វេជ្ជបណ្ឌិត Hoang Thi Diem Tuyet – អ្នកបង្កើតសញ្ញាសម្គាល់ក្នុងការអភិវឌ្ឍនៃមន្ទីរពេទ្យសម្ភពនិងរោគស្ត្រី Hung Vuong

(VOVWORLD) - មន្ទីរពេទ្យសម្ភពនិងរោគស្ត្រី Hung Vuong ទីក្រុងហូជីមិញ ត្រូវបានបង្កើតឡើងកាលពីជិត ១០០ ឆ្នាំមុន។ ចាប់តាំងពីមូលដ្ឋានសុខាភិបាលមួយដែលជួបការលំបាកជាច្រើនទាំងខាងឧបករណ៍បរិក្ខារនិងធនធានមនុស្ស... រហូតមកដល់ពេលនេះ មន្ទីរពេទ្យបានក្លាយទៅជាមន្ទីរពេទ្យសាធារណៈថ្នាក់ទី ១ ដែលមានស្វ័យភាពហិរញ្ញវត្ថុ បច្ចេកទេសនិងសេវាកម្មជាប់ស្តង់ដារអន្តរជាតិ។ ក្នុងការអភិវឌ្ឍនៃមន្ទីរពេទ្យនាពេលកន្លងមក មានសញ្ញាសម្គាល់ដ៏លេចធ្លោរបស់សាស្ត្រាចារ្យរង បណ្ឌិត វេជ្ជបណ្ឌិត លោកស្រី Hoang Thi Diem Tuyet នាយិកាមន្ទីរពេទ្យ។ ដោយមានភាពឈ្លាសវៃ ឫទ្វានុភាព និងទំនុកចិត្ត លោកស្រីបានកសាងសមូហភាពវេជ្ជបណ្ឌិត គិលានុបដ្ឋាការប្រកប
ដោយសាមគ្គីភាព និងការខិតខំប្រឹងប្រែងដើម្បីកសាង និងអភិវឌ្ឍន៍
មន្ទីរពេទ្យ។

វេជ្ជបណ្ឌិត Hoang Thi Diem Tuyet – អ្នកបង្កើតសញ្ញាសម្គាល់ក្នុងការអភិវឌ្ឍនៃមន្ទីរពេទ្យសម្ភពនិងរោគស្ត្រី Hung Vuong - ảnh 1វេជ្ជបណ្ឌិត Hoang Thi Diem Tuyet។ (រូបថត៖ T.C)

នាឆ្នាំ ២០១៥ នៅពេលដែលវេជ្ជបណ្ឌិត Hoang Thi Diem Tuyet មកទទួលតំណែងជានាយិកាគឺជាពេលវេលាដែល មន្ទីរពេទ្យកំពុងជួបការលំបាកជាច្រើន ដោយខ្វះខាតធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់។ ជាពិសេស គម្រោងអគាររដ្ឋបាលសម្រាប់វេជ្ជបណ្ឌិតនិងបុគ្គលិក ក៏ដូចជាបន្ទប់បម្រើផ្នែកសម្ភពនិងរោគស្ត្រីមិនទាន់បានសម្រេចរួចរាល់នៅឡើយ។ ពេលនោះ ក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យ Hung Vuong ក្រោមការដឹកនាំរបស់វេជ្ជបណ្ឌិត Tuyet បានប្តេជ្ញាចិត្តសាងសង់អគារ Bach Hop។ ជាង ២ ឆ្នាំក្រោយមក អគារមួយក្នុងចំណោមអគារដ៏ធំទូលាយនិងទំនើបបំផុតមួយនៅតំបន់ភាគខាងត្បូងនៅពេលនោះត្រូវបានសម្រេចរួចរាល់ បំពាក់ដោយប្រព័ន្ធគ្រឿងម៉ាស៊ីនទំនើបៗ និងស្វ័យប្រវត្តិពេញលេញ; តំបន់វះកាត់ជាមួយនឹងប្រព័ន្ធរម្ងាប់មេរោគជាប់ស្តង់ដារអន្តរជាតិ... នេះគឺជាបុព្វបទដ៏សំខាន់សម្រាប់ការកែលម្អគុណភាពព្យាបាលនៃមន្ទីរពេទ្យ និងការអភិវឌ្ឍបច្ចេកទេសឯកទេស។ លោកស្រី Le Thi Phuong Dung ប្រធានគិលានុបដ្ឋាយិកានៃដេប៉ាតឺម៉ង់ព្យាបាលភាពគ្មានកូនបានសង្កត់ធ្ងន់ថា៖

“អ្វីៗគ្រប់បែបយ៉ាងត្រូវតែមានភាពល្អឥតខ្ចោះ។ ពីច្រករបៀង ពីដើមឈើបៃតង ពីជ្រុងជ្រោយសារព័ត៌មាន សំលៀកបំពាក់អ្នកជំងឺ ឬវិធីទំនាក់ទំនងជាមួយអ្នកជំងឺ ហើយការណែនាំ ការថែទាំ និងការព្យាបាលអ្នកជំងឺ អ្វីៗគ្រប់បែបយ៉ាងត្រូវតែធ្វើតាមដំណើរការស្តង់ដារ”។

នៅឆ្នាំ ២០០២ ពេលនោះលោកស្រី Tuyet មានអាយុ ៣២ ឆ្នាំ ត្រូវបានបញ្ជូនទៅសហរដ្ឋអាមេរិកដើម្បីសិក្សាថ្នាក់អនុបណ្ឌិតនៅសាលាសុខភាពសាធារណៈនៃសាកលវិទ្យាល័យ Johns Hopkins។ ដោយបានសិក្សាក្នុងបរិយាកាសវេជ្ជសាស្ត្រទំនើប លោកស្រីបានយល់ឃើញថា វៀតណាមត្រូវការលើកកំពស់គុណភាពនៃសេវាថែទាំសុខភាពបន្តពូជសម្រាប់ស្ត្រីឲ្យស្មើរនឹងប្រទេសជាច្រើនលើពិភពលោក។ ចាប់ពីគំនិតនោះ ពេលត្រឡប់មកទទួលតំណែងជានាយិកាមន្ទីរពេទ្យ Hung Vuong លោកស្រីបានប្ដេជ្ញាចិត្តផ្លាស់ប្តូរ៖

“ពេលដែលយើងធ្វើការក្នុងវិស័យនេះ យើងត្រូវតែកែលម្អ និងអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីឲ្យការថែទាំសុខភាពបន្តពូជរបស់ស្ត្រីនៅទីក្រុងហូជីមិញនិយាយដោយឡែក និងតំបន់ភាគខាងត្បូងនិយាយរួម មានគុណភាពកាន់តែល្អប្រសើរជាង។ ដូច្នេះ ពេលខ្ញុំមានឱកាស ខ្ញុំបានប្រាប់ខ្លួនឯង ហើយក៏បញ្ចុះបញ្ចូលសហការីឲ្យខិតខំព្យាយាម តើធ្វើយ៉ាងម៉េចដើម្បីធានាបានូវលក្ខខណ្ឌមូលដ្ឋានសម្រាប់ស្ត្រីវៀតណាម”។

វេជ្ជបណ្ឌិត Hoang Thi Diem Tuyet – អ្នកបង្កើតសញ្ញាសម្គាល់ក្នុងការអភិវឌ្ឍនៃមន្ទីរពេទ្យសម្ភពនិងរោគស្ត្រី Hung Vuong - ảnh 2ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅទីក្រុងហូជីមិញ វេជ្ជបណ្ឌិត Tuyet បានបង្កើតមជ្ឈមណ្ឌលក្តីសង្ឃឹម ដើម្បីថែទាំកុមារដែលម្តាយមានផ្ទុកមេរោគកូវីដ។ (រូបថត៖ T.C)

នៅឆ្នាំ ២០២១ ពេលដែលជំងឺរាតត្បាតបានផ្ទុះឡើងនៅទីក្រុងហូជីមិញ ចំនួនស្ត្រីមានផ្ទៃពោះដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ កើនឡើងយ៉ាងឆាប់រហ័ស ហើយជំងឺរាតត្បាតក៏បានឆក់យកអាយុជីវិតរបស់យង្ទីរពេទ្យបានស្ត្រីមានផ្ទៃពោះជាច្រើននាក់ផងដែរ។ នៅចំពោះមុខហេតុការណ៍ដែលមិនធ្លាប់កើតមានពីមុនមកនៅតាមមន្ទីរពេទ្យសម្ភពនិងរោគស្ត្រី វេជ្ជបណ្ឌិត Tuyet បានក្លាហានស្នើឲ្យមន្ទីរសុខាភិបាលនៃទីក្រុងហូជីមិញ ក្រសួងសុខាភិបាល និងក្រុមប្រឹក្សាជាតិទទួលបន្ទុកការចាក់ថ្នាំបង្ការរោគ ដើម្បីអនុវត្តការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ស្ត្រីមានផ្ទៃពោះទាំងអស់ ដែលមកពិនិត្យសុខភាពនៅមន្ទីរពេទ្យ Hung Vuong រួមចំណែកកាត់បន្ថយអត្រាមរណភាពរបស់ស្ត្រីមានផ្ទៃពោះ។ ក៏ក្នុងបរិបទនេះដែរ មន្ទីរពេទ្យ Hung Vuong ត្រូវបាន "ចែកជាពីរ" ម្ខាងបានក្លាយជាកន្លែងទទួល និងព្យាបាលស្ត្រីមានផ្ទៃពោះជាង ២០០០ នាក់ដែលឆ្លងកូវីដ-១៩ ជាមួយនឹងអត្រាមរណភាពទាបបើធៀបនឹងប្រទេសដទៃទៀតលើពិភពលោក (០,០១%)។ តំបន់ដែលនៅសេសសល់ត្រូវបានប្រើប្រាស់សម្រាប់ថែទាំទារក ដែលម្តាយកំពុងទទួលការព្យាបាលជំងឺកូវីដ-១៩នៅក្នុងមន្ទីរពេទ្យ។

មិនត្រឹមតែសម្រេចភារកិច្ចនៅមន្ទីរពេទ្យប៉ុណ្ណោះទេ ថែមទាំងក្នុងនាមជាតំណាងក្រុមប្រឹក្សាប្រជាជនទីក្រុង វេជ្ជបណ្ឌិត Tuyet មានសំណើរជាក់ស្តែងជាច្រើនអំពីរបបថែទាំសុខភាពសម្រាប់ប្រជាជន និងជីវភាពរស់នៅរបស់បុគ្គលិកពេទ្យទៀតផង។ លោក Cao Thanh Binh ប្រធានគណៈកម្មការវប្បធម៌សង្គម ក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញបានឲ្យដឹងថា៖

“វេជ្ជបណ្ឌិត Tuyet រួមជាមួយនឹងគណៈកម្មការវប្បធម៌សង្គម បានកសាង និងការពារដោយជោគជ័យនូវសេចក្ដីសម្រេចចិត្តល្អៗជាច្រើន។ ជាឧទាហរណ៍ មានសេចក្ដីសម្រេចចិត្តស្ដីពីគោលនយោបាយពិសេសសម្រាប់គ្រូបង្វឹក អត្តពលិក ដែលសមាជិកនៃគណៈកម្មការវប្បធម៌សង្គម ក្នុងនោះមានវេជ្ជបណ្ឌិត Tuyet បានរួមគ្នាការពាររហូតដល់ទីបញ្ចប់។ នៅពេលដែលសេចក្តីសម្រេចចិត្តត្រូវបានចេញផ្សាយ អត្តពលិកស្ត្រីនៃទីក្រុងហូជីមិញបានវាយតម្លៃថា នេះជាសេចក្ដីសម្រេចចិត្តមនុស្សធម៌ និងប្រកបដោយការទទួលខុសត្រូវ”។

ក្រោមការដឹកនាំរបស់វេជ្ជបណ្ឌិត Hoang Thi Diem Tuyet មន្ទីរពេទ្យ Hung Vuong បាននាំមុខគេក្នុងវិស័យសុខាភិបាលទាំងមូលនៃទីក្រុងហូជីមិញក្នុងការគ្រប់គ្រងគុណភាពរយៈពេល ២ ឆ្នាំជាប់ៗគ្នា (ឆ្នាំ ២០២០ និង ២០២១)។ ដេប៉ាតឺម៉ង់  និងបន្ទប់ឯកទេសនៃមន្ទីរពេទ្យ ក៏ត្រូវបានទទួលស្គាល់ជាប់ស្តង់ដារអន្តរជាតិជាបន្តបន្ទាប់ផងដែរ។ ជាពិសេស ដេប៉ាតឺម៉ង់ព្យាបាលភាពគ្មានកូន គឺជាអង្គភាពមួយក្នុងចំណោមអង្គភាពចំនួន៣ក្នុងទូទាំងប្រទេស ដែលទទួលបានវិញ្ញាបនបត្រគ្រប់គ្រងគុណភាពក្នុងការគាំទ្រការបន្តពូជអន្តរជាតិ (RTAC)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ