ដំណើរទេសចរណ៍តាមឆ្នេរសមុទ្រនៅវៀតណាម

(VOV)_មានប្រវែងតែ៦០គីឡូម៉ែត្រ កំណាត់ផ្លូវ Mui Ne – Bau Trang – Phan Ri
Cua នឹងនាំលោកអ្នក​ធ្វើដំណើរពី​​តំបន់វាលរហោស្ថានពោពេញទៅដោយខ្សាច់ ទៅដល់
បឹងទឹកធំល្វឹងល្វើយ វាលស្មៅខៀវខ្ចី ​ឆ្នេរសមុទ្ររ៉ូម៉ានទិក និងមុខម្ហូបឈ្ងុយឆ្ងាញ់ក្នុង
តំបន់។

ដំណើរទេសចរណ៍តាមឆ្នេរសមុទ្រនៅវៀតណាម - ảnh 1
ចំពោះអ្នកចូលចិត្តទេសចរណ៍ ពិសេសគឺមនុស្សស្រឡាញ់សមុទ្រ វាលរហោស្ថាន កំណាត់ផ្លូវ Mui Ne – Bau Trang – Phan Ri Cua គឺជាជម្រើសមួយអស្ចារ្យ។
ដំណើរទេសចរណ៍តាមឆ្នេរសមុទ្រនៅវៀតណាម - ảnh 2
ប្រសិនបើលោកអ្នកមិនសូវមានពេលវេលាជាច្រើនគឺលោកអ្នកអាចចំណាយពេលវេលាមួយថ្ងៃក៏គ្រប់គ្រាន់ហើយ។ ប៉ុន្តែប្រការសំខាន់គឺម៉ូតូត្រូវត្រៀមរៀបចំយ៉ាងម៉ត់ចត់។ នៅសងខាងកំណាត់ផ្លូវនេះមានទាំងសមុទ្រនិងវាលរហោស្ថាន។
ដំណើរទេសចរណ៍តាមឆ្នេរសមុទ្រនៅវៀតណាម - ảnh 3
ទួលខ្សាច់សបានបង្កើតឡើងភាពស្រស់ស្អាតអស្ចារ្យពិសេសដោយឡែករបស់ Bau Trang – Phan Ri Cua
ដំណើរទេសចរណ៍តាមឆ្នេរសមុទ្រនៅវៀតណាម - ảnh 4
Bau Trang ជាបឹងទឹកសាបក្តី ប៉ុន្តែមានពណ៌ខៀវស្រងាត់ដូចទឹកសមុទ្រ។
ដំណើរទេសចរណ៍តាមឆ្នេរសមុទ្រនៅវៀតណាម - ảnh 5
ដោយភូមិសាស្ត្រជាមានលក្ខណះតំបន់វាលរហោស្ថាននិងទួលខ្សាច់ រដូវប្រាំងនឹងជាពេលវេលាល្អបំផុតដើម្បីទៅទស្សនាតំបន់នេះ។
ដំណើរទេសចរណ៍តាមឆ្នេរសមុទ្រនៅវៀតណាម - ảnh 6
សុរិយារៀបអស្ដង្គតនៅលើទួលខ្សាច់មានការទាក់ទាញពិសេសដោយឡែករបស់ខ្លួន។ លោកអ្នកអាចលេងកំសាន្តផង និងថតរូបផង។
ដំណើរទេសចរណ៍តាមឆ្នេរសមុទ្រនៅវៀតណាម - ảnh 7
តាមឆ្នេរសមុទ្រមានសណ្ឋាគារ និងresort ជាច្រើន មានតំលៃពីទាបដល់ខ្ពស់។ និងលោកអ្នកក៏អាចឆ្លៀតទទួលទានមុខម្ហូបអាហារពិសេសដោយឡែករបស់តំបន់ ដូចជា៖ នំចែវ បាយសាច់ម៉ាន់ និងនំ Can …លៗ


ប្រតិកម្មទៅវិញ

ផ្សេងៗ