មហាសន្និបាតបក្សលើកទី១២ពង្រីកនូវស្មារតីបើកចំហរនិងប្រជាធិបតេយ្យ

(VOVworld) - តំណាងចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១២របស់
បក្សកុម្មុយនីស្តវៀតណាម ដែលកំពុងប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ បានសំដែង
ជំនឿជាក់ថា មហាសន្និបាតបក្សលើកទី១២នឹងទទួលបានជោគជ័យដ៏ល្អប្រសើរ
នាំចេញទិសដៅជាសារវ័ន្ត ពេញលេញក្នុងការងារកសាងបក្សនិង អភិវឌ្ឍប្រទេស
ជាតិក្នុងអាណត្តិខាងមុខនេះនិងឆ្នាំជាបន្តបន្ទាប់។លោក Phan Van Su តំណាង
មណ្ឌល Tay Ninh ភាគខាងត្បូងវៀតណាម បានចែករំលែកថា៖
“ត្រូវបានស្ដាប់ដោយផ្ទាល់របាយការណ៍នយោបាយក៏ដូចជារបាយការណ៍របស់
លោកអគ្គលេខាបក្សនៅមហាសន្និបាតលើកនេះ ខ្ញុំមានជំនឿជាក់ដ៏ជ្រាលជ្រៅថា
មហាសន្និបាតរបស់យើងនឹងទទួលបានជោគជ័យ ហើយសេចក្ដីសំរេចចិត្តរបស់
 មហាសន្និបាតនឹងត្រូវបានអនុវត្តចូលក្នុងជីវភាពប្រកបដោយប្រសិទ្ធិភាព រួម
ចំណែកជំរុញប្រទេសជាតិអភិវឌ្ឍកាន់តែឆាប់រហ័ស លើគ្រប់វិស័យនិងនិរន្តរភាព
ក្នុងដំណាក់កាលខាងមុខ”។
មហាសន្និបាតបក្សលើកទី១២ពង្រីកនូវស្មារតីបើកចំហរនិងប្រជាធិបតេយ្យ - ảnh 1
ទិដ្ឋភាពនៃសម័យប្រារព្ធមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២

រីឯលោក Hoang Van Toan តំណាងមណ្ឌល Vinh Phuc ភាគខាងជើងវៀតណាម
បានឲ្យដឹងថា៖
“ដោយស្មារតីប្រជាធិបតេយ្យ តំណាងទាំងអស់គ្នានឹងខំប្រឹងប្រែងអស់ពីកម្លាំង
កាយចិត្តរបស់ខ្លួនដើម្បីរួមវិភាគទានសំរាប់ឯកសារសំខាន់ៗរបស់បក្ស រួមវិភាគ
ទានសំរាប់ការជ្រើសតាំងមនុស្សមានសីលធម៌គុណធម៌និង សមត្ថភាពគ្រប់
គ្រាន់ចូលរួមគណៈ កម្មាធិការមជ្ឈឹម ចូលរួមការិយាល័យនយោបាយ គណៈ
លេខា ហើយកាន់ ដំណែងសំខាន់បំផុតរបស់បក្សនិងរដ្ឋ សំដៅបន្តដឹកនាំ
ប្រទេសជាតិពុះពារ ការលំបាកសាកល្បងក្នុងដំណាក់កាលនាបច្ចុប្បន្ន ជំរុញ
ការអភិវឌ្ឍប្រទេស ជាតិ រក្សារឹងមាំអធិបតេយ្យភាពជាតិ បូរណភាពដែនដី
ហើយប្រមូលផ្ដុំកសាង បក្សឲ្យកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ