លោក R’Com Tin - អ្នកមានកិត្យានុភាពនៅឃុំ Ia Der

(VOVWORLD) - ជាអ្នកដែលធ្លាប់បោះបង់ចោលភូមិរបស់ខ្លួនដើម្បីដើរតាមអង្គការប្រតិកិរិយា Fulro ប៉ុន្តែ នាបច្ចុប្បន្នបានកែប្រែចិត្តហើយ ត្រូវបានអ្នកភូមិស្រឡាញ់រាប់អាន អាស្រ័យមានការចូល រួមវិភាគទានយ៉ាងសកម្មសម្រាប់ភូមិឃុំ។ នោះគឺលោក R’Com Tin កើតនៅឆ្នាំ ១៩៦២ ជនជាតិ Jrai នៅភូមិ Breng 3 ឃុំ Ia Der ស្រុក Ia Grai ខេត្ត Gia Lai។

លោក R’Com Tin - អ្នកមានកិត្យានុភាពនៅឃុំ Ia Der - ảnh 1លោក R’Com Tin ជនជាតិ Jrai នៅភូមិ Breng 3 ឃុំ Ia Der ស្រុក Ia Grai ខេត្ត Gia Lai។
កាលពីដើមទសវត្សរ៍ឆ្នាំ២០០០ ស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់នៅខេត្ត Gia Lai ស្មុគស្មាញណាស់។ ដោយស្ដាប់តាមការញុះញង់របស់មុខសញ្ញាអាក្រក់ លោក R’Com Tin បានដើរតាមសាសនាប្រូតេស្តង់ De Ga ដែលជាសាសនា ខិលខូចប្រតិបត្តិការដោយខុសច្បាប់ ដែលបានបង្កើតឡើងដោយអង្គការប្រតិកិ រិយា Fulro សំដៅលួងលោម អូសទាញជនរួមជាតិបណ្ដាជនជាតិ Tay Nguyen បង្កើតឡើងរបស់ដែលហៅថា “រដ្ឋ De Ga” ពោលគឺរដ្ឋស្វ័យភាពរបស់ជនជាតិ Tay Nguyen។ បន្ទាប់ពីបានផ្ទៀងស្ដាប់ការឃោសនា ចលនា លោក R’Com Tin បានយល់ឃើញឧបាយកលដ៏ពិសពុសដែលសំដៅ លើការបំបែកបំបាក់ បំផ្លិចបំផ្លាញផែនមហាសាមគ្គីជាតិទាំងមូល ដូច្នេះបានជាលោកបានបោះ បង់ចោលសាសនាប្រូតេស្ដង់ De Ga តែម្ដង។ បន្ទាប់មក លោកចូលរួមបំពេញ ការងាររណសិរ្សមាតុភូមិនៅឃុំ Ia Der ហើយក្លាយទៅជាអ្នកឃោសនាដ៏សកម្ម ម្នាក់ដែលបានបញ្ចុះបញ្ចូលអ្នកស្រុកឲ្យបោះបង់ចោលប្រូតេស្តង់ De Ga ដើម្បីកាន់ សាសនាប្រូតេស្តងភាគខាងត្បូងវៀតណាមវិញ ដែលជាសាសនាប្រូតេស្តង់ជាផ្លូវ ការត្រូវបានរដ្ឋអនុញ្ញាតឲ្យប្រតិបត្តិការ។ លោក R’Com Tin បានសំណេះ សំណាលថា៖ “នៅពេលនោះ ប្រជាជនពាក់កណ្ដាលភូមិកាន់ប្រូតេស្ដង់ De Ga ប៉ុន្តែនាបច្ចុប្បន្ន បានបោះបង់ចោលទាំងស្រុងហើយ។ ខ្ញុំបំពេញការងាររណសិរ្សចាប់តាំងពីឆ្នាំ ២០០៣រហូតដល់ឆ្នាំ២០១៩។ ខ្ញុំបានចលនា ឃោសនាឲ្យបងប្អូនវិលត្រឡប់មក រកសាសនាប្រូតេស្តង់ភាគខាងត្បូងវៀតណាមវិញ ហើយឧស្សាហ៍ព្យាយាម ប្រកបរបររកស៊ីដើម្បីមានជីវភាពរស់នៅដោយស្ថិរភាព រួបរួមសាមគ្គីគ្នាដោយ គ្មានការរើសអើង ហើយធ្វើតាមគោលនយោបាយរបស់បក្សនិងរដ្ឋ។ ឥឡូវនេះ ខ្ញុំមានវ័យចំណាស់ហើយ សូមឈប់ធ្វើប៉ុន្តែបងប្អូនមានទំនុកចិត្ត ពុំឲ្យឈប់ទេ ហេតុដូច្នេះ ខ្ញុំនៅតែប្រជុំជីវភាពជាមួយបងប្អូន”។
លោក R’Com Tin  រួមជាមួយកម្មាភិបាលកសិកម្មរបស់ឃុំតែងតែហ្វឹក ហ្វឺន ណែនាំជាប្រចាំសម្រាប់អ្នកភូមិអំពីវិធីសាស្ត្រដាំដើមកាហ្វេ ម្រេច ស្រូវ និង ការចិញ្ចឹមបសុសត្វ បសុបក្សី យ៉ាងដូចម្ដ៉េចដើម្បីនាំមកនូវប្រសិទ្ធភាពនិងទិន្ន ផលខ្ពស់។ ក្រៅពីនោះ លោកក៏ជួយអ្នកភូមិខ្ចីទុនពីធនាគារគោលនយោបាយ សង្គមរបស់ស្រុក ដើម្បីពង្រីកផលិតកម្ម អាជីវកម្មខ្នាតតូចផងដែរ។ លោក Nguyen Thanh Tuan នៅការិយាល័យសន្តិសុខផ្ទៃក្នុង នគរបាលខេត្ត Gia Lai បានឲ្យ ដឹងថា៖ “លោកអ៊ុំ R’Com Tin បានចលនាអ្នកភូមិខ្ចីទុនពីធនាគារគោលនយោ បាយសង្គម។ ប្រជាជនតែងតែទៅផ្ទះលោកអ៊ុំដើម្បីសុំគាត់ជួយធ្វើនីតិវិធីបែប បទចុះបញ្ជីខ្ចីទុន។ លោកអ៊ុំ R’Com Tin ជាអ្នកមានកិត្យានុភាពដូច្នេះបានជា កម្មាភិបាលធនាគារក៏ជឿជាក់ដែរ។ ក្រៅពីនោះ លោកអ៊ុំក៏ជាមនុស្សសកម្មម្នាក់ ទៀតផង។ បន្ទាប់ពីទទួលបានការឃោសនា អប់រំ លោកអ៊ុំបានកែប្រែចិត្ត បោះបង់ ចោលសាសនាប្រូតេស្ដង់ De Ga ហើយចលនាសាច់ញាតិ អ្នកភូមិក៏បោះបង់ចោលប្រូតេ ស្តង់ De Ga ផងដែរ”។
នៅពេលទំនេរ លោក R’Com Tin និងកម្មាភិបាលឃុំ ច្រើនតែទៅកាន់ភូមិ នានាដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្ដែង ជួបសំណេះសំណាល ចែករំលែក ជួយប្រជាជនដោះស្រាយការលំបាកក្នុងការធ្វើផលិតកម្មអាជីវកម្ម ក៏ដូចជាក្នុងទំនាក់ ទំនងសង្គមផងដែរ។ លោក Ksor Hyao អតីតលេខាសាខាបក្សភូមិ Breng 3 ឲ្យដឹងថា៖  “យើងខ្ញុំចលនាឃោសនាសម្រាប់បងប្អូនយល់ដឹងពីគោលជំហរ គោល នយោបាយ ច្បាប់របស់បក្ស រដ្ឋ។ សាសនាប្រូតេស្តង់មិនត្រូវបានរដ្ឋអនុញ្ញាតឲ្យ ធ្វើសកម្មភាពឡើយ។ នៅពេលជួបជុំជាមួយប្រជាជន យើងតែងតែគួបផ្សំនឹងការ ឃោសនា”។
ឃុំ Ia Der ត្រូវបានខេត្ត Gia Lai ទទួលស្គាល់ជាជនបទថ្មីនៅឆ្នាំ២០១៨។ ស្នាដៃនេះមានការចូលរួមចំណែករបស់សកម្មជនសង្គមដ៏សកម្មដូចនឹងលោក R’ Com Tin។ មនុស្សមានកិត្យានុភាពដូចនឹងលោក R’Com Tin បានពង្រីក តួនាទីរបស់ខ្លួនក្នុងការងារលើកទឹកចិត្ត ឃោសនាប្រជាជនឲ្យចូលរួមចលនា ប្រឡងប្រណាំងស្នេហាជាតិ ផ្លាស់ប្ដូរមុខមាត់ភូមិឃុំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ