រជាមួយប្រទេសជាច្រើនទៀត ដែលក្នុងនោះមានប្រទេសជប៉ុនផងដែរ។»

គាំទ្រសណ្តាប់ធ្នាប់នៃច្បាប់អន្តរជាតិនៅលើសមុទ្រខាងកើត

ពិតណាស់ថា ភ្លាមៗមួយរំពេចបន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានប្រកាសយ៉ាងច្បាស់លាស់អំពីគោលជំហររបស់វៀតណាមចំពោះសកម្មភាពខុសច្បាប់របស់ចិន នោះមានប្រទេសជាច្រើនបានសម្តែងនូវការព្រួយបារម្ភនិង ប្រឆាំងជំទាស់នឹងការរំលោភច្បាប់អន្តរជាតិរបស់ចិននៅសមុទ្រខាងកើត។        សំលេងរបស់សាធារណៈមតិអន្តរជាតិបានឲ្យដឹងថាវៀតណាមមានទស្សនៈនិងគោលជំហរច្បាស់លាស់ ព្រមទាំងគាំទ្រការដោះស្រាយជំលោះអធិបតេយ្យភាពនៅសមុទ្រខាងកើតដោយសន្តិវិធី មិនប្រើអំពើហឹង្សានិងគំរាមកំហែងដោយប្រើ អំពើហឹង្សា និងឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ក៏ដូចជាត្រូវបញ្ចប់ក្រមប្រតិបត្តិរបស់ភាគីនានានៅលើ     សមុទ្រខាងកើតដែលមានលក្ខណៈចាប់បង្ខំគ្នាខាងគតិយុត្តិឲ្យបានឆាបៗផង    ដែរ។

គោលជំហររបស់វៀតណាមក៏ដូចជាជាការវាយតម្លៃរួមរបស់សហគមន៍អន្តរជាតិបានឲ្យដឹងថា សមុទ្រខាងកើតមិនគ្រាន់តែយល់ថាជាជម្លោះអធិបតេយ្យភាពនិងជម្លោះខាងធនធានរវាងប្រទេសនានានៅសមុទ្រខាងកើតនោះឡើយ។ នេះត្រូវតែជាតំបន់សមុទ្រដែលតភ្ជាប់មហាសាគរនានា ដែលជាកន្លែងមួយដែលបង្កប់ ផលប្រយោជន៍រវាងប្រទេសនានាក្នុងនិងក្រៅប្រទេស និងជាកន្លែងដែលប្រទេសនានាមានបំនងចង់រក្សានូវឧត្តមភាពនៃច្បាប់អន្តរជាតិ ក៏ដូចជាតំបន់ដែលប្រទេសទាំងក្នុងនិងក្រៅតំបន់អាចធ្វើកិច្ចសន្ទនានិងការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពផងដែរ។ ហេតុដូច្នេះហើយការការពារបរិស្ថានសមុទ្រ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការការពារសណ្តាប់ធ្នាប់នៃច្បាប់នៅសមុទ្រដោយនិយាយរួម គឺជាបញ្ហាដែលទាមទារឲ្យមានការខិតខំប្រឹងប្រែង និងដំណោះស្រាយរួម ព្រមទាំងជាទំនួលខុសត្រូវរួមរបស់ប្រទេសទាំងអស់ទាំងក្នុងនិងក្រៅតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ