សហរដ្ឋអាមេរិកឈានចូលថ្ងៃបោះឆ្នោតប្រធានាធិបតី

(VOVWORLD) - នាថ្ងៃទី៣ វិច្ឆិកា (ម៉ោងនៅអាមេរិក) សហរដ្ឋអាមេរិកបានឈានចូលថ្ងៃបោះឆ្នោតប្រធានា ធិបតីជាផ្លូវការ។ នេះជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់បំផុតរបស់អាមេរិក ដែលប្រព្រឹត្តទៅក្នុងបរិបទជម្ងឺរាតត្បាត Covid-19 កំពុងញាំញី ហើយ អាមេរិកក៏ជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតផងដែរ។ 

លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពផ្ទៃក្នុងនៃប្រទេសនេះប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ពិភព លោកទាំងមូល រួមទាំងបណ្ដាសម្ព័ន្ធមិត្តនិងដៃគូរបស់អាមេរិកក៏ដូចជារចនា សម្ព័ន្ធនៃប្រព័ន្ធសកលទៀតដែរ។

ប្រជាពលរដ្ឋអាមេរិកដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់បោះឆ្នោតប្រមាណ២៣០លាននាក់ នឹងបោះឆ្នោតជ្រើសរើសអ្នកបោះឆ្នោតតំណាង សរុបចំនួន៥៣៨រូប ហើយក្រោយមកអ្នកបោះឆ្នោតតំណាងទាំងនេះនឹង បោះឆ្នោតជ្រើសរើសដោយផ្ទាល់ ប្រធានាធិបតីអាមេរិកអាណត្តិ៤ឆ្នាំ ខាងមុខនៅថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២០ ខាងមុខ។ ដើម្បីជាប់ឆ្នោត បេក្ខជន ប្រធានាធិបតីមួយរូបត្រូវដណ្ដើមបានសម្លេងគាំទ្ររបស់អ្នកបោះឆ្នោតតំណាងយ៉ាងតិច២៧០រូប។

សហរដ្ឋអាមេរិកឈានចូលថ្ងៃបោះឆ្នោតប្រធានាធិបតី - ảnh 1ប្រធានាធិបតីកំពុងកាន់អំណាចលោក Donald Trump និងគូប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០លោក Joe Biden។ (រូបថត៖ AP)

ធានាសុវត្ថិភាពសុខភាពសម្រាប់អ្នកបោះឆ្នោតក្នុងវិបត្តិ Covid-19

ការបោះឆ្នោតប្រព្រឹត្តទៅក្នុងបរិបទដែលជម្ងឺរាតត្បាត Covid-19 មាន ការវិវត្តន៍យ៉ាងស្មុគស្មាញ ហេតុដូច្នេះការធានាសុវត្ថិភាពសម្រាប់អ្នកបោះ ឆ្នោតត្រូវបានដាក់ជាចម្បង។ នៅរដ្ឋ Iowa អាជ្ញាធរតំបន់បានត្រៀមរៀបចំ តុបោះឆ្នោតនៅតាមដងវិថីដើម្បីឲ្យអ្នកណាដែលត្រូវបានរកឃើញវិជ្ជមាន ចំពោះ Covid-19 ឬមានហានិភ័យឆ្លងវីរុស មកបោះឆ្នោត។ អាជ្ញាធរតំបន់ លើកទឹកចិត្តប្រជាពលរដ្ឋទៅបោះឆ្នោត ក៏ប៉ុន្តែគប្បីអនុវត្តវិធានការបង្ការ ប្រកបដោយសុវត្ថិភាពដូចជាពាក់ម៉ាសនិងរក្សាគម្លាតពីគ្នា។ នៅលើទូទាំង ប្រទេស គណៈបក្សសាធារណៈរដ្ឋបានធានាដល់អ្នកបោះឆ្នោតថា ការទៅ បោះឆ្នោតមិនមានហានិភ័យទៅលើសុខភាពនោះឡើយ ខណៈដែល គណៈបក្សប្រជាធិបតេយ្យជំរុញយ៉ាងខ្លាំងក្លាចំពោះការបោះឆ្នោតតាម ប្រៃសណីយ៍និងបោះឆ្នោតមុនកាលកំណត់។

រហូតមកដល់ពេលនេះ សំណួរថា តើអ្នកណានឹងក្លាយទៅជាម្ចាស់ នៅសេតវិមានទី៤៦នោះ គឺនៅតែមិនទាន់មានចម្លើយនៅឡើយ។ ការប្រកួតប្រជែង យ៉ាងប្រផិតប្រផើយរវាងបេក្ខជននៃគណៈបក្សប្រជាធិបតេយ្យលោក Joe Biden និងបេក្ខជននៃគណៈបក្សសាធារណៈរដ្ឋលោក Donald Trump ក្នុងប៉ុន្មានថ្ងៃកន្លងមក កំពុងធ្វើឲ្យលទ្ធផលនៃការបោះឆ្នោតពិបាកទាយទុកជាមុន។

ផលប៉ះពាល់នៃការបោះឆ្នោតដល់សភាពការណ៍ពិភពលោក

មិនត្រឹមតែជាព្រឹត្តិការណ៍នយោបាយដ៏សែនសំខាន់របស់សហរដ្ឋ អាមេរិកប៉ុណ្ណោះទេ ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០ថែមទាំង ធ្វើឲ្យប៉ះពាល់ដល់ពិភពលោកទាំងមូល រួមទាំងបណ្ដាសម្ព័ន្ធមិត្តនិងដៃគូ របស់អាមេរិកក៏ដូចជារចនាសម្ព័ន្ធនៃប្រព័ន្ធសកលផងដែរ។ គោល នយោបាយជាច្រើនដូចជាគោលនយោបាយកិច្ចការបរទេស ទំនាក់ទំនង ជាមួយសម្ព័ន្ធមិត្ត ឬគោលនយោបាយពាណិជ្ជកម្ម ការពារជាតិ អាចមាន ការផ្លាស់ប្ដូរ។

តាមមជ្ឈដ្ឋានអ្នកជំនាញបានវិភាគថា ប្រសិនបើជាប់ឆ្នោតជាប្រធានា ធិបតី លោក Joe Biden អាចអះអាងសារជាថ្មីម្ដងទៀតនូវការសន្យារបស់ អាមេរិកស្ដីពីសម្ព័ន្ធភាពប្រជាធិបតេយ្យ កិច្ចសហប្រតិបត្តិការពហុភាគី និង សណ្ដាប់ ធ្នាប់អន្តរជាតិដោយផ្អែកលើគោលការណ៍។ ខណៈពេលនោះ ការដែលលោក Trump ជាប់ឆ្នោតមួយអាណត្តិបន្ថែមទៀត សឹងតែមាន ន័យថា អាមេរិកនឹងបន្តថែរក្សាគោលជំហរ “សហរដ្ឋអាមេរិកជាចម្បង” ដោយប្រដេញតាមឯកតោភាគីនិយម។

ទោះបីជាមានកត្តាមួយចំនួនដែលពិបាកទាយទុកជាមុនក្នុងអាណត្តិ ទី២របស់លោក Trump ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតី ម្ដងទៀតក៏ដោយ ប៉ុន្តែសេណារីយ៉ូដែលងាយកើតមានឡើងបំផុតនោះគឺ “ភាពធម្មតាថ្មី” ដែលក្នុងនោះលោកប្រធានាធិបតី Trump នឹងថែរក្សាគោល ជំហរ “សហរដ្ឋអាមេរិកជាចម្បង”។ អាមេរិកក៏អាចសហប្រតិបត្តិការជាមួយ បណ្ដាដៃគូ ដើម្បីដោះស្រាយបញ្ហាប្រឈមពីប្រទេសចិន ហើយជួយកំណត់ វិធីអភិក្រមយុទ្ធសាស្ត្ររួមសម្រាប់ខឿនប្រជាធិបតេយ្យនានាលើទូទាំងពិភពលោក។

តាមធម្មតា អ្នកឈ្នះក្នុងការរត់ប្រណាំងចូលសេតវិមាន អាចត្រូវបាន កំណត់ភ្លាមក្នុងថ្ងៃបោះឆ្នោត។ ប៉ុន្តែឆ្នាំនេះ ដោយសារផលប៉ះពាល់ បណ្ដាលមកពីជម្ងឺរាតត្បាត Covid-19 ហើយការបោះឆ្នោតតាមប្រៃសណីយ៍មានការកើនឡើង ហេតុដូច្នេះត្រូវចំណាយប៉ុន្មានថ្ងៃឬប៉ុន្មាន សប្ដាហ៍ទៀតទើបមានលទ្ធផលចុងក្រោយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នេះពិតប្រាកដនឹងក្លាយទៅជាការបោះឆ្នោតជាប្រវត្តិសាស្ត្រ ដែលអាច បង្កើតឡើងរបត់ថ្មីចំពោះសហរដ្ឋអាមេរិកនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ