អត្ថបទ៖ Nguyen Oanh / រូបថត៖ Nguyen Luan -  
(vietnam.vnnet.vn) /  
(VOV/Vietnam.vnanet.vn) - ក្រោយរយៈពេលជាងមួយខែដាក់ឲ្យដំណើរការ
រថភ្លើងជាយក្រុងធ្វើដំណើរពីស្ថានីយ៍ Sai Gon ទៅកាន់ស្ថានីយ៍ Di An នៅ
ខេត្ត Binh Duong ភាគខាងត្បូងវៀតណាម ហើយវិលត្រឡប់មកវិញ បាន
ទាក់ទាញមនុស្សចូលរួមប្រើប្រាស់យ៉ាងកុះករ។ ដោយមានតម្លៃត្រឹមតែ
១០.០០០ដុង អ្នកដំណើរអាចទទួលបាននូវ ចំណាប់អារម្មណ៍ពិសេស
នឹងមានភាពទាក់ទាញ ។
រថភ្លើងជាយក្រុងត្រូវបានអគ្គក្រុមហ៊ុនភាគហ៊ុនដឹកជញ្ជូនផ្លូវដែក Sai Gon
អនុវត្តដើម្បីកាត់បន្ថយស្ថានភាពកកស្ទះចរាចរ របស់ទីក្រុងនិងចែករំលែក
ការដឹកជញ្ជូនអ្នកដំណើរជាមួយមធ្យោបាយដឹកជញ្ជូនសាធារណៈដ៏ទៃទៀត។
អាចនិយាយបានថា រថភ្លើងជាយក្រុងឆ្លើយតបបានទាន់ពេលនូវតម្រូវ
ការរបស់អ្នកដំណើរសឲ្យឃើញនូវប្រសិទ្ធភាពដោយរៀងរាល់ថ្ងៃមានអ្នកដំណើរ
ចូលរួមជាង៣៥០០នាក់។ នៅថ្ងៃចុងសប្តាហ៍ ថ្ងៃបុណ្យទានឡើងដល់ជាង
៦.០០០នាក់ក្នុងមួយថ្ងៃ។
ចម្ងាយផ្លូវពីស្ថានីយ៍ Sai Gon ទៅដល់ទីរួមស្រុក Di An ប្រហែល ៣០ គីឡូម៉ែត្រ
រថភ្លើងចម្ងាយប្រមាណ ៤០ នាទីគឺទៅដល់ទីកន្លែង។ អ្នកដំណើរឡើងរថភ្លើង
ត្រូវទិញសំបុត្រ ដូចជាទិញសំបុត្រឡានក្រុងដែរ ចំពោះកុមារ មានអាយុក្រោយ
៦ឆ្នាំ មិនបានគិតថ្លៃទេ។ តែបើយកបន្ថែមទោចក្រយានយន្តឡើងរថភ្លើង
អ្នកដំណើរគ្រាន់តែបង់ថ្លៃបន្លែម៥០០០ដុង ឲ្យបុគ្គលិករៀបចំដាក់ឡើងលើ
រថភ្លើង។ រថភ្លើងមាន៨ទូ បានរចនាទំនើបនិងងាយស្រួល ស្អាត មាន wifi
ឥតគិតថ្លៃ។ ចំពោះអ្នកដំណើរដើរពីជើងទៅត្បូង នឹងត្រូវធ្វើដំណើរមួយ
កំណាត់ផ្លូវខ្លីទៀត ចាប់ពីស្ថានីយ៍ Song Than ទៅកាន់ស្ថានីយ៍ Bien Hoa
ខេត្ត Dong Nai ដើម្បីបន្តការធ្វើដំណើរ។ ពិសេស ភ្លៀវទេសចរណ៍អាចស្វែង
យល់ទួរទេសចរណ៍រថភ្លើងជាយក្រុង ទៅកាន់មណ្ឌលទេសចរណ៍ Thuy Chau
ខេត្ត Binh Duongធ្វើដំណើរទៅមកក្នុងថ្ងៃ ដោយមានតម្លៃ ១៦០.០០០ ដុ
ង/ម្នាក់។
|
រថភ្លើងជាយក្រុងចេញដំណើរពីស្ថានីយ៍ Sai Gon ។ |
|
អ្នកដំណើរយ៉ាងច្រើនកុះករជ្រើសរើសការធ្វើដំណើរដោយរថភ្លើងជាយក្រុង។ |
|
រថភ្លើងចេញដំណើរពីស្ថានីយ៍ Sai Gon ទៅកាន់ស្ថានីយ៍ Di An ខេត្ត Binh Duong និងវិលត្រឡប់មកវិញ។ |
|
អ្នកដំណើរឡើងរថភ្លើង ដើម្បីទៅកាន់មណ្ឌលទេសចរណ៍ Thuy Chau ខេត្ត Binh Duong ។ |
|
បន្ទប់ទឹកនៅលើរថភ្លើងស្អាតនិងមានអនាម័យ។ |
|
គ្រឿងសង្ហារឹមនៅក្នុងរថភ្លើងបានរចនាពីឈើមើលទៅបូរាណផងនិងឆើតឆាយផង។ |
|
កៅអីសម្រាប់អ្នកដំណើរស្អាតនិងងាយស្រួល។ |
|
នៅថ្ងៃចុងសប្តាហ៍ ជួរកៅអីនៅលើរថភ្លើងជាយក្រុងគ្មាននៅសល់កន្លែងអង្គុយ។ |
|
បុគ្គលិកលើរថភ្លើងសុភាពរាបសានិងរួសរាយជានិច្ចជាមួយអ្នកដំណើរទាំងអស់។ |
|
កុមារាម្នាក់ចូលចិត្តមើលទេសភាពតាមបង្អូចរថភ្លើងជាយក្រុង។ |
|
ភ្ញៀវទេសចរណ៍បរទេសជ្រើសរើសធ្វើដំណើរតាមរថភ្លើងដើម្បីស្វែងយល់ពីសម្រស់ស្រស់ស្អាតរបស់ជាយក្រុងហូជីមិញ។ |
|
ភ្ញៀវបរទេសជជែកគ្នាយ៉ាងសប្បាយនៅលើរថភ្លើងជាយក្រុង។ |
|
រថភ្លើងជាយក្រុងរត់រឆ្លងកាត់ចេតិយនៃសាសនា Cao Dai។ |
|
ការធ្វើដំណើរពិសោធន៍លើរថភ្លើងជាយក្រុងពោរពេញដោយភាពសប្បាយជក់ចិត្តចំពោះអ្នកដំណើរ៕ |
អត្ថបទ៖ Nguyen Oanh / រូបថត៖ Nguyen Luan
-vietnam.vnnet.vn