ការធ្វើធម្មយាត្រាជួយជ្រោមជ្រែងទិវាជនពិការអន្តរជាតិ
នាព្រឹកថ្ងៃទី ១ ធ្នូ នៅខ័ណ្ឌទី ៧ ទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) មូលនិធិ
ដើម្បី កុមារពិការបានសហការជាមួយមជ្ឈមណ្ឌលវប្បធម៌អាជីវករ-សាខាភាគខាង
ត្បូងវៀត ណាមនិងអង្គការតភ្ជាប់ពាណិជ្ជកម្មពិភពលោកប្រចាំនៅវៀតណាម (BNI) បានរៀបចំការធ្វើធម្មយាត្រាសំដៅជួយជ្រោមជ្រែងទិវាជនពិការអន្តរជាតិ(ថ្ងៃទី ៣ ធ្នូ)
។
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang រួមជាមួយប្រជាជនទីក្រុង ហូជីមិញ
ចំនួន ៧ ពាន់ ៥ រយ នាក់ ក្នុងនោះ មានជនពិការជាច្រើនកុះករបានចូលរួមការ
ធ្វើធម្មយាត្រានេះ។
រូបភាពប្រធានរដ្ឋ Truong Tan Sang រួមជាមួយមនុស្សរាប់ពាន់នាក់រួមដៃគ្នារុញរទះ ជនពិការក្នុងទិវានេះគឺជាសារល្អមួយសេចក្តីស្រឡាញ់ការចែករំលែកដ៏ជ្រាលជ្រៅ ដែលវៀតណាមចង់ផ្ញើជូនដល់សហគមន៍អន្តរជាតិអំពីប្រពៃណីសីលធម៌ដ៏ខ្ពង់ខ្ពស់
របស់ ប្រជាជនវៀតណាមក្នុងទិវាជនពិការអន្តរជាតិ។
រូបថតមួយចំនួនក្នុងការធម្មយាត្រានេះ៕