អនុសញ្ញាអ.ស.បស្តីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២រដ្ឋធម្មនុញស្តីអំពីមហាសាគរ

(VOVworld)-ថ្ងៃទី១០ធ្នូ គឺគ្រប់៣០ឆ្នាំទិវាបង្កើតអនុសញ្ញាអ.ស.បស្តីអំពីច្បាប់
សមុទ្រឆ្នាំ១៩៨២។ ក្នុងឱកាសនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម
និងប្រធាន គណៈកម្មាធិការព្រំដែនជាតិ លោក Ho Xuan Son មានបទសរសេរ
ក្រោម ចំណងជើងថា “អនុសញ្ញាអ.ស.បស្តីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២រដ្ឋធម្មនុញ្ញ
ស្តីអំពីមហាសាគរ” ក្នុងនោះលើកត្រដែតតម្លៃរបស់សន្ធិសញ្ញាអ.ស.ប ស្តីអំពី ច្បាប់សមុទ្រឆ្នាំ១៩៨២និងការគោរព ការទទួលខុសត្រូវរបស់វៀតណាម ពេល
អនុវត្តន៌ សន្ធិសញ្ញានេះ។

        អនុរដ្ឋមន្រ្តីការបរទេសវៀតណាម Ho Xuan Son ឲ្យដឹងថា រយៈពេល៣០ឆ្នាំមុន
នេះ អនុសញ្ញាអ.ស.បស្តីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS 1982) ដែលត្រូវបាន ប្រទេសចំនួន១០៧ ក្នុងនោះមានវៀតណាមចុះហត្ថលេខានៅឈូងសមុទ្រ Montego
 ចំណុះ Jamaica បានគូសសញ្ញាជោគជ័យនៃសន្និសីទ្ធអ.ស.បស្តីអំពីច្បាប់ សមុទ្រ
លើកទី៣ ដោយមានការចូលរួមរបស់ប្រទេសនិងអង្គការអន្តរជាតិចំនួន ១៥០ រាប់ទាំងអង្គការក្រៅរដ្ឋាភិបាលផង។ អនុសញ្ញាអ.ស.បស្តីអំពីច្បាប់ សមុទ្រ ១៩៨២ (ហៅកាត់ថាសន្ធិសញ្ញា) ជាឯកសារអន្តរជាតិពហុភាគី១មានមាត្រាចំនួន៣២០ និងសេចក្តីបន្ថែមចំនួន៩។អនុសញ្ញា មានសុពលភាពចាប់ពីថ្ងៃទី១៦វិច្ឆិការឆ្នាំ១៩៩៤ និងក្លាយទៅជាអនុសញ្ញា អន្តរជាតិពហុភាគីសំខាន់បំផុតរបស់ទស្សវត្សទី២០។ អនុ
រដ្ឋមន្រ្តី Ho Xuan Son លើកច្បាស់ថា អនុសញ្ញានេះ រួមមានបញ្ហាទាំងឡាយដែលមាន
ការ ទាក់ទិនដល់សមុទ្រ របស់ប្រទេសនានា ក៏ដូចជាការប្រើប្រាស់ ធ្វើអាជីវកម្មនៅ
តំបន់សមុទ្រ អន្តរជាតិ និងបាតសមុទ្រ។បណ្តាបញ្ហាសំខាន់ដែលបានដាក់​បញ្ជូលក្នុង ខ្លឹមសារអនុសញ្ញាគឺ ជា សិទ្ធអធិបតេយ្យភាព និងសិទ្ធយុត្តាធិការ ជាតិជាដើម។ 

អនុសញ្ញាអ.ស.បស្តីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២រដ្ឋធម្មនុញស្តីអំពីមហាសាគរ - ảnh 1
អនុសញ្ញាអ.ស.បស្តីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២រដ្ឋធម្មនុញស្តីអំពីមហាសាគរ(internet)

តាមអនុរដ្ឋមន្ត្រី Ho Xuan Son ថា÷ វៀតណាម ជា​ប្រទេសមួយ ​ក្នុង​ចំណោមប្រ
ទេស​ចំនួន ១០៧ ដែលបានចុះហត្ថលេខាលើ អនុសញ្ញានេះ។ ​នាថ្ងៃ​ទី ២៣ មិថុនា  ឆ្នាំ១៩៩៤ រដ្ឋសភាវៀតណាម បានចេញសេចក្ដី​សម្រេ​ច​ចិត្ត អំពីការអនុម័ត្ត​លើ ឯកសារកតិយុត្តនេះ។ ប្រការទី១ នៃសេចក្ដី​សម្រេចចិត្តនេះ បានលើកច្បាស់ថា÷​ការអនុម័ត្តទៅលើ អនុសញ្ញា នៃ​អង្គការសហប្រជាជាតិ អំពីច្បាប់សមុទ្រ  ១៩៨២  របស់សាធារណះរដ្ឋ ​សង្គមនិយមវៀតណាម បានបង្ហាញនូវការប្តេជ្ញាចិត្ត រួមជា
មួយសហគម​ន៍​អន្តរជាតិ កសាងសណ្ដាប់ធ្នាប់ច្បាប់សមភាព ជំរុញការអភិវឌ្ឍន៍ ​និង កិច្ចសហប្រតិបត្តិការ លើសមុទ្រ។ 

          តាមអនុរដ្ឋមន្ត្រី Ho Xuan Son ក៏បានអោយដឹងថា÷​ក្នុងរយះពេល ​ប៉ុន្មានឆ្នាំកន្លង
ទៅ  វៀតណាមបានអនុវត្តអនុសញ្ញា ដំណើការចរចារ កំណត់​តំបន់សមុទ្រ  និងខ្ពង
រាបបាត សមុទ្រត្រួតស៊ីគ្នា រវាងវៀតណាម ជាមួយប្រទេសជិត​ខាងនានា នៅជំវិញ សមុទ្រខាងកើត។ និងក្រោយពីរយះពេល​១៨ឆ្នាំ បន្ទាប់ពីការអនុម័ត្តលើ អនុសញ្ញា នេះ នាថ្ងៃទី ២១ មិថុនា កន្លងទៅ នៅសម័យប្រជុំលើកទី៣ រដ្ឋសភាវៀតណាម នីតិ
កាលទី ១៣ បានអនុម័ត្ត​លើ ច្បាប់សមុទ្រ​វៀតណាម។ នេះគឺជាលើកដំបូង ដែល​ច្បាប់សមុទ្រវៀតណាម បានកំណត់យ់ាងច្បាស់លាស់អំពីរបបកតិយុត្ត របស់ បណ្ដា
តំបន់សមុទ្រ កោះ ចំណុះអធិបតេយ្យភាព សិទ្ធិអធិប្បតេយ្យភាព និងសិទ្ធិយុត្តាធិការ
ជាតិ​របស់​វៀតណាម​តាមខ្លឹមសារនៃអនុសញ្ញា។ ច្បាប់សមុទ្រវៀតណាម ជាគ្រិះដ្ឋាន
សំខាន់  ក្នុងការឯកភាពការគ្រប់គ្រង ប្រើប្រាស់ ការពារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សមុទ្រ  កោះ របស់វៀតណាម។ តាមរយះការអនុម័ត្ត​លើ ច្បាប់សមុទ្រវៀតណាម វៀតណាម
បាន បង្ហាញអោយអន្តរជាតិ ឃើញថា÷​វៀតណាម ជាសមាជិក​មួយ មានការទទួល
ខុសត្រូវ  ក្នុងសហគមន៍អន្តរជាតិ ជានិច្ចកាល អនុវត្តតាម និងគោរពច្បាប់អន្តរជាតិ  សម្ដែងការប្តេជ្ជាចិត្ត របស់រដ្ឋវៀតណាម គឺខំប្រឹងប្រែង ដើម្បិសន្តិភាព ​ស្ថិរភាព  កិច្ច សហប្រតិបត្តិការ ​និងការអភិវឌ្ឍន៍​ របស់តំបន់ ​​​និង លើពិភពលោក។

          ក្នុងរយះពេលប៉ុន្មានឆ្នាំជិតៗនេះ ស្ថានភាពនៅសមុទ្រខាងកើត ​បានប្រព្រឹត្តទៅ ដ៏ស្មុគស្មាញ គោលជំហរបស់បក្ស និង រដ្ឋវៀតណាម ​គឺគោ​រព និងប្រតិបត្តិតាមអនុ សញ្ញា អនុវត្តអនុសញ្ញា ដើម្បីដោះស្រាយរាល់ការជំលោះលើសមុទ្រខាងកើត ដោយ​សន្តិវិធី ដោយផ្អែកទៅលើ ​មូលដ្ឋាន គោរពឯករាជ អធិប្បតេយ្យភាព និងបូរណភាព
ដែនដី ក៏ដូចជា ​គោរពផលប្រយោជន៍របស់ភាគីទាក់ទិននានា៕


ប្រតិកម្មទៅវិញ

ផ្សេងៗ