លោក Kpă Meo - គំរូឆ្នើមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅខេត្ត Gia Lai

(VOVWORLD) - ដោយមានឆន្ទៈ ឈានឡើង ឧស្សាហ៍ព្យាយាមសិក្សាស្វែងយល់អំពីវិទ្យាសាស្ត្រ បច្ចេកទេសដើម្បីអនុវត្តន៍ក្នុងផលិតកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ លោក Kpă Meo នៅភូមិ Tung ឃុំ Ia O ស្រុក Chu Prong (ខេត្ត Gia Lai) បានក្លាយជាគំរូឆ្នើមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន។ លោកត្រូវបានចាត់ទុកជាគំរូក្នុងការអភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន ហើយទទួលបានការស្រឡាញ់រាប់អានពីបងប្អូនជនរួមជាតិ។

លោក Kpă Meo - គំរូឆ្នើមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅខេត្ត Gia Lai - ảnh 1យុវជនក្នុងឃុំចុះពិនិត្យនិងសិក្សាពីបទពិសោធន៍ដាំខ្នុររបស់លោក Kpă Meo (ឆ្វេង)។
(រូបថត៖ VOV)

ពាក់កណ្តាលនៃចម្ការ៤ហិកតាររបស់គ្រួសារលោក Kpă Meo គឺសម្រាប់ដាំដើមខ្នុរ ហើយពាក់
កណ្ដាលមួយទៀតគឺសម្រាប់ដាំដើមទុរេន។ ដោយមានតម្លៃលក់ពី ៩ ពាន់ ដល់ ១៣ ពាន់ដុង/ផ្លែខ្នុរមួយគីឡូ លោក Kpă Meo ទទួលបានប្រាក់ចំណូលបានប្រហែល ៤០០ លានដុង (១៥ ពាន់ដុល្លារអាមេរិក) ក្នុងមួយឆ្នាំពីចំការខ្នុរ។ ចំណែកឯដើមទុរេនពូជ Ri៦ ចំនួន ៧០ដើម លោក Kpă Meo ប៉ាន់ប្រមាណថា ឆ្នាំនេះនឹងប្រមូលផ្លែបានប្រមាណ ៣ តោន ផ្ដល់ប្រាក់ចំណេញប្រមាណ ១០០លានដុង (៤.០០០ដុល្លារអាមេរិក)។ លោក Kpă Meo ចែករំលែកថា៖ ដើម្បីសម្រេចបានសមិទ្ធិផលនេះ លោកមិនខ្វល់ខ្វាយការធ្វើដំណើរទៅមូលដ្ឋានឆ្ងាយៗនោះទេ ដើម្បីស្វែងយល់ពីរបៀបជ្រើសរើសពូជដំណាំ របៀបថែទាំ និងការពារជំងឺសត្វចង្រៃសម្រាប់ដំណាំ ហើយយក
មកអនុវន៍ត្តក្នុងចំការផ្ទះ។

“ដំបូងឡើយ ពេលខ្ញុំប្តូរទៅដាំដើមឈើហូបផ្លែ ខ្ញុំក៏ជួបការលំបាកជាច្រើនដែរ។ ដោយសារតែគ្មានបទពិសោធន៍ បានជាជៀសមិនរួចទេ ការដែលដើមឈើហូបផ្លែត្រូវបំផ្លាញដោយសត្វល្អិតចង្រៃ។ បន្ទាប់មក ខ្ញុំបានទៅស្វែងយល់នៅមូលដ្ឋានផ្សេងៗ រៀនសូត្រពីគ្រួសារដែលដាំដោយជោគជ័យ ក៏ដូចជាស្វែងរកព័ត៌មានតាមរយៈសៀវភៅ កាសែត ស្តាប់វិទ្យុ ដូច្នេះចំការដើម
ឈើហូបផ្លែមានស្ថេរភាពបន្តិចម្តងៗ ហើយផ្តល់ប្រាក់ចំណូលខ្ពស់”។

ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវនៅមូលដ្ឋានហើយទទួលបានជោគជ័យ លោក Kpă Meo តែងតែ
ជួយឧបត្ថម្ភអ្នកភូមិយ៉ាងសកម្មក្នុងការផ្លាស់ប្តូរដំណាំដាំដុះ។ គ្រួសាររបស់លោក Kpă Luynh អាស្រ័យដោយបានសិក្សាយកតម្រាប់តាមលោក Kpă Meo បានដាំចំការខ្នុរនិងត្របែកប្រកបដោយទិន្នផលខ្ពស់។

“ដោយបានឃើញលោក Kpă Meo ដាំខ្នុរថៃបានជោគជ័យ ខ្ញុំក៏បានរៀនសូត្របទពិសោធន៍ ហើយត្រូវបានលោក Kpă Meo ណែនាំពីរបៀបថែទាំដី របៀបដាក់ជី ថែទាំដំណាំយ៉ាងណាដើម្បីឲ្យចំការខ្នុរទទួលបានទិន្នផលល្អបំផុត។ ខ្ញុំសង្ឃឹមថា បងប្អូនជាច្រើនដូចខ្ញុំនឹងត្រូវបានជួយឧបត្ថម្ភក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ”។

មិនត្រឹមតែជាគំរូក្នុងការជំនះពុះពារលើការលំបាកដើម្បីក្លាយជាអ្នកមានប៉ុណ្ណោះទេ លោក Kpă Meo ថែមទាំងជាគំរូឆ្នើមនៃស្មារតីសិក្សារៀនសូត្រនៅឃុំ Ia O ស្រុក Chu Prong ទៀតផង។ កើតនៅឆ្នាំ ១៩៨៤ ក្នុងគ្រួសារក្រីក្រមួយ ត្រូវឈប់រៀននៅថ្នាក់ទី ៩ ប៉ុន្តែបន្ទាប់ពីរៀបការហើយចាប់ផ្តើមអាជីវកម្មដោយជោគជ័យ លោក Kpă Meo បានចូលរៀនថ្នាក់បំពេញចំណេះវិជ្ជា ដើម្បីលើកកំពស់កម្រិត ហើយចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម និងចូលជាបក្ខជននៃបក្សកុម្មុយនិស្តវៀតណាមផងដែរ។ បន្ទាប់មក លោកត្រូវបានបោះឆ្នោតជ្រើសតាំងឲ្យកាន់មុខតំណែងជាច្រើនដូចជា៖ លេខារង លេខាសម្ព័ន្ធយុវជនឃុំ Ia O ហើយបច្ចុប្បន្នជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Ia O។

តាមអ្នកស្រី Siu Nhi លេខារងសម្ព័ន្ធយុវជនឃុំ Ia O យុវជនជាច្រើននៅក្នុងភូមិបានសិក្សាតាមលោក Kpă Meo ដោយសារលោកមានបទពិសោធន៍ជាច្រើនក្នុងការធ្វើពលកម្ម ការសិក្សា និងការងារ។ លោក Kpă Meo ក៏ចំណាយពេលវេលាជាច្រើនដើម្បីចែករំលែកបទពិសោធន៍របស់ខ្លួន លើកទឹកចិត្ត និងជួយឧបត្ថម្ភមនុស្សគ្រប់គ្នាឲ្យឈានឡើងក្លាយជាអ្នកមានផងដែរ។ អ្នកស្រី Siu Nhi បានឲ្យដឹងថា៖

“នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការប្រតិបត្តិសម្ព័ន្ធយុវជនឃុំ លោក Kpă Meo តែងតែណែនាំដល់មិត្តវ័យក្មេងៗ អំពីបច្ចេកទេសដាំដុះ របៀបជ្រើសរើសពូជដំណាំ និងរបៀបថែទាំដីមុនពេលដាំដុះ។ យុវជនជាច្រើនក៏បានជ្រើសរើសសួនច្បាររបស់លោក Kpă Meo ដើម្បីទៅទស្សនានិងសិក្សា អាស្រ័យហេតុនេះ គេមានឆន្ទៈ និងសេចក្ដីប្រាថ្នាចង់ក្លាយជាអ្នកមានដោយស្របច្បាប់”។

បច្ចុប្បន្ននេះ លោក Kpă Meo នៅមានចំការកៅស៊ូ ៧ ហិកតា និងកាហ្វេ ១ ហិចតា ដែលបង្កើតការងារជូនជនរួមជាតិជាច្រើននៅក្នុងឃុំ Io O។ ក្នុងរដូវប្រមូលផល គ្រួសារលោក ជួលកម្មករក្នុងស្រុកប្រមាណព ២០-៣០ នាក់ និងកម្មករអចិន្រ្តៃយ៍ប្រហែល ៨ នាក់ ដោយមានប្រាក់ចំណូលប្រហែល ២០០ ដុល្លារអាមេរិកក្នុងមួយខែ។ គ្រួសារជាច្រើននៅក្នុងនិងក្រៅឃុំ សុំលោកជួយពិគ្រោះយោបល់ និងណែនាំពីវិធីធ្វើ ទើបទទួលបានចំណេះដឹងបន្ថែមពីការធ្វើស្រែចម្ការ ផ្លាស់ប្ដូរផ្នត់គំនិត របៀបធ្វើ ហើយមានប្រាក់ចំណូលស្ថិរភាពជាងមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ