ទេសភាព Da Lat 24 ធ្នូ 2014 | 15:19:29 (VOVworld) - Da Lat ជាទីក្រុង១ស្ថិតនៅក្នុងខេត្ត Lam Dong នៅតំបន់ Tay Nguyen ជាតំបន់ខ្ពង់រាបភាគកណ្ដាលវៀតណាម។ទីក្រុងដែលមានកំពស់១,៦០០ម៉ែត្រពីនីវ៉ូ ទឹកសមុទ្រ Da Lat មានអាកាសត្រជាក់ស្រួលពេញ១ឆ្នាំ និងជាទីសំរាកបំប៉នដ៏ អស្ចារ្យ។ប្រវត្តិសាស្ត្រនៃការចាប់បដិសន្ធិនិងអភិវឌ្ឍន៍ក្នុងអំឡុងពេលសតវត្ស១ ដល់បច្ចុប្បន្នបានបន្សល់ទុកឲ្យ Da Lat តំលៃជាច្រើនអំពីស្ថាបត្យកម្មនិងការអភិ វឌ្ឍន៍នគរ ដែលបានប្រៀបដូចជាសារមន្ទីស្ថាបត្យកម្មអឺរ៉ុប១នៅសតវត្សទី២០។ភ្ញៀវទេសចរពេលមកដល់ Da Lat ស្រូបអាម្មណ៍ដោយសម្រស់ស្អាតដ៏រ៉ូម៉ែនទិក របស់សំណង់ស្ថាបត្យកម្មរមណីយដ្ឋាននិងតំលៃមនុស្សធម៌នៃទីក្រុងនេះ។ ចាប់បដិសន្ធិនិងអភិវឌ្ឍន៍បាន១២០ឆ្នាំ Da Lat ពីតំបន់ដីដ៏រហាស្ថានបាន ក្លាយទៅជានគរ១នៃតំបន់ខ្ពង់រាបនេះ។ ស្ថាបត្យកម្មនគររបស់ Da Lat មានភាពវិសេសវិសាលដោយភូមិសាស្រ្តនៅទីនេះជាតំបន់ភ្នំ។ Da Lat បានប្រសិទ្ធិនាមថា “ទីក្រុងរបស់ដើមស្រល់” នៅអមសង្ខាងផ្លូវក្នុងទីក្រុងនេះ សម្រស់ត្រកាលធម្មជាតិគួរឲ្យទាក់ទាញ Da Lat ជាទីក្រុងរបស់បឹងដ៏ស្រស់ឆើតឆាយជាច្រើន បឹង Tuyen Lam រមណីយដ្ឋាន១នៃ Da Lat ទីក្រុងពោរពេញទៅដោយផ្កានៅគ្រប់ទីកន្លែងនៃ Da Lat ផ្កា Mimosa ជាពូជផ្កាល្បីឈ្មោះនៃ Da Lat ជ្រលងភ្នំស្នេហា ទឹកជ្រោះ Cam Ly ជាទឹកជ្រោះធម្មជាតិនៅក្នុងទីក្រុង ស្ថានីយរថភ្លើង Da Lat ជាស្ថានីយរថភ្លើងស្អាតបំផុតនៅឥណ្ឌូចិន ដំណាក់សម្ដេង Bao Dai សាលាគរុកោសល្សជាន់ខ្ពស់ ជាសំណង់ដែលត្រូវបានសមាគមស្ថាបត្យករ ពិភពលោកជ្រើសតាំងជាសំណង១ក្នុងចំណោមសំណង់ចំនួន១ពាន់ស្អាតបំផុតលើពិភពលោកក្នុងសតវត្សទី២០ រាត្រីនៅ Da Lat Tag VOVworld Da Lat ទេសភាព ស្ថាបត្យកម្ម សម្រស់ បឹង ផ្កា ប្រតិកម្មទៅវិញ ផ្ញើទៅ ផ្សេងៗ ពិធីគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang បានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក ចុងភៅអន្តរជាតិ១០នាក់ចូលរួមការប្រឡង “សាកល្បងជាមួយម្ហូប cao lau ” ភូមិបុរាណ Duong Lam ការតាំងពិព័រណ៌”ដែកថែបនៅភ្លើងនរក”នៅពន្ធនាគារ Hoa Lo – Ha Noi