Vi A Hao-អ្នកវប្បធម៌ជនជាតិ Mong១រូប

Vovworld- ជាជនជាតិMong​១នាក់ លោកVi AHaoកើតនិងធំដឹងក្តីឡើងនៅ
Sinh Phinhស្រុក Tua Chuaខែត្រ Dien Bien។គាត់ចែករំលែកថា៖“ ពេលនៅតូច
 ខ្ញុំរៀនភា​សានិងអក្សររបស់ជនជាតិខ្លួន។ភាសាMongជាភាសា​តែមួយគ​ត់
ដែលសម្តែងបានមនោសញ្ចេតនារបស់ជនរួមជាតិMong។ហេតុដូច្នេះខ្ញុំមាន
បំណងថា៖កូនចៅខ្លួន​និងជនរួមជាតិMong ទាំងអស់សុទ្ឋតែចេះអានចេះសរសេរ
ភាសាជនជាតិខ្លួន។ “

                             

Vi A Hao-អ្នកវប្បធម៌ជនជាតិ Mong១រូប - ảnh 1
លោកVi A Haoកំពុងបង្រៀនភាសាMongដល់អ្នកតំបន់យុទ្ឋជនសិស្សានុសិស្ស(រូបថត អិនធឺណែត)

លោកVi A Hao ជក់ចិត្តជាមួយវប្បធ​ម៌Mongនិងចងក្រងបានសំណង់ស្រាវជ្រាវជា
ច្រើន។កាលពីឆ្នាំ២០០១មកលោកបានបើកថ្នាក់រៀនភាសាMongដល់អ្នកតំបន់
យុទ្ឋជនសិស្សានុសិស្សនៃតំបន់ជាច្រើនក្នុងខែត្រ។លោកអធិប្បាយថា៖ ការរៀន
ភាសានិងអក្សរMongគឺមិនពិបាកទេដោយសារការច​ម្លងជាឡាទិន។អាស្រ័យដោយ
ការបង្រៀនរបស់គាត់កម្មាភិបាល​យុទ្ឋជនសិស្សានុសិស្សនិងនិស្សិតជាច្រើននាក់
និយាយបានភាសាMongដ៍ក្បោះក្បាយ។បងDoHong Thaiកម្មាភិបាលស្រុកTua Chua
១នាក់បានចូលរួមថ្នាក់រៀនភាសាMongក្នុងរយះពេល៦ខែ។សព្វថ្ងៃបងអាចនិយាយ
និងសរសេរបានអក្សរMongដោយស្ទាត់ជំ​នាញ។ប្រការនេះបានជួយសម្រួលការងារ
របស់បងយ៉ាងច្រើនណាស់។ប​ងអោយដឹងថា៖ “ក្រោយពីចូលរួមថ្នាក់រៀនភាសានិងអក្សរMongរបស់លោកគ្រូHaoយើងខ្ញុំយល់ច្បាស់នូវជនរួមជាតិ។ព្រមទាំងការងរបស់
ខ្ញុំជាមួយជនរួម​ជាតិរបស់ខ្ញុំកាន់តែមានភាពងាយស្រួល។ “

​                        

Vi A Hao-អ្នកវប្បធម៌ជនជាតិ Mong១រូប - ảnh 2

ថ្នាក់រៀនភាសាMong១សំរាប់បណ្តាយុទ្ឋជននគបាល(រូបថត អិនធឺណែត)

ឥឡូវនេះមានអាយុ៦០ឆ្នាំហើយក្តីប៉ុន្តែ លោកHao នៅតែជួបប្រាស្រ័យជាមួយបណ្តា
សិប្បករសិល្បករMongនិងប្រមូលព័ត៌មានស្តីពីជនជាតិរបស់ខ្លួនដដែល។គាត់ប្រមូល
បានបទកំណាព្យនិងចងក្រងសំណង់ស្រាវជ្រាវស្តីពីទំនៀមទំលាប់របស់ជនជាតិMong
។ថែរក្សារាល់តំលៃវប្បធម៌ហើយផ្ទេប្រគល់សំរាប់ជំនាន់ក្រោយៗគឺជាក្តីសោមនស្ស
រីករាយនិងបំណងប្រាថ្នារបស់គាត់។តាមគាត់ថា៖“វប្បធម៌របស់ជនជាតិMongគឺសម្បូរ
បែបណាស់។មុននេះទំនៀមទំលាប់ត្រូវ បានផ្ទេរប្រគល់ដោយមាត់ទទេ។ហេតុដូច្នេះ
វាងាយរសាត់បាត់ទៅ។សព្វថ្ងៃជាមួយអក្សរMong គេអាចកត់ត្រាទំនៀមទំលាប់ហើយ
អភិរក្សសំរាប់ជំនាន់ក្រោយៗ។   “
នាឆ្នាំ១៩៩៦ក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាមនបានស្នើលោកVi A Hao
ចូលរួមការតែងរចនានុក្រមជាភាសាMong វៀតណាម។១០ឆ្នាំក្រោយគាត់ចូលរួម
កសាងកម្មវិធីបង្រៀន ភាសាMongសំរាប់កម្មាភិបាលនិយោជិកនៃផ្នែកអប់រំវៀតណាម។
គាត់ទទួលបានប័ណ្ណសរសើរលិខិតសរសើររបស់ខែត្រនិងផ្នែកអប់រំជាតិ។ប៉ុន្តែចំពោះ
គាត់រង្វាន់ដ៍ថ្លៃថ្លាបំផុតនោះគឺជាសេចក្តីស្រឡាញ់គោ​រពរាប់អានរបស់ជនរួមជាតិដែល
ប្រសិទ្ឋិនាមជូនគាត់ជាអ្នកវប្បធម៌ជនជាតិ Mong១រូប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ