សិស្សពូកែគ្រប់មុខវិជ្ជាDoan Nu Ngoc Linh

VOVWORLD_អស់រយៈពេល១០ជាប់គ្នាជាសិស្សពូកែគ្រប់មុខវិជ្ជាដោយ
មានពីន្ទុសរុបពី៩,៥ឡើងទៅនោះជាលទ្ធផលសិក្សារៀនសូត្ររបស់សិស្សនារី
Doan Nu Ngoc Linh​សិស្សពូកែសាលាវិទ្យាល័យបណ្ដុះបណ្ដាលពិសេស Nguyen
Tat Thanh ខេត្តKon Tum។​ថ្មីៗនេះ ប្អូនDoan Nu Ngoc Linhមានកិត្តិយសជា
សិស្សមួយរូបក្នុងចំណោម​សិស្ស​វៀត​ណាម​៨នាក់ដែលបានទទួលអាហារូបករណ៍
អាស៊ានប្រចាំឆ្នាំ២០១៦ផ្ដល់​ដោយ​ក្រសួង​អប់រំសិង្ហបុរី។

        លទ្ធផលសិក្សារៀនសូត្រក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះរបស់សិស្សនារី
Doan Nu Ngoc Linh​គឺគួរឲ្យចាប់អារម្មណ៍ណាស់។ប្អូនធ្លាប់ទទួលបានរង្វាន់លេខ
២​ក្នុងការ​ប្រលង​អូឡាំពិកគណិតវិទ្យាហាណូយបើកទូលាយ​  មេដាយមាសក្នុង
ការ​ប្រលង​អូឡាំពិកភាសាអង់គ្លេសតាមអ៊ីនធឺណេតទូទាំងប្រទេសឆ្នាំសិក្សា
២០១៤-២០១៥​និង​មេដាយមាសផ្នែកគីមីវិទ្យាថ្នាក់ទី១០ក្នុងការប្រលងអូឡាំពិក
ប្រពៃណី៣០មេសា ឆ្នាំ​២០១៦​។​វាយតំលៃអំពីសិស្សរបស់ខ្លួន លោកគ្រូNguyen
Thai Son គ្រូបង្រៀន​គីមីវិទ្យា​សាលា​វិទ្យាល័យបណ្ដុះបណ្ដាលពិសេស Nguyen Tat
 Thanh ខេត្តKon Tumបានឲ្យដឹងថា

“ ក្នុងការសិក្សារៀនសូត្រ ប្អូន Doan Nu Ngoc Linh​មានការខិតខំប្រឹង
ប្រែងយ៉ាង​ខ្លាំងហើយប្អូនជាសិស្សពូកែនៅគ្រប់មុខវិជ្ជា។ក្រៅពីនោះគាត់ក៏
មានស្មារតីជួយឧបត្ថម្ភដល់សិស្សផ្សេងៗទៀតដើម្បីរួមចំណែកលើកកំពស់ស្នាដៃ
សិក្សារៀនសូត្ររបស់ថ្នាក់ទី១១ជំនាញគីមីទៀតផង។ជាពិសេសប្អូន Doan Nu
Ngoc Linh មានកិតិ្តយសយ៉ាងខ្លាំង​ដែលបានទទួលអាហារូបករណ៍អាស៊ាន”។

        អាចនិយាយបានថាស្នាដៃល្អៗទាំងនេះរបស់ Doan Nu Ngoc Linhជាលទ្ធផល
​នៃ​ការហាត់ពត់លត់ដំដោយឥតឈប់ឈរ។ក្រៅពីការសិក្សារៀនសូត្រក្នុងសាលា 
ប្អូនក៏តែងតែស្រាវជ្រាវស្វែងរកវិធីសាស្រ្តសិក្សាថ្មីៗដែលនាំមកនូវប្រសិទ្ធភាពផង
ដែរ។ចំពោះមុខវិជ្ជាភាសាអង់គ្លេស​ទន្ទឹមនឹងការហាត់ស្ដាប់ និយាយ ​អាននិង
សរសេរនោះ​នាងនៅ​ទស្សនាកម្មវិធីផ្សាយជាភាសាអង់គ្លេសលើទូរទស្សន៍និង
បណ្ដាញអ៊ីន​ធឺ​ណេត​ទៀតផង។

សិស្សពូកែគ្រប់មុខវិជ្ជាDoan Nu Ngoc Linh  - ảnh 1
សិស្សពូកែគ្រប់មុខវិជ្ជាDoan Nu Ngoc Linh


        ដើម្បីទទួលបានអាហារូបករណ៍អាស៊ាន​Doan Nu Ngoc Linhបានឆ្លងកាត់
ការ​ប្រលងមុខវិជ្ជាទាំង៣រួមមានគណីតវិទ្យា ភាសាអង់គ្លេស ការធ្វើតេស្ត IQនិង
ការ​សម្ភាស​ផ្ទាល់ជាភាសាអង់គ្លេសដែលសំរេចបានលទ្ធផលល្អប្រសើរ។​ចាប់ពី​ខែ
វិច្ឆិកា​ឆ្នាំ២០១៦សិស្សពូកែរូបនេះនឹងចូលសិក្សារយៈពេល៤ឆ្នាំនៅសាលាបណ្ដុះ
បណ្ដាលពិសេសនៅប្រទេសសិង្ហបុរី​ក្នុងនោះមាន២ឆ្នាំរៀនថ្នាក់ចំណេះទូទៅនិង
២ឆ្នាំថ្នាក់​ឧត្តម​សិក្សាបំរុង។Doan Nu Ngoc Linhបានសំណេះសំណាលថា

       “ ប្អូនពិតជាត្រេកអរណាស់ដែលបានទទួលអាហារូបករណ៍ធំដូច្នេះ។​នេះជា
​លទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ប្អូនក្នុងការប្រលងនាពេលទើបកន្លងទៅ
នេះ។អាហារូបករណ៍នេះជួយប្អូនជាច្រើនក្នុងការសិក្សារៀនសូត្រហើយប្អូននឹង
ប្រឹងប្រែងរៀនសូត្រក្នុងរយៈពេល៤ឆ្នាំនៅសិង្ហបុរីដើម្បីបំពេញបន្ថែមនូវចំណេះ
វិទ្យាឲ្យបានច្រើនថែមទៀត។បំណងប្រាថ្នារបស់ប្អូនគឺក្លាយទៅជាវេជ្ជបណ្ឌិតព្រោះ
ប្អូនចូលចិត្តមុខរបរនេះណាស់”។

        អាហារូបករណ៍អាស៊ានគឺដោយក្រសួងអប់រំនៃប្រទេសសិង្ហបុរីផ្ដល់ជូន
សិស្សានុសិ្សប្រទេសអាស៊ាននានាក្នុងគោលបំណងបង្កើតឱកាសសំរាប់ប្អូនៗ
ពង្រីកសក្ដានុពលរបស់ខ្លួនរាប់ទាំងសមត្ថភាពជំនាញផ្សេងៗទៀត៕

          

ប្រតិកម្មទៅវិញ

ផ្សេងៗ