(VOVWORLD) - សន្និបាតគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ បានប្រព្រឹត្តទៅនៅរដ្ឋធានី ហាណូយ ពីរសៀលថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមករា។ ខ្លឹមសារសំខាន់ៗជាច្រើនត្រូវ បានលើកយកមកពិភាក្សានៅក្នុងសន្និបាត រួមទាំងក្រុមបញ្ហាទាក់ទងនឹងការបូកសរុប សេចក្តីសម្រេចចិត្តលេខ ១៨ នៃគណៈកម្មាធិការមជ្ឈិមស្តីពីការផ្លាស់ប្ដូរថ្មី រៀបចំរចនា សម្ព័ន្ធក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយឱ្យមានលក្ខណៈបង្រួម ដំណើរការប្រកប ដោយផលិតភាព ប្រសិទ្ធភាព។ លទ្ធផលអនុវត្តន៍សេចក្តីសម្រេចចិត្តដើរតួនាទីដ៏ ធំធេងក្នុងការកែទម្រង់គ្រប់ជ្រុងជ្រោយនូវរចនាសម្ព័ន្ធក្បាលម៉ាស៊ីន រំដោះកម្លាំងផលិត កម្ម បង្កើតលក្ខខណ្ឌសម្រាប់ការធ្វើអាជីវកម្មនិងពង្រីកធនធានមនុស្សជាអតិបរមា។
ក្រុមបញ្ហាទាក់ទងនឹងការបូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨ នៃគណៈកម្មាធិការមជ្ឈិមស្តីពីការផ្លាស់ប្ដូរថ្មី រៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីននៃប្រព័ន្ធ នយោបាយឡើងវិញឲ្យមានលក្ខណៈបង្រួម និងដំណើរការប្រកបដោយផលិតភាព និងប្រសិទ្ធភាពនោះ គឺជាខ្លឹមសារសំខាន់បំផុតនៅក្នុងសន្និបាតគណៈកម្មាធិការមជ្ឈិម លើកនេះ។
លោកអគ្គលេខាបក្ស To Lam អញ្ជើញថ្លែងសុន្ទរកថាបើកសន្និបាតគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣។ (រូបថត៖ VOV) |
ទទួលបានការឯកភាពខ្ពស់ក្នុងបក្សនិងប្រជាជនយ៉ាងឆាប់រហ័ស
នាពេលកន្លងមក ការិយាល័យនយោបាយ និងគណៈលេខាបានដឹកនាំយ៉ាងប្ដូរផ្ដាច់និងប្រញាប់ប្រញាល់លើការបូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨ និងការរៀបចំគំរូក្បាលម៉ាស៊ីនថ្មីក្នុងស្មារតី "រត់បណ្ដើរតម្រង់ជួរបណ្ដើរ" "មិនទាមទារឲ្យល្អឥតខ្ចោះទេ ប៉ុន្តែក៏មិនប្រញាប់ប្រញាល់ដែរ" ជាមួយនឹងការបោះជំហាន ផែនទីបង្ហាញផ្លូវជាប្រព័ន្ធនិងវិទ្យាសាស្ត្រ ធានាការអនុលោមតាមលក្ខ័ន្តិកៈបក្ស បទប្បញ្ញត្តិ គោលការណ៍ និងការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិម។
ក្នុងរយៈពេលត្រឹមតែ ២ ខែប៉ុណ្ណោះ ការិយាល័យនយោបាយ និងគណៈលេខាបានចេញសេចក្តីសន្និដ្ឋាន និងសេចក្តីសម្រេចចំនួន ២១; គណៈកម្មាធិការមជ្ឈិមដឹកនាំការបូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨ បានចេញឯកសារចំនួន ៣៩ ដើម្បីណែនាំ និងរៀបចំការអនុវត្តសកម្មភាពនានាពាក់ព័ន្ធនឹងការបូកសរុបសេចក្តីសម្រេចចិត្តនេះ។
រដ្ឋាភិបាលចេញគោលនយោបាយនានាដើម្បីធានាសិទ្ធិ និងផលប្រយោជន៍របស់កម្មាភិបាល បក្ខជន មន្ត្រីរដ្ឋការ និយោជិត ពលករ រួមចំណែកបន្ធូរបន្ថយក្ដីកង្វល់ និងសម្រួលដល់ដំណើរការរៀបចំ។
ការបូកសរុបសេចក្តីសម្រេចចិត្តលេខ១៨ និងការរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយឡើងវិញ បានទទួលការឯកភាព ការគាំទ្រ និងការវាយតម្លៃខ្ពស់ពីកម្មាភិបាល បក្ខជន និងប្រជាពលរដ្ឋ។ ក្នុងដំណើរការអនុវត្តន៍ ខ្លឹមសារដែលស្ថិតក្រោមសមត្ថកិច្ចរបស់ការិយាល័យនយោបាយ និងគណៈលេខាត្រូវបានអនុវត្តន៍ភ្លាមៗ ស្របតាមស្មារតី “មជ្ឈិមមិនរង់ចាំថ្នាក់ខេត្ត ថ្នាក់ខេត្តមិនរង់ចាំថ្នាក់ស្រុក ថ្នាក់ស្រុកមិនរង់ចាំថ្នាក់មូលដ្ឋាន”។ ជាក់ស្ដែងគឺនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យនយោបាយ និងគណៈលេខាបានប្រកាសសេចក្តីសម្រេចស្ដីពីមុខងារ ភារកិច្ច និងរចនាសម្ព័ន្ធរបស់គណៈកម្មាធិការបក្សចំនួន៣ អង្គភាពអាជីពរបស់បក្សចំនួន៤ និងអង្គការសង្គម-នយោបាយចំនួន៦។ លោកអគ្គលេខាបក្ស To Lam បានមានប្រសាសន៍ថា៖
“សរុបមក រហូតមកដល់ពេលនេះ ការងារជាច្រើនត្រូវបានសម្រេចលើសពីកាលវិភាគដែលបានដាក់ចេញ និងធានាបាននូវទិសដៅត្រឹមត្រូវតាមការដឹកនាំរបស់មជ្ឈិម។ មូលហេតុដែលការងារទាំងប្រព្រឹត្តទៅដោយរលូន និងឆាប់រហ័សយ៉ាងដូច្នេះ គឺដោយសារយើងបានទទួលមរតកនូវលទ្ធផលនៃការងាររៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីន ដែលត្រូវបានអនុវត្តន៍តាំងពីអាណត្តិមុនៗ។ បញ្ហាជាក់ស្តែងជាច្រើនទាក់ទងនឹងក្បាលម៉ាស៊ីន ត្រូវបានវាយតម្លៃ និងរកឃើញថាមានភាពស្មុគស្មាញ ត្រួតស៊ីគ្នា ដំណើរការដោយខ្វះផលិតភាព ប្រសិទ្ធភាព។ ឥឡូវនេះ គណៈកម្មាធិការមជ្ឈិមបានបូកសរុបបញ្ហាទាំងនោះ ដូច្នេះបានទទួលការឯកភាពខ្ពស់នៅក្នុងបក្ស និងក្នុងចំណោមប្រជាជនយ៉ាងឆាប់រហ័ស ព្រោះបញ្ហាទាំងនេះគឺជាបញ្ហាច្បាស់លាស់ហើយ”។
ដោយឈរលើមូលដ្ឋាននោះ ការិយាល័យនយោបាយបានដាក់ជូនគណៈកម្មាធិការមជ្ឈិម ដើម្បីផ្តល់យោបល់លើរបាយការណ៍បូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨ និងផែនការរៀបចំ រៀបចំ បង្រួមក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយជាមួយនឹងខ្លឹមសារជាច្រើនដោយមានលក្ខណៈកំណែទម្រង់ដ៏ខ្លាំងក្លា ដូចជា៖ កាត់បន្ថយចំនួនអង្គភាព លុបបំបាត់កម្រិតអន្តរការីក្នុងស្ថាប័នបក្ស រដ្ឋសភា រដ្ឋាភិបាល ស្នើផែនការមិនរៀបចំនគរបាលថ្នាក់ខ័ណ្ឌ និងស្រុក ក្នុងប្រព័ន្ធនគរបាលប្រជាជន ជាដើម។
លោកប្រធានរដ្ឋ Luong Cuong ថ្លែងនៅសន្និបាត។ (រូបថត៖ VOV) |
ការចូលរួមពីមជ្ឈិមរហូតដល់មូលដ្ឋាន
ទាក់ទិននឹងសេចក្តីសម្រេចចិត្តលេខ ១៨ ថ្មីៗនេះ នាថ្ងៃទី ២១ មករា នៅទីស្នាក់ការគណៈ
កម្មាធិការមជ្ឈិមបក្ស គណៈកម្មាធិការមជ្ឈិមដឹកនាំការបូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨ ក៏បានបើកសម័យប្រជុំលើកទី ២ ក្រោមអធិបតីភាពរបស់លោកអគ្គលេខាបក្ស To Lam ប្រធានគណៈកម្មាធិការដឹកនាំ។
របាយការណ៍ក្នុងកិច្ចប្រជុំបានបង្ហាញថា ដោយអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ១៨ នៅថ្នាក់មជ្ឈិមបានកាត់បន្ថយអង្គភាពថ្នាក់នាយកដ្ឋានចំនួន ១១៩ នៃស្ថាប័ន គណៈកម្មាធិការបក្ស អង្គភាពអាជីពរបស់បក្ស ទីភ្នាក់ងារមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងសមូហភាពនយោបាយសង្គម ហើយគ្រោងនឹងកាត់បន្ថយទីភ្នាក់ងារចំនួន ៤ នៃគណៈកម្មាធិការមជ្ឈិមបក្ស; ក្រសួង ស្ថាប័នថ្នាក់ក្រសួងចំនួន ៥; ទីភ្នាក់ងាររដ្ឋាភិបាលចំនួន៣; អគ្គនាយកដ្ឋាន និងអង្គការស្មើរកម្រិតទាំង ១៣/១៣; នាយកដ្ឋាន និងអង្គការស្មើរកម្រិតចំនួន ៥១៩; សាខានាយកដ្ឋាននិងអង្គការស្មើរកម្រិតចំនួន ៣៣០០។
នៅថ្នាក់មូលដ្ឋាន គ្រោងនឹងកាត់បន្ថយគណៈកម្មាធិការបក្សចំនួន ៦៦ នៅក្រោមឱវាទគណៈកម្មាធិការគណបក្សខេត្ត ក្រុង និងភ្នាក់ងារប្រឹក្សា ជំនួយការចំនួន ២៦៤ របស់គណៈកម្មាធិការគណបក្សចំនួន; ទីភ្នាក់ងារប្រឹក្សា និងជំនួយការចំនួន ៦៩៤ របស់គណៈ
កម្មាធិការបក្សថ្នាក់ស្រុក; ទីភ្នាក់ងារឯកទេសចំនួន ៣៤០ ក្រោមគណៈកម្មាធិការប្រជាជនខេត្ត; ទីភ្នាក់ងារឯកទេសចំនួន ១.៤៣៨ ក្រោមគណៈកម្មាធិការប្រជាជននៅថ្នាក់ស្រុក...
ការបង្រួមក្បាលម៉ាស៊ីននយោបាយគឺជាទស្សនៈដឹកនាំដ៏ខ្ជាប់ខ្ជួន ដែលបង្ហាញពីឯកភាពខ្ពស់ និងការប្តេជ្ញាចិត្តខាងនយោបាយខ្ពស់របស់បក្ស និងរដ្ឋ។ លទ្ធផលដែលសម្រេចបានរហូតមកដល់ពេលនេះ មានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ វៀតណាមនឹងបន្តស្រាវជ្រាវនិងកែលម្អក្បាលម៉ាស៊ីនថ្មីដើម្បីដំណើរការប្រកបដោយស្ថិរភាព ប្រសិទ្ធភាព និងបម្រើគោលដៅអភិវឌ្ឍន៍៕