មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២បើកកិច្ចប្រជុំបំរុង

(VOVworld)-នាព្រឹកថ្ងៃទី២០មករា បន្ទាប់ពីអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធលោកប្រធាន ហូជីមិញនៅប្រាង្គតំកល់សពលោក សមជិក សមាជិការចូលរួមមហាសន្និបាត តំ
ណាង ទូទាំងប្រទេសលើកទី១២របស់បក្សកុម្មុយនិស្តវៀតណាមបានបើកកិច្ចប្រ
ជុំបំរុង ដោយអនុម័តនូវកិច្ចការសំខាន់ៗចំនួន៧ មុននឹងប្រារព្ធសម័យប្រជុំជា ផ្លូវនាព្រឹកថ្ងៃទី២១មករា។        មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១២
របស់ បក្សកុម្មុយនិស្តវៀតណាមជាការគូសសញ្ញាប្រវត្តិសាស្ត្រសំខាន់ក្នុងដំណើរ ការផ្លាស់ប្តូរថ្មីលើគ្រប់ ជ្រុងជ្រោយរបស់វៀតណាម។​នេះជាការពិនិត្យក្នុងបទ វិចារណកថាដែលបានចុះ ផ្សាយនាថ្ងៃទី១៩មករាលើទំព័រវែបសាយ អេឡិចត្រូនិក របស់ទីភ្នាក់ងារសារព័ត៌មានគុយបា Prensa Latina ។អត្ថបទនេះបានសង្កត់ធ្ងន់ទៅ
លើ គោលដៅច្បាស់ លាស់គឺរក្សាសន្តិភាព ស្ថិរភាព ជម្រុញការអភិវឌ្ឍន៍ប្រកប
ដោយនិរន្តរភាព និង ផ្លាស់ប្តរថ្មីលើគ្រប់ជ្រុងជ្រោយដើម្បីកសាងប្រទេសសម្បូធូធារ
និងចាត់ទុក មនុស្សជាកត្តាសំខាន់ៗ បក្សកម្មុយនិស្តវៀតណាមដំណើរការមហាសន្និ
បាតបក្ស លើកទី១២នេះដោយផ្តោតសំខាន់លើការនាំប្រទេសវៀតណាមឲ្យក្លាយទៅ
ជាប្រទេសឧស្សាហកម្មទំនើប៕

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ