ការតាំងពិពណ៌រ “សំរស់វៀតណាម” នៅអ៊ូស្ត្រាលី


ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៩ នៃទិវាបុណ្យជាតិវៀតណាម (ថ្ងៃទី ២
កញ្ញា) កន្លងទៅ ការតាំងពិពណ៌រដោយប្រធានបទ “វៀតណាមស្អាតអស្ចារ្យ” របស់
អ្នកថតរូប វ័យក្មេងចំនួន ២ រូប គឺ Nguyen Viet Thanh និង Hoang Hai Thinh ត្រូវបាន
រៀបចំឡើងនៅ អ៊ូស្ត្រាលី។

នេះគឺជាលើកទី ២​ ដែលមិត្តថតរូបចំនួន ២ រូបរៀបចំការតាំងពិពណ៌របណ្ដាវណ្ណកម្ម
ស្តីអំពី សំរស់ប្រទេសវៀតណាម។ នាឆ្នាំ ២០១២ Nguyen Viet Thanh និង Hoang Hai
Thinh បានផ្ញើរវណ្ណកម្មរបស់ខ្លួនចួលរួមការតាំងពិពណ៌រនៅរដ្ឋ Texas (អាមេរិក)។ Viet
Thanh និង Hai Thinh សុទ្ធតែមានសេចក្តីស្នេហាយ៉ាងជ្រាលជ្រៅអ្នកថតរូប។ ក្នុងពេល
ដែល Viet Thanh ធ្លាប់ជាអ្នកបុរាណវិទ្យាមួយនាក់ Hai Thinh  គឺជាលោកគ្រូរមួយរូប។
នាបច្ចុប្បន្ន Nguyen Viet Thanh ជាអ្នកយកព័ត៌មានរូបថតនៃកាសែត VietnamNews ចំណុះទីភ្នាក់ងារសារព័ត៌មានវៀតណាម។ Nguyen Viet Thanh ដណ្តើមបានពាន រង្វាន់មាសក្នុងការប្រកួតរូបថតកាសែតទ្វីប អាស៊ី និងរង្វាន់ថ្នាក់ទី ១ និងទី ២ ផ្សេងៗទៀតក្នុងការប្រកួតរូបថតនៅក្នុងតំបន់និងលើ ពិភពលោក។

នាឆ្នាំ ២០១០ Hai Thinh ធ្លាប់ទទួលបានរង្វាន់សំរាប់រូបថតស្អាតបំផុតក្នុងការប្រកួត
រូបថត អន្តរជាតិ​ Gauruda នៅឥណ្ឌូណេស៊ី។ នាខែធ្នូរឆ្នាំនេះ បង Hai Thinh ត្រូវបាន
ជ្រើសរើស រួមជាមួយអ្នកថតរូបអន្តរជាតិចំនួន ១០ រូប ចូលរួមការតាំងពិពណ៌រ
“From Born to Berlin” នៅអាល្លឺម៉ង់។

ក្នុងឱកាសរៀបចំការតាំងពិពណ៌រនៅអ៊ូស្ត្រាលី Nguyen Viet Thanh និង Hoang
Hai Thinh បានបោះពុម្ពសៀវភៅរូបថត “វៀតណាមស្អាតអស្ចារ្ស” ទី ២។
វណ្ណកម្មមួយចំនួននៅការតាំងពិពណ៌រនៅអ៊ូស្រ្តាលី៖

ការតាំងពិពណ៌រ “សំរស់វៀតណាម” នៅអ៊ូស្ត្រាលី - ảnh 1
កុមារីនៅខេត្ត Ha Giang (ភាគខាងជើងវៀតណាម)

ការតាំងពិពណ៌រ “សំរស់វៀតណាម” នៅអ៊ូស្ត្រាលី - ảnh 2
ម្តាយស្ពាយកូនទៅធ្វើការ។

ការតាំងពិពណ៌រ “សំរស់វៀតណាម” នៅអ៊ូស្ត្រាលី - ảnh 3
និទាឃរដូវនៅស្រុក Moc Chau (ភាគខាងជើងវៀតណាម)

ការតាំងពិពណ៌រ “សំរស់វៀតណាម” នៅអ៊ូស្ត្រាលី - ảnh 4
កុមារគង្វាលក្របីនៅខេត្ត Yen Bai (ភាគខាងជើងវៀតណាម)។

ការតាំងពិពណ៌រ “សំរស់វៀតណាម” នៅអ៊ូស្ត្រាលី - ảnh 5
ប្រទេសវៀតណាមក្នុងបេះដូងរបស់ខ្ញុំ។

ការតាំងពិពណ៌រ “សំរស់វៀតណាម” នៅអ៊ូស្ត្រាលី - ảnh 6
ព្រះអាទិត្យរះនៅភូមិ។

ការតាំងពិពណ៌រ “សំរស់វៀតណាម” នៅអ៊ូស្ត្រាលី - ảnh 7
ការប្រតបោកចំបាប់ក្នុងជ្រាំ។

ការតាំងពិពណ៌រ “សំរស់វៀតណាម” នៅអ៊ូស្ត្រាលី - ảnh 8
កំពង់ផែរនេសាទ ។

ការតាំងពិពណ៌រ “សំរស់វៀតណាម” នៅអ៊ូស្ត្រាលី - ảnh 9
ការផលិតអំបិលនៅខេត្ត Nam Dinh (ភាគ ខាងជើងវៀតណាម)។



ប្រតិកម្មទៅវិញ

ផ្សេងៗ