អ្នកគ្រូ Nguyen Thi Hien និងការងារមនុស្សធម៌

VOVWORLD_អ្នកស្រី Nguyen Thi Hienជាគ្រូបង្រៀននៅសាលាបឋម
សិក្សា ទី មួយឃុំSon Hai  ស្រុកBao Thang ខេត្តLao Caiភាគខាងជើងវៀត
ណាម។​ ក្រៅពី​ការងារ​បង្រៀនក្នុងសាលាអ្នកស្រី Hienក៏ចូលរួមការងារ
មនុស្សធម៌យ៉ាងសកម្មផងដែរ។​ក្នុង​ឋានៈជាប្រធានក្លិប ចានបបរ
មនោសញ្ចេតនាអ្នកស្រី និងសហការីបានជួយដល់​គ្រួសារ​ក្រីក្រជាច្រើនក្នុង
តំបន់។ 

        ក្នុងរយៈពេល២ឆ្នាំកន្លងទៅនេះ នាព្រឹកថ្ងៃច័ន្ទ ថ្ងៃពុធ ថ្ងៃសុខនិងថ្ងៃ
អាទិត្យជារៀងរាល់សប្ដាហ៍ អ្នកជំងឺក្រីក្រនៅមន្ទីរពេទ្យពហុព្យាបាលស្រុកBao
 Thang ខេត្តLao Cai​ត្រូវ​បានហូបបបរឆ្ងាញ់ដោយអ្នកស្រី Hienនិងក្រុម
សមាជិកក្នុងក្លិបចានបបរ​មនោសញ្ចេតនា​ដាំនិងចែកជូនអ្នកជំងឺ។ មួយ
មាត់នៅពេលឃ្លានស្មើនឹងមួយកញ្ចប់នៅ​ពេល​ឆ្អែត​ នោះជាសារដែលអ្នក
ស្រី Hienចង់ផ្ញើដល់ក្រុមជនក្រីក្រតាមរយៈសកម្មភាព​មនុស្សធម៌របស់
ខ្លួន។អ្នកស្រី Nguyen Thi Hienបានសំណេះសំណាលថា

        “ ខ្ញុំធ្វើអ្នកគ្រូនៅតំបន់ឆ្ងាយដាច់ស្រយាលអស់រយៈពេល១០ឆ្នាំហើយ
សង្កេត​ឃើញមានមនុស្សអភ័ព្ទនិងកុមារក្រីក្រជាច្រើននាក់។នាគ្រានោះ
ខ្ញុំតែងតែដាំបាយឲ្យកូនសិស្សញ៉ាំនាពេលថ្ងៃត្រង់នៅនឹងសាលា។ តាំងពី
ពេលនោះមកខ្ញុំចាប់ផ្ដើមសកម្មភាពដាំបបរមនុស្សធម៌ដោយចាត់ទុក
នេះជាទង្វើដ៏មានអត្ថន័យ ”។

អ្នកគ្រូ Nguyen Thi Hien និងការងារមនុស្សធម៌ - ảnh 1
អ្នកជំងឺក្រីក្រនៅមន្ទីរពេទ្យពហុព្យាបាលស្រុកBao Thang ខេត្តLao Caiត្រូវបានហូបបបរឆ្ងាញ់ដោយអ្នកស្រី Hienនិងក្រុមសមាជិកក្នុងក្លិបចានបបរមនោសញ្ចេតនាដាំនិងចែកជូនអ្នកជំងឺ


          ក្រោយមួយរយៈពេលបានបង្កើតនិងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ 
អ្នកស្រី Nguyen Thi Hienបានបើកទូលាយរូបសណ្ឋានជូនបបរដោយឥតគិត
ថ្លៃនៅមន្ទីរ​ពេទ្យ​ពហុព្យាបាលស្រុក Bac Ha ខេត្តLao Cai រួមជាមួយការជួយ
ឧបត្ថម្ភជាក់ស្ដែងចំពោះអ្នក​ជំងឺនិងសិស្សានុសិសក្រីក្រទៀតផង។ លោកស្រី
 Ngo Thi Truong សមាជិកាក្លិប​ចាន​បបរ​​មនោសញ្ចេតនាបានឲ្យដឹងថា

  “អ្នកស្រី Nguyen Thi Hienជាសកម្មជនមួយរូបដែលមានការច្នៃប្រឌិតជា
ច្រើន។​ ទោះបីរវល់នឹងការងារបង្រៀននៅសាលាក្ដីតែគាត់នៅខិតខំប្រឹងប្រែង
ស្វែងរកសម្បុរសជនដើម្បីរួមគ្នាធ្វើសកម្មភាពមនុស្សធម៌។ អ្នកស្រីម្ចាស់ការ
អនុវត្តកម្មវិធីមនុស្សធម៌នៅតំបន់ឆ្ងាយដាច់ស្រយាលដោយការនាំខោអាវ
 មុង ភួយ ស្បែកជើង មីកញ្ចប់ទៅជូនប្រជាជននៅទីនោះ។ យើងខ្ញុំបានទៅ
កាន់កន្លែងជាច្រើនហើយត្រូវបានប្រជាពលរដ្ឋគោរពរាប់អាន”។

អ្នកគ្រូ Nguyen Thi Hien និងការងារមនុស្សធម៌ - ảnh 2
ដោយសារមានស្នាដៃល្អក្នុងការងារបង្រៀននិងសកម្មភាពមនុស្សធម៌ អ្នកគ្រូ Nguyen Thi Hienត្រូវបានគណៈកម្មាធិការឃោសនាអប់រំមច្ឈឹមលើកសរសើរក្នុងចលនារៀនសូត្រនិងធ្វើតាមគំរូសីលធម៌លោកប្រធានហូជីមិញ


        ដោយសារមានស្នាដៃល្អក្នុងការងារបង្រៀននិងសកម្មភាពមនុស្សធម៌ អ្នក
គ្រូ Nguyen Thi Hienត្រូវបានគណៈកម្មាធិការឃោសនាអប់រំមច្ឈឹមលើកសរសើរ​
ក្នុងចលនារៀនសូត្រនិងធ្វើតាមគំរូសីលធម៌លោកប្រធានហូជីមិញ៕

       

ប្រតិកម្មទៅវិញ

ផ្សេងៗ