ការនាំចេញសៀវភៅវៀតណាមទៅបរទេស

VOVWORLD_ការនាំចេញសៀវភៅគឺជាក្ដីប្រាថ្នារបស់មជ្ឈដ្ឋានអ្នករៀបរៀង
សៀវភៅវៀតណាម។ការនាំចេញសៀវភៅក៏ជាឱកាសបើកទូលាយទំនាក់ទំនងនិង
កិច្ចសហប្រតិបតិ្តការចំពោះបណ្ដាគ្រឹះស្ថានបោះពុម្ភផ្សាយផងដែរ។ ទន្ទឹមនឹងការ
នាំចេញសៀវភៅបោះពុម្ភ កិច្ចសហប្រតិបតិ្តការនោះកាន់តែបើកទូលាយដោយ
ការនាំចេញកម្មសិទ្ធិបញ្ញាសៀវភៅទៅបរទេស រួមចំណែកផ្សព្វផ្សាយនូវរូបភាពនិង
វប្បធម៌វៀតណាមទៀតផង។

        នាពេលទើបកន្លងទៅនេះគ្រឹះស្ថានបោះពុម្ភផ្សាយ Clever Media (សហព័ន្ធរុស្ស៊ី)
​បានចុះកិច្ចសន្យាទិញកម្មសិទ្ធិសៀវភៅគណិតវិទ្យាជាភាសាអង់គ្លេសទាំង៣ភាគរ
បស់ក្រុមហ៊ុនសៀវភៅ Long Minh។ នេះជាកម្រងសៀវភៅសារជីវកម្មរវាង​គ្រឹះស្ថាន
​បោះ​ពុម្ភផ្សាយ PlayBac (បារាំង)ជាមួយក្រុមហ៊ុនLong Minhដែលមាន​ចំណោទ
​គណិត​វិទ្យា​និងរូបភាពបញ្ជាក់ដ៏រស់រវើក។តាមលោក Do Hoang Son នាយកក្រុម
ហ៊ុនLong Minh បានឲ្យដឹងថា កម្រងសៀវភៅនេះជាលទ្ធផលនៃកិច្ចសហការយ៉ាង
ស៊ីសង្វាក់រវាងភាគីទាំង២ដែលក្នុងនោះ មេរៀនគណិតវិទ្យា រូបភាពនិងការបក
ប្រែជាភាសាអង់គ្លេសគឺដោយក្រុមហ៊ុនLong Minhទទួលបន្ទុក រីឯការផ្សព្វផ្សាយ
ពាណិជ្ជសញ្ញានៅ មហោស្រព សៀវភៅអន្តរជាតិFranfutគឺអនុវត្តដោយ​គ្រឹះស្ថាន​
បោះ​ពុម្ភផ្សាយ PlayBac។​កម្រង​សៀវ​ភៅនេះទាក់ទាញបានការចាប់អារម្មណ៍ពី
ក្រុមមនុស្សនិយមចូលចិត្តសិក្សាគណិតវិទ្យានិងភាសាអង់គ្លេសនៅប្រទេសរុស្ស៊ី។
 លោក Do Hoang Sonបានថ្លែងថា
 “ ក្នុងកិច្ចសន្យាបានកំណត់ថាអត្រាចែកផលចំណេញគឺក្រុមហ៊ុនLong
Minh​បាន​៦០% រីឯគ្រឹះស្ថាន​បោះ​ពុម្ភផ្សាយ PlayBacបាន៤០%។ ពេលPlayBac
យក​សៀវ​ភៅរ​បស់​Long Minhទៅតាំងបង្ហាញនៅមហោស្រពសៀវភៅអន្តរជាតិ
ធំបំផុត​លើពិភពលោក​នៅ​Franfutនោះខ្ញុំមានមោទនភាពយ៉ាងខ្លាំងដោយសារ
ក្រុមហ៊ុនខ្លួនរៀបរៀងបានសៀវភៅត្រឹមត្រូវតាមបទដ្ឋានអន្តរជាតិដើម្បីយក
ទៅតាំងបង្ហាញជាមួយពិភពលោក”។

        ចំពោះការរៀបរៀង បោះ​ពុម្ភនិងនាំចេញសៀវភៅនេះ ​ក្រុមហ៊ុនទាំងពី​របាន
មាន​ការត្រៀមរៀបចំយ៉ាងហ្មត់ចត់។សៀវភៅវៀតណាមមានលេខកូដ ក្រដាស់និង
ទឹកខ្មៅមានគុណភាពល្អធានាសុវតិ្ថភាពត្រឹមត្រូវតាមស្តង់តាអន្តរជាតិ។ទន្ទឹមនេះ
កេរិ៍្តឈ្មោះអ្នកនិពន្ធត្រូវបានផ្សព្វផ្សាយដ៏ទូលំទូលាយនៅក្នុងនិងក្រៅប្រទេសជាមួយ
នឹងចំនួនសៀវភៅលក់ចេញរាប់លានក្បាល។

ការនាំចេញសៀវភៅវៀតណាមទៅបរទេស - ảnh 1
។ នេះជាកម្រងសៀវភៅសារជីវកម្មរវាងគ្រឹះស្ថានបោះពុម្ភផ្សាយ PlayBac (បារាំង)ជាមួយក្រុមហ៊ុនLong Minhដែលមានចំណោទគណិតវិទ្យានិងរូបភាពបញ្ជាក់ដ៏រស់រវើក


        នាបច្ចុប្បន្ននេះ ការនាំចេញសៀវភៅវៀតណាមទៅបរទេសច្រើនតែផ្អែកទៅ
លើទំនាក់ទំនងរៀងៗខ្លួនរបស់គ្រឹះស្ថានបោះពុម្ភផ្សាយ អង្គភាពរៀបរៀងសៀវភៅ 
ឬផ្អែកទៅលើការដែលគ្រឹះស្ថានបោះពុម្ភផ្សាយពីបរទេសមករកក្រុមហ៊ុនសៀវភៅ
វៀតណាម។តាមលោកNguyen Manh Hung នាយកក្រុមហ៊ុនសៀវភៅ Thai Haបាន
អះអាងថា​តាំង​ពីពេលបង្កើតមកក្រុមហ៊ុនសៀវភៅ ThaiHa​ Booksបានកំណត់
ទិសដៅ​នាំ​ចេញ​ទាំងសៀវភៅនិងកម្មសិទ្ធិបញ្ញាសៀវភៅ។​លោកNguyen Manh
Hungបានថ្លែងថា

 “ ការនាំចេញសៀភៅប្រៀបដូចជាចន្ទល់ជើងបីហើយជើង​ណាក៏ត្រូវតែ​
ខ្លាំង​ដែរ​។ជើងទីមួយគឺខ្លឹមសារសៀវភៅ ជើងទីពីរគឺត្រូវតែមានសៀវភៅរៀប
រៀងជា​ភាសា​វៀត​ណាមផងនិងភាសាបរទេសផង ហើយជើងទីបីគឺក្រុមអ្នក
ផ្សព្វផ្សាយ។​ដូច្នេះហើយ​ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះយើងខ្ញុំបានយកចិត្ត
ទុកដាក់លើការបណ្ដុះបណ្ដាលក្រុមអ្នកនិពន្ធ អ្នកទទួលបន្ទុកកម្មសិទ្ធិបញ្ញា 
អ្នកគំនូសព្រាង និងអ្នកបោះពុម្ភជាដើម”។

        ក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការស្វែងយល់ទឹកដីនិងវប្បធម៌
វៀតណាមជារៀងរាល់ឆ្នាំផ្នែកបោះពុម្ភផ្សាយបានបោះពុម្ភផ្សាយនូវសៀវភៅ
ចំនួនរាប់ហ្មឺនប្រភេទ។នៅតាមពិពណ៌អន្តរជាតិនានា ក្រៅពីតាំងបង្ហាញសៀវ
ភៅ បណ្ដាក្រុមហ៊ុនសៀវភៅរបស់វៀតណាមក៏បង្កើនការស្វែងរកឱកាសផ្សព្វ
ផ្សាយ ស្រូបយកការចាប់អារម្មណ៍ពីដៃគូបរទេសដើម្បីនាំសៀវភៅវៀតណាម
ទៅដល់មិត្តអ្នកអានក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ