សហប្រតិបត្តិការកិច្ចការបរទេសឆ្ពោះទៅសហគមន៍អាស៊ានដ៏រឹងមាំ

VOVworld) – ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ជាផ្លូវការនាចុងឆ្នាំ

២០១៥ នឹងគូសសម្គាល់របត១ដ៏សែនសំខាន់នៃការខំប្រឹងប្រែងរបស់អាស៊ាន
ក្នុងការសម្រេចបណ្ដាគោលដៅនៃតំបន់សមាហរណកម្មមួយដែលបង្ហាញនូវ
ទិសស្លោក “ទស្សនៈវិស័យមួយ - អត្តសញ្ញាណមួយ - សហគមន៍មួយ”។ ក្នុង
នោះ​ កិច្ចសហប្រតិបត្តិការកិច្ចការបរទេសនយោបាយរវាងបណ្ដាប្រទេសជា
សមាជិកអាស៊ានដើរតួនាទីសំខាន់ក្នុងការជំរុញដំណើការសមាហរណកម្ម
ក្នុងប្លុកឲ្យបានខ្លាំងក្លាថែមទៀត។ ខាង ក្រោមនេះជាបណ្ដាព្រឹត្តិការណ៍សំខាន់
ក្នុងទំនាក់ទំនងសហប្រតិបត្តិការកិច្ចការបរទេសនយោបាយរវាងប្រទេស
អាស៊ានមួយចំនួន ដូចជា៖ ថៃ ឡាវ កម្ពុជានិងឥណ្ឌូណេស៊ី ក្នុងរយៈពេល
កន្លងទៅ។

សហប្រតិបត្តិការកិច្ចការបរទេសឆ្ពោះទៅសហគមន៍អាស៊ានដ៏រឹងមាំ - ảnh 1
1. ព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាតសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទទួលជួបសន្ទនាជាមួយប្រធានរដ្ឋ វៀតណាម លោក Truong Tan Sang ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២៣ ដល់ទី ២៤ ធ្នូរ ឆ្នាំ ២០១៤។ (Image: Nguyen Khang/Vietnam+)

សហប្រតិបត្តិការកិច្ចការបរទេសឆ្ពោះទៅសហគមន៍អាស៊ានដ៏រឹងមាំ - ảnh 2
2. រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ បាញ់ កាត់ខ្សែបូណ៍ សម្ពោធទីស្នាក់ការនៃទីបញ្ជាការដ្ឋានកងកាំភ្លើងនៃកងធំយោធពលខេមរភូមិន្ទ ក្រោមការជួយឧបត្ថម្ភរបស់កងទ័ពប្រជាជនវៀតណាម។ (Image: Xuan Khu/Vietnam+)

សហប្រតិបត្តិការកិច្ចការបរទេសឆ្ពោះទៅសហគមន៍អាស៊ានដ៏រឹងមាំ - ảnh 3
3. រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ បាញ់ និងប្រធានរដ្ឋ ឡាវ លោក Choummaly Sayasone ព្រមព្រៀងបង្កើនថែមទៀតទំនាក់ទំនង សហប្រតិបត្តិការទ្វាភាគីក្នុងដំណើទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ ២០១៥។ (Image: AFP/VNA)

សហប្រតិបត្តិការកិច្ចការបរទេសឆ្ពោះទៅសហគមន៍អាស៊ានដ៏រឹងមាំ - ảnh 4
4. ក្នុងឱកាសបុណ្យតេតឆ្នាំមមែសប្តស័ក ២០១៥ គណៈកម្មការជនវៀតណាម នៅឯបរទេសសហការជាមួយអគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅខេត្ត Khon Ken (ថៃ) រៀបចំពិធីទទួលអំណរឆ្នាំថ្មីនិងសម្តែងសិល្បៈដើម្បីបំរើសហគមន៍ជន វៀតណាមនៅខេត្តភាគឦសានថៃ។

សហប្រតិបត្តិការកិច្ចការបរទេសឆ្ពោះទៅសហគមន៍អាស៊ានដ៏រឹងមាំ - ảnh 5
5. “កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យខាងពកម្ម” ក្នុងនោះ ស្របច្បាប់ភាវូបនីយ កម្មពលករវៀតណាមនៅថៃនឹងធ្វើទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំង ២ វៀតណាមនិងថៃកាន់តែស៊ីជម្រៅថែមទៀត។

សហប្រតិបត្តិការកិច្ចការបរទេសឆ្ពោះទៅសហគមន៍អាស៊ានដ៏រឹងមាំ - ảnh 6
6. ខ្សែភាពយន្តប្រវត្តិសាស្ត្រស្តីអំពីលោកប្រធានហូជីមិញដោយចំណងជើងថា៖ “Thau Chinh នៅ Siam” ដែលបានរៀបរាប់អំពីដំណាក់កាលធ្វើសកម្មភាព របស់លោកប្រធានហូជីមិញនៅថៃ ចាប់ពីឆ្នាំ ១៩២៨ ដល់ ១៩២៩។ ខ្សែភាពយន្តនេះត្រូវ បានបញ្ចាំងក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៨៥ នៃទិវាបង្កើតបក្ស កម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ កុម្ភៈ ឆ្នាំ ១៩៣០- ថ្ងៃទី ៣ កុម្ភៈ ឆ្នាំ ២០១៥)។

សហប្រតិបត្តិការកិច្ចការបរទេសឆ្ពោះទៅសហគមន៍អាស៊ានដ៏រឹងមាំ - ảnh 7
7. រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Vu Huy Hoang និង សមភាពគីឡាវ លោក Khemmani Pholsena ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មទ្វេភាគី។ (Image: Pham Kien/Vietnam+)

សហប្រតិបត្តិការកិច្ចការបរទេសឆ្ពោះទៅសហគមន៍អាស៊ានដ៏រឹងមាំ - ảnh 8
8. នាយដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung ទទួលជួបសន្ទនា ជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសឡាវ លោក Thoonglun Sisulit ក្នុងដំណើរទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី ៤ ដល់ទី ៦ មិនា ឆ្នាំ ២០១៥។ (Duc Tam/Vietnam+)


សហប្រតិបត្តិការកិច្ចការបរទេសឆ្ពោះទៅសហគមន៍អាស៊ានដ៏រឹងមាំ - ảnh 9
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម នាយឧត្តមសេនីយ៍ Tran Dai Quang ជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រីរដ្ឋាភិបាលឡាវ លោក Thoongsing Thammavong ក្នុងដំណើទស្សនកិច្ចការងារនៅឡាវចាប់ពីថ្ងៃទី ១៥ មករា ឆ្នាំ ២០១៥



សហប្រតិបត្តិការកិច្ចការបរទេសឆ្ពោះទៅសហគមន៍អាស៊ានដ៏រឹងមាំ - ảnh 10
10. ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ជួបចរចារជាមួយអតីត ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Susilo Bambang Yudhoyono ក្នុងដំណើរ ទស្សនកិច្ចនៅឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី ២៧ ដល់ទី ២៨ មិថុនា ឆ្នាំ ២០១៣។ បន្ទាប់ពីដំណើរទស្សនកិច្ចលើកនេះ ប្រទេសទាំង ២ វៀតណាម-ឥណ្តូណេស៊ី សម្រេចកសាងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាផ្លូវការ។

សហប្រតិបត្តិការកិច្ចការបរទេសឆ្ពោះទៅសហគមន៍អាស៊ានដ៏រឹងមាំ - ảnh 11
11. គណៈប្រតិភូជាន់ខ្ពស់វៀតណាមដឹកនាំដោយលោកប្រធានរដ្ឋ Truong Tan Sang ជួបសន្ទនាជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក Jokowi Widodo នៅខាងក្រៅនៃសន្និសីទកំពូល APEC លើកទី ២២ នាថ្ងៃទី ១០ វិច្ចកា ឆ្នាំ ២០១៤ នៅរដ្ឋធានីប៉េកាំងរបស់ចិន។

សហប្រតិបត្តិការកិច្ចការបរទេសឆ្ពោះទៅសហគមន៍អាស៊ានដ៏រឹងមាំ - ảnh 12
12. ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំនៅវៀតណាម លោក Mayerfas (កណ្ដាល) ថ្លែងមតិនៅសន្និសីទកាសែតក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើក ទី ៦០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឥណ្ឌូណេស៊ី (១៩៥៥-២០១៥)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ