លោក Vu Ngoc Lang - អ្នកមានគំនិតផ្ដួចផ្ដើមជាច្រើននៃផ្នែកដឹកជញ្ជូន

(VOVWORLD) - លោក Vu Ngoc Lang ប្រធាននាយកដ្ឋានទទួលបន្ទុកសុវត្ថិភាព ចរាចរណ៍ (ចំណុះអគ្គនាយកដ្ឋានផ្លូវគោកវៀតណាម) ជាមនុស្សដែលមានគំនិតផ្ដួច ផ្ដើមជាច្រើន រួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គួរឲ្យកត់សម្គាល់ សង្គ្រោះជីវិតរបស់មនុស្សជាច្រើន ហើយសន្សំសម្ចៃថវិកា រាប់ពាន់លានដុងសម្រាប់រដ្ឋផងដែរ។ នៅមហាសន្និបាតប្រឡងប្រណាំង ស្នេហាជាតិទូទាំងប្រទេសលើកទី១០ដែលបានប្រារព្ធធ្វើឡើងនាពេលចុងក្រោយនេះ លោកជាតំណាងតែមួយគត់នៃអគ្គនាយកដ្ឋានផ្លូវគោកវៀត ណាមអញ្ជើញចូលរួមមហាសន្និបាត។

លោក Vu Ngoc Lang - អ្នកមានគំនិតផ្ដួចផ្ដើមជាច្រើននៃផ្នែកដឹកជញ្ជូន - ảnh 1លោក Vu Ngoc Lang ចូលរួមមហាសន្និបាតប្រឡងប្រណាំងស្នេហារជាតិទូទាំងប្រទេស។ (រូបថត៖ VOV)

លោក Vu Ngoc Lang បានប្រសូត្រនាឆ្នាំ១៩៦៥នៅខេត្ត Nam Dinh។ ក្រោយពីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ គមនា គមន៍ដឹកជញ្ជូន លោកមាន រយៈពេលជាង១០ឆ្នាំធ្វើការនៅមន្ទីរគមនា គមន៍ដឹកជញ្ជូនខេត្ត Son La ហើយ ដល់ឆ្នាំ២០០១ លោកផ្លាស់ទៅធ្វើការនៅនាយកដ្ឋានផ្លូវគោក វៀតណាម ដែលសព្វថ្ងៃគឺ អគ្គនាយកដ្ឋានផ្លូវគោកវៀតណាម។ ចាប់តាំងពីឆ្នាំ២០១៤មក លោក Vu Ngoc Lang កាន់តំណែងជាប្រធាននាយកដ្ឋានទទួលបន្ទុកសុវត្ថិភាពចរាចរណ៍។

        ស្ថាប័នដែលលោក Lang ទទួលបន្ទុកនោះ មានភារកិច្ចធ្វើសេនាធិការជូន ក្រសួងគមនាគមន៍ ដឹកជញ្ជូន អំពីការធានាសុវត្ថិភាពចរាចរណ៍។ លោក Lang បានស្នើឲ្យក្រសួងបង្កើតខ្សែទូរស័ព្ទបន្ទាន់អំពីសុវត្ថិភាពចរាចរណ៍ជាង១០០ខ្សែ ពីមជ្ឈឹមចុះដល់មូលដ្ឋាន។ ប្រព័ន្ធខ្សែទូរស័ព្ទបន្ទាន់នេះ បានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការងារជួយសង្គ្រោះគ្រោះថ្នាក់ចរាចរណ៍លើទូទាំងប្រទេស។     

នៅពេលទៅពិនិត្យអង្កេតដើម្បីធ្វើផ្លូវល្បឿនលឿន ផ្លូវឆ្លងកាត់ជ្រលងភ្នំ ឬផ្លូវ រូងក្រោមភ្នំ លោក Lang បានយល់ឃើញថា ការធ្វើផ្លូវសង្គ្រោះ ឬរូងសង្គ្រោះ គឺជាដំណោះស្រាយដ៏ល្អជាងគេ។ បន្ទាប់ពីបានដាក់ឲ្យដំណើរការ ប្រព័ន្ធផ្លូវ សង្គ្រោះនិងរូងសង្គ្រោះបានបង្ហាញឲ្យឃើញនូវប្រសិទ្ធភាពភ្លាមមួយរំពិច ដោយ ជួយសង្គ្រោះបានរថយន្តខូចហ្វ្រាំងជាច្រើនមិនឲ្យធ្លាក់ចូកក្នុងចំរាក់ភ្នំ។ លោក Vu Ngoc Lang បានឲ្យដឹងថា៖ “គំនិតផ្ដួចផ្ដើមខាងបច្ចេកទេសដ៏លេចធ្លោបំផុតរបស់ខ្ញុំនោះ គឺការប្រើប្រាស់ សំបកកង់រថយន្តចាស់សម្រាប់ធ្វើជាជញ្ជាំងការពារនៅតាមចំណោទជម្រាលភ្នំ ដែលជួយកាត់បន្ថយបរិមាណគ្រោះថ្នាក់ចរាចរណ៍គួរឲ្យកត់សម្គាល់។ ជាពិសេស នៅចំណោតជម្រាលភ្នំ Lo Xo ខេត្ត Kon Tum ក្នុងអំឡុងពេល២ឆ្នាំកន្លងមកនេះ គ្មានករណីស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ណាមួយឡើយ ខណៈដែល កាលពីមុននោះ ឆ្នាំណាក៏មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរដែរ។ ឬក៏ការលាប ថ្នាំពណ៌បន្ថយល្បឿន ខ្ញុំបានកែតម្រូវពីការលាបថ្នាំពណ៌ជាជួរទៅជាខ្សែបន្ទាត់ តែមួយ នៅចំណុចខ្មៅខាងចរាចរណ៍មួយចំនួននៅខេត្ត Thai Binh ហើយក្នុង អំឡុងពេល៤ឆ្នាំកន្លងមក មិនកើតមានគ្រោះថ្នាក់ចរាចរណ៍ទៀតទេ”។

        មិនត្រឹមតែប៉ុណ្ណោះទេ លោក Vu Ngoc Lang ថែមទាំងជាម្ចាស់នៃគំនិតផ្ដួច ផ្ដើមស្ដីពីការដំឡើងប្រព័ន្ធការពារការចាំងភ្នែកនៅតាមដងផ្លូវជាតិ ឬការប្រើ ប្រាស់ផ្លាកព្រមានធំនៅពេលចុះចំណោតចោទ ជាដើម។ ជាកម្មាភិបាលគំរូម្នាក់ លោក Lang ជានិច្ចកាលត្រូវបានមិត្តរួមការងារ កោតសរសើរ ។ លោក Nguyen Tien Hong កម្មាភិបាលម្នាក់នៅអគ្គនាយកដ្ឋានផ្លូវគោកវៀតណាម បានឲ្យដឹងថា៖ “លោក Vu Ngoc Lang ជាអ្នកមានទាំងសីលធម៌ផងនិងទេពកោសល្យ ផង។ លោកជាអ្នកដែលធ្វើការយ៉ាងយកចិត្តទុកដាក់និងឧស្សាហ៍ព្យា យាម។ ចំពោះការងារពិបាកនិងស្មុគស្មាញ លោក Lang តែងតែផ្ទៀងស្តាប់មតិ យោបល់របស់សហការី ដើម្បីចាត់វិធានការល្អបំផុត។ លោកជាម្ចាស់នៃគំនិតផ្ដួច ផ្ដើមជាច្រើនដែលមានប្រសិទ្ធភាព ជួយសន្សំសម្ចៃការចំណាយផង ព្រមទាំង ជួយសង្គ្រោះបានមនុស្សនិងមធ្យោបាយដឹកជញ្ជូនជាច្រើនទៀតផង។ ដោយ សារតែគំនិតផ្ដួចផ្ដើមទាំងនោះ យើងបានលុបបំបាត់ចំណុចខ្មៅខាងចរាចរណ៍ជា ច្រើនរួចហើយ”។

        ចាប់តាំងពីឆ្នាំ២០១៦មក អគ្គនាយកដ្ឋានផ្លូវគោកវៀតណាមនិងមូលដ្ឋាន នានាក្នុងទូទាំងប្រទេស បានលុបបំបាត់ចោលចំណុចខ្មៅនៃគ្រោះថ្នាក់ចរាចរណ៍ បានជាង១០០០កន្លែង។ សមិទ្ធិផលនេះមានការចូលរួមចំណែកគួរឲ្យកត់ សម្គាល់របស់លោក Vu Ngoc Lang។ លោកបានចែករំលែក ថែមទៀតថា៖ “ខ្ញុំគិតថា ប្រសិនបើ ធ្វើបានអ្វីមានប្រយោជន៍ចំពោះសង្គមនោះ ខ្ញុំនឹងខិតខំ ធ្វើចាប់ពីការងារតូចរហូតដល់ការងារធំ។ ច្នៃប្រឌិត ហ៊ានគិត ហ៊ានធ្វើ នោះក៏ ជាការប្រឡងប្រណាំងស្នេហាជាតិផងដែរ។ ជួយសង្គ្រោះបានមនុស្សជាច្រើន យើងខ្ញុំសប្បាយរីករាយក្រៃលេង។ ខ្ញុំធ្លាប់បានឃើញគេយំសោកដោយសារការរំភើប ចិត្ត បន្ទាប់ពីចូលក្នុងរូងសង្គ្រោះរបស់យើងខ្ញុំ”។

        ជាមួយនឹងការរួមវិភាគទាននិងស្នាដៃដ៏ជាក់ស្ដែងរបស់ខ្លួន លោក Lang មានកិត្តិយសដោយទទួលបានប័ណ្ណសរសើររបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលនៅ ឆ្នាំ២០១៥និងប័ណ្ណសរសើររបស់រដ្ឋមន្រ្តីក្រសួងគមនាគមន៍ដឹកជញ្ជូននៅឆ្នាំ ២០១៤។ សមាគមន៍វិទ្យាសាស្ត្របច្ចេកទេសផ្លូវស្ពានវៀតណាមក៏បានប្រគល់ ជូនលោកនូវកិត្តិនាម “អ្នកវិទ្យាសាស្ត្របច្ចេកទេសនិងអ្នកគ្រប់គ្រងផ្លូវស្ពានជាគំរូ” ផងដែរ។ ដោយសារភាពក្លៀវក្លានិងច្នៃប្រឌិតក្នុងការងារ លោក Vu Ngoc Lang ពិតជា “ដើមគំនិតផ្ដួចផ្ដើម” នៃផ្នែកគមនាគមន៍ដឹកជញ្ជូន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ