ឱកាសស្ដួចស្ដើងក្នុងការស្ដារឡើងវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអ៊ីរ៉ង់ជាមួយបណ្ដាប្រទេសមហាអំណាច

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៩ មេសា នៅរដ្ឋធានីវីយែន ប្រទេស អូទ្រីស គណៈកម្មការចម្រុះស្ដីអំពីផែនការសកម្មភាពរួម (JCPOA) បានចាប់ផ្ដើមកិច្ច ចរចាឡើងវិញ សំដៅសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្ត្រដែលបាន ចុះហត្ថលេខាកាលពីឆ្នាំ២០១៥រវាងអ៊ីរ៉ង់ជាមួយបណ្ដាប្រទេសមហាអំណាច។ ទោះជា យ៉ាងណាក៏ដោយ ការស្ដារកិច្ចព្រមព្រៀងឡើងវិញ មិនអាចសម្រេចបានក្នុងរយៈ ដ៏ខ្លីឡើយ ដោយសារវាទាមទារត្រូវមានសុឆន្ទៈនិងការធ្វើសម្បទានជាច្រើនទៀតពី ភាគីនានា។

ឱកាសស្ដួចស្ដើងក្នុងការស្ដារឡើងវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអ៊ីរ៉ង់ជាមួយបណ្ដាប្រទេសមហាអំណាច - ảnh 1នាថ្ងៃទី៦ មេសា ឆ្នាំ២០២១ នៅរដ្ឋធានីវីយែន ប្រទេសអូទ្រីស គណៈកម្មការចម្រុះស្ដីអំពីផែនការសកម្មភាពរួម (JCPOA) បានចាប់ផ្ដើមកិច្ចចរចាឡើងវិញ សំដៅសង្គ្រោះកិច្ចព្រមព្រៀង នុយក្លេអ៊ែរជាប្រវត្តិសាស្ត្រដែលបាន ចុះហត្ថលេខាកាលពីឆ្នាំ២០១៥រវាងអ៊ីរ៉ង់ជាមួយបណ្ដាប្រទេសមហាអំណាច។ (រូបថត៖ Xinhua/VNA)
វិជ្ជមាននិងមានទិសដៅត្រឹមត្រូវ គឺជាការយោបល់រួមរបស់ភាគីពាក់ព័ន្ធនានា បន្ទាប់ពីជំនួបចរចានៅទីក្រុងវីយែនអំពីបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ក្នុងរយៈពេល៣ឆ្នាំ កន្លងមក។ វឌ្ឍនភាពថ្មីនេះ បានបើកចេញក្ដីសង្ឃឹមនៃការរស់រានឡើងវិញនូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរជាប្រវត្តិសាស្ត្រដែលភាគីនានាបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥។
កត់សម្គាល់សុឆន្ទៈរបស់ភាគីនានា
ការដែលភាគីពាក់ព័ន្ធនានាព្រមវិលត្រឡប់ទៅរកតុចរចាឡើងវិញនៅទីក្រុង វីយែននោះ គឺជំហានលោតផ្លោះដ៏ធំមួយក្នុងរយៈពេល៣ឆ្នាំកន្លងមក មានពេល ខ្លះ ភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់ទំនងជាស្ថិតនៅមាត់ជ្រោះនៃសង្គ្រាម។
នាពេលកន្លងមក រុស្ស៊ី ចិន បារាំង អាល្លឺម៉ង់ និងអង់គ្លេសតែងតែមានកាយវិកាដ៏ សកម្មដើម្បីថែរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ ក្រុមប្រទេសខាងលើបាន ដាក់ចេញគោលនយោបាយសេដ្ឋកិច្ចជាច្រើនដើម្បីបញ្ចុះបញ្ចូលអ៊ីរ៉ង់កុំឲ្យបំបែកការ សន្យាក្នុងកិច្ចព្រមព្រៀង។ កិច្ចខិតខំប្រឹងប្រែងទាំងនេះកាន់តែងាយស្រួលជាង នៅពេល ដែលរដ្ឋបាលថ្មីរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden មានទំនោទៅរកកិច្ច សន្ទនាដើម្បីស្ដារឡើងវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់។ ហេតុដូច្នេះ ក្នុង អំឡុងពេលច្រើនខែកន្លងមក ប្រទេសមហាអំណាច EU នានា បានចូលរួមយ៉ាងសកម្ម ក្នុងជំនួបចរចាឯកទេសជាមួយភាគីពាក់ព័ន្ធនានា សំដៅជំរុញដំណើរការរាល់កិច្ចចរចានេះ។
នៅជំនួបលើកនេះ អាមេរិកបានទទួលយកការអញ្ជើញរបស់ តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប ដើម្បីចូលរួមកិច្ចប្រជុំរបស់ក្រុម P៥+១ ជាមួយអ៊ីរ៉ង់ នៅទីក្រុងវីយែន ប៉ុន្តែក្រោមរូបភាពប្រយោលប៉ុណ្ណោះ ខណៈដែលចិន រុស្ស៊ី អាល្លឺម៉ង់ បារាំងនិងអង់គ្លេស បានជួបប្រជុំគ្នាដោយផ្ទាល់ជាមួយអ៊ីរ៉ង់។ ទន្ទឹមនឹងនោះ អាមេរិកក៏ បានលុបចោលនូវការរឹតត្បិតដ៏តឹងរឹងមួយចំនួន ដែលអតីតប្រធានា ធិបតី លោក Donald Trump បានដាក់លើការធ្វើដំណើររបស់មន្ត្រីអ៊ីរ៉ង់ធ្វើការនៅអង្គការសហប្រជាជាតិ ឬ ដំណើររបស់មន្ត្រីអ៊ីរ៉ង់ទៅបំពេញទស្សនកិច្ចនៅអង្គការអន្តរជាតិនានាផងដែរ។  
ទោះបីជាមានការវាយតម្លៃថា កិច្ចប្រជុំគណៈកម្មការចម្រុះអំពី JCPOA នៅ ទីក្រុងវីយែន បានដំណើត្រឹមត្រូវចំទិសដៅដោយមានកាយវិកាដ៏វិជ្ជមានក៏ ដោយ ប៉ុន្តែទាំងអាមេរិកនិងអ៊ីរ៉ង់សុទ្ធតែមានការប្រុងប្រយ័ត្ននិងតឹងតែងពេលបញ្ចេញសំឡេង។ តេ អេរ៉ង់ប្រកាសថា ខ្លួននឹងមិនជួបចរចាដោយផ្ទាល់ឬដោយប្រយោលជាមួយវ៉ាស៊ីនតោននា ពេលខាងមុខ ប្រសិនបើអាមេរិកមិនលុបចោលបទដាក់ទណ្ឌកម្មទាំង ស្រុង។ ដើម្បីបញ្ជាក់ពីជំហរដ៏រឹងមាំរបស់ខ្លួន កាលពីថ្ងៃទី១០ មេសា អ៊ីរ៉ង់បានដាក់ ឲ្យប្រតិបត្តិការម៉ាស៊ីនបង្វិលសង់ទីហ្វុយចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមដោយល្បឿន លឿនជាង។
ក្នុងពេលជាមួយគ្នានោះ អាមេរិកនៅតែប្រកាន់ខ្ជាប់នូវការរក្សាដដែលបទដាក់ ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច ដរាបណាអ៊ីរ៉ង់បញ្ឈប់ការរំលោភបំពានលើកិច្ចព្រមព្រៀង។ ទោះបីជារដ្ឋបាលវ៉ាស៊ីនតោនបានបញ្ជាក់ថា ការបន្តកិច្ចចរចាជាមួយអ៊ីរ៉ង់ ឆ្ពោះទៅ រកការស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ ហើយស្វែងរកវិធីអភិវឌ្ឍកិច្ចព្រមព្រៀង នេះ គឺជាអាទិភាពចម្បងរបស់ពួកគេនៅតំបន់មជ្ឈឹមបូព៌ាក៏ដោយ ប៉ុន្តែកិច្ចប្រជុំនៅ អូទ្រីសត្រឹមតែជាជំហានដំបូងប៉ុណ្ណោះ ហើយនឹងមានជំនួបពិភាក្សាដ៏លំបាកនាពេលខាងមុខ។
ឱកាសដ៏ស្ដួចស្ដើង
JCPOA ត្រូវបានអ៊ីរ៉ង់និងក្រុម P៥+១ ចុះហត្ថលេខាកាលពីឆ្នាំ២០១៥។ ដល់ឆ្នាំ ២០១៨ ប្រធានាធិ បតីអាមេរិកនាពេលនោះ លោក Donald Trump បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនេះដោយឯកតោភាគី ហើយថែមទាំងបង្កើនបទដាក់ទណ្ឌកម្មទៅលើ អ៊ីរ៉ង់។ ជាការឆ្លើយតបវិញ អ៊ីរ៉ង់បានចាត់វិធានការដើម្បីកាត់បន្ថយការសន្យារបស់ខ្លួនដែលបានចែងក្នុងកិច្ចព្រម ព្រៀងខាងលើ។
ចាប់តាំងពីឡើងកាន់អំណាចមក រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden បានបង្ហាញយ៉ាងច្បាស់លាស់នូវការផ្លាស់ប្ដូរវិធីសាស្ត្ររបស់ខ្លួនក្នុងបញ្ហា នុយក្លេអ៊ែរអ៊ីរ៉ង់ បើប្រៀបធៀបនឹងរដ្ឋបាលរបស់លោក Donald Trump។ បន្ទាប់ពី ចូលកាន់តំណែង លោក Joe Biden បានសម្ដែងពីចេតនាចង់វិលត្រឡប់ទៅរក JCPOA ឡើងវិញប្រសិនបើតេអេរ៉ង់គោរពតាមការសន្យាក្នុងកិច្ចព្រមព្រៀងដូចកាលពីមុន។
ក្នុងពេលជាមួយគ្នានោះ អ៊ីរ៉ង់បានអះអាងជាច្រើនលើកច្រើនសារថា ប្រទេស នេះនឹងវិលត្រឡប់ទៅអនុវត្តន៍យ៉ាងពេញលេញនូវការសន្យារបស់ខ្លួនក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ដោយលក្ខខណ្ឌថា អាមេរិកត្រូវតែលុបចោលបទដាក់ទណ្ឌកម្មទាំងអស់ ទៅលើប្រទេសខ្លួន។ រាល់ការវិវឌ្ឍន៍នាបច្ចុប្បន្នបានបង្ហាញឲ្យឃើញថា ពិតជាពិបាក ដើម្បីបង្កើតឡើងជំហានលោតផ្លោះក្នុងការចាប់ផ្ដើមឡើងវិញជំនួបចរចាសំដៅ សង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ ទោះបីជាទាំងអាមេរិកនិងអ៊ីរ៉ង់សុទ្ធតែមានបំណងធ្វើឲ្យ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥រស់រានមានជីវិតឡើងវិញក៏ដោយ ប៉ុន្តែសំណួរថា អ្នក ណានឹងអនុវត្តន៍ជំហានដំបូង ឬដាក់ចេញសម្បទានដំបូងដើម្បីសម្រេចបានគោលដៅ ខាងលើ គឺត្រូវតែរង់ចាំចម្លើយនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ